Acts - កិច្ចការ 10

1រីឯ នៅ ក្រុង សេសារា មាន មនុស្ស ម្នាក់ ឈ្មោះ កូនេ‌លាស ជា មេ លើ កង‌ទ័ព ដែល ហៅ ថា កង‌ទ័ព អ៊ីតាលី 2ជា អ្នក គោរព ហើយ កោត‌ខ្លាច ដល់ ព្រះ ព្រម ទាំង ពួក គ្រួសារ របស់ លោក ទាំង អស់ ផង លោក ក៏ ដាក់ ទាន ជា ច្រើន ដល់ ពួក ជន ហើយ អំពាវ‌នាវ ដល់ ព្រះ ជានិច្ច 3លោក បាន ឃើញ ការ ជាក់ ស្តែង យ៉ាង ច្បាស់ ប្រហែល ជា ម៉ោង ៣ រសៀល គឺ បាន ឃើញ ទេវតា នៃ ព្រះ មក ឯ លោក ពោល ថា កូនេ‌លាស អើយ 4លោក ក៏ សំឡឹង មើល ទៅ ទេវតា ទាំង ភ័យ ហើយ ឆ្លើយ ថា ព្រះ‌អម្ចាស់ អើយ តើ មាន ការ អ្វី ទេវតា ប្រាប់ ថា សេចក្តី អធិស្ឋាន និង ការ ដាក់ ទាន របស់ អ្នក បាន ឡើង ទៅ ទុក ជា សេចក្តី រំឭក នៅ ចំពោះ ព្រះ ហើយ 5ដូច្នេះ ចូរ អ្នក ប្រើ គេ ឲ្យ ទៅ យ៉ុបប៉េ ហៅ ស៊ីម៉ូន ដែល មាន ឈ្មោះ ថា ពេត្រុស ឲ្យ មក ឥឡូវ 6គាត់ ស្នាក់ នៅ ផ្ទះ របស់ ជាង សំឡាប់ ស្បែក ម្នាក់ ឈ្មោះ ស៊ីម៉ូន នៅ ក្បែរ មាត់ សមុទ្រ អ្នក នោះ នឹង ប្រាប់ ឲ្យ អ្នក ដឹង ពី ការ ដែល អ្នក ត្រូវ ធ្វើ ជា យ៉ាង ណា 7កាល ទេវតា ដែល និយាយ មក លោក បាន ចេញ ទៅ បាត់ ហើយ នោះ លោក ហៅ អ្នក បំរើ ២ នាក់ និង ទាហាន ម្នាក់ ដែល កោត‌ខ្លាច ដល់ ព្រះ ពី ពួក មនុស្ស ដែល តែង តែ បំរើ លោក ឲ្យ មក 8រួច ប្រាប់ រឿង‌រ៉ាវ សព្វ គ្រប់ ហើយ ប្រើ ឲ្យ ទៅ ឯ យ៉ុបប៉េ។ 9ដល់ ស្អែក ឡើង កំពុង ដែល ពួក អ្នក ទាំង នោះ ដើរ ទៅ ជិត ដល់ ទី ក្រុង ហើយ នោះ ពេត្រុស ក៏ ឡើង ទៅ លើ ដំបូល ផ្ទះ ដើម្បី នឹង អធិស្ឋាន ក្នុង ពេល ប្រហែល ជា ថ្ងៃ ត្រង់ ហើយ 10គាត់ នឹក ឃ្លាន ជា ខ្លាំង ចង់ បរិភោគ តែ កំពុង ដែល គេ ចាត់‌ចែង ឲ្យ នោះ គាត់ លង់ ស្មារតី ទៅ 11គាត់ ឃើញ មេឃ ចំហ ហើយ មាន ប្រដាប់ ដូច ជា សំពត់ កំរាល យ៉ាង ធំ បាន ចុះ មក ចង ទាំង ៤ ជ្រុង សំរូត មក ដល់ ដី 12នៅ ក្នុង សំពត់ នោះ មាន សត្វ ជើង ៤ សត្វ ព្រៃ សត្វ លូន វារ គ្រប់ មុខ ដែល នៅ លើ ដី និង សត្វ ហើរ លើ អាកាស ដែរ 13ក៏ ឮ សំឡេង មាន ព្រះ‌បន្ទូល មក ថា ពេត្រុស អើយ ចូរ ក្រោក ឡើង សំឡាប់ ហើយ បរិភោគ ទៅ 14តែ ពេត្រុស ប្រកែក ថា ទេ ព្រះ‌អម្ចាស់ ដ្បិត ទូល‌បង្គំ មិន ដែល ទទួល ទាន អ្វី ដែល មិន ស្អាត មិន បរិសុទ្ធ នោះ សោះ 15រួច ឮ សំឡេង នោះ មក ម្តង