1 Peter - ១ ពេត្រុស 3

1ឯ ពួក ស្រីៗ ត្រូវ ចុះ ចូល ចំពោះ ប្តី ខ្លួន បែប ដូច្នោះ ដែរ ដើម្បី បើ មាន អ្នក ណា ដែល មិន ព្រម ស្តាប់ បង្គាប់ តាម ព្រះ‌បន្ទូល នោះ ប្រពន្ធ នឹង ទាញ ចិត្ត មក បាន ដោយ‌សារ កិរិយា ល្អ ក្រៅ ពី ព្រះ‌បន្ទូល 2ដោយ អ្នក នោះ ឃើញ កិរិយា បរិសុទ្ធ ដែល ប្រពន្ធ ប្រព្រឹត្ត យ៉ាង កោត‌ខ្លាច ដល់ ព្រះ 3ទាំង តែង ខ្លួន មិន មែន ដោយ បែប ខាង ក្រៅ ដូច ជា ក្រង សក់ ពាក់ មាស ឬ សំលៀក‌បំពាក់ ផ្សេងៗ ឡើយ 4គឺ តែង ចំពោះ មនុស្ស លាក់ កំបាំង ក្នុង ចិត្ត វិញ ដោយ គ្រឿង ដ៏ មិន ចេះ ពុក‌រលួយ របស់ វិញ្ញាណ សំឡូត ហើយ រម្យ‌ទម នោះ ឯង ជា សេចក្តី ដែល មាន ដំឡៃ វិសេស នៅ ចំពោះ ព្រះ 5ដ្បិត ពី ដើម ពួក ស្រីៗ បរិសុទ្ធ ដែល សង្ឃឹម ដល់ ព្រះ ក៏ បាន តែង ខ្លួន យ៉ាង ដូច្នោះ ទាំង ចុះ ចូល ចំពោះ ប្តី ខ្លួន ដែរ 6ដូច ជា នាង សារ៉ា បាន ចុះ ចូល នឹង លោក អ័ប្រា‌ហាំ ព្រម ទាំង ហៅ លោក ជា ម្ចាស់ ផង ឯ អ្នក រាល់ គ្នា ក៏ បាន ត្រឡប់ ជា ពូជ នាង នោះ ដោយ បាន ប្រព្រឹត្ត ល្អ ឥត ភិត‌ភ័យ នឹង សេចក្តី ស្ញែង ខ្លាច ណា ឡើយ 7ឯ ពួក ប្រុសៗ នោះ ក៏ ត្រូវ នៅ ជា មួយ នឹង ប្រពន្ធ ដោយ ប្រាជ្ញា ដែរ ដូច នឹង គ្រឿង ភាជនៈ ដែល ខ្សោយ ជាង គឺ ជា មនុស្ស ស្រី ព្រម ទាំង រាប់ អាន នាង ទុក ដូច ជា អ្នក គ្រង ព្រះ‌គុណ នៃ ជីវិត ទុក ជា មរដក ជា មួយ គ្នា ដើម្បី កុំ ឲ្យ មាន អ្វី បង្អាក់ ដល់ សេចក្តី អធិស្ឋាន របស់ អ្នក រាល់ គ្នា ឡើយ។ 8ក្រោយ បង្អស់ នេះ ចូរ ឲ្យ គ្រប់ គ្នា មាន គំនិត តែ ១ ព្រម ទាំង មាន ចិត្ត អាណិត‌អាសូរ ហើយ ស្រឡាញ់ គ្នា ជា បង ប្អូន និង មាន ចិត្ត ទន់ សន្តោស ហើយ សុភាព 9ឥត ធ្វើ ការ អាក្រក់ ស្នង នឹង ការ អាក្រក់ ឬ ពាក្យ ប្រមាថ ស្នង នឹង ពាក្យ ប្រមាថ ឡើយ គឺ ត្រូវ ឲ្យ ពរ វិញ ដោយ ដឹង ថា ទ្រង់ បាន ហៅ អ្នក រាល់ គ្នា មក ឯ សេចក្តី នោះ ឯង ដើម្បី បាន ព្រះ‌ពរ ជា មរដក 10ដ្បិត «អ្នក ណា ដែល ចូល ចិត្ត ចង់ ស្រឡាញ់ ជីវិត ហើយ ចង់ ឃើញ គ្រា ដ៏ ល្អ នោះ ត្រូវ បញ្ចៀស អណ្តាត ពី សេចក្តី អាក្រក់ ចេញ ហើយ បបូរ មាត់ ក៏ ដែរ កុំ ឲ្យ ពោល ពាក្យ ប្រកប ដោយ ឧបាយ‌កល ឡើយ 11ត្រូវ ឲ្យ អ្នក នោះ បែរ ចេញ ពី ការ អាក្រក់ ប្រយោជន៍ ឲ្យ បាន ធ្វើ ការ ល្អ វិញ ត្រូវ ស្វែង រក ហើយ ដេញ តាម សេចក្តី មេត្រី‌ភាព 12ពី ព្រោះ ព្រះ‌នេត្រ នៃ ព្រះ‌អម្ចាស់ តែង ទត មក លើ មនុស្ស សុចរិត ឯ ព្រះ‌កាណ៌ ទ្រង់ ក៏ ផ្ទៀង ស្តាប់ ពាក្យ ទូល អង្វរ របស់ គេ តែ ព្រះ‌ភក្ត្រ ព្រះ‌អម្ចាស់ តែង ទាស់ ទទឹង នឹង