1 Peter - ១ ពេត្រុស 1

1សំបុត្រ ពេត្រុស ជា សាវ័ក នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ខ្ញុំ ផ្ញើ មក ពួក អ្នក ខ្ចាត់‌ខ្ចាយ ដែល សំណាក់ នៅ ស្រុក ប៉ុនតុស ស្រុក កាឡាទី ស្រុក កាប៉ា‌ដូគា ស្រុក អាស៊ី និង ស្រុក ប៊ីធូនា 2ជា ពួក អ្នក រើស តាំង តាម បព្វ‌ញាណ នៃ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ដោយ ព្រះ‌វិញ្ញាណ ទ្រង់ ញែក ជា បរិសុទ្ធ ដើម្បី ឲ្យ បាន ស្តាប់ បង្គាប់ ព្រម ទាំង បាន ព្រះ‌លោហិត នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ប្រោះ លើ ខ្លួន សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត កាន់ តែ ច្រើន ឡើង។ 3សូម សរសើរ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ដែល ទ្រង់ បាន បង្កើត យើង ឡើង ជា ថ្មី តាម សេចក្តី មេត្តា‌ករុណា ដ៏ ធំ របស់ ទ្រង់ ដើម្បី ឲ្យ យើង រាល់ គ្នា បាន សេចក្តី សង្ឃឹម ដ៏ រស់ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ រស់ ពី ស្លាប់ ឡើង វិញ 4ហើយ ឲ្យ យើង បាន មរដក ដែល មិន ចេះ ពុក‌រលួយ ក៏ ឥត សៅ‌ហ្មង ហើយ មិន ដែល ស្រពោន ឡើយ ជា មរដក ដែល បំរុង ទុក ឲ្យ យើង រាល់ គ្នា នៅ ស្ថាន‌សួគ៌ 5គឺ ឲ្យ យើង រាល់ គ្នា ដែល ព្រះ‌ចេស្តា នៃ ព្រះ កំពុង តែ ថែ រក្សា ដោយ‌សារ សេចក្តី ជំនឿ សំរាប់ ឲ្យ បាន សេចក្តី សង្គ្រោះ ដែល ប្រុង ប្រៀប នឹង សំដែង មក នៅ ជាន់ ក្រោយ បង្អស់ នោះ 6អ្នក រាល់ គ្នា ក៏ មាន សេចក្តី អំណរ ជា ខ្លាំង ក្នុង សេចក្តី សង្គ្រោះ នោះ ទោះ បើ សព្វ ថ្ងៃ នេះ ត្រូវ រង ទុក្ខ ព្រួយ ជា យូរ បន្តិច ដោយ កើត មាន សេចក្តី ល្បួង ផ្សេងៗ ក៏ ដោយ 7ដើម្បី ឲ្យ ការ សាកលសេចក្តី ជំនឿ នៃ អ្នក រាល់ គ្នា ដ៏ វិសេស ជាង មាស ដែល តែង តែ ខូច ទោះ បើ បាន សាក នឹង ភ្លើង ក៏ ដោយ នោះ បាន ឃើញ សំរាប់ ជា សេចក្តី សរសើរ កេរ្តិ៍‌ឈ្មោះ និង សិរី‌ល្អ ក្នុង កាល ដែល ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ លេច មក 8ដែល អ្នក រាល់ គ្នា មិន បាន ឃើញ ទ្រង់ ទេ តែ បាន ស្រឡាញ់ ទ្រង់ ហើយ ទោះ បើ នៅ ជាន់ ឥឡូវ នេះ អ្នក រាល់ គ្នា នៅ តែ មិន ឃើញ ទ្រង់ ទៀត គង់ តែ មាន ចិត្ត ជឿ ដែរ ហើយ ក៏ ត្រេក‌អរ សាទរ ក្នុង ទ្រង់ ដោយ សេចក្តី អំណរ ដ៏ ប្រសើរ ដែល រក ថ្លែង មិន បាន 9ដោយ បាន ទទួល ចុង បំផុត នៃ សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា គឺ ជា សេចក្តី សង្គ្រោះ ដល់ ព្រលឹង 10ឯ ពួក ហោរា ជា អ្នក បាន ទាយ ពី ព្រះ‌គុណ ដែល ផ្តល់ មក អ្នក រាល់ គ្នា គេ បាន ស៊ើប សួរ ហើយ ខំ រក ឲ្យ ដឹង ពី សេចក្តី សង្គ្រោះ នោះ 11ទាំង ស្វែង រក ឲ្យ ដឹង ពេល វេលា ណា ឬ គ្រា យ៉ាង ណា ដែល ព្រះ‌វិញ្ញាណ នៃ ព្រះ‌គ្រីស្ទ ដ៏ សណ្ឋិត ក្នុង គេ ទ្រង់ ចង្អុល បង្ហាញ ក្នុង កាល ដែល ទ្រង់ ធ្វើ បន្ទាល់ ជា មុន អំពី ព្រះ‌គ្រីស្ទ ត្រូវ រង ទុក្ខ លំបាក ហើយ ពី សិរី‌ល្អ ទាំង ប៉ុន្មាន ដែល ត្រូវ មក តាម ក្រោយ 12តែ ទ្រង់ បាន សំដែង ឲ្យ គេ ដឹង ថា សេចក្តី ទាំង នោះ មិន មែន សំរាប់ គេ ទេ គឺ សំរាប់ យើង រាល់ គ្នា វិញ គឺ ជា សេចក្តី ទាំង ប៉ុន្មាន ដែល ឥឡូវ នេះ ពួក អ្នក