ទៀត ថា របស់ អ្វី ដែល ព្រះ បាន សំអាត ហើយ នោះ កុំ ឲ្យ អ្នក រាប់ ថា ជា មិន ស្អាត ឡើយ 16ការ នោះ មាន មក គ្រប់ ៣ ដង រួច បាន លើក ប្រដាប់ នោះ ឡើង ទៅ លើ មេឃ វិញ។ 17កំពុង ដែល ពេត្រុស នៅ ងោង ក្នុង ខ្លួន ពី ន័យ ការ ជាក់ ស្តែង ដែល បាន ឃើញ នោះ នៅ ឡើយ នោះ មនុស្ស ៣ នាក់ ដែល កូនេ‌លាស ចាត់ ឲ្យ មក បាន សួរ រក ផ្ទះ ស៊ីម៉ូន ក៏ ឈរ នៅ មាត់ ទ្វារ ហើយ 18គេ កំពុង តែ ហៅ សួរ បើ មាន ឈ្មោះ ស៊ីម៉ូន ដែល ហៅ ថា ពេត្រុស នៅ ផ្ទះ នោះ ឬ ទេ 19ដូច្នេះ កំពុង ដែល ពេត្រុស គិត រំពឹង ពី ការ ជាក់ ស្តែង នោះ ព្រះ‌វិញ្ញាណ មាន ព្រះ‌បន្ទូល មក គាត់ ថា មើល មាន មនុស្ស ៣ នាក់ មក រក អ្នក 20ចូរ ក្រោក ឡើង ចុះ ទៅ ហើយ ទៅ ជា មួយ នឹង គេ ចុះ កុំ ប្រកាន់ ឡើយ ពី ព្រោះ គឺ ខ្ញុំ ហើយ ដែល ចាត់ ឲ្យ គេ មក 21ដូច្នេះ ពេត្រុស ក៏ ចុះ ទៅ ទទួល គេ ដោយ ពាក្យ ថា គឺ ខ្ញុំ នេះ ហើយ ដែល អ្នក រាល់ គ្នា រក តើ មាន ការ អ្វី 22គេ ឆ្លើយ ឡើង ថា លោក មេ ទ័ព កូនេ‌លាស ដែល ជា មនុស្ស សុចរិត ហើយ កោត‌ខ្លាច ដល់ ព្រះ មាន សាសន៍ យូដា ទាំង អស់ ធ្វើ បន្ទាល់ ល្អ ឲ្យ លោក បាន ទទួល បង្គាប់ នៃ ព្រះ ដោយ‌សារ ទេវតា បរិសុទ្ធ ឲ្យ ចាត់ មក អញ្ជើញ លោក គ្រូ ទៅ ឯ ផ្ទះ លោក ដើម្បី នឹង បាន ស្តាប់ លោក គ្រូ អធិប្បាយ ខ្លះ 23ដូច្នេះ ពេត្រុស ក៏ អញ្ជើញ គេ ចូល មក ស្នាក់ នៅ សិន លុះ ដល់ ស្អែក គាត់ ក្រោក ឡើង ទៅ ជា មួយ នឹង គេ ហើយ មាន ពួក បង ប្អូន ខ្លះ ដែល នៅ យ៉ុបប៉េ ក៏ ទៅ ជា មួយ ដែរ 24ដល់ ស្អែក ឡើង គេ ចូល ទៅ ក្នុង សេសារា ឯ កូនេ‌លាស ក៏ ទន្ទឹង មើល ផ្លូវ គេ បាន ទាំង ប្រមូល ញាតិ សន្តាន និង សំឡាញ់ ស្និទ្ធ‌ស្នាល របស់ លោក មក ផង។ 25កាល ពេត្រុស កំពុង តែ ចូល ទៅ កូនេ‌លាស ក៏ មក រាក់ ទាក់ ទទួល ដោយ ក្រាប ថ្វាយ បង្គំ នៅ ទៀប ជើង គាត់ 26តែ ពេត្រុស លើក លោក ឡើង ដោយ ពាក្យ ថា សូម ក្រោក ឡើង ខ្លួន ខ្ញុំ ជា មនុស្ស ដូច គ្នា ដែរ 27នោះ ក៏ ចូល ទៅ ទាំង ចរចា គ្នា ហើយ ឃើញ មាន មនុស្ស ជា ច្រើន ប្រជុំ ចាំ 28រួច គាត់ និយាយ ទៅ គេ ថា អ្នក រាល់ គ្នា ដឹង ថា មនុស្ស សាសន៍ យូដា គ្មាន ច្បាប់ នឹង សេព គប់ នឹង សាសន៍ ដទៃ ឬ នឹង ចូល ទៅ ជិត គេ ឡើយ តែ ព្រះ ទ្រង់ បាន