Acts - កិច្ចការ 15

1មាន មនុស្ស ខ្លះ ចុះ ពី ស្រុក យូដា មក បង្រៀន ដល់ ពួក ជំនុំ ថា បើ មិន បាន កាត់ ស្បែក តាម ទំលាប់ របស់ លោក ម៉ូសេ នោះ ពុំ អាច នឹង បាន សង្គ្រោះ ឡើយ 2ដូច្នេះ កាល ប៉ុល និង បា‌ណា‌បាស បាន ជជែក នឹង គេ ហើយ មាន សេចក្តី ដេញ ដោល គ្នា ជា ខ្លាំង រួច ហើយ នោះ ពួក ជំនុំ បាន តម្រូវ ឲ្យ ប៉ុល និង បា‌ណា‌បាស ព្រម ទាំង អ្នក ខ្លះ ទៀត ក្នុង ពួក គេ ឡើង ទៅ ឯ ពួក សាវ័ក និង ពួក ចាស់‌ទុំ នៅ ក្រុង យេរូ‌សា‌ឡិម ដើម្បី នឹង សួរ បញ្ជាក់ ពី ដំណើរ នោះ 3ដូច្នេះ ពួក ជំនុំ ក៏ ចេញ ជូន ដំណើរ អ្នក ទាំង នោះ ទៅ រួច គេ ដើរ កាត់ ស្រុក ភេនីស និង ស្រុក សាម៉ារី ទាំង ថ្លែង ប្រាប់ ពី រឿង ដែល សាសន៍ ដទៃ បាន ប្រែ ចិត្ត ជឿ គេ ក៏ នាំ ឲ្យ ពួក ជំនុំ ទាំង អស់ មាន សេចក្តី អំណរ ជា ខ្លាំង 4លុះ ដល់ ក្រុង យេរូ‌សា‌ឡិម ហើយ នោះ ពួក ជំនុំ ពួក សាវ័ក និង ពួក ចាស់‌ទុំ ក៏ រាក់ ទាក់ ទទួល គេ រួច គេ ថ្លែង ប្រាប់ ពី គ្រប់ ការ ទាំង អស់ ដែល ព្រះ បាន ធ្វើ ដោយ‌សារ ខ្លួន 5នោះ មាន អ្នក ខ្លះ ក្នុង ពួក ផារិ‌ស៊ី ដែល ជឿ គេ ឈរ ឡើង និយាយ ថា ត្រូវ តែ កាត់ ស្បែក ឲ្យ ពួក សាសន៍ ដទៃ នោះ ហើយ បង្គាប់ ឲ្យ កាន់ តាម ក្រឹត្យ‌វិន័យ របស់ លោក ម៉ូសេ ដែរ។ 6ពួក សាវ័ក និង ពួក ចាស់‌ទុំ ក៏ ប្រជុំ គ្នា ប្រឹក្សា ពី ដំណើរ នោះ 7លុះ បាន ជជែក គ្នា ជា យូរ ទៅ នោះ ពេត្រុស ក្រោក ឡើង និយាយ ថា បង ប្អូន អើយ អ្នក រាល់ គ្នា ដឹង ហើយ ថា កាល ពី ដើម ព្រះ បាន រើស ក្នុង ពួក យើង រាល់ គ្នា ដើម្បី ឲ្យ ពួក សាសន៍ ដទៃ បាន ឮ ព្រះ‌បន្ទូល នៃ ដំណឹង ល្អ ហើយ ឲ្យ បាន ជឿ ដោយ‌សារ មាត់ ខ្ញុំ 8នោះ ព្រះ ដ៏ ជ្រាប នូវ ចិត្ត មនុស្ស ទាំង‌ឡាយ ទ្រង់ បាន ធ្វើ បន្ទាល់ ពី គេ ដោយ ទ្រង់ ប្រទាន ព្រះ‌វិញ្ញាណ បរិសុទ្ធ ដល់ គេ ដូច ជា ដល់ យើង រាល់ គ្នា ដែរ 9ទ្រង់ មិន បាន រាប់ ពួក យើង និង ពួក គេ ខុស ពី គ្នា ទេ គឺ បាន សំអាត ចិត្ត គេ ដោយ‌សារ សេចក្តី ជំនឿ ជឿ ដែរ 10ចុះ ហេតុ អ្វី បាន ជា ល្បង ព្រះ ដោយ បំពាក់ នឹមនៅ ក ពួក សិស្ស ដូច្នេះ ដែល ទោះ ទាំង ពួក ឰយុកោ យើង ឬ យើង រាល់ គ្នា ក៏ ពុំ អាច នឹង ទ្រ‌ទ្រាំ បាន ផង 11យើង ជឿ ថា បាន សង្គ្រោះ ដោយ ព្រះ‌គុណ នៃ ព្រះ‌អម្ចាស់‌យេស៊ូវ ដូច ជា គេ ដែរ 12ឯ ពួក ជំនុំ ទាំង អស់ គ្នា ក៏ នៅ ស្ងៀម ស្តាប់ បា‌ណា‌បាស និង ប៉ុល ដែល គេ រ៉ាយ រឿង ប្រាប់ ពី ទី សំគាល់ និង ការ អស្ចារ្យ ទាំង ប៉ុន្មាន ដែល ព្រះ បាន ធ្វើ ក្នុង ពួក សាសន៍ ដទៃ ដោយ‌សារ ខ្លួន 13កាល ឈប់ អធិប្បាយ ហើយ នោះ យ៉ាកុប ឆ្លើយ ឡើង ថា អ្នក រាល់ គ្នា ជា បង ប្អូន អើយ សូម ស្តាប់ ខ្ញុំ សិន 14ស៊ីម៉ូន បាន ថ្លែង ប្រាប់ ពី បែប យ៉ាង ណា ដែល ព្រះ ទ្រង់ ប្រោស ដល់ ពួក សាសន៍ ដទៃ ជា មុន ដំបូង ដើម្បី រើស យក រាស្ត្រ ១ ពួក ពី គេ ទុក សំរាប់ ព្រះ‌នាម ទ្រង់ 15ហើយ សេចក្តី ទំនាយ របស់ ពួក ហោរា ក៏ ត្រូវ នឹង ដំណើរ នោះ ដែរ ដូច ជា មាន សេចក្តី ចែង ទុក មក ថា 16«ក្រោយ នោះ អញ នឹង ត្រឡប់ មក លើក ទី លំនៅ របស់ ហ្លួង ដាវីឌ ដែល រលំ នោះ ឡើង អញ នឹង សង់ ត្រង់ កន្លែង បាក់ បែក ហើយ ដំឡើង ឲ្យ ត្រង់ ឡើង វិញ 17ដើម្បី ឲ្យ សំណល់ មនុស្ស បាន ស្វះ‌ស្វែង រក ព្រះ‌អម្ចាស់ ព្រម ទាំង សាសន៍ ដទៃ ទាំង ប៉ុន្មាន ដែល បាន ហៅ តាម ឈ្មោះ អញ នោះ ផង នេះ ហើយ ជា ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ជា ព្រះ ដែល ធ្វើ ការ ទាំង នោះ» 18គ្រប់ ការ ដែល ព្រះ ទ្រង់ ធ្វើ នោះ ទ្រង់ បាន ជ្រាប តាំង ពី អស់ កល្ប រៀង មក 19ដូច្នេះ បើ តាម គំនិត ខ្ញុំ នោះ មិន ត្រូវ ធ្វើ ឲ្យ ពួក សាសន៍ ដទៃ ដែល ងាក បែរ មក ឯ ព្រះ វិញ មាន ចិត្ត ខ្វល់ ឡើយ 20គឺ ត្រូវ សរសេរ ផ្ញើ ទៅ ឲ្យ គេ គ្រាន់ តែ ចៀស វាង ចេញ ពី រូប ព្រះ ដែល នាំ ឲ្យ ស្មោក‌គ្រោក ១ ពី សេចក្តី កំផិត ១ ពី សត្វ ដែល សំឡាប់ ដោយ ច្របាច់ ក ១ ហើយ ពី ឈាម ១ ប៉ុណ្ណោះ 21ព្រោះ តាំង ពី ចាស់ បុរាណ មក មាន គេ ប្រកាស ប្រាប់ ពី លោក ម៉ូសេ នៅ គ្រប់ ទី ក្រុង ទាំង អស់ ហើយ គេ មើល គម្ពីរ លោក នៅ អស់ ទាំង សាលា ប្រជុំ រាល់ តែ ថ្ងៃ ឈប់ សំរាក ដែរ។ 22នោះ ពួក សាវ័ក និង ពួក ចាស់‌ទុំ ព្រម ទាំង ពួក ជំនុំ គ្រប់ គ្នា ក៏ យល់ ព្រម ថា គួរ នឹង រើស យក អ្នក ខ្លះ ក្នុង ពួក គេ គឺ យូដាស ដែល ហៅ ថា បាណា‌បាស ១ និង ស៊ីឡាស ១ ជា ពួក អ្នក មុខ ក្នុង ពួក ជំនុំ ដើម្បី នឹង ចាត់ ឲ្យ ទៅ ឯ អាន់‌ទី‌យ៉ូក ជា មួយ នឹង ប៉ុល ហើយ នឹង បា‌ណា‌បាស 23គេ ក៏ ធ្វើ សំបុត្រ ផ្ញើ ដោយ‌សារ អ្នក ទាំង នោះ បែប ដូច្នេះ ថា សំបុត្រ យើង ខ្ញុំ ជា ពួក សាវ័ក ពួក ចាស់‌ទុំ និង ពួក បង ប្អូន ទាំង អស់ គ្នា ផ្ញើ មក ជំរាប សួរ ដល់ ពួក បង ប្អូន សាសន៍ ដទៃ ដែល នៅ ក្រុង អាន់‌ទី‌យ៉ូក ស្រុក ស៊ីរី និង ស្រុក គីលីគា ឲ្យ បាន ជ្រាប 24ដ្បិត យើង ខ្ញុំ បាន ឮ ថា មាន អ្នក ខ្លះ ចេញ ពី ពួក យើង ខ្ញុំ មក នាំ ឲ្យ អ្នក រាល់ គ្នា ខ្វល់ ចិត្ត ហើយ ឲ្យ វល់ គំនិត ដោយ ពាក្យ សំដី ដែល គេ ថា ត្រូវ តែ កាត់ ស្បែក ហើយ កាន់ តាម ក្រឹត្យ‌វិន័យ ផង តែ យើង ខ្ញុំ មិន បាន បង្គាប់ គេ ទេ 25ដូច្នេះ យើង ខ្ញុំ បាន ព្រម ព្រៀង គ្នា យល់ ឃើញ ថា គួរ នឹង រើស អ្នក ខ្លះ ចាត់ មក ឯ អ្នក រាល់ គ្នា ជា មួយ នឹង បា‌ណា‌បាស ហើយ នឹង ប៉ុល ជា សំឡាញ់ ស្ងួន‌ភ្ងា នៃ យើង ខ្ញុំ 26ដែល បាន ប្រថុយ ជីវិត ដោយ យល់ ដល់ ព្រះ‌នាម នៃ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ នៃ យើង រាល់ គ្នា 27ដូច្នេះ យើង ខ្ញុំ បាន ចាត់ យូដាស និង ស៊ីឡាស មក ឲ្យ ជំរាប ដល់ អ្នក រាល់ គ្នា ផ្ទាល់ មាត់ ពី សេចក្តី នោះ ឯង 28ពី ព្រោះ ព្រះ‌វិញ្ញាណ បរិសុទ្ធ និង យើង ខ្ញុំ រាល់ គ្នា បាន យល់ ឃើញ ថា មិន គួរ គប្បី នឹង ដាក់ បន្ទុក អ្វី ទៀត លើ អ្នក រាល់ គ្នា ក្រៅ ពី សេចក្តី ទាំង នេះ ដែល ត្រូវ តែ កាន់ នោះ ឡើយ 29គឺ ឲ្យ ចៀស វាង ចំពោះ របស់ ដែល បាន ថ្វាយ ដល់ រូប ព្រះ ១ ឈាម ១ សត្វ ដែល សំឡាប់ ដោយ ច្របាច់ ក ១ និង សេចក្តី កំផិត ១ បើ អ្នក រាល់ គ្នា ចៀស វាង ពី របស់ ទាំង នេះ នោះ បាន ល្អ ហើយ សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ សេចក្តី សុខ ចុះ។ 30កាល ពួក ជំនុំ បាន ឲ្យ អ្នក ទាំង នោះ ទៅ ហើយ នោះ គេ ទៅ ដល់ អាន់‌ទី‌យ៉ូក ក៏ ប្រជុំ ពួក សិស្ស ទាំង ប៉ុន្មាន ហើយ ប្រគល់ សំបុត្រ នោះ ដល់ ពួក ជំនុំ 31លុះ បាន អាន មើល សំបុត្រ ស្រេច ហើយ ពួក នោះ ក៏ មាន សេចក្តី រីក‌រាយ ដោយ ពាក្យ កំសាន្ត នោះ 32ឯ យូដាស និង ស៊ីឡាស ដែល ជា គ្រូ អធិប្បាយ ដែរ គេ បាន ប្រដៅ ទូន្មាន ជា ច្រើន ដល់ ពួក ជំនុំ ព្រម ទាំង តាំង ឲ្យ គេ មាន ចិត្ត ខ្ជាប់‌ខ្ជួន ឡើង 33កាល នៅ ទី នោះ ជា យូរ បន្តិច នោះ ពួក ជំនុំ ឲ្យ គេ ត្រឡប់ ទៅ ឯ ពួក សាវ័ក វិញ ដោយ សុខ សាន្ត 34តែ ស៊ីឡាស គាត់ គាប់ ចិត្ត នៅ ទី នោះ ត ទៅ ទៀត 35ឯ ប៉ុល និង បា‌ណា‌បាស បាន បង្អង់ នៅ ឯ ក្រុង អាន់‌ទី‌យ៉ូក នោះ ដែរ ទាំង បង្រៀន ហើយ ប្រកាស ប្រាប់ ដំណឹង ល្អ គឺ ជា ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ជា មួយ នឹង មនុស្ស ឯ ទៀត ជា ច្រើន។ 36កាល ក្រោយ បន្តិច ថ្ងៃ មក នោះ ប៉ុល និយាយ នឹង បា‌ណា‌បាស ថា ចូរ យើង ត្រឡប់ ទៅ សួរ ពួក បង ប្អូន នៅ អស់ ទាំង ក្រុង ជា ទី ដែល យើង បាន ផ្សាយ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ផង ដើម្បី ឲ្យ ដឹង ពី គេ ថា ជា យ៉ាង ដូច ម្តេច 37ឯ បា‌ណា‌បាស គាត់ គិត ចង់ យក យ៉ូហាន ដែល ហៅ ថា ម៉ាកុស ទៅ ជា មួយ ផង 38តែ ប៉ុល មិន ចូល ចិត្ត នឹង យក គាត់ ទៅ ទេ ពី ព្រោះ ជាន់ មុន គាត់ បាន ចាក ចោល គេ ពី កាល នៅ ស្រុក ប៉ាម‌ភីលា ម្តង ហើយ មិន បាន ទៅ ធ្វើ ការ ជា មួយ គ្នា ត ទៅ ឡើយ 39ដូច្នេះ គេ មាន ការណ៍ ទាស់‌ទែង គ្នា ជា ខ្លាំង ដល់ ម៉្លេះ បាន ជា បែក ចេញ ពី គ្នា ឯ បា‌ណា‌បាស គាត់ យក ម៉ាកុស ចុះ សំពៅ ទៅ ឯ កោះ គីប្រុស 40តែ ប៉ុល គាត់ រើស យក ស៊ីឡាស វិញ ហើយ ចេញ ដំណើរ ទៅ ដោយ មាន ពួក ជំនុំ ផ្ទុក‌ផ្តាក់ ក្នុង ព្រះ‌គុណ នៃ ព្រះ‌អម្ចាស់ 41នោះ គាត់ ដើរ កាត់ ស្រុក ស៊ីរី និង ស្រុក គីលីគា ក៏ តាំង ឲ្យ ពួក ជំនុំ ទាំង ប៉ុន្មាន បាន ខ្ជាប់‌ខ្ជួន ឡើង។


Copyrighted Material
Learn More

will be added

X\