2 Peter - ២ ពេត្រុស 2

1តែ កាល ពី ដើម មាន ហោរា ក្លែង‌ក្លាយ នៅ ក្នុង ពួក ជន ដូច ជា នឹង មាន គ្រូ ក្លែង‌កា្លយ ក្នុង ពួក អ្នក រាល់ គ្នា ដែរ គេ នឹង លួច នាំ បញ្ចូល បក្ស‌ពួក ដែល បង្ខូច បំផ្លាញ គេ មិន ព្រម ស្គាល់ ព្រះ ដ៏ ជា ម្ចាស់ ដែល បាន លោះ គេ នោះ ឡើយ ក៏ នាំ សេចក្តី វិនាស ដ៏ ឆាប់ រហ័ស ឲ្យ មក លើ ខ្លួន ផង 2នឹង មាន មនុស្ស ជា ច្រើន ទៅ តាម ផ្លូវ វិនាស របស់ គេ នោះ ផ្លូវ ពិត នឹង ត្រូវ សេចក្តី ប្រមាថ មើល‌ងាយ ដោយ ព្រោះ គេ ដែរ 3ហើយ ដោយ គេ មាន ចិត្ត លោភ នោះ គេ នឹង ប្រើ អ្នក រាល់ គ្នា ឲ្យ បាន ចំណេញ ដោយ ពោល ពាក្យ បញ្ឆោត‌បំពោត តែ តាំង ពី យូរ មក ហើយ សេចក្តី ជំនុំ‌ជំរះ គេ មិន នៅ ស្ងៀម ស្ងាត់ ទេ ហើយ សេចក្តី ហិន‌វិនាស របស់ គេ ក៏ មិន ងុយ‌ងោក ដែរ។ 4ដ្បិត បើ សិន ជា ព្រះ មិន បាន ប្រណី ដល់ ពួក ទេវតា ដែល បាន ធ្វើ អំពើ បាប គឺ ទ្រង់ បោះ ទំលាក់ ទៅ ក្នុង ជង្ហុក ជ្រៅ បំផុត ឲ្យ ជាប់ ច្រវាក់ នៃ សេចក្តី ងងឹត ទាំង ឃុំ ទុក សំរាប់ នឹង ជំនុំ‌ជំរះ វិញ 5ហើយ បើ ទ្រង់ មិន បាន ប្រណី ដល់ លោកីយ៍ ពី ចាស់ បុរាណ ក្នុង កាល ដែល ទ្រង់ បាន ធ្វើ ឲ្យ ទឹក ជន់ លិច ពួក មនុស្ស ទមិល ល្មើស តែ បាន ជួយ សង្គ្រោះ លោក ណូអេ ទាំង អស់ គ្នា មាន ៨ នាក់ ដែល លោក ជា អ្នក ប្រកាស ប្រាប់ ពី សេចក្តី សុចរិត 6ហើយ បើ ទ្រង់ បាន បញ្ឆេះ ក្រុង សូដុំម និង ក្រុង កូម៉ូរ៉ា ឲ្យ ទៅ ជា ផែះ ទាំង កាត់ ទោស ឲ្យ ត្រូវ ហិន‌វិនាស សាប‌សូន្យ ទៅ ទុក ជា គំរូ ដល់ ពួក មនុស្ស ត ទៅ មុខ ដែល គិត រស់ នៅ ដោយ សេចក្តី ទមិល ល្មើស 7តែ បាន ប្រោស លោក ឡុត ជា អ្នក សុចរិត ឲ្យ រួច វិញ ដែល លោក មាន ចិត្ត ព្រួយ លំបាក ដោយ ព្រោះ កិរិយា ខូច អាក្រក់ របស់ មនុស្ស ទទឹង ច្បាប់ ទាំង នោះ 8ដ្បិត អ្នក សុចរិត នោះ ដែល នៅ ជា មួយ នឹង គេ ក៏ កើត ទុក្ខ ក្នុង ចិត្ត សុចរិត របស់ លោក រាល់ តែ ថ្ងៃ ដោយ បាន ឮ ហើយ ឃើញ ការ ទទឹង ច្បាប់ ដែល គេ ប្រព្រឹត្ត ធ្វើ 9បើ ដូច្នេះ ឃើញ ថា ព្រះ‌អម្ចាស់ ទ្រង់ ចេះ ប្រោស មនុស្ស ដែល គោរព ប្រតិ‌បត្តិ ដល់ ទ្រង់ ឲ្យ រួច ពី សេចក្តី ល្បួង ហើយ នឹង ឃុំ ទុក មនុស្ស ទុច្ចរិត សំរាប់ នឹង ធ្វើ ទោស ក្នុង ថ្ងៃ ជំនុំ‌ជំរះ វិញ 10គឺ ពួក អស់ អ្នក ដែល ដើរ តាម សាច់ ឈាម ជា ដើម ដែល គេ មាន សេចក្តី ប៉ង‌ប្រាថ្នា ខាង ឯ ការ ស្មោក‌គ្រោក ហើយ ក៏ មើល‌ងាយ ដល់ អស់ ទាំង អំណាច ត្រួត ត្រា ដែរ គេ ជា ពួក ព្រហើន មាន ក្បាល រឹង ដែល មិន ខ្លាច នឹង ជេរ ប្រមាថ ដល់ ទាំង ពួក ប្រសើរ ឧត្តម ផង 11ដែល ពួក ទេវតា ដ៏ មាន កំឡាំង មាន ឫទ្ធិ លើស ជាង គេ ទៅ ទៀត ក៏ មិន ហ៊ាន ប្រមាថ ដល់ ពួក នោះ នៅ ចំពោះ ព្រះ‌អម្ចាស់ ឡើយ 12តែ ដោយ ព្រោះ គេ ជេរ ប្រមាថ ដល់ ការ ដែល គេ មិន ស្គាល់ នោះ គេ នឹង ត្រូវ វិនាស បាត់ ក្នុង ការ ខូច អាក្រក់ របស់ គេ អស់ រលីង ដូច ជា សត្វ តិរច្ឆាន ដែល កើត មក សំរាប់ តែ ឲ្យ គេ ចាប់ ហើយ កាប់ សំឡាប់ ប៉ុណ្ណោះ ដែរ 13គេ ហៀប នឹង ទទួល រង្វាន់ នៃ ការ ទុច្ចរិត គេ ជា ពួក អ្នក ដែល រាប់ ការ ស្រើប‌ស្រាល នៅ ពេល ថ្ងៃ ទុក ជា ការ ត្រេក‌អរ សប្បាយ គេ ជា ស្នាម ប្រឡាក់ ហើយ ជា សេចក្តី ស្មោក‌គ្រោក គេ ត្រេក‌អរ ដោយ សេចក្តី បញ្ឆោត របស់ ខ្លួន ក្នុង ពេល កំពុង ដែល គេ ស៊ី លៀង ជា មួយ នឹង អ្នក រាល់ គ្នា 14គេ មាន ចិត្ត នឹក ឃើញ តែ ស្រី សំផឹង គេ មិន ចេះ លែង ធ្វើ បាប ឡើយ ក៏ បិទ នុយ ចាប់ ព្រលឹង មនុស្ស ដែល មិន ខ្ជាប់‌ខ្ជួន ហើយ មាន ចិត្ត ធ្លាប់ ខាង ឯ សេចក្តី លោភ គឺ ជា មនុស្ស ដែល ត្រូវ បណ្តាសា 15គេ បាន បោះ បង់ ចោល ផ្លូវ ទៀង ត្រង់ ហើយ វង្វេង ទៅ តាម ផ្លូវ របស់ ហោរា បាឡាម ជា កូន បេអ៊រ ដែល ស្រឡាញ់ កំរៃ នៃ ការ ទុច្ចរិត 16តែ គាត់ ត្រូវ បន្ទោស ដោយ ព្រោះ ការ រំលង របស់ គាត់ ដោយ សត្វ ព្រនាក់គ បាន និយាយ ជា សំឡេង មនុស្ស ទាំង ឃាត់‌ឃាំង សេចក្តី ចំកួត របស់ គាត់ 17ពួក អ្នក ទាំង នោះ សុទ្ធ តែ ជា រន្ធ ទឹក ខ្សោះ ជា ពពក ដែល ខ្យល់ ព្យុះ បក់ ផាត់ ដែល សេចក្តី ងងឹត សូន្យ ឈឹង បាន បំរុង ទុក ឲ្យ គេ នៅ អស់ កល្ប ជានិច្ច 18ដ្បិត គេ និយាយ សេចក្តី អំនួត អួត យ៉ាង សំបើម ទាំង បិទ នុយ ដែល ប្រកប ដោយ សេចក្តី សំរើប ខាង សាច់ ឈាម និង សេចក្តី ខូច អាក្រក់ ទាំង ប៉ុន្មាន ដើម្បី ចាប់ ពួក អស់ អ្នក ដែល ទើប តែ នឹង រួច ចេញ ពី ពួក វង្វេង 19ទាំង សន្យា ឲ្យ អ្នក ទាំង នោះ បាន សេរី‌ភាព ផង តែ ខ្លួន គេ ក៏ នៅ ជាប់ ជា បាវ បំរើ របស់ សេចក្តី ពុក‌រលួយ វិញ ដ្បិត បើ អ្នក ណា ត្រូវ គេ បង្ក្រាប ខ្លួន នោះ ត្រូវ នៅ ជាប់ ជា បាវ របស់ អ្នក នោះ ហើយ 20ពី ព្រោះ ក្រោយ ដែល បាន រួច ពី សេចក្តី ស្មោក‌គ្រោក របស់ លោកីយ៍ នេះ ដោយ បាន ស្គាល់ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា ព្រះ‌អង្គ សង្គ្រោះ ហើយ បើ អ្នក ណា ត្រឡប់ ទៅ ជា ជាប់ ទាក់‌ទិន ឲ្យ សេចក្តី ទាំង នោះ បាន បង្រ្កាប ខ្លួន វិញ នោះ សណ្ឋាន ក្រោយ របស់ អ្នក នោះ បាន អាក្រក់ ជាង មុន ទៅ ទៀត 21ដ្បិត បើ មិន បាន ស្គាល់ ផ្លូវ សុចរិត សោះ នោះ ជា ជាង ឲ្យ បាន ស្គាល់ រួច បែរ ចេញ ពី សេចក្តី បញ្ញត្ត បរិសុទ្ធ ដែល បាន ប្រគល់ មក ហើយ នោះ វិញ 22តែ មាន ការ កើត មក ដល់ គេ ដូច ជា ពាក្យ ទំនៀម ពិត ដែល ថា «ឆ្កែ បាន ត្រឡប់ ទៅ ស៊ី កំអួត វា ឯ ជ្រូក ញី ដែល គេ លាង ស្អាត ហើយ បាន ទៅ ននៀល នៅ ក្នុង ខ្នាច វិញ»។


Copyrighted Material
Learn More

will be added

X\