Acts - កិច្ចការ 14

1កាល នៅ ក្រុង អ៊ីកូនាម ក៏ នាំ គ្នា ចូល ទៅ ក្នុង សាលា ប្រជុំ របស់ សាសន៍ យូដា បាន អធិប្បាយ នាំ ឲ្យ ទាំង ពួក សាសន៍ យូដា និង សាសន៍ ក្រេក យ៉ាង សន្ធឹក បាន ជឿ 2ប៉ុន្តែ ឯ ពួក សាសន៍ យូដា ដែល មិន ព្រម ជឿ គេ ញុះ‌ញង់ ហើយ ចាក់‌រុក ពួក សាសន៍ ដទៃ ឲ្យ គេ ទាស់ នឹង ពួក ជំនុំ វិញ 3ចំណែក ប៉ុល និង បា‌ណា‌បាស ក៏ នៅ ទី នោះ ជា យូរ ថ្ងៃ គេ អធិប្បាយ យ៉ាង ក្លៀវ‌ក្លា ដោយ នូវ ព្រះ‌អម្ចាស់ ហើយ ទ្រង់ ក៏ ធ្វើ បន្ទាល់ អំពី ព្រះ‌បន្ទូល នៃ ព្រះ‌គុណ ទ្រង់ ដោយ ទ្រង់ ប្រោស ប្រទាន ឲ្យ មាន ទី សំគាល់ និង ការ អស្ចារ្យ កើត មក ដោយ‌សារ ដៃ អ្នក ទាំង ២ នោះ 4ឯ មនុស្ស ទាំង‌ឡាយ នៅ ទី ក្រុង នោះ គេ បែក បាក់ គ្នា អ្នក ខ្លះ កាន់ ខាង សាសន៍ យូដា ខ្លះ ខាង ពួក សាវ័ក 5តែ កាល ពួក សាសន៍ ដទៃ និង ពួក សាសន៍ យូដា ព្រម ទាំង ពួក នាម៉ឺន របស់ គេ បាន លើក ព្រួត គ្នា នឹង ទៅ ត្មះ‌តិះ‌ដៀល ហើយ ចោល នឹង ថ្ម 6នោះ អ្នក ទាំង ២ បាន ដឹង ហើយ ក៏ រត់ ទៅ ឯ ទី ក្រុង នៅ ស្រុក លូកៅនា វិញ គឺ លីស្ត្រា នឹង ឌើបេ ហើយ នឹង ស្រុក នៅ ជុំ‌វិញ 7ក៏ ប្រកាស ប្រាប់ ដំណឹង ល្អ នៅ កន្លែង ទាំង នោះ។ 8រីឯ នៅ ក្រុង លីស្ត្រា មាន មនុស្ស ម្នាក់ មាន ជើង ពិការ គាត់ អង្គុយ នៅ ដោយ ខ្វិន តាំង តែ ពី ផ្ទៃ ម្តាយ មក មិន ដែល ដើរ សោះ ឡើយ 9អ្នក នោះ បាន ឮ ប៉ុល អធិប្បាយ ហើយ ប៉ុល ក៏ សំឡឹង មើល ទៅ គាត់ ឃើញ ថា គាត់ មាន សេចក្តី ជំនឿ ល្មម ដើម្បី ឲ្យ បាន ជា 10នោះ ក៏ បន្លឺ ជា សំឡេង ខ្លាំង ថា ចូរ ក្រោក ឈរ ឲ្យ ត្រង់ ឡើង រួច អ្នក នោះ ក៏ ស្ទុះ ឡើង ដើរ 11កាល ហ្វូង មនុស្ស បាន ឃើញ ការ ដែល ប៉ុល ធ្វើ នោះ គេ បន្លឺ ឡើង ជា ភាសា លូកៅនា ថា ពួក ព្រះ បាន កាឡា និម្មិត ជា មនុស្ស ចុះ មក ឯ យើង ហើយ 12គេ ក៏ ហៅ បា‌ណា‌បាស ជា ព្រះ‌សេ‌យូស ហើយ ប៉ុល ជា ព្រះ‌ហ៊ើមេស ពី ព្រោះ គាត់ ជា មេ សំដែង 13ហើយ សង្ឃ របស់ ព្រះ‌សេយូស ដែល នៅ មុខ ក្រុង គេ ក៏ នាំ យក គោ ឈ្មោល ហើយ នឹង ភួង ទៅ ដល់ ខ្លោង‌ទ្វារ ក្រុង ចង់ ថ្វាយ យញ្ញ‌បូជា ជា មួយ នឹង បណ្តា មនុស្ស 14កាល បា‌ណា‌បាស និង ប៉ុល ជា សាវ័ក បាន ដឹង នោះ ក៏ ហែក អាវ ខ្លួន រត់ ចូល ទៅ កណ្តាល ហ្វូង មនុស្ស ស្រែក ឡើង ថា 15អ្នក រាល់ គ្នា អើយ ហេតុ អ្វី បាន ជា ធ្វើ ដូច្នេះ យើង ខ្ញុំ ជា មនុស្ស វិស័យ ដូច ជា អ្នក រាល់ គ្នា ដែរ មួយ ទៀត យើង ក៏ ប្រកាស ប្រាប់ ដំណឹង ល្អ ដល់ អ្នក រាល់ គ្នា ឲ្យ បាន បែរ ចេញ ពី អស់ ទាំង ការ ដែល ឥត ប្រយោជន៍ យ៉ាង នេះ ទៅ ឯ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ វិញ ដែល ទ្រង់ បង្កើត ផ្ទៃ មេឃ ផែន‌ដី សមុទ្រ និង របស់ ទាំង អស់ ដែល នៅ ស្ថាន ទាំង នោះ ផង 16ក្នុង កាល ជំនាន់ មនុស្ស ពី បុរាណ នោះ ទ្រង់ បាន អនុញ្ញាត ឲ្យ គ្រប់ ទាំង សាសន៍ ដើរ តាម ផ្លូវ របស់ គេ រៀង ខ្លួន 17ប៉ុន្តែ ទ្រង់ មិន ដែល លែង មាន ទី បន្ទាល់ ពី ព្រះ‌អង្គ ទ្រង់ ទេ ដោយ ទ្រង់ តែង តែ ផ្សាយ ព្រះ‌គុណ មក គឺ ទ្រង់ ប្រោស ប្រទាន ឲ្យ ភ្លៀង ធ្លាក់ ចុះ ពី លើ មេឃ ឲ្យ មាន រដូវ ដ៏ សំបូរ ដើម្បី នឹង បំពេញ ចិត្ត យើង ដោយ អាហារ និង សេចក្តី អំណរ 18តែ ដែល គាត់ អធិប្បាយ សេចក្តី ទាំង នោះ ដល់ គេ នោះ ឃាត់ គេ មិន ឲ្យ ថ្វាយ យញ្ញ‌បូជា ដល់ ខ្លួន សឹង តែ មិន បាន ផង។ 19មាន ពួក សាសន៍ យូដា ខ្លះ មក ពី អាន់‌ទី‌យ៉ូក និង អ៊ីកូនាម គេ បញ្ចុះ បញ្ចូល ហ្វូង មនុស្ស ឲ្យ ចោល ប៉ុល នឹង ថ្ម រួច គេ អូស គាត់ ចេញ ទៅ ក្រៅ ទុក ចោល ដោយ ស្មាន ថា បាន ស្លាប់ ហើយ 20ប៉ុន្តែ ពួក សិស្ស មក ចោម ព័ទ្ធ គាត់ រួច គាត់ ក្រោក ឡើង ចូល ទៅ ក្នុង ទី ក្រុង វិញ ហើយ ដល់ ថ្ងៃ ស្អែក គាត់ នឹង បា‌ណា‌បាស ក៏ ចេញ ទៅ ឯ ឌើបេ។ 21ក្រោយ ដែល ប្រកាស ប្រាប់ ដំណឹង ល្អ ហើយ បាន សិស្ស ជា ច្រើន នៅ ក្រុង នោះ នោះ ក៏ ត្រឡប់ ទៅ ឯ លីស្ត្រា អ៊ីកូនាម និង អាន់‌ទី‌យ៉ូក វិញ 22ព្រម ទាំង ចំរើន កំឡាំង ដល់ ពួក សិស្ស ឲ្យ មាន ចិត្ត រឹង‌ប៉ឹង ឡើង ហើយ ទូន្មាន ឲ្យ នៅ ស្ថិត‌ស្ថេរ ក្នុង សេចក្តី ជំនឿ ដោយ ពាក្យ ថា ត្រូវ តែ ទ្រាំ រង ទុក្ខ វេទនា ជា ច្រើន ទើប នឹង ចូល ទៅ ក្នុង នគរ ព្រះ បាន 23កាល បាន រើស ពួក ចាស់‌ទុំ តាំង ឡើង ក្នុង គ្រប់ ទាំង ពួក ជំនុំ ហើយ អធិស្ឋាន ទាំង តម នោះ ក៏ ប្រគល់ គេ ទុក នឹង ព្រះ‌អម្ចាស់ ដែល គេ បាន ជឿ ដល់ ទ្រង់ ហើយ 24រួច នាំ គ្នា ដើរ កាត់ ស្រុក ពីស៊ីឌា ទៅ រហូត ដល់ ស្រុក ប៉ាម‌ភីលា 25ក្រោយ ដែល អធិប្បាយ តាម ព្រះ‌បន្ទូល នៅ ក្រុង ពើកា រួច ហើយ នោះ ក៏ ចុះ ទៅ ឯ អាតាលា 26ក៏ ចុះ សំពៅ ពី ទី នោះ ត្រឡប់ ទៅ ឯ អាន់‌ទី‌យ៉ូក វិញ ជា កន្លែង ដែល គេ បាន ទុក ដាក់ អ្នក ទាំង ២ ក្នុង ព្រះ‌គុណ នៃ ព្រះ សំរាប់ ការ ដែល ទើប នឹង ធ្វើ សំរេច 27លុះ ដល់ ហើយ ក៏ ប្រមូល ពួក ជំនុំ មក ថ្លែង ប្រាប់ ពី ការ ដែល ព្រះ បាន ធ្វើ ដោយ‌សារ ខ្លួន ហើយ ពី ទ្រង់ បាន បើក ទ្វារ នៃ សេចក្តី ជំនឿ ដល់ សាសន៍ ដទៃ ដែរ 28រួច ក៏ នៅ ទី នោះ ជា មួយ នឹង ពួក សិស្ស ជា យូរ ក្រែល។


Copyrighted Material
Learn More

will be added

X\