Acts - កិច្ចការ 19

1កំពុង ដែល អ័ប៉ុឡូស នៅ ក្រុង កូរិន‌ថូស នោះ ប៉ុល បាន ដើរ កាត់ អស់ ទាំង ស្រុក ខាង លើ រហូត ដល់ ក្រុង អេភេសូរ កាល គាត់ រក ឃើញ សិស្ស ខ្លះ នោះ ក៏ សួរ ថា 2ចាប់ តាំង ពី អ្នក រាល់ គ្នា ជឿ មក តើ បាន ទទួល ព្រះ‌វិញ្ញាណ បរិសុទ្ធ ឬ នៅ គេ ឆ្លើយ ថា យើង ខ្ញុំ មិន បាន ទាំង ឮ និយាយ ពី ព្រះ‌វិញ្ញាណ បរិសុទ្ធ ផង 3គាត់ សួរ គេ ទៀត ថា ដូច្នេះ តើ អ្នក រាល់ គ្នា បាន ទទួល បុណ្យ ជ្រមុជ‌ទឹក ដោយ នូវ អ្វី គេ ឆ្លើយ ថា គឺ ដោយ នូវ បុណ្យ ជ្រមុជ របស់ លោក យ៉ូហាន ទេ 4រួច ប៉ុល និយាយ ថា លោក យ៉ូហាន បាន ធ្វើ បុណ្យ ជ្រមុជ‌ទឹក ពី ដំណើរ ការ ប្រែ ចិត្ត ទាំង ប្រាប់ ពួក ជន ឲ្យ ជឿ ដល់ ព្រះ‌អង្គ ដែល យាង មក ក្រោយ លោក វិញ គឺ ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ 5កាល បាន ឮ ដូច្នោះ ហើយ នោះ គេ ក៏ ទទួល បុណ្យ ជ្រមុជ‌ទឹក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់‌យេស៊ូវ វិញ 6រួច ប៉ុល ដាក់ ដៃ លើ គេ ហើយ ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន មក សណ្ឋិត លើ គេ នោះ គេ ចាប់ តាំង និយាយ ភាសា ដទៃ ហើយ អធិប្បាយ ផង 7ពួក អ្នក ទាំង នោះ មាន គ្នា ប្រហែល ជា ១២ នាក់។ 8ប៉ុល ក៏ ចូល ទៅ អធិប្បាយ ក្នុង សាលា ប្រជុំ ដោយ ក្លាហាន ហើយ ក្នុង រវាង ៣ ខែ គាត់ ចេះ តែ ជជែក ពន្យល់ ព្រម ទាំង បញ្ចុះ បញ្ចូល គេ ឲ្យ ជឿ តាម អស់ ទាំង សេចក្តី ពី នគរ ព្រះ 9លុះ កាល អ្នក ខ្លះ កើត មាន ចិត្ត រឹង‌ទទឹង ហើយ ចចេស ព្រម ទាំង និយាយ អាក្រក់ ពី ផ្លូវ នោះ នៅ មុខ ប្រជា‌ជន នោះ គាត់ ក៏ ថយ ចេញ ពី គេ ទៅ ញែក យក ទាំង ពួក សិស្ស ទៅ ផង រួច គាត់ ជជែក ពន្យល់ ក្នុង សាលា បង្រៀន របស់ ទីរ៉ា‌នុស ជា រាល់ ថ្ងៃ 10គាត់ ធ្វើ ដូច្នោះ អស់ ២ ឆ្នាំ ដល់ ម៉្លេះ បាន ជា អស់ អ្នក ដែល នៅ ស្រុក អាស៊ី បាន ឮ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ទាំង សាសន៍ យូដា និង សាសន៍ ក្រេក ផង 11ហើយ ព្រះ ទ្រង់ ធ្វើ ការ ឫទ្ធិ‌បារមី