ផ្សាយ ដំណឹង ល្អ បាន ប្រាប់ មក អ្នក រាល់ គ្នា ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល ទ្រង់ បាន ចាត់ ពី ស្ថាន‌សួគ៌ មក ហើយ ពួក ទេវតា ក៏ ចូល ចិត្ត ចង់ ពិនិត្យ មើល សេចក្តី ទាំង នោះ ដែរ។ 13ដូច្នេះ ចូរ ក្រវាត់ គំនិត អ្នក រាល់ គ្នា ឲ្យ មាំ‌មួន ចុះ ទាំង ដឹង ខ្លួន ហើយ ឲ្យ មាន សេចក្តី សង្ឃឹម គ្រប់ ជំពូក ដល់ ព្រះ‌គុណ ដែល ត្រូវ ផ្តល់ មក ដល់ អ្នក រាល់ គ្នា ក្នុង កាល ដែល ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ លេច មក ផង 14ឲ្យ ដូច ជា ពួក កូន ដែល ស្តាប់ បង្គាប់ ឥត បណ្តោយ តាម សេចក្តី ប៉ង‌ប្រាថ្នា ដែល អ្នក រាល់ គ្នា មាន ពី កាល នៅ ល្ងង់ ពី ដើម នោះ ឡើយ 15តែ ចូរ ឲ្យ អ្នក រាល់ គ្នា បាន បរិសុទ្ធ ក្នុង គ្រប់ កិរិយា ទាំង អស់ ដូច ជា ព្រះ ដែល ហៅ អ្នក រាល់ គ្នា ទ្រង់ បរិសុទ្ធ ដែរ 16ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ចូរ ឲ្យ ឯង រាល់ គ្នា បាន បរិសុទ្ធ ដ្បិត អញ ជា បរិសុទ្ធ» 17ហើយ បើ សិន ជា អ្នក រាល់ គ្នា អំពាវ‌នាវ ដល់ ទ្រង់ ទុក ដូច ជា ព្រះ‌វរ‌បិតា ដែល ទ្រង់ ជំនុំ ជំរះ តាម ការ ដែល គេ ប្រព្រឹត្ត រៀង ខ្លួន ឥត រើស មុខ អ្នក ណា នោះ ត្រូវ តែ ប្រព្រឹត្ត ដោយ កោត‌ខ្លាច ក្នុង កាល ដែល នៅ សំណាក់ ក្នុង ជីវិត នេះ នៅ ឡើយ ចុះ 18ដោយ ដឹង ថា ទ្រង់ បាន លោះ អ្នក រាល់ គ្នា ឲ្យ រួច ពី កិរិយា ឥត ប្រយោជន៍ ដែល បាន ត ពី ពួក ឰយុកោ មក នោះ មិន មែន ដោយ របស់ ពុក‌រលួយ ដូច ជា ប្រាក់ ឬ មាស នោះ ទេ 19គឺ បាន លោះ ដោយ‌សារ ព្រះ‌លោហិត ដ៏ វិសេស របស់ ព្រះ‌គ្រីស្ទ វិញ ទុក ដូច ជា ឈាម នៃ កូន ចៀម ឥត ខ្ចោះ ឥត ស្លាក ស្នាម 20ដែល បាន ស្គាល់ តាំង ពី មុន កំណើត លោកីយ៍ មក តែ ទើប នឹង លេច មក នៅ ជាន់ ក្រោយ បង្អស់ នេះ ដើម្បី ជា ប្រយោជន៍ ដល់ អ្នក រាល់ គ្នា 21ដែល ដោយ‌សារ ទ្រង់ នោះ អ្នក រាល់ គ្នា ក៏ ជឿ ដល់ ព្រះ ដែល ប្រោស ឲ្យ ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ ព្រម ទាំង ប្រទាន ឲ្យ មាន សិរី‌ល្អ ដើម្បី ឲ្យ សេចក្តី ជំនឿ ហើយ នឹង សេចក្តី សង្ឃឹម របស់ អ្នក រាល់ គ្នា បាន ជាប់ នៅ នឹង ព្រះ។ 22អ្នក រាល់ គ្នា បាន ជំរះ សំអាត ចិត្ត ដោយ ស្តាប់ តាម សេចក្តី ពិត សំរាប់ ឲ្យ បាន សេចក្តី ស្រឡាញ់ ជា បង ប្អូន ឥត ពុត មាយា ដូច្នេះ ចូរ ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក ជា យ៉ាង ខ្លាំង ដោយ ចិត្ត ដ៏ ស្អាត ចុះ 23ដ្បិត ព្រះ បាន បង្កើត អ្នក រាល់ គ្នា ជា ថ្មី មិន មែន ពី ពូជ ដែល តែង តែ ពុក‌រលួយ នោះ ទេ គឺ ពី ពូជ ដែល មិន ចេះ ពុក‌រលួយ វិញ គឺ ជា ព្រះ‌បន្ទូល ដ៏ រស់ ហើយ នៅ ជាប់‌លាប់ 24ព្រោះ គ្រប់ ទាំង មនុស្ស ប្រៀប ដូច ជា ស្មៅ ហើយ សិរី‌ល្អ ទាំង ប៉ុន្មាន របស់ មនុស្ស ក៏ ដូច ជា ផ្កា ស្មៅ រីឯ ធម្មតា ស្មៅ នោះ តែង តែ ក្រៀម ស្វិត ហើយ ផ្កា ក៏ រោយ រុះ ទៅ 25តែ ឯ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ នោះ នៅ ជាប់ អស់ កល្ប ជានិច្ច វិញ គឺ ជា ព្រះ‌បន្ទូល នេះ ដែល បាន ផ្សាយ មក អ្នក រាល់ គ្នា ហើយ។


Copyrighted Material
Learn More

will be added

X\