ពួក អ្នក ដែល ប្រព្រឹត្ត អាក្រក់ វិញ»។ 13បើ អ្នក រាល់ គ្នា ឧស្សាហ៍ នឹង ប្រព្រឹត្ត ការ ល្អ នោះ តើ មាន អ្នក ណា នឹង ធ្វើ បាប ដល់ អ្នក រាល់ គ្នា 14តែ បើ អ្នក រាល់ គ្នា ត្រូវ រង ទុក្ខ ដោយ ព្រោះ សេចក្តី សុចរិត វិញ នោះ អ្នក រាល់ គ្នា មាន ពរ ពិត មិន ត្រូវ ឲ្យ អ្នក ខ្លាច ចំពោះ សេចក្តី ស្ញែង ខ្លាច របស់ គេ ឡើយ ក៏ កុំ ឲ្យ ថប់ បារម្ភ ដែរ 15ចូរ ឲ្យ តាំង ព្រះ‌គ្រីស្ទ ឡើង ជា បរិសុទ្ធ នៅ ក្នុង ចិត្ត អ្នក រាល់ គ្នា ទុក ជា ព្រះ‌អម្ចាស់ ចុះ ហើយ ឲ្យ ប្រុង ប្រៀប ជានិច្ច ដោយ សុភាព ហើយ កោត‌ខ្លាច ដើម្បី នឹង តប ឆ្លើយ ដល់ អ្នក ណា ដែល សួរ ពី ហេតុ នៃ សេចក្តី សង្ឃឹម របស់ អ្នក រាល់ គ្នា 16ព្រម ទាំង មាន បញ្ញា ចិត្ត ជ្រះ‌ថ្លា ដើម្បី ឲ្យ ពួក អ្នក ដែល និយាយ ដើម ពី អ្នក រាល់ គ្នា ទុក ដូច ជា មនុស្ស ប្រព្រឹត្ត អាក្រក់ បាន អៀន‌ខ្មាស វិញ ដោយ ព្រោះ គេ និយាយ បង្កាច់ ពី កិរិយា ល្អ ដែល អ្នក រាល់ គ្នា ប្រព្រឹត្ត ក្នុង ព្រះ‌គ្រីស្ទ 17ដ្បិត បើ ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ អ្នក រាល់ គ្នា រង ទុក្ខ នោះ ស៊ូ រង ដោយ ព្រោះ ការ ល្អ ជា ជាង ការ អាក្រក់ 18ព្រោះ ព្រះ‌គ្រីស្ទ ទ្រង់ បាន រង ទុក្ខ ម្តង ដោយ ព្រោះ បាប ដែរ គឺ ជា ព្រះ ដ៏ សុចរិត ទ្រង់ រង ទុក្ខ ជំនួស មនុស្ស ទុច្ចរិត ដើម្បី នឹង នាំ យើង រាល់ គ្នា ទៅ ដល់ ព្រះ ដោយ ទ្រង់ ត្រូវ គេ ធ្វើ គុត ខាង សាច់ ឈាម តែ បាន វិញ្ញាណ ប្រោស ឲ្យ រស់ វិញ 19ហើយ ដោយ នូវ ព្រះ‌វិញ្ញាណ នោះ ឯង ទ្រង់ បាន យាង ទៅ ប្រដៅ ដល់ ពួក វិញ្ញាណ ដែល ជាប់ ឃុំ ជា ពួក អ្នក ដែល ពី ដើម មិន ព្រម ជឿ 20គឺ ក្នុង ខណៈ ដែល សេចក្តី អត់‌ធ្មត់ របស់ ព្រះ បាន រង់‌ចាំ នៅ ជំនាន់ លោក ណូអេ កាល លោក កំពុង តែ ធ្វើ ទូក ធំ ហើយ នៅ ក្នុង ទូក នោះ មាន មនុស្ស តែ បន្តិច គឺ ៨ នាក់ ប៉ុណ្ណោះ ដែល បាន រួច ដោយ‌សារ ទឹក 21ដែល ទឹក នោះ ហើយ ជា គំរូ ពី បុណ្យ ជ្រមុជ ដែល ជួយ សង្គ្រោះ អ្នក រាល់ គ្នា សព្វ ថ្ងៃ នេះ មិន មែន ជា ការ សំអាត ក្អែល របស់ រូប សាច់ ចេញ ទេ គឺ ជា សេចក្តី សន្មតិ របស់ បញ្ញា ចិត្ត ដ៏ ជ្រះ‌ថ្លា ចំពោះ ព្រះ វិញ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ 22ដែល ទ្រង់ បាន យាង ចូល ទៅ ក្នុង ស្ថាន‌សួគ៌ គង់ នៅ ខាង ស្តាំ នៃ ព្រះ ទាំង មាន ពួក ទេវតា ពួក មាន អំណាច និង ពួក មាន ឥទ្ធិ‌ឫទ្ធិ ទាំង ប៉ុន្មាន ចុះ ចូល នឹង ទ្រង់ ដែរ។


Copyrighted Material
Learn More

will be added

X\