2 Timothy - ២ ធីម៉ូថេ 4

1ដូច្នេះ ខ្ញុំ ផ្តាំ មក អ្នក យ៉ាង អស់ ពី ចិត្ត នៅ ចំពោះ ព្រះ និង ព្រះ‌គ្រីស្ទ យេស៊ូវ ដែល ទ្រង់ រៀប នឹង ជំនុំ ជំរះ ទាំង មនុស្ស រស់ និង មនុស្ស ស្លាប់ ផង គឺ ផ្តាំ ដោយ អាង ដំណើរ ទ្រង់ យាង មក និង នគរ ទ្រង់ថា 2ចូរ ឲ្យ អ្នក ផ្សាយ ព្រះ‌បន្ទូល ចុះ ហើយ ទទូច ជំរុញ ផង ទោះ ត្រូវ ពេល ឬ ខុស ក្តី ចូរ រំឭក គេ ឲ្យ ដឹង ខ្លួន ព្រម ទាំង បន្ទោស ហើយ កំឡា ចិត្ត គេ ដោយ ចិត្ត អត់‌ធ្មត់ និង សេចក្តី ប្រៀន ប្រដៅ គ្រប់ យ៉ាង 3ដ្បិត នឹង មាន គ្រា មក ដែល គេ មិន ទ្រាំ ទ្រ នឹង សេចក្តី បង្រៀន ដ៏ ត្រឹម ត្រូវ ទេ គឺ គេ នឹង មាន ត្រចៀក រមាស់ ហើយ នឹង ហៅ គ្រូ កាន់ តែ ច្រើន ឡើង មក បង្រៀន ឲ្យ ត្រូវ ចិត្ត 4គេ នឹង ងាក ត្រចៀក ចេញ ពី សេចក្តី ពិត បែរ ទៅ តាម រឿង ព្រេង វិញ 5តែ ឯ អ្នក ចូរ ឲ្យ មាន គំនិត នឹង‌ធឹង ក្នុង គ្រប់ ការ ទាំង អស់ វិញ ចូរ ទ្រាំ ទ្រ នឹង សេចក្តី លំបាក ចូរ ឲ្យ អ្នក ធ្វើ ការ ជា គ្រូ ផ្សាយ ដំណឹង ល្អ ចុះ ព្រម ទាំង បំពេញ ការ‌ងារ របស់ ខ្លួន គ្រប់ ជំពូក ផង 6ដ្បិត ខ្ញុំ កំពុង តែ ត្រូវ ច្រួច ចេញ ឯ ពេល វេលា ដែល ខ្ញុំ ត្រូវ លា ទៅ ក៏ បាន មក ដល់ ហើយ 7ខ្ញុំ បាន ត‌យុទ្ធ យ៉ាង ល្អ ខ្ញុំ បាន រត់ ប្រណាំង ជា ស្រេច ខ្ញុំ បាន រក្សា សេចក្តី ជំនឿ ទៅ ហើយ 8ពី នេះ ទៅ មុខ នឹង មាន មកុដ នៃ សេចក្តី សុចរិត បំរុង ទុក ឲ្យ ខ្ញុំ ដែល ព្រះ‌អម្ចាស់ ដ៏ ជា ចៅ‌ក្រម សុចរិត ទ្រង់ នឹង ប្រទាន មក ខ្ញុំ នៅ ថ្ងៃ នោះ មិន មែន ដល់ ខ្ញុំ តែ ម្នាក់ ប៉ុណ្ណោះ គឺ ដល់ អស់ អ្នក ណា ដែល ចូល ចិត្ត នឹង ដំណើរ ទ្រង់ យាង មក វិញ នោះ ដែរ។ 9ចូរ ឲ្យ ខំ ប្រឹង ទៅ ឯ ខ្ញុំ ជា ប្រញាប់ 10ដ្បិត អ្នក ដេម៉ាស បាន លះ ចោល ខ្ញុំ ហើយ ដោយ គាត់ ស្រឡាញ់ លោកីយ៍ នេះ គាត់ បាន ទៅ ឯ ក្រុង ថែស្សា‌ឡូ‌នីច ហើយ អ្នក ក្រេសេន បាន ទៅ ឯ ស្រុក កាឡាទី ហើយ អ្នក ទីតុស ក៏ បាន ទៅ ឯ ស្រុក ដាល់ម៉ាទា 11មាន តែ លោក លូកា ប៉ុណ្ណោះ ទេ ដែល នៅ ជា មួយ នឹង ខ្ញុំ ចូរ ឲ្យ អ្នក នាំ ម៉ាកុស ទៅ ជា មួយ ផង ដ្បិត គាត់ ជា