Acts - កិច្ចការ 1

1ឱ លោក ថេវ‌ភីល អើយ ខ្ញុំ បាន តែង រឿង ១ ច្បាប់ មុន នោះ ពី អស់ ទាំង ការ ដែល ព្រះ‌យេស៊ូវ បាន ចាប់ តាំង ធ្វើ ហើយ បង្រៀន 2ដរាប ដល់ ថ្ងៃ ដែល ព្រះ បាន លើក ទ្រង់ ឡើង ផុត ទៅ ហើយ គឺ ក្រោយ ដែល ទ្រង់ បាន ផ្តាំ ដោយ នូវ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដល់ ពួក សាវ័ក ជា ពួក អ្នក ដែល ទ្រង់ បាន រើស 3ហើយ កាល ទ្រង់ បាន រង ទុក្ខ រួច ហើយ នោះ ក៏ បាន សំដែង អង្គ ទ្រង់ មក ទាំង រស់ ឲ្យ ពួក សាវ័ក នោះ ឃើញ ដោយ‌សារ ភស្តុ‌តាង ជា ច្រើន ព្រម ទាំង លេច មក ឯ គេ ក៏ សំដែង ពី អស់ ទាំង សេចក្តី ខាង ឯ នគរ ព្រះ ក្នុង រវាង ៤០ ថ្ងៃ 4រួច មក កាល បាន ប្រជុំ ទាំង អស់ គ្នា ហើយ នោះ ទ្រង់ ហាម មិន ឲ្យ គេ ចេញ ពី ក្រុង យេរូ‌សា‌ឡិម ឡើយ ដោយ ព្រះ‌បន្ទូល ថា ត្រូវ ឲ្យ នៅ ចាំ សេចក្តី សន្យា នៃ ព្រះ‌វរ‌បិតា ដែល អ្នក រាល់ គ្នា បាន ឮ ខ្ញុំ ថ្លែង ប្រាប់ ហើយ 5ដ្បិត ពិត ជា លោក យ៉ូហាន បាន ធ្វើ បុណ្យ ជ្រមុជ ដោយ ទឹក ប៉ុន្តែ នៅ បន្តិច ទៀត អ្នក រាល់ គ្នា នឹង ទទួល បុណ្យ ជ្រមុជ ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ វិញ។ 6ដូច្នេះ កាល ពួក សាវ័ក បាន ប្រជុំ គ្នា នោះ ក៏ ទូល សួរ ថា ព្រះ‌អម្ចាស់ អើយ តើ នៅ គ្រា នេះ ឬ អី ដែល ទ្រង់ នឹង តាំង នគរ ឲ្យ សាសន៍ អ៊ីស្រា‌អែល ឡើង វិញ នោះ 7តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា មិន ត្រូវ ឲ្យ អ្នក រាល់ គ្នា ដឹង ពេល ដឹង កំណត់ ដែល ព្រះ‌វរ‌បិតា បាន ទុក នៅ ក្នុង អំណាច របស់ ទ្រង់ នោះ ឡើយ 8ប៉ុន្តែ កាល ណា ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន មក សណ្ឋិត លើ អ្នក រាល់ គ្នា នោះ អ្នក រាល់ គ្នា នឹង បាន ព្រះ‌ចេស្តា ហើយ នឹង ធ្វើ ជា ទី បន្ទាល់ ពី ខ្ញុំ នៅ ក្រុង យេរូ‌សា‌ឡិម ព្រម ទាំង ស្រុក យូដា និង ស្រុក សាម៉ារី ទាំង មូល ហើយ រហូត ដល់ ចុង ផែន‌ដី បំផុត ផង 9កាល ទ្រង់ បាន មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ រួច ជា ស្រេច ហើយ ពួក សាវ័ក កំពុង តែ មើល នោះ ព្រះ បាន លើក ទ្រង់ ឡើង ទៅ រួច មាន ពពក មក បំបាំង ទ្រង់ ពី ភ្នែក គេ។ 10កំពុង ដែល គេ ងើយ សំឡឹង មើល ទៅ លើ មេឃ ក្នុង កាល ដែល ទ្រង់ យាង ទៅ នោះ ឃើញ មាន ២ នាក់ ស្លៀក‌ពាក់ ស ឈរ នៅ ជិត និយាយ ថា 11ពួក អ្នក ស្រុក កាលី‌ឡេ អើយ ហេតុ អ្វី បាន ជា ឈរ ងើយ មើល ទៅ លើ មេឃ ដូច្នេះ ព្រះ‌យេស៊ូវ នេះ ឯង ដែល ព្រះ បាន លើក ពី អ្នក រាល់ គ្នា ឡើង ទៅ លើ ស្ថាន‌សួគ៌ ទ្រង់ នឹង យាង មក វិញ តាម បែប ដដែល ដូច ជា អ្នក រាល់ គ្នា បាន ឃើញ ទ្រង់ ទៅ នោះ ដែរ 12ពួក អ្នក ទាំង នោះ ក៏ វិល ពី ភ្នំ ដែល ហៅ ថា ភ្នំ ដើម អូលីវ ត្រឡប់ ទៅ ឯ ក្រុង យេរូ‌សា‌ឡិម វិញ រីឯ ភ្នំ នោះ នៅ ជិត ក្រុង យេរូ‌សា‌ឡិម ចំងាយ ផ្លូវ ដើរ អស់ ១ ថ្ងៃ ឈប់ សំរាក 13កាល គេ ចូល ទៅ ដល់ ហើយ នោះ ក៏ ឡើង ទៅ ឯ បន្ទប់ ខាង លើ ជា លំនៅ របស់ ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ល៉ូមេ ម៉ាថាយ យ៉ាកុប ជា កូន អាល់‌ផាយ ស៊ីម៉ូន ជា ពួក ឧស្សាហ៍ និង យូដាស ជា ញាតិ នឹង យ៉ាកុប 14ពួក អ្នក ទាំង នេះ មាន ចិត្ត ព្រម ព្រៀង គ្នា ដោយ ព្យាយាម ក្នុង សេចក្តី អធិស្ឋាន ជា មួយ នឹង ពួក ស្រីៗ ព្រម ទាំង ម៉ារា ជា មាតា ព្រះ‌យេស៊ូវ និង បង ប្អូន ទ្រង់ ដែរ។ 15នៅ គ្រា នោះ ពេត្រុស ឈរ ឡើង កណ្តាល ពួក បង ប្អូន ដែល មាន ឈ្មោះ ប្រហែល ជា ១២០ នាក់ ប្រកាស ថា 16បង ប្អូន រាល់ គ្នា អើយ បទ គម្ពីរ ដែល ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន ទាយ ដោយ‌សារ ព្រះ‌ឱស្ឋ ហ្លួង ដាវីឌ ពី ដំណើរ យូដាស ជា អ្នក ដែល នាំ គេ ទៅ ចាប់ ព្រះ‌យេស៊ូវ បទ នោះ ត្រូវ តែ បាន សំរេច 17ដ្បិត វា បាន រាប់ ក្នុង ពួក យើង រាល់ គ្នា ហើយ បាន ទទួល ១ ចំណែក ក្នុង ការ‌ងារ នេះ ដែរ 18(រីឯ មនុស្ស នេះ បាន ទិញ ដី វាល ដោយ‌សារ រង្វាន់ នៃ ការ ទុច្ចរិត របស់ ខ្លួន វា ប៉ុន្តែ វា ដួល ទៅ មុខ ធ្លាយ ពោះ ហើយ ពោះ វៀន ក៏ ចេញ ទ្រេល 19រឿង នោះ បាន ឮ ទៅ ដល់ មនុស្ស ទាំង‌ឡាយ ដែល នៅ ក្រុង យេរូ‌សា‌ឡិម បាន ជា គេ ហៅ វាល នោះ តាម ភាសា គេ ថា អាកិល‌ដាម៉ា គឺ ប្រែ ថា វាល ឈាម) 20ព្រោះ មាន សេចក្តី ចែង ទុក មក ក្នុង គម្ពីរ ទំនុក ដំកើង ថា «ចូរ ឲ្យ ទី លំនៅ វា ត្រូវ ចោល ស្ងាត់ ចុះ កុំ ឲ្យ មាន អ្នក ណា នៅ ទី នោះ ឡើយ» ហើយ ថា «ត្រូវ ឲ្យ ម្នាក់ ទៀត ទទួល ការ‌ងារ ជំនួស វា» 21ដូច្នេះ ក្នុង ពួក អ្នក ដែល ដើរ ជា មួយ នឹង យើង គ្រប់ វេលា ដែល ព្រះ‌អម្ចាស់‌យេស៊ូវ យាង ចេញ ចូល ក្នុង ពួក យើង 22ចាប់ តាំង ពី គ្រា លោក យ៉ូហាន ធ្វើ បុណ្យ ជ្រមុជ‌ទឹក ដរាប មក ដល់ ថ្ងៃ ដែល ព្រះ បាន លើក ទ្រង់ ឡើង ពី យើង រាល់ គ្នា ទៅ នោះ ត្រូវ ឲ្យ មាន ម្នាក់ ទៀត ធ្វើ ជា ទី បន្ទាល់ ជា មួយ នឹង យើង ពី ដំណើរ ដែល ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ 23ដូច្នេះ គេ ក៏ តម្រូវ លើ រូប ២ នាក់ គឺ យ៉ូសែប ដែល ហៅ ថា បារសាបាស ដែល មាន ឈ្មោះ យូស្ទុស ផង នោះ ១ និង ម៉ាត់ធាស ១ 24រួច គេ អធិស្ឋាន ទូល ថា ឱ ព្រះ‌អម្ចាស់ ជា ព្រះ ដ៏ ជ្រាប នូវ ចិត្ត មនុស្ស ទាំង‌ឡាយ អើយ សូម បង្ហាញ ឲ្យ យើង ខ្ញុំ ដឹង ថា ទ្រង់ រើស អ្នក ណា ក្នុង បណ្តា អ្នក ទាំង ២ នេះ 25ឲ្យ បាន ទទួល ចំណែក ក្នុង កិច្ច‌ការ និង ងារ ជា សាវ័ក នេះ ជំនួស យូដាស ដែល បាន ធ្លាក់ ចេញ ពី ងារ នេះ ហើយ ដើម្បី នឹង ទៅ ឯ កន្លែង របស់ វា 26នោះ គេ ចាប់ ឆ្នោត ត្រូវ លើ រូប ម៉ាត់ធាស រួច គេ ក៏ រាប់ គាត់ បញ្ចូល ជា មួយ នឹង ពួក សាវ័ក ទាំង ១១ នាក់។


Copyrighted Material
Learn More

will be added

X\