1 Timothy - ១ ធីម៉ូថេ 5

1កុំ ឲ្យ ស្តី បន្ទោស ដល់ មនុស្ស ចាស់ៗ ឡើយ ចូរ ទូន្មាន គាត់ ទុក ដូច ជា ឪពុក ចុះ ហើយ មនុស្ស ដែល ក្មេង ជាង អ្នក នោះ ទុក ដូច ជា ប្អូន វិញ 2ឯ ស្ត្រី ចាស់ៗ ទុក ដូច ម្តាយ ហើយ ពួក ស្ត្រី ដែល ក្មេង ជាង អ្នក ទុក ដូច ជា ប្អូន ដែរ ដោយ សេចក្តី បរិសុទ្ធ សព្វ គ្រប់ 3ចូរ គោរព ដល់ ពួក ស្ត្រី ដែល ពិត ជា មេម៉ាយមែន 4តែ បើ ស្រី មេម៉ាយ ណា មាន កូន ចៅ នោះ ត្រូវ ឲ្យ កូន ចៅ នោះ រៀន ឲ្យ ចេះ គោរព ប្រតិ‌បត្តិ ដល់ ពួក ផ្ទះ ខ្លួន ជា ដើម ទាំង សង គុណ ឪពុក ម្តាយ ដ្បិត ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ យ៉ាង ដូច្នោះ 5រីឯ ស្ត្រី ណា ដែល ពិត ជា មេម៉ាយ ហើយ នៅ តែ ឯង នោះ សង្ឃឹម តែ ដល់ ព្រះ ក៏ ព្យាយាម ក្នុង សេចក្តី ទូល អង្វរ និង សេចក្តី អធិស្ឋាន ទាំង យប់ ទាំង ថ្ងៃ 6តែ មេម៉ាយ ណា ដែល នៅ តែ ស្រើប‌ស្រាល នោះ ទោះ បើ រស់ នៅ ក៏ ដោយ ក៏ ឈ្មោះ ថា ស្លាប់ ហើយ 7ចូរ ហាម គេ ពី សេចក្តី ទាំង នេះ ដើម្បី កុំ ឲ្យ គេ មាន កន្លែង បន្ទោស បាន ឡើយ 8បើ មាន អ្នក ណា ដែល មិន ផ្គត់‌ផ្គង់ ឲ្យ ពួក ញាតិ សន្តាន ខ្លួន គឺ ឲ្យ ពួក អ្នក ផ្ទះ ខ្លួន ជា ដើម អ្នក នោះ ឈ្មោះ ថា បាន បោះ បង់ ចោល សេចក្តី ជំនឿ ហើយ ក៏ អាក្រក់ ជាង មនុស្ស ដែល មិន បាន ជឿ ទៅ ទៀត 9ចូរ ឲ្យ កត់ ចុះ ក្នុង បញ្ជី មេម៉ាយ ចំពោះ តែ ឈ្មោះ ស្ត្រី ណា ដែល មាន អាយុ ពី ៦០ ឆ្នាំ ឡើង ទៅ លើ ប៉ុណ្ណោះ ហើយ ដែល បាន មាន ប្តី តែ មួយ ផង 10ត្រូវ មាន គេ ធ្វើ បន្ទាល់ ពី ការ ល្អ របស់ ស្ត្រី នោះ ដែរ បើ បាន ចិញ្ចឹម កូន ទទួល អ្នក ដទៃ ឲ្យ ស្នាក់ លាង ជើង ពួក បរិសុទ្ធ ជួយ ដោះ ទុក្ខ ដល់ ពួក អ្នក ដែល មាន សេចក្តី វេទនា បើ បាន ឧស្សាហ៍ តាម គ្រប់ ទាំង ការ ល្អ នោះ ទើប ចុះ បាន 11ឯ ស្រី មេម៉ាយ ដែល ក្មេង ជាង នោះ មិន ត្រូវ ទទួល ទេ ដ្បិត បើ កាល ណា គេ កើត មាន ចិត្ត រឹង‌ទទឹង នឹង ព្រះ‌គ្រីស្ទ នោះ គេ នឹង ចង់ យក ប្តី ទៀត 12គេ នឹង មាន ទោស ដោយ ព្រោះ បាន បោះ បង់ ចោល សេចក្តី ជំនឿ ដើម 13ក៏ នឹង ទំលាប់ នៅ ដៃ ទំនេរ ទាំង ដើរ ពី ផ្ទះ មួយ ទៅ ផ្ទះ មួយ មិន ត្រឹម តែ នៅ ដៃ ទំនេរ តែ ប៉ុណ្ណោះ គឺ មាន ទាំង មាត់ ប៉ប៉ាច់‌ប៉ប៉ោច