Acts - កិច្ចការ 11

1ឯ ពួក សាវ័ក និង ពួក បង ប្អូន ដែល នៅ ស្រុក យូដា គេ ក៏ ឮ ថា សាសន៍ ដទៃ បាន ទទួល ព្រះ‌បន្ទូល ដែរ 2រួច កាល ពេត្រុស ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម នោះ អស់ អ្នក ខាង ពួក កាត់ ស្បែក គេ មាន សេចក្តី ប្រកាន់ ចំពោះ គាត់ ថា 3លោក បាន ចូល ទៅ ឯ ពួក មនុស្ស ដែល មិន កាត់ ស្បែក ក៏ បាន ពិសា ជា មួយ នឹង គេ ផង 4តែ ពេត្រុស ចាប់ ផ្តើម រ៉ាយ រឿង ប្រាប់ គេ ដោយ លំដាប់ ថា 5កំពុង ដែល ខ្ញុំ អធិស្ឋាន នៅ ក្រុង យ៉ុបប៉េ នោះ ខ្ញុំ លង់ ស្មារតី ទៅ ឃើញ ការ ជាក់ ស្តែង ជា ប្រដាប់ ដូច ជា សំពត់ កំរាល យ៉ាង ធំ ចង ទាំង ៤ ជ្រុង សំរូត ចុះ ពី លើ មេឃ មក ត្រឹម ខ្ញុំ 6កាល ខ្ញុំ សំឡឹង គិត ពិចារណា មើល នោះ ក៏ ឃើញ មាន សត្វ ជើង ៤ សត្វ ព្រៃ និង សត្វ លូន វារ ដែល នៅ លើ ដី ព្រម ទាំង សត្វ ស្លាប នៅ លើ អាកាស ផង 7រួច ខ្ញុំ ឮ សំឡេង មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា ពេត្រុស អើយ ចូរ ក្រោក ឡើង សំឡាប់ ហើយ បរិភោគ ទៅ 8តែ ខ្ញុំ ប្រកែក ថា ទេ ព្រះ‌អម្ចាស់ ព្រោះ មិន ដែល មាន អ្វី ដែល មិន ស្អាត មិន បរិសុទ្ធ ចូល មក ក្នុង មាត់ ទូល‌បង្គំ ឡើយ 9ក៏ មាន ឮ សំឡេង ពី លើ មេឃ នោះ ម្តង ទៀត ថា របស់ អ្វី ដែល ព្រះ បាន សំអាត ហើយ នោះ កុំ ឲ្យ អ្នក ថា ជា មិន ស្អាត ឡើយ 10ការ នោះ មាន មក គ្រប់ ៣ ដង រួច បាន លើក ទាំង អស់ ទៅ លើ មេឃ វិញ 11ទី បំផុត នោះ ស្រាប់ តែ មាន មនុស្ស ៣ នាក់ ដែល លោក នោះ ចាត់ ពី សេសារា មក រក ខ្ញុំ គេ ឈរ នៅ មុខ ផ្ទះ តែ ម្តង 12ហើយ ព្រះ‌វិញ្ញាណ ទ្រង់ មាន ព្រះ‌បន្ទូល ប្រាប់ ឲ្យ ខ្ញុំ ទៅ ជា មួយ នឹង គេ ឥត ប្រកាន់ ឡើយ ក៏ មាន បង ប្អូន ទាំង ៦ នាក់ នេះ បាន ទៅ ជា មួយ នឹង ខ្ញុំ ដែរ យើង រាល់ គ្នា បាន ចូល ទៅ ក្នុង ផ្ទះ របស់ លោក 13ហើយ លោក រ៉ាយ រឿង ប្រាប់ យើង ពី ដំណើរ ដែល ឃើញ ទេវតា ឈរ ក្នុង ផ្ទះ ប្រាប់ លោក ថា ចូរ ចាត់ គេ ឲ្យ ទៅ ឯ យ៉ុបប៉េ ហៅ ស៊ីម៉ូន ដែល ហៅ ថា ពេត្រុស ឲ្យ មក 14គាត់ នឹង អធិប្បាយ ឲ្យ លោក ស្តាប់ សេចក្តី ដែល នឹង ជួយ សង្គ្រោះ ដល់ លោក ព្រម ទាំង ពួក គ្រួ លោក ទាំង អស់ ផង 15កាល ខ្ញុំ ចាប់ តាំង និយាយ ទៅ នោះ ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ យាង ចុះ មក សណ្ឋិត លើ គេ ដូច ជា បាន សណ្ឋិត លើ យើង រាល់ គ្នា កាល ពី ដើម ដែរ 16នោះ ខ្ញុំ បាន នឹក ឃើញ ពី សេចក្តី ដែល ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ថា «លោក យ៉ូហាន បាន ធ្វើ បុណ្យ ជ្រមុជ ដោយ ទឹក តែ អ្នក រាល់ គ្នា នឹង ទទួល បុណ្យ ជ្រមុជ ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ វិញ» 17ដូច្នេះ បើ សិន ជា ព្រះ បាន ប្រទាន អំណោយ ទាន ទៅ គេ ដូច ជា បាន ប្រទាន មក យើង ដែរ ដោយ ជឿ ដល់ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ចុះ តើ ខ្ញុំ ជា អ្វី ដែល អាច នឹង ឃាត់ ព្រះ បាន 18កាល បាន ឮ សេចក្តី នោះ ហើយ នោះ គេ បាត់ មាត់ ក៏ ត្រឡប់ ជា សរសើរ ដល់ ព្រះ វិញ ថា ដូច្នេះ ព្រះ ទ្រង់ ក៏ ប្រោស ប្រទាន ការ ប្រែ ចិត្ត ដល់ ពួក សាសន៍ ដទៃ ឲ្យ គេ មាន ជីវិត ដែរ ហ្ន៎។ 19រីឯ ពួក អ្នក ដែល ត្រូវ ខ្ចាត់‌ខ្ចាយ ដោយ ព្រោះ សេចក្តី បៀត បៀន ដែល កើត មក ពី ដំណើរ ស្ទេផាន នោះ ក៏ ដើរ រៀង រហូត ទៅ ដល់ ស្រុក ភេនីស ស្រុក គីប្រុស និង ក្រុង អាន់‌ទី‌យ៉ូក តែ បាន ផ្សាយ ព្រះ‌បន្ទូល ដល់ ចំពោះ តែ ពួក សាសន៍ យូដា ប៉ុណ្ណោះ ទេ 20ប៉ុន្តែ ក្នុង ពួក អ្នក នោះ មាន អ្នក ខ្លះ ពី កោះ គីប្រុស និង ស្រុក គីរេន គេ បាន ទៅ ដល់ ក្រុង អាន់‌ទី‌យ៉ូក ក៏ ផ្សាយ ដំណឹង ល្អ ពី ព្រះ‌អម្ចាស់‌យេស៊ូវ ដល់ ពួក សាសន៍ ក្រេក ដែរ 21ព្រះ‌ហស្ត ព្រះ‌អម្ចាស់ ក៏ នៅ ជា មួយ នឹង គេ ហើយ មាន មនុស្ស ជា ច្រើន បែរ មក ឯ ព្រះ‌អម្ចាស់ វិញ ដោយ មាន សេចក្តី ជំនឿ 22រឿង នោះ បាន ឮ ដល់ ត្រចៀក ពួក ជំនុំ នៅ ក្រុង យេរូ‌សា‌ឡិម រួច គេ ចាត់ បា‌ណា‌បាស ឲ្យ ទៅ ត្រឹម អាន់‌ទី‌យ៉ូក 23កាល គាត់ ទៅ ដល់ ហើយ បាន ឃើញ ព្រះ‌គុណ នៃ ព្រះ នោះ គាត់ មាន សេចក្តី អំណរ ក៏ ទូន្មាន គេ គ្រប់ គ្នា ឲ្យ សំរេច ចិត្ត នឹង នៅ ជាប់ ក្នុង ព្រះ‌អម្ចាស់ 24ដ្បិត គាត់ ជា មនុស្ស ល្អ ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ និង សេចក្តី ជំនឿ ហើយ មាន មនុស្ស សន្ធឹក ណាស់ បាន ចំរើន ដល់ ព្រះ‌អម្ចាស់ 25នោះ បា‌ណា‌បាស ក៏ ទៅ ឯ ក្រុង តើ‌សុស ដើម្បី នឹង រក សុល 26កាល បាន ឃើញ ហើយ នោះ ក៏ នាំ គាត់ មក ឯ អាន់‌ទី‌យ៉ូក វិញ រួច អ្នក ទាំង ២ នោះ បាន ប្រជុំ គ្នា នឹង ពួក ជំនុំ ព្រម ទាំង បង្រៀន ដល់ មនុស្ស សន្ធឹក ណាស់ ក្នុង រវាង ១ ឆ្នាំ គឺ នៅ អាន់‌ទី‌យ៉ូក នេះ ឯង ដែល គេ ហៅ ពួក សិស្ស ថា «ពួក គ្រីស្ទាន» ជា មុន ដំបូង។ 27នៅ គ្រា នោះ មាន ហោរា ខ្លះ ចុះ ពី ក្រុង យេរូ‌សា‌ឡិម មក ដល់ អាន់‌ទី‌យ៉ូក 28ក្នុង ពួក ហោរា នោះ មាន ម្នាក់ ឈ្មោះ អ័ក្កា‌បុស គាត់ ក្រោក ឡើង ទាយ ដោយ ព្រះ‌វិញ្ញាណ ថា នឹង មាន អំណត់ អត់ ជា ខ្លាំង នៅ គ្រប់ លើ ផែន‌ដី នោះ ក៏ កើត មក ក្នុង ប្រវត្តិ នៃ មហា រាជ ក្លូឌាស មែន 29ដូច្នេះ ពួក សិស្ស ក៏ គិត សំរេច នឹង ផ្ញើ ទៅ ជួយ ដល់ ពួក បង ប្អូន ដែល នៅ ស្រុក យូដា តាម កំឡាំង រៀង ខ្លួន 30ហើយ ក៏ បាន ធ្វើ ការ នោះ មែន ព្រម ទាំង ផ្ញើ ទៅ ដល់ ពួក ចាស់‌ទុំ ដោយ‌សារ បា‌ណា‌បាស និង សុល។


Copyrighted Material
Learn More

will be added

X\