Acts - កិច្ចការ 2

1កាល បុណ្យ ថ្ងៃ ទី ៥០ បាន មក ដល់ នោះ គេ មាន ចិត្ត ព្រម ព្រៀង ប្រជុំ ទាំង អស់ គ្នា នៅ កន្លែង តែ ១ 2ស្រាប់ តែ មាន ឮ សូរ ពី លើ មេឃ ដូច ជា ខ្យល់ បក់ គំហុក យ៉ាង ខ្លាំង មក ពេញ ក្នុង ផ្ទះ ដែល គេ អង្គុយ នៅ 3ក៏ មាន អណ្តាត ដូច ជា អណ្តាត ភ្លើង ដែល បែក ចេញ ពី គ្នា លេច មក ឲ្យ គេ ឃើញ ហើយ មក សណ្ឋិត លើ គេ គ្រប់ គ្នា 4រួច គេ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ទាំង អស់ ក៏ តាំង និយាយ ភាសា ផ្សេងៗ តាម ដែល ព្រះ‌វិញ្ញាណ ប្រទាន ឲ្យ។ 5រីឯ នៅ ក្រុង យេរូ‌សា‌ឡិម មាន ពួក សាសន៍ យូដា ជា អ្នក កោត‌ខ្លាច ដល់ ព្រះ ដែល មក ពី គ្រប់ នគរ នៅ ក្រោម មេឃ 6កាល សូរ សព្ទ ពី ការ នោះ បាន ឮ សុស សាយ ទៅ នោះ បណ្តា មនុស្ស ក៏ ប្រជុំ គ្នា ហើយ គេ មាន សេចក្តី ស្រឡាំង កាំង ដោយ គ្រប់ គ្នា ឮ ភាសា ជាតិ របស់ ខ្លួន ដែល ពួក សាវ័ក កំពុង តែ អធិប្បាយ 7គេ មាន សេចក្តី អស្ចារ្យ ក្នុង ចិត្ត ហើយ និយាយ គ្នា ទៅ វិញ ទៅ មក ដោយ ឆ្ងល់ ថា អ្នក ទាំង នេះ ដែល អធិប្បាយ តើ មិន មែន ជា ពួក អ្នក ស្រុក កាលី‌ឡេ ទាំង អស់ គ្នា ទេ ឬ អី 8ចុះ ដូច ម្តេច បាន ជា យើង ឮ គេ និយាយ តាម ភាសា កំណើត របស់ យើង រៀង ខ្លួន ដូច្នេះ 9គឺ ជា សាសន៍ ផារថុស មេឌី អេឡាំ និង ពួក អ្នក ស្រុក មេសូ‌ប៉ូ‌តាមា ស្រុក យូដា ស្រុក កាបា‌ដូគា ស្រុក ប៉ុនតុស ស្រុក អាស៊ី 10ព្រម ទាំង ស្រុក ព្រីគា ស្រុក ប៉ាម‌ភីលា ស្រុក អេស៊ីព្ទ និង ដែន ស្រុក លីប៊ី ដែល នៅ ជុំ‌វិញ ស្រុក គីរេន ហើយ ពួក អ្នក ស្រុក រ៉ូម ដែល ស្នាក់ នៅ ទី នេះ ទោះ ទាំង សាសន៍ យូដា និង អ្នក ចូល សាសន៍ ផង 11ហើយ សាសន៍ ក្រេត និង សាសន៍ អារ៉ាប់ ដែរ យើង ទាំង អស់ គ្នា ឮ គេ និយាយ ពី អស់ ទាំង ការ អស្ចារ្យ របស់ ព្រះ តាម ភាសា របស់ យើង រៀង ខ្លួន 12អ្នក ទាំង នោះ មាន សេចក្តី អស្ចារ្យ ព្រម ទាំង វល់ ក្នុង ចិត្ត ក៏ សួរ គ្នា ទៅ វិញ ទៅ មក ថា តើ ការ នេះ ដូច ម្តេច ហ្ន៎ 13តែ មាន អ្នក ខ្លះ ចំអក ឲ្យ ថា ពួក នេះ ស្រវឹង ស្រា ថ្មី ទេ។ 14នោះ ពេត្រុស ក៏ ឈរ ឡើង ជា