ហើយ បេះ‌បួយ ក៏ និយាយ សេចក្តី ដែល មិន គួរ គប្បី ទៀត ផង 14ដូច្នេះ ខ្ញុំ ចង់ ឲ្យ ស្រី មេម៉ាយ ដែល នៅ ក្មេង បាន យក ប្តី ទៅ ដើម្បី នឹង បង្កើត កូន ហើយ គ្រប់ គ្រង នៅ ទី ផ្ទះ ឥត បើក ឱកាស ឲ្យ ពួក អ្នក ដែល រក រឿង បាន ត្មះ‌តិះ‌ដៀល ឡើយ 15ដ្បិត មាន អ្នក ខ្លះ ងាក បែរ ទៅ តាម អារក្ស សាតាំង ហើយ 16បើ មាន អ្នក ជឿ ណា ទោះ ប្រុស ឬ ស្រី ដែល មាន ម្តាយ មេម៉ាយ នោះ ត្រូវ ជួយ ផ្គត់‌ផ្គង់ ឲ្យ ផង កុំ ឲ្យ ផ្ទុក លើ ពួក ជំនុំ ឡើយ ដើម្បី ឲ្យ ពួក ជំនុំ បាន ផ្គត់‌ផ្គង់ ដល់ ពួក អ្នក ដែល ពិត ជា មេម៉ាយ នោះ វិញ។ 17អ្នក ចាស់‌ទុំ ណា ដែល ជា អ្នក នាំ មុខ យ៉ាង ល្អ នោះ ត្រូវ រាប់ ជា គួរ នឹង គោរព ប្រតិ‌បត្តិ ជា ទ្វេ គុណ ឡើង គឺ មាន ពួក ដែល ខំ ផ្សាយ ព្រះ‌បន្ទូល ហើយ នឹង ពួក ដែល បង្រៀន ជា ដើម 18ដ្បិត គម្ពីរ ចែង ទុក មក ថា «មិន ត្រូវ ឃ្លុំ មាត់ គោ ដែល បញ្ជាន់ ស្រូវ ឡើយ» ហើយ ថា «ជើង ឈ្នួល គួរ ឲ្យ បាន ប្រាក់ ឈ្នួល ខ្លួន» 19កុំ ឲ្យ ស្តាប់ សេចក្តី ចោទ ប្រកាន់ នឹង អ្នក ចាស់‌ទុំ ណា ឡើយ លើក តែ មាន ស្មរ បន្ទាល់ ២ឬ៣ នាក់ 20ឯ អ្នក ណា ដែល ធ្វើ បាប នោះ ចូរ ផ្ចាញ់‌ផ្ចាល គេ នៅ មុខ មនុស្ស ទាំង អស់ ដើម្បី ឲ្យ អ្នក ឯ ទៀត បាន កោត‌ខ្លាច ដែរ 21ខ្ញុំ ផ្តាំ នឹង អ្នក អស់ ពី ចិត្ត នៅ ចំពោះ ព្រះ និង ព្រះ‌គ្រីស្ទ យេស៊ូវ ហើយ ពួក ទេវតា រើស តាំង ផង ថា ឲ្យ អ្នក កាន់ តាម សេចក្តី ទាំង នេះ ដោយ ឥត រើស មុខ អ្នក ណា ឬ ល្អៀង ទៅ ខាង ណា ឡើយ 22កុំ ឲ្យ ប្រញាប់ ដាក់ ដៃ លើ អ្នក ណា ក៏ កុំ ឲ្យ មាន សេចក្តី ប្រកប ក្នុង បាប របស់ មនុស្ស ឯ ទៀត ឲ្យ សោះ ចូរ រក្សា ខ្លួន ឲ្យ បរិសុទ្ធ ចុះ 23កុំ ឲ្យ ផឹក ទឹក តែ ប៉ុណ្ណោះ ត្រូវ ឲ្យ ផឹក ស្រា ទំពាំង‌បាយ‌ជូរ បន្តិច ផង ដោយ ព្រោះ ក្រពះ អ្នក និង រោគ ដែល អ្នក មាន ជា ញយៗ 24អំពើ បាប របស់ មនុស្ស ខ្លះ បាន ឃើញ ច្បាស់ ក៏ នាំ មុខ គេ ទៅ ឲ្យ ត្រូវ ជំនុំ ជំរះ ឯ បាប របស់ អ្នក ខ្លះ ទៀត បាន មក តាម ក្រោយ 25ឯ ការ ល្អ វិញ ក៏ ឃើញ ច្បាស់ ដូច្នោះ ដែរ បើ មាន ការ ល្អ ណា ដែល មិន ច្បាស់ នោះ នៅ តែ លាក់ មិន កំបាំង ដែរ។


Copyrighted Material
Learn More

will be added

X\