អ្នក មាន ប្រយោជន៍ ក្នុង ការ‌ងារ ខ្ញុំ 12ខ្ញុំ បាន ចាត់ អ្នក ទីឃី‌កុស ឲ្យ ទៅ ឯ ក្រុង អេភេសូរ 13ដល់ កាល ណា អ្នក ទៅ ឯ ខ្ញុំ នោះ សូម យក អាវ ធំ ដែល ខ្ញុំ ផ្ញើ ទុក នឹង អ្នក កាប៉ុស នៅ ក្រុង ទ្រអាស ទៅ ផង និង សៀវភៅ ទាំង ប៉ុន្មាន ដែរ តែ សូម យក ក្រាំង ស្បែក ជា ដើម 14ឯ អ័លេ‌ក្សាន‌ត្រុស ជា ជាង ស្មិត គាត់ បាន ធ្វើ បាប ខ្ញុំ ជា ច្រើន តែ ព្រះ‌អម្ចាស់ ទ្រង់ នឹង សង គាត់ វិញ តាម ការ ដែល គាត់ ធ្វើ 15ចូរ ឲ្យ អ្នក ប្រុង ប្រយ័ត្ន នឹង គាត់ ដែរ ដ្បិត គាត់ បាន ទាស់ ទទឹង នឹង ពាក្យ សំដី យើង ជា ខ្លាំង ណាស់។ 16កាល ខ្ញុំ បាន ដោះ សារ ជា មុន ដំបូង នោះ គ្មាន អ្នក ណា ឈរ ជា មួយ នឹង ខ្ញុំ សោះ គេ លះ ចោល ខ្ញុំ ទាំង អស់ គ្នា តែ សូម កុំ ឲ្យ ព្រះ រាប់ សេចក្តី នោះ ជា ទោស ដល់ គេ ឡើយ 17ប៉ុន្តែ ព្រះ‌អម្ចាស់ ទ្រង់ បាន គង់ ជា មួយ នឹង ខ្ញុំ វិញ ព្រម ទាំង ចំរើន កំឡាំង ផង ដើម្បី ឲ្យ ដំណឹង ល្អ បាន ផ្សាយ ទៅ សព្វ គ្រប់ ឲ្យ អស់ ទាំង សាសន៍ បាន ដឹង ដោយ‌សារ ខ្ញុំ ហើយ ទ្រង់ បាន ប្រោស ឲ្យ ខ្ញុំ រួច ពី មាត់ សិង្ហ ដែរ 18ព្រះ‌អម្ចាស់ ទ្រង់ នឹង ប្រោស ឲ្យ ខ្ញុំ រួច ពី គ្រប់ ការ អាក្រក់ ទៅ ទៀត ទ្រង់ នឹង ថែ រក្សា ខ្ញុំ ទុក សំរាប់ នគរ ទ្រង់ នៅ ស្ថាន‌សួគ៌ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ អាម៉ែន។ 19សូម ជំរាប សួរ ដល់ នាង ព្រីស៊ីល និង អ្នក អ័គីឡា ព្រម ទាំង ពួក អ្នក ផ្ទះ អូនេសិភ័រ ផង 20អ្នក អេរ៉ា‌ស្ទុស បាន នៅ ក្រុង កូរិន‌ថូស ហើយ ខ្ញុំ បាន ទុក អ្នក ទ្រភីម ចោល ទាំង ឈឺ នៅ ក្រុង មីលេត 21ចូរ ខំ ប្រឹង ទៅ ឲ្យ បាន ដល់ មុន រដូវ រងា អ្នក អ៊ើប៊ូ‌ល៉ុស អ្នក ពូដេន អ្នក លីណុស អ្នក ក្លូឌាស ហើយ ពួក បង ប្អូន ទាំង អស់ គ្នា សូម ជំរាប សួរ ដល់ អ្នក។ 22សូម ឲ្យ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ បាន គង់ ជា មួយ នឹង វិញ្ញាណ អ្នក សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ។ អាម៉ែន។:៚


Copyrighted Material
Learn More

will be added

X\