មួយ នឹង ពួក ១១ នាក់ ក៏ បន្លឺ សំឡេង និយាយ ទៅ គេ ថា ឱ ពួក សាសន៍ យូដា និង ពួក អ្នក នៅ ក្រុង យេរូ‌សា‌ឡិម ទាំង អស់ គ្នា អើយ សូម ឲ្យ អ្នក រាល់ គ្នា ដឹង សេចក្តី នេះ ហើយ ប្រុង ស្តាប់ ពាក្យ ខ្ញុំ ចុះ 15ដ្បិត អ្នក ទាំង នេះ មិន មែន ស្រវឹង ដូច ជា អ្នក រាល់ គ្នា គិត ស្មាន នោះ ទេ ព្រោះ ទើប នឹង ម៉ោង ៩ ព្រឹក នៅ ឡើយ 16នេះ គឺ ជា សេចក្តី ទំនាយ របស់ ហោរា យ៉ូអែល វិញ ដែល លោក ទាយ ទុក មក ថា 17«ព្រះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ដល់ ថ្ងៃ ជាន់ ក្រោយ បង្អស់ អញ នឹង ចាក់ ព្រះ‌វិញ្ញាណ អញ ទៅ លើ គ្រប់ ទាំង មនុស្ស នោះ កូន ប្រុស កូន ស្រី ឯង រាល់ គ្នា នឹង ទាយ ទំនាយ ពួក កំឡោះ ឯង រាល់ គ្នា នឹង ឃើញ ការ ជាក់ ស្តែង ហើយ ពួក ចាស់ៗ របស់ ឯង រាល់ គ្នា នឹង យល់ សប្តិ 18នៅ គ្រា នោះ អញ នឹង ចាក់ ព្រះ‌វិញ្ញាណ អញ ទៅ លើ ទាំង ពួក អ្នក បំរើ ប្រុស ស្រី ផង ហើយ គេ នឹង ទាយ ទំនាយ ដែរ 19អញ នឹង សំដែង ការ អស្ចារ្យ នៅ លើ មេឃ និង ទី សំគាល់ នៅ ផែន‌ដី គឺ ជា ឈាម ភ្លើង ហើយ នឹង កំសួល ផ្សែង 20ថ្ងៃ នឹង ប្រែ ទៅ ជា ងងឹត ហើយ ខែ នឹង ទៅ ជា ឈាម មុន ដែល ថ្ងៃ ធំ ឧត្តម របស់ ព្រះ‌អម្ចាស់ មក ដល់ 21នោះ អស់ អ្នក ណា ដែល អំពាវ‌នាវ ដល់ ព្រះ‌នាម ព្រះ‌អម្ចាស់ គេ នឹង បាន សង្គ្រោះ» 22ឱ ពួក សាសន៍ អ៊ីស្រា‌អែល អើយ សូម ស្តាប់ ពាក្យ នេះ ចុះ ព្រះ‌យេស៊ូវ ជា អ្នក ស្រុក ណា‌សារ៉ែត ដែល ព្រះ បាន សំដែង បង្ហាញ មក អ្នក រាល់ គ្នា ដោយ ការ ឫទ្ធិ‌បារមី ការ អស្ចារ្យ និង ទី សំគាល់ ដែល ព្រះ ទ្រង់ បាន ធ្វើ នៅ កណ្តាល អ្នក រាល់ គ្នា ដោយ‌សារ ទ្រង់ ដូច ជា អ្នក រាល់ គ្នា ដឹង ស្រាប់ ហើយ 23ព្រះ‌អង្គ នោះ ទ្រង់ ត្រូវ បញ្ជូន ទៅ តាម ការ សំរេច និង បព្វ‌ញាណ នៃ ព្រះ ហើយ អ្នក រាល់ គ្នា បាន ចាប់ ទ្រង់ ដោយ‌សារ ដៃ មនុស្ស ទទឹង ច្បាប់ ព្រម ទាំង ឆ្កាង សំឡាប់ ទ្រង់ ផង 24ប៉ុន្តែ ព្រះ បាន ប្រោស ទ្រង់ ឲ្យ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ដោយ បាន ស្រាយ ចំណង នៃ សេចក្តី ស្លាប់ ចេញ ពី ព្រោះ សេចក្តី ស្លាប់ គ្មាន អំណាច នឹង ឃុំ‌ឃាំង ទ្រង់ ទុក បាន ឡើយ 25ដ្បិត ហ្លួង ដាវីឌ មាន ព្រះ‌បន្ទូល ពី ទ្រង់ ថា «ទូល‌បង្គំ បាន ឃើញ ព្រះ‌អម្ចាស់ នៅ មុខ ទូល‌បង្គំ ជានិច្ច ពី ព្រោះ ទ្រង់ សណ្ឋិត នៅ ខាង ដៃ ស្តាំ ទូល‌បង្គំ ដើម្បី មិន ឲ្យ ទូល‌បង្គំ ត្រូវ រង្គើ ឡើយ 26ហេតុ នោះ បាន ជា ចិត្ត ទូល‌បង្គំ មាន សេចក្តី អំណរ ហើយ អណ្តាត ទូល‌បង្គំ ក៏ ថ្លែង ដោយ សេចក្តី ត្រេក‌អរ ១ ទៀត រូប សាច់ ទូល‌បង្គំ នឹង ស្នាក់ នៅ ដោយ សេចក្តី សង្ឃឹម ដែរ 27ដ្បិត ទ្រង់ នឹង មិន ទុក ព្រលឹង ទូល‌បង្គំ ឲ្យ ជាប់ នៅ ក្នុង ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ ទេ ក៏ មិន ឲ្យ អ្នក បរិសុទ្ធ របស់ ទ្រង់ ឃើញ សេចក្តី ពុក‌រលួយ ដែរ 28ទ្រង់ បាន ឲ្យ ទូល‌បង្គំ ស្គាល់ អស់ ទាំង ផ្លូវ នៃ ជីវិត ក៏ នឹង ឲ្យ ទូល‌បង្គំ បាន ពេញ ដោយ សេចក្តី អំណរ ដោយ ភាព នៃ ព្រះ‌ភក្ត្រ ទ្រង់» 29ឱ បង ប្អូន រាល់ គ្នា អើយ ខ្ញុំ មាន ច្បាប់ នឹង ថ្លែង ប្រាប់ ដល់ អ្នក រាល់ គ្នា យ៉ាង ច្បាស់ ពី ហ្លួង ដាវីឌ ជា ឰយុកោ ថា លោក បាន ទាំង សុគត ហើយ គេ បាន បញ្ចុះ សព លោក ដែរ ផ្នូរ លោក ក៏ នៅ ជា មួយ នឹង យើង រាល់ គ្នា ដរាប ដល់ សព្វ ថ្ងៃ នេះ 30ដូច្នេះ ដោយ ព្រោះ លោក ជា ហោរា ហើយ ក៏ ជ្រាប ថា ព្រះ បាន ស្បថ សន្យា នឹង លោក ថា ទ្រង់ នឹង បង្កើត ព្រះ‌គ្រីស្ទ ពី ពូជ របស់ លោក ខាង សាច់ ឈាម ឲ្យ បាន គង់ លើ បល្ល័ង្ក របស់ លោក 31គឺ ដោយ ព្រោះ លោក បាន ឃើញ ការ នោះ ជា មុន បាន ជា លោក សំដែង ពី ព្រះ‌គ្រីស្ទ ត្រូវ រស់ ឡើង វិញ ថា ព្រលឹង ទ្រង់ មិន ត្រូវ ទុក ចោល នៅ ក្នុង ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ ទេ ហើយ រូប សាច់ ទ្រង់ មិន ត្រូវ ឃើញ សេចក្តី ពុក‌រលួយ ឡើយ 32ឯ ព្រះ‌យេស៊ូវ នេះ ព្រះ បាន ប្រោស ឲ្យ ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ហើយ ពួក យើង នេះ ជា ទី បន្ទាល់ ពី ទ្រង់ ទាំង អស់ គ្នា 33ដូច្នេះ ដែល ទ្រង់ បាន ដំកើង ឡើង ដោយ‌សារ ព្រះ‌ហស្ត ស្តាំ នៃ ព្រះ ហើយ បាន ទទួល សេចក្តី សន្យា