Acts - កិច្ចការ 17

1រីឯ កាល បាន ដើរ កាត់ ក្រុង អាំភី‌ប៉ូលី និង ក្រុង អ័ប៉ុឡូនា នោះ គេ ទៅ ដល់ ក្រុង ថែស្សា‌ឡូ‌នីច ជា កន្លែង ដែល មាន សាលា ប្រជុំ របស់ សាសន៍ យូដា 2ប៉ុល ក៏ ចូល ទៅ ឯ គេ តាម ទំលាប់ គាត់ ហើយ ជជែក ពន្យល់ ដល់ គេ តាម គម្ពីរ ក្នុង ៣ ថ្ងៃ ឈប់ សំរាក 3ក៏ បើក សំដែង យ៉ាង ច្បាស់ ថា ព្រះ‌គ្រីស្ទ ត្រូវ តែ រង ទុក្ខ រួច មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ គាត់ ក៏ និយាយ ថា ព្រះ‌យេស៊ូវ នេះ ឯង ដែល ខ្ញុំ ប្រកាស ប្រាប់ ដល់ អ្នក រាល់ គ្នា ទ្រង់ ជា ព្រះ‌គ្រីស្ទ នោះ ហើយ 4ពួក អ្នក នោះ ខ្លះ ក៏ យល់ ព្រម ហើយ បាន ចូល ខាង ប៉ុល និង ស៊ីឡាស ព្រម ទាំង ពួក សាសន៍ ក្រេក សន្ធឹក ដែល តែង តែ ថ្វាយ បង្គំ ព្រះ និង ពួក ស្រី អ្នក មុខ ជា ក្រែល ដែរ 5តែ ពួក សាសន៍ យូដា ដែល មិន ព្រម ជឿ គេ មាន ចិត្ត ឈ្នានីស ក៏ នាំ យក មនុស្ស ពាល អនាថា ខ្លះ មក រួច ប្រមូល បាន មនុស្ស យ៉ាង សន្ធឹក ទៅ បង្កើត វឹកវរ ក្នុង ទី ក្រុង ហើយ នាំ គ្នា ទៅ ចោម ព័ទ្ធ ផ្ទះ យ៉ាសុន រក ចាប់ ប៉ុល និង ស៊ីឡាស នាំ ចេញ មក ឯ បណ្តា‌ជន 6លុះ រក មិន ឃើញ ក៏ ចាប់ យ៉ាសុន និង ពួក ជំនុំ ខ្លះ កន្ត្រាក់ ដឹក‌នាំ ទៅ ដាក់ នៅ មុខ ចៅ‌ហ្វាយ ទី ក្រុង ដោយ ស្រែក ថា ពួក ដែល នាំ ឲ្យ ក្រឡាប់ ផែន‌ដី នោះ បាន មក ទី នេះ ហើយ 7ឯ យ៉ាសុន នេះ ជា អ្នក បាន ទទួល គេ ពួក នោះ ប្រព្រឹត្ត សុទ្ធ តែ ខុស នឹង បញ្ញត្ត របស់ សេ‌សារ ដោយ និយាយ ថា មាន ស្តេច ១ ទៀត ឈ្មោះ យេស៊ូវ 8មនុស្ស ទាំង នោះ ក៏ នាំ ឲ្យ អស់ បណ្តា‌ជន និង ចៅ‌ហ្វាយ នៃ ទី ក្រុង កើត បារម្ភ ព្រួយ ដោយ ឮ សេចក្តី នោះ 9រួច កាល បាន យក ប្រាក់ ធានា ពី យ៉ាសុន និង អ្នក ឯ ទៀត ហើយ នោះ ក៏ លែង គេ ចេញ ទៅ។ 10ពួក ជំនុំ ក៏ ឲ្យ ប៉ុល និង ស៊ីឡាស ចេញ ទៅ ឯ ក្រុង បេរា ទាំង យប់ ភ្លាម កាល ទៅ ដល់ នោះ គេ ចូល ទៅ ក្នុង សាលា ប្រជុំ របស់ ពួក សាសន៍ យូដា 11រីឯ ពួក អ្នក ស្រុក នោះ មាន ចិត្ត ល្អ ជាង ពួក អ្នក នៅ ថែស្សា‌ឡូ‌នីច គេ ប្រុង ប្រៀប សព្វ គ្រប់ នឹង ទទួល ព្រះ‌បន្ទូល ក៏ ពិចារណា មើល គម្ពីរ រាល់ តែ ថ្ងៃ ឲ្យ បាន ដឹង ជា សេចក្តី ទាំង នោះ ត្រូវ ឬ មិន ត្រូវ 12ដូច្នេះ មាន ពួក គេ និង ពួក ស្រី សាសន៍ ក្រេក ជា អ្នក មុខ អ្នក ការ ជា ច្រើន បាន ជឿ ក៏ មាន ប្រុសៗ ក្រែល ដែរ 13តែ កាល ពួក សាសន៍ យូដា នៅ ថែស្សា‌ឡូ‌នីច បាន ដឹង ថា ប៉ុល បាន ផ្សាយ ព្រះ‌បន្ទូល ក្នុង ក្រុង បេរា ដែរ នោះ គេ ក៏ មក ញុះ‌ញង់ បណ្តា‌ជន នៅ ទី នោះ ទៀត 14ដូច្នេះ ពួក ជំនុំ ឲ្យ ប៉ុល ចេញ ទៅ ភ្លាម ធ្វើ ដូច ជា នឹង ទៅ ឯ សមុទ្រ តែ ស៊ីឡាស និង ធីម៉ូថេ នៅ ទី នោះ ត ទៅ 15ឯ ពួក អ្នក ដែល ជូន ប៉ុល ទៅ គេ នាំ ទៅ ឯ ក្រុង អាថែន វិញ រួច កាល គេ ទទួល ពាក្យ ដែល គាត់ ផ្តាំ ទៅ ស៊ីឡាស និង ធីម៉ូថេ ឲ្យ គេ មក ជួប នឹង គាត់ ជា ប្រញាប់ នោះ គេ នាំ គ្នា ត្រឡប់ វិល ទៅ វិញ។ 16កំពុង ដែល ប៉ុល ចាំ គេ នៅ ក្រុង អាថែន នោះ គាត់ មាន សេចក្តី រំជួល ក្នុង ចិត្ត ជា ខ្លាំង ដោយ ឃើញ មាន រូប ព្រះ នៅ ពេញ ក្នុង ទី ក្រុង នោះ 17ដូច្នេះ គាត់ ក៏ ជជែក ពន្យល់ ដល់ សាសន៍ យូដា និង ពួក អ្នក ដែល ថ្វាយ បង្គំ ក្នុង សាលា ប្រជុំ គេ ហើយ នៅ ទី ផ្សារ ជា មួយ នឹង អស់ អ្នក ដែល មក ជួប នឹង គាត់ រាល់ តែ ថ្ងៃ ដែរ 18តែ មាន ពួក អេពីគួរ និង ពួក ស្ទអ៊ីកខ្លះ ជា អ្នក ប្រាជ្ញ បរមត្ថ គេ មក ជួប នឹង គាត់ ខ្លះ សួរ ថា តើ អ្នក ដែល និយាយ ប៉ប៉ាច់ នេះ ចង់ ថា ដូច ម្តេច ខ្លះ ទៀត ថា មើល ទៅ ដូច ជា គាត់ សំដែង ពី ព្រះ ដទៃ ទេ ដ្បិត ឮ គាត់ ប្រាប់ គេ ពី ព្រះ‌យេស៊ូវ ហើយ ពី សេចក្តី រស់ ពី ស្លាប់ ឡើង វិញ 19គេ ក៏ នាំ យក គាត់ ទៅ ឯ ភ្នំ អើរី‌យ៉ូស សួរ ថា តើ យើង អាច នឹង ដឹង ជា សេចក្តី បង្រៀន ថ្មី ដែល អ្នក អធិប្បាយ នេះ ជា យ៉ាង ណា បាន ឬ ទេ 20ដ្បិត យើង បាន ឮ អ្នក អធិប្បាយ យ៉ាង ប្លែក ណាស់ ដូច្នេះ យើង ចង់ ដឹង ន័យ សេចក្តី ទាំង នេះ ដែរ 21រីឯ ពួក អ្នក នៅ ក្រុង អាថែន និង ពួក អ្នក ប្រទេស ក្រៅ ដែល មក ស្នាក់ នៅ ទាំង ប៉ុន្មាន គេ មិន ដែល បង់ ពេល ទំនេរ នឹង ធ្វើ អ្វី ទៀត ទេ គេ គិត តែ ពី ប្រាប់ ឬ ស្តាប់ សេចក្តី ថ្មី ប៉ុណ្ណោះ។ 22ឯ ប៉ុល គាត់ ឈរ នៅ កណ្តាល ទី អើរី‌យ៉ូស សំដែង ថា ឱ ពួក អ្នក នៅ ក្រុង អាថែន អើយ ក្នុង ការ ទាំង អស់ ខ្ញុំ យល់ ឃើញ ថា អ្នក រាល់ គ្នា ឧស្សាហ៍ ខ្នះ‌ខ្នែង កាន់ សាសនា ណាស់ 23ដ្បិត កំពុង ដែល ខ្ញុំ ដើរ ចុះ ឡើង មើល ប្រដាប់ ប្រដា ដែល អ្នក រាល់ គ្នា គោរព បូជា នោះ ខ្ញុំ ឃើញ មាន អាសនា ១ ដែល មាន ចារិក ថា «ព្រះ ដ៏ ពុំ ស្គាល់» ដូច្នេះ ខ្ញុំ នឹង ប្រាប់ ដល់ អ្នក រាល់ គ្នា ពី ព្រះ ដែល អ្នក រាល់ គ្នា គោរព បូជា ដោយ ឥត ស្គាល់ នោះ ឯង 24ដ្បិត ព្រះ ដែល បង្កើត លោកីយ៍ និង របស់ សព្វ សារពើ ព្រះ‌អង្គ នោះ ទ្រង់ ជា ព្រះ‌អម្ចាស់ នៃ ស្ថាន‌សួគ៌ និង ផែន‌ដី ទ្រង់ មិន គង់ នៅ ក្នុង វិហារ ដែល ដៃ មនុស្ស បាន ធ្វើ ទេ 25ក៏ មិន បាច់ មាន ដៃ មនុស្ស បំរើ ទ្រង់ ដូច ជា ទ្រង់ ត្រូវ ការ អ្វី នោះ ផង ដែរ ដ្បិត គឺ ទ្រង់ ដែល ផ្គត់‌ផ្គង់ ដោយ ព្រះ‌អង្គ ទ្រង់ ឲ្យ គ្រប់ ទាំង អស់ មាន ជីវិត មាន ដង្ហើម គ្រប់ ជំពូក 26ទ្រង់ បាន បង្កើត មនុស្ស គ្រប់ សាសន៍ ពី ឈាម តែ ១ ឲ្យ បាន នៅ ពេញ លើ ផែន‌ដី ព្រម ទាំង សំរេច កំណត់ ពេល វេលា ដែល បាន តាំង ជា មុន និង ព្រំ ទី លំនៅ របស់ គេ គ្រប់ គ្នា 27ដើម្បី ឲ្យ គេ ស្វែង រក ព្រះ ក្រែង គេ នឹង រក ទ្រង់ ឃើញ ដោយ ខំ រាវ រក មែន នោះ ទេ ដឹង ទោះ បើ ទ្រង់ មិន គង់ ឆ្ងាយ ពី យើង និមួយៗ ក៏ ដោយ 28ដ្បិត គឺ ដោយ‌សារ ទ្រង់ ហើយ ដែល យើង រាល់ គ្នា បាន រស់ កំរើក ហើយ មាន នៅ ផង ដូច ជា ពួក អ្នក លើក កំណាព្យ ខ្លះ របស់ អ្នក រាល់ គ្នា បាន និយាយ ដែរ ថា «មនុស្ស យើង ជា ពូជ ព្រះ ដែរ» 29ដូច្នេះ បើ យើង រាល់ គ្នា ជា ពូជ ព្រះ ហើយ នោះ មិន ត្រូវ ឲ្យ យើង ស្មាន ថា ព្រះ ទ្រង់ ដូច ជា មាស ឬ ប្រាក់ ឬ ថ្ម ឬ ជា របស់ ឆ្លាក់ តាម ការ រចនា តាម គំនិត របស់ មនុស្ស នោះ ទេ 30ពី ដើម ព្រះ ទ្រង់ បាន ទត រំលង គ្រា ខ្លៅ ល្ងង់ មែន តែ ឥឡូវ នេះ ទ្រង់ ត្រាស់ បង្គាប់ ដល់ មនុស្ស ទាំង អស់ នៅ គ្រប់ អន្លើ ឲ្យ ប្រែ ចិត្ត វិញ 31ពី ព្រោះ ទ្រង់ បាន ដាក់ កំណត់ ថ្ងៃ ដែល ទ្រង់ នឹង ជំនុំ‌ជំរះ លោកីយ៍ ដោយ យុត្តិ‌ធម៌ ដោយ‌សារ មនុស្ស ម្នាក់ ដែល ទ្រង់ បាន តម្រូវ រួច ហើយ ព្រម ទាំង ដាក់ ភស្តុ‌តាង សំញែង យ៉ាង ជាក់ លាក់ ដល់ មនុស្ស ទាំង‌ឡាយ ដោយ ទ្រង់ ប្រោស មនុស្ស នោះ ឲ្យ រស់ ពី ស្លាប់ ឡើង វិញ 32កាល គេ បាន ឮ និយាយ ពី មនុស្ស ស្លាប់ រស់ ឡើង វិញ នោះ មាន ខ្លះ ចំអក ឲ្យ ហើយ ខ្លះ និយាយ ថា យើង នឹង ស្តាប់ អ្នក ពី ដំណើរ នេះ ម្តង ទៀត 33ដូច្នេះ ប៉ុល ក៏ ចេញ ពី ចំណោម គេ ទៅ 34តែ មាន មនុស្ស ខ្លះ ត្រូវ ចិត្ត ជាប់ នឹង គាត់ ព្រម ទាំង ជឿ ផង ក្នុង ពួក នោះ មាន ឈ្មោះ ឌេវនីស ជា ចៅ‌ក្រម នៅ ភ្នំ អើរី‌យ៉ូស និង ស្ត្រី ម្នាក់ ឈ្មោះ ដាម៉ា‌រីស ហើយ នឹង អ្នក ខ្លះ ទៀត ដែរ។


Copyrighted Material
Learn More

will be added

X\