Acts - កិច្ចការ 18

1ក្រោយ នោះ មក ប៉ុល ចេញ ពី ក្រុង អាថែន ទៅ ឯ កូរិន‌ថូស 2នៅ ទី នោះ គាត់ ជួប នឹង សាសន៍ យូដា ម្នាក់ ឈ្មោះ អ័គីឡា ដែល កើត នៅ ស្រុក ប៉ុនតុស ជា អ្នក ទើប នឹង មក ពី ស្រុក អ៊ីតាលី ព្រម ទាំង ព្រីស៊ីល ជា ប្រពន្ធ គាត់ ផង ពី ព្រោះ មហា‌រាជ ក្លូឌាស ទ្រង់ បាន បង្គាប់ ឲ្យ សាសន៍ យូដា ចេញ ពី ក្រុង រ៉ូម ទាំង អស់ ទៅ គាត់ ក៏ ទៅ ឯ អ្នក ទាំង ២ នោះ 3រួច គាត់ ស្នាក់ នៅ ហើយ ធ្វើ ការ ជា មួយ នឹង គេ ពី ព្រោះ មាន របរ រក ស៊ី ធ្វើ ជាង ត្រសាល ដូច គ្នា 4គាត់ ក៏ អធិប្បាយ នៅ ក្នុង សាលា ប្រជុំ រាល់ តែ ថ្ងៃ ឈប់ សំរាក ព្រម ទាំង បញ្ចុះ បញ្ចូល ពួក សាសន៍ យូដា និង សាសន៍ ក្រេក ឲ្យ ជឿ ផង។ 5កាល ស៊ីឡាស និង ធីម៉ូថេ បាន ចុះ ពី ស្រុក ម៉ាសេដូន មក ដល់ ហើយ នោះ ប៉ុល មាន សេចក្តី បង្ខំ ក្នុង ចិត្ត ឲ្យ ផ្សាយ ព្រះ‌បន្ទូល ក៏ ធ្វើ បន្ទាល់ អស់ ពី ចិត្ត ដល់ សាសន៍ យូដា ថា ព្រះ‌យេស៊ូវ ជា ព្រះ‌គ្រីស្ទ ពិត 6តែ ដោយ ព្រោះ គេ តាំង ខ្លួន ទាស់ ទទឹង ហើយ ក៏ ជេរ ប្រមាថ ផង បាន ជា ប៉ុល រលាស់ អាវ ខ្លួន និយាយ ថា ចូរ ឲ្យ ឈាម អ្នក រាល់ គ្នា ធ្លាក់ លើ ក្បាល អ្នក រាល់ គ្នា វិញ ចុះ ឯ ខ្ញុំៗ បរិសុទ្ធ ទេ អំណឹះ ទៅ មុខ ខ្ញុំ នឹង ទៅ ឯ សាសន៍ ដទៃ ហើយ 7គាត់ ក៏ ចេញ ពី ទី នោះ ចូល ទៅ ក្នុង ផ្ទះ ម្នាក់ ឈ្មោះ យូស្ទុស ជា អ្នក ថ្វាយ បង្គំ ព្រះ ដែល មាន ផ្ទះ នៅ ជាប់ នឹង សាលា ប្រជុំ 8ឯ គ្រីស‌ប៉ុស ជា មេ សាលា ប្រជុំ គាត់ ជឿ ដល់ ព្រះ‌អម្ចាស់ ព្រម ទាំង ពួក គ្រួ គាត់ ទាំង អស់ ដែរ ក៏ មាន ពួក ក្រុង កូរិន‌ថូស បាន ស្តាប់ ហើយ ជឿ ជា ច្រើន ទាំង ទទួល បុណ្យ ជ្រមុជ‌ទឹក ផង 9វេលា យប់ នោះ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ទៅ ប៉ុល ក្នុង ការ ជាក់ ស្តែង ថា កុំ ខ្លាច អ្វី ចូរ សំដែង