គឺ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ពី ព្រះ‌វរ‌បិតា នោះ ទ្រង់ បាន ចាក់ សេចក្តី នេះ មក ដែល អ្នក រាល់ គ្នា កំពុង តែ មើល ហើយ ស្តាប់ 34ដ្បិត ហ្លួង ដាវីឌ មិន បាន ឡើង ទៅ ស្ថាន‌សួគ៌ ទេ ប៉ុន្តែ លោក បាន និយាយ ថា «ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល នឹង ព្រះ‌អម្ចាស់ នៃ ទូល‌បង្គំ ថា ចូរ ឯង អង្គុយ ខាង ស្តាំ អញ 35ដរាប ដល់ អញ យក ពួក ខ្មាំង‌សត្រូវ ឯង ដាក់ ធ្វើ ជា កំណល់ កល់ ជើង ឯង» 36ដូច្នេះ ចូរ ឲ្យ ពួក វង្ស អ៊ីស្រា‌អែល ទាំង អស់ ដឹង ជា ប្រាកដ ថា ព្រះ ទ្រង់ បាន លើក ព្រះ‌យេស៊ូវ នេះ ដែល អ្នក រាល់ គ្នា បាន ឆ្កាង ឲ្យ ទ្រង់ ធ្វើ ជា ព្រះ‌អម្ចាស់ ហើយ ជា ព្រះ‌គ្រីស្ទ ផង។ 37កាល គេ បាន ឮ នោះ គេ មាន សេចក្តី ចាក់ ចុច ក្នុង ចិត្ត ក៏ សួរ ពេត្រុស និង ពួក សាវ័ក ឯ ទៀត ថា បង ប្អូន អើយ តើ យើង ខ្ញុំ ត្រូវ ធ្វើ ដូច ម្តេច 38ពេត្រុស ឆ្លើយ តប ថា ចូរ អ្នក រាល់ គ្នា ប្រែ ចិត្ត ចុះ ហើយ ទទួល បុណ្យ ជ្រមុជ‌ទឹក ទាំង អស់ គ្នា ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ ប្រយោជន៍ ឲ្យ បាន រួច ពី បាប នោះ អ្នក រាល់ គ្នា នឹង ទទួល អំណោយ ទាន ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ 39ដ្បិត សេចក្តី សន្យា នោះ គឺ សន្យា ដល់ អ្នក រាល់ គ្នា និង កូន ចៅ អ្នក រាល់ គ្នា ព្រម ទាំង អស់ អ្នក ដែល នៅ ឆ្ងាយ ដែរ គឺ ដល់ អស់ អ្នក ណា ដែល ព្រះ‌អម្ចាស់ ជា ព្រះ នៃ យើង រាល់ គ្នា ទ្រង់ នឹង ហៅ 40គាត់ ក៏ ធ្វើ បន្ទាល់ អស់ ពី ចិត្ត ហើយ ទូន្មាន ដោយ ពាក្យ ជា ច្រើន ទៀត ថា ចូរ ឲ្យ អ្នក រាល់ គ្នា បាន សង្គ្រោះ រួច ពី ពូជ ដំណ វៀច នេះ 41នោះ ពួក អ្នក ដែល ទទួល ពាក្យ របស់ គាត់ ដោយ អំណរ ក៏ បាន ទទួល បុណ្យ ជ្រមុជ‌ទឹក ហើយ នៅ ថ្ងៃ ដដែល នោះ មាន ប្រហែល ជា ៣ ពាន់ នាក់ ថែម កើន ឡើង ទៀត។ 42អ្នក ទាំង នោះ ក៏ នៅ តែ ព្យាយាម ក្នុង សេចក្តី បង្រៀន របស់ ពួក សាវ័ក ហើយ ក្នុង សេចក្តី ប្រកប គ្នា ព្រម ទាំង ការ កាច់ នំបុ័ង និង សេចក្តី អធិស្ឋាន ផង 43