យ៉ាង ប្លែកៗ ដោយ‌សារ ដៃ ប៉ុល 12ដល់ ម៉្លេះ បាន ជា គេ គ្រាន់ តែ យក កន្សែង ឬ ក្រមា ពី ខ្លួន គាត់ ទៅ ដាក់ លើ មនុស្ស មាន ជំងឺ នោះ គេ ក៏ បាន ជា ហើយ មាន អារក្ស‌អសោច ចេញ ពី មនុស្ស ដែរ។ 13រីឯ មាន មនុស្ស សាសន៍ យូដា ខ្លះ ជា គ្រូ មន្ត‌អាគម ដែល ដើរ ចុះ ឡើង គេ ក៏ ចាប់ តាំង អំពាវ‌នាវ ដល់ ព្រះ‌នាម ព្រះ‌អម្ចាស់‌យេស៊ូវ ពី លើ មនុស្ស ដែល មាន អារក្ស‌អសោច ចូល ថា អញ បង្គាប់ ឯង ដោយ នូវ ព្រះ‌យេស៊ូវ ដែល ប៉ុល ប្រកាស ប្រាប់ នោះ 14ក្នុង ពួក មនុស្ស ដែល ធ្វើ ដូច្នោះ មាន ៧ នាក់ ជា កូន នៃ សាសន៍ យូដា ម្នាក់ ដែល ធ្វើ ជា សង្គ្រាជ ឈ្មោះ ស្កេវ៉ា 15តែ អារក្ស‌អសោច ឆ្លើយ ទៅ គេ ថា យើង ស្គាល់ ព្រះ‌យេស៊ូវ ហើយ ក៏ ស្គាល់ ប៉ុល បន្តិច បន្តួច ដែរ តែ ឯង រាល់ គ្នា តើ ជា អ្នក ណា វិញ 16រួច មនុស្ស ដែល មាន អារក្ស‌អសោច ចូល ក៏ ស្ទុះ ទៅ លើ គេ ទាំង បង្គ្រប ហើយ ឈ្នះ គេ ដល់ ម៉្លេះ បាន ជា គេ រត់ ចេញ ពី ផ្ទះ នោះ ទាំង អាក្រាត ហើយ មាន របួស ផង 17ឯ អស់ មនុស្ស នៅ ក្រុង អេភេសូរ ទាំង សាសន៍ យូដា និង សាសន៍ ក្រេក ផង បាន ដឹង រឿង នោះ ក៏ កើត មាន ចិត្ត ភ័យ ខ្លាច ទាំង អស់ គ្នា ហើយ ព្រះ‌នាម ព្រះ‌អម្ចាស់‌យេស៊ូវ ក៏ បាន ថ្កើង ឡើង 18មាន មនុស្ស ជា ច្រើន ដែល បាន ជឿ គេ មក លន់‌តួ ព្រម ទាំង សំដែង ប្រាប់ ពី ការ ដែល ខ្លួន បាន ប្រព្រឹត្ត ផង 19ឯ មនុស្ស ដែល ប្រព្រឹត្ត វិជ្ជា ប្លែកៗ នោះ ក៏ មាន ច្រើន នាក់ បាន យក ក្បួន ដំរា របស់ ខ្លួន មក ដុត ចោល នៅ ចំពោះ មុខ មនុស្ស ទាំង អស់ គ្នា គេ បាន គិត ថ្លៃ ក្បួន ទាំង នោះ មើល ឃើញ មាន ដំឡៃ អស់ ៥ ម៉ឺន រៀល 20គឺ យ៉ាង ដូច្នោះ ឯង ដែល ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ បាន ចំរើន កើន ឡើង ហើយ បាន ឈ្នះ ដោយ អំណាច។ 21ក្រោយ ការ ទាំង នោះ មក ប៉ុល គិត សំរេច ក្នុង ចិត្ត ថា កាល ណា បាន ដើរ កាត់ ស្រុក ម៉ាសេដូន និង ស្រុក អាខៃ ហើយ នោះ គាត់ នឹង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ក៏ និយាយ ថា ក្រោយ ដែល ខ្ញុំ បាន ទៅ ឯ ណោះ ហើយ នោះ ត្រូវ ឲ្យ ខ្ញុំ ទៅ មើល ក្រុង រ៉ូម ដែរ 22គាត់ ចាត់ អ្នក ជំនួយ គាត់ ២ នាក់ គឺ ធីម៉ូថេ និង អេរ៉ា‌ស្ទុស ឲ្យ ទៅ ស្រុក ម៉ាសេដូន តែ ខ្លួន គាត់ ស្នាក់ នៅ ក្នុង ស្រុក អាស៊ី បន្តិច ទៀត។ 23នៅ គ្រា នោះ កើត មាន វឹកវរ ជា ធំ ពី ដំណើរ ផ្លូវ នោះ 24ដ្បិត មាន មនុស្ស ម្នាក់ ឈ្មោះ ដេមេ‌ទ្រាស ជា ជាង ប្រាក់ ដែល ធ្វើ អាស្រម ព្រះ‌ឌីអាន ពី ប្រាក់ គាត់ ជួយ ដល់ ពួក ជាង ទាំង ប៉ុន្មាន ឲ្យ បាន កំរៃ ជា ច្រើន 25កាល គាត់ បាន ប្រមូល គេ ព្រម ទាំង ពួក អ្នក ដែល មាន របរ ដូច គ្នា ទាំង ប៉ុន្មាន មក នោះ គាត់ និយាយ ថា អ្នក រាល់ គ្នា អើយ អ្នក ដឹង ថា យើង បាន ផល ចំណេញ ពី របរ នេះ មក 26អ្នក ក៏ ឃើញ ហើយ ឮ ថា ឈ្មោះ ប៉ុល នេះ បាន បញ្ចុះ‌បញ្ចូល ព្រម ទាំង បង្វែរ មនុស្ស សន្ធឹក ទៅ ហើយ មិន ត្រឹម តែ នៅ អេភេសូរ ប៉ុណ្ណោះ គឺ ស្ទើរ តែ នឹង គ្រប់ សព្វ នៅ ស្រុក អាស៊ី ផង ដោយ ពាក្យ ថា អស់ ទាំង ព្រះ ដែល ដៃ មនុស្ស ធ្វើ នោះ មិន មែន ជា ព្រះ ទេ 27ដូច្នេះ មាន អន្តរាយ កើត ដល់ យើង មិន ត្រឹម តែ សមាគម នេះ ដោយ គេ លែង រាប់ អាន ប៉ុណ្ណោះ គឺ ក្រែង គេ លែង ទាំង គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌វិហារ របស់ ព្រះ‌ឌីអាន ដ៏ ធំ ថែម ទៀត ផង រួច សិរី‌ល្អ នៃ ព្រះ របស់ យើង ដែល គ្រប់ ស្រុក អាស៊ី និង លោកីយ៍ ទាំង មូល ក៏ ថ្វាយ បង្គំ នឹង ត្រូវ សាប‌សូន្យ ទៅ 28កាល គេ ឮ សេចក្តី នោះ ហើយ គេ ក៏ មាន ពេញ ដោយ សេចក្តី កំហឹង ហើយ ស្រែក ប្រកាស ថា ព្រះ‌ឌីអាន នៃ ពួក ក្រុង អេភេសូរ យើង ទ្រង់ ធំ វិសេស 29នោះ ក៏ កើត មាន វឹកវរ ពេញ ក្នុង ក្រុង គេ ស្រុះ ចិត្ត គ្នា ចាប់ កន្ត្រាក់ កៃយុស និង អើរី‌ស្តាក ជា អ្នក ស្រុក ម៉ាសេដូន ដែល ដើរ ដំណើរ ជា មួយ នឹង ប៉ុល នាំ ម្នីម្នា ចូល ទៅ ក្នុង រោង ជំនុំ 30ឯ ប៉ុល គាត់ គិត ចូល ទៅ ឯ បណ្តា‌ជន ដែរ តែ ពួក សិស្ស មិន ព្រម ឲ្យ ទៅ ទេ 31ហើយ មាន ពួក ចៅ‌ហ្វាយ នៅ ស្រុក អាស៊ី ខ្លះ ដែល