ទៅ កុំ នៅ ស្ងៀម ឡើយ 10ដ្បិត ខ្ញុំ នៅ ជា មួយ នឹង អ្នក ហើយ គ្មាន អ្នក ណា នឹង ប្រទូស្ត ដល់ អ្នក បាន ទេ ខ្ញុំ ក៏ មាន មនុស្ស ជា ច្រើន នៅ ក្នុង ទី ក្រុង នេះ ដែរ 11គាត់ ក៏ នៅ ទី នោះ ១ ឆ្នាំ ៦ ខែ ព្រម ទាំង បង្រៀន ព្រះ‌បន្ទូល នៅ ក្នុង ពួក គេ។ 12កាល លោក កាលី‌យ៉ូ ធ្វើ ជា អ្នក ដំណាង សាសន៍ រ៉ូម នៅ ស្រុក អាខៃ នោះ ពួក សាសន៍ យូដា លើក គ្នា ព្រួត ទាស់ នឹង ប៉ុល គេ ចាប់ នាំ គាត់ ទៅ ឯ ទី ជំនុំ ក្តី ចោទ ថា 13អ្នក នេះ ជា អ្នក បញ្ចុះ បញ្ចូល មនុស្ស ឲ្យ ថ្វាយ បង្គំ ព្រះ ខុស ច្បាប់ 14តែ កាល ប៉ុល រៀប នឹង បើក មាត់ ដោះ សា ខ្លួន នោះ លោក កាលី‌យ៉ូ និយាយ ទៅ ពួក សាសន៍ យូដា ថា នែ ពួក សាសន៍ យូដា អើយ បើ សិន ណា ជា មាន ការ ទុច្ចរិត ណា ឬ ទោស កំណាច អ្វី ដទៃ នោះ តាម ទំនង ខ្ញុំ ត្រូវ តែ ទទួល ស្តាប់ អ្នក រាល់ គ្នា 15ប៉ុន្តែ បើ សិន ជា កើត ក្តី ពី ដំណើរ ពាក្យ សំដី ឬ ពី នាម ឈ្មោះ ឬ ពី ក្រឹត្យ‌វិន័យ របស់ អ្នក រាល់ គ្នា វិញ នោះ ស្រេច នឹង អ្នក រាល់ គ្នា ចុះ ខ្ញុំ មិន ចូល ចិត្ត នឹង ជំនុំ‌ជំរះ ចំពោះ ការ យ៉ាង នោះ ទេ 16លោក ក៏ បណ្តេញ គេ ចេញ ពី សាលា ជំនុំ‌ជំរះ ទៅ 17នោះ គេ ក៏ ចាប់ សូស្ថេន ជា មេ សាលា ប្រជុំ មក វាយ‌ផ្ចាល នៅ មុខ សាលា ជំនុំ តែ លោក កាលី‌យ៉ូ មិន រវល់ សោះ។ 18ឯ ប៉ុល គាត់ នៅ ទី នោះ ជា យូរ ថ្ងៃ ទៀត រួច ក្រោយ ដែល គាត់ បាន កោរ សក់ នៅ ក្រុង កេងគ្រា ហើយ គឺ ដោយ ព្រោះ គាត់ បាន បន់ បំណន់ នោះ ក៏ លា ពួក ជំនុំ ចុះ សំពៅ ទៅ ឯ ស្រុក ស៊ីរី វិញ មាន ទាំង ព្រីស៊ីល និង អ័គីឡា ទៅ ជា មួយ ផង 19កាល ទៅ ដល់ ក្រុង អេភេសូរ ហើយ នោះ ប៉ុល ទុក គេ នៅ ទី នោះ តែ គាត់ ចូល ទៅ ក្នុង សាលា ប្រជុំ របស់ សាសន៍ យូដា ហើយ ក៏ ជជែក ពន្យល់ ដល់ គេ 20រួច គេ សូម ឲ្យ គាត់ នៅ ជា មួយ នឹង គេ ជា យូរ បន្តិច ទៀត តែ គាត់ មិន ព្រម ទេ 21គាត់ លា គេ ទៅ ដោយ ពាក្យ ថា ខ្ញុំ ត្រូវ តែ ទៅ ធ្វើ បុណ្យ ក្រោយ នេះ នៅ ក្រុង យេរូ‌សា‌ឡិម ជា មិន ខាន តែ បើ ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នោះ ខ្ញុំ នឹង ត្រឡប់ មក ឯ អ្នក រាល់ គ្នា វិញ រួច គាត់ ចុះ សំពៅ ចេញ ពី អេភេសូរ ទៅ 22លុះ ចូល ចត នៅ ក្រុង សេសារា ហើយ ក៏ ឡើង ទៅ ជំរាប សួរ ដល់ ពួក ជំនុំ រួច ចុះ ទៅ ឯ អាន់‌ទី‌យ៉ូក វិញ។ 23គាត់ នៅ ទី នោះ ជា យូរ ក្រែល រួច ចេញ ទៅ ដើរ កាត់ ស្រុក កាឡាទី និង ស្រុក ព្រីគា ដោយ លំដាប់ ព្រម ទាំង តាំង ឲ្យ ពួក សិស្ស ទាំង អស់ បាន ខ្ជាប់‌ខ្ជួន ឡើង។ 24នៅ ក្នុង គ្រា នោះ មាន សាសន៍ យូដា ម្នាក់ ឈ្មោះ អ័ប៉ុឡូស ដែល កើត នៅ ក្រុង អ័លេ‌ក្សានទ្រា ជា អ្នក មាន វោហារ ហើយ ក៏ ចេះ ស្ទាត់ ក្នុង គម្ពីរ ដែរ គាត់ មក ដល់ ក្រុង អេភេសូរ 25គាត់ បាន សិក្សា ខាង ឯ ផ្លូវ ព្រះ‌អម្ចាស់ ហើយ ដោយ ព្រោះ គាត់ មាន ចិត្ត ឧស្សាហ៍ បាន ជា គាត់ អធិប្បាយ ហើយ បង្រៀន យ៉ាង ត្រឹម ត្រូវ ពី អស់ ទាំង សេចក្តី ខាង ឯ ព្រះ‌អម្ចាស់ ទោះ បើ ស្គាល់ តែ បុណ្យ ជ្រមុជ របស់ លោក យ៉ូហាន ក៏ ដោយ 26ហើយ គាត់ ចាប់ តាំង អធិប្បាយ ក្នុង សាលា ប្រជុំ ដោយ ក្លាហាន កាល អ័គីឡា និង ព្រីស៊ីល បាន ឮ នោះ ក៏ នាំ ទៅ ពន្យល់ ពី ផ្លូវ ព្រះ ឲ្យ រឹត តែ ច្បាស់ ទៅ ទៀត 27រួច គាត់ គិត នឹង ទៅ ឯ ស្រុក អាខៃ នោះ ពួក ជំនុំ ក៏ ធ្វើ សំបុត្រ ផ្ញើ ទៅ ទូន្មាន ពួក សិស្ស ឲ្យ ទទួល គាត់ លុះ ដល់ ហើយ គាត់ ក៏ ជួយ យ៉ាង សន្ធឹក ដល់ ពួក អ្នក ដែល ជឿ ដោយ ព្រះ‌គុណ 28ព្រោះ គាត់ ជជែក ផ្ចាញ់ ពួក សាសន៍ យូដា នៅ កណ្តាល ជំនុំ ដោយ ប៉ិន‌ប្រសប់ ទាំង បង្ហាញ តាម គម្ពីរ ថា ព្រះ‌យេស៊ូវ ជា ព្រះ‌គ្រីស្ទ មែន។


Copyrighted Material
Learn More

will be added

X\