សំដែង ឲ្យ ខ្ញុំ ដឹង ថា មិន ត្រូវ រាប់ អ្នក ណា ថា មិន ស្អាត ឬ មិន បរិសុទ្ធ ឡើយ 29ហេតុ នោះ បាន ជា កាល លោក ចាត់ គេ ឲ្យ ទៅ ហៅ ខ្ញុំ នោះ ខ្ញុំ បាន មក ដោយ ឥត ប្រកែក សោះ ដូច្នេះ ខ្ញុំ សូម សួរ លោក តើ លោក ឲ្យ ខ្ញុំ មក មាន ការ អ្វី 30កូនេ‌លាស ឆ្លើយ ថា កន្លង មក ៤ ថ្ងៃ ហើយ ពេល ថ្មើរ ណេះ កាល ខ្ញុំ កំពុង តែ តម ហើយ អធិស្ឋាន នៅ ផ្ទះ ខ្ញុំ ក្នុង ពេល ម៉ោង ៣ រសៀល នោះ ឃើញ មាន ម្នាក់ ពាក់ អាវ ដ៏ ភ្លឺ ឈរ នៅ មុខ ខ្ញុំ 31ប្រាប់ ថា កូនេ‌លាស អើយ ព្រះ បាន ទទួល សេចក្តី អធិស្ឋាន របស់ អ្នក ហើយ ក៏ នឹក ចាំ ពី ទាន របស់ អ្នក ដែរ 32ដូច្នេះ ចូរ ប្រើ គេ ឲ្យ ទៅ ឯ យ៉ុបប៉េ អញ្ជើញ ស៊ីម៉ូន ដែល ហៅ ថា ពេត្រុស មក លោក នោះ នៅ ក្នុង ផ្ទះ របស់ ជាង សំឡាប់ ស្បែក ឈ្មោះ ស៊ីម៉ូន នៅ ក្បែរ មាត់ សមុទ្រ កាល ណា លោក បាន មក ដល់ នោះ នឹង អធិប្បាយ ឲ្យ អ្នក ស្តាប់ 33ដូច្នេះ ខ្ញុំ បាន ចាត់ គេ ឲ្យ ទៅ ឯ លោក ភ្លាម ដែល លោក អញ្ជើញ មក នេះ ក៏ ល្អ ហើយ ឥឡូវ នេះ យើង ទាំង អស់ នៅ ចំពោះ ព្រះ ដើម្បី នឹង ស្តាប់ គ្រប់ ទាំង សេចក្តី ដែល ព្រះ បាន បង្គាប់ មក លោក។ 34ពេត្រុស ក៏ បើក មាត់ និយាយ ថា ប្រាកដ មែន ខ្ញុំ យល់ ឃើញ ថា ព្រះ មិន រើស មុខ អ្នក ណា ទេ 35គឺ នៅ ក្នុង គ្រប់ ទាំង សាសន៍ អស់ អ្នក ណា ដែល កោត‌ខ្លាច ដល់ ទ្រង់ ព្រម ទាំង ប្រព្រឹត្ត សេចក្តី សុចរិត នោះ គាប់ ដល់ ព្រះ‌ហឫ‌ទ័យ ទ្រង់ ដែរ 36ឯ ព្រះ‌បន្ទូល ដែល ទ្រង់ បាន ផ្សាយ មក ដល់ ពួក ជន‌ជាតិ អ៊ីស្រា‌អែល ដោយ ប្រកាស ប្រាប់ ដំណឹង ល្អ ជា សេចក្តី មេត្រី ដែល មក ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ដ៏ ជា ព្រះ‌អម្ចាស់ លើ ទាំង អស់ 37នោះ អ្នក រាល់ គ្នា ដឹង ស្រាប់ ហើយ គឺ ជា រឿង ដែល បាន ថ្លែង ប្រាប់ ចាប់ តាំង ពី ស្រុក កាលី‌ឡេ ក្នុង គ្រា ក្រោយ ដែល លោក យ៉ូហាន បាន ប្រកាស ប្រាប់ ពី បុណ្យ ជ្រមុជ‌ទឹក ក៏ ផ្សាយ មក គ្រប់ ក្នុង ស្រុក យូដា ផង 38គឺ ពី ព្រះ‌យេស៊ូវ ពី ស្រុក ណា‌សារ៉ែត ដែល ព្រះ បាន ចាក់ ព្រះ‌វិញ្ញាណ បរិសុទ្ធ និង ព្រះ‌ចេស្តា ឲ្យ មក សណ្ឋិត លើ ទ្រង់ ហើយ ទ្រង់ បាន យាង ចុះ ឡើង ធ្វើ ការ ល្អ ព្រម ទាំង ប្រោស ឲ្យ អស់ អ្នក ដែល