ស្រឡាញ់ គាត់ ក៏ ចាត់ គេ មក អង្វរ ថា សូម កុំ ឲ្យ ចូល ទៅ ក្នុង រោង ជំនុំ នោះ ឡើយ 32ឯ បណ្តា‌ជន ខ្លះ ស្រែក យ៉ាង នេះ ខ្លះ ស្រែក យ៉ាង នោះ ដ្បិត មនុស្ស ក្នុង ចំណោម នោះ កំពុង ជ្រួល‌ជ្រើម ជា ខ្លាំង ច្រើន មិន ដឹង ជា គេ ប្រជុំ គ្នា ដោយ ហេតុ អ្វី ផង 33ពួក សាសន៍ យូដា ក៏ ច្រាន អ័លេ‌ក្សាន‌ត្រុស ចេញ ពី ហ្វូង មនុស្ស ទៅ ខាង មុខ គាត់ ក៏ ធ្វើ គ្រឿង សំគាល់ នឹង ដៃ ចង់ ដោះ សា នឹង បណ្តា មនុស្ស 34កាល គេ បាន ដឹង ថា គាត់ ជា សាសន៍ យូដា គេ ក៏ ស្រែក ឡើង ព្រម គ្នា ចំនួន ប្រហែល ជា ២ ម៉ោង ថា ព្រះ‌ឌីអាន នៃ ពួក ក្រុង អេភេសូរ យើង ទ្រង់ ធំ វិសេស 35កាល លោក ភូឈួយ បាន ធ្វើ បង្អន់ ដល់ ហ្វូង មនុស្ស នោះ ក៏ និយាយ ថា នែ ពួក ក្រុង អេភេសូរ អើយ តើ មាន អ្នក ឯ ណា ដែល មិន ដឹង ថា ពួក អ្នក នៅ ក្រុង នេះ ជា អ្នក ថែ រក្សា ព្រះ‌វិហារ នៃ ព្រះ‌ឌីអាន ដ៏ ធំ ដែល ធ្លាក់ មក ពី ព្រះ‌សេយូស នោះ 36ដូច្នេះ ដែល សេចក្តី នោះ ជា ពិត ហើយ នោះ គួរ តែ ឲ្យ អ្នក រាល់ គ្នា បាន ធ្វើ ដោយ ស្រួល ទៅ ចុះ មិន ត្រូវ ធ្វើ ដោយ រលះ‌រលាំង ដូច្នេះ ឡើយ 37អ្នក រាល់ គ្នា បាន នាំ មនុស្ស ទាំង នេះ មក ដែល មិន មែន ជា ចោរ លួច វិហារ ឬ ប្រមាថ ដល់ ព្រះ នៃ អ្នក រាល់ គ្នា ទេ 38ដូច្នេះ បើ សិន ជា ដេមេ‌ទ្រាស និង ពួក ជាង ដែល មក ជា មួយ គ្នា នេះ មាន រឿង អ្វី នឹង អ្នក ណា នោះ មាន ទី សំរាប់ ជំនុំ‌ជំរះ ក្តី ស្រាប់ ហើយ មាន ទាំង ពួក ចៅ‌ក្រម ផង ត្រូវ ឲ្យ គេ ប្តឹង‌ប្តល់ គ្នា ទៅ ចុះ 39តែ បើ អ្នក រាល់ គ្នា ចង់ សួរ ពី ដំណើរ ណា ទៀត នោះ ត្រូវ តែ បាន សំរេច ក្នុង ជំនុំ ដែល ប្រជុំ តាម ច្បាប់ វិញ 40ដ្បិត ខ្លាច ក្រែង យើង ត្រូវ ទោស ជា ពួក បះ‌បោរ ដោយ ព្រោះ រឿង ដែល កើត មក នៅ ថ្ងៃ នេះ ដ្បិត គ្មាន ហេតុ ណា មួយ ដែល យើង អាច នឹង ដោះសា ពី ការ ប្រជុំ នេះ បាន ទេ 41កាល មាន ប្រសាសន៍ សេចក្តី ទាំង នេះ រួច ហើយ នោះ លោក ឲ្យ គេ ទៅ វិញ ទៅ។


Copyrighted Material
Learn More

will be added

X\