ត្រូវ អារក្ស សង្កត់‌សង្កិន បាន ជា ផង ដ្បិត ព្រះ បាន គង់ ជា មួយ នឹង ទ្រង់ 39ឯ យើង រាល់ គ្នា ជា ទី បន្ទាល់ ពី អស់ ទាំង ការ ដែល ទ្រង់ ធ្វើ នៅ ក្នុង ស្រុក របស់ ពួក សាសន៍ យូដា ហើយ នៅ ក្រុង យេរូ‌សា‌ឡិម 40គេ បាន ធ្វើ គុត ទ្រង់ ដោយ ព្យួរ នៅ លើ ឈើ តែ ព្រះ បាន ប្រោស ឲ្យ ទ្រង់ រស់ ឡើង វិញ នៅ ថ្ងៃ ទី ៣ ព្រម ទាំង អនុញ្ញាត ឲ្យ ទ្រង់ សំដែង មក ឲ្យ ឃើញ ផង 41មិន មែន ឲ្យ ប្រជា‌ជន ទាំង អស់ ឃើញ ទេ គឺ ឲ្យ ពួក ស្មរ បន្ទាល់ ដែល ព្រះ បាន រើស អំពី មុន មក វិញ គឺ ជា ពួក យើង រាល់ គ្នា ដែល បាន ទទួល ទាន ជា មួយ នឹង ទ្រង់ ក្នុង ពេល ក្រោយ ដែល ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ 42ទ្រង់ ក៏ ផ្តាំ មក យើង រាល់ គ្នា ឲ្យ ប្រកាស ប្រាប់ ដល់ បណ្តា‌ជន ទាំង‌ឡាយ ហើយ ឲ្យ ធ្វើ បន្ទាល់ សព្វ គ្រប់ ថា គឺ ព្រះ‌អង្គ នេះ ហើយ ដែល ព្រះ បាន តាំង ឡើង ឲ្យ ជំនុំ‌ជំរះ ដល់ ទាំង មនុស្ស រស់ និង មនុស្ស ស្លាប់ ផង 43ពួក ហោរា សុទ្ធ តែ ធ្វើ បន្ទាល់ ពី ទ្រង់ ថា អស់ អ្នក ណា ដែល ជឿ ដល់ ទ្រង់ នោះ បាន រួច ពី បាប ដោយ‌សារ ព្រះ‌នាម ទ្រង់។ 44កាល ពេត្រុស កំពុង តែ អធិប្បាយ នៅ ឡើយ នោះ ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ យាង ចុះ មក សណ្ឋិត លើ អស់ អ្នក ដែល កំពុង តែ ស្តាប់ ព្រះ‌បន្ទូល 45ឯ ពួក អ្នក ជឿ ក្នុង ពួក កាត់ ស្បែក ទាំង ប៉ុន្មាន ដែល មក ជា មួយ នឹង ពេត្រុស គេ ក៏ មាន សេចក្តី អស្ចារ្យ ជា ខ្លាំង ពី ដំណើរ ដែល អំណោយ ទាន ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន ចាក់ មក លើ ពួក សាសន៍ ដទៃ ដូច្នេះ ដែរ 46ដ្បិត គេ ឮ អ្នក ទាំង នោះ និយាយ ភាសា ដទៃ ហើយ សរសើរ‌ដំកើង ដល់ ព្រះ 47នោះ ពេត្រុស សួរ ថា តើ មាន អ្នក ណា អាច នឹង ឃាត់ មិន ឲ្យ ធ្វើ បុណ្យ ជ្រមុជ‌ទឹក ដល់ អ្នក ទាំង នេះ បាន ឬ ទេ ដែល ពួក គេ បាន ទទួល ព្រះ‌វិញ្ញាណ បរិសុទ្ធ ដូច ជា យើង ដែរ 48គាត់ ក៏ បង្គាប់ ឲ្យ ធ្វើ បុណ្យ ជ្រមុជ ឲ្យ គេ ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ រួច គេ សូម អង្វរ គាត់ ឲ្យ នៅ ជា មួយ ពីរ បី ថ្ងៃ ទៀត។


Copyrighted Material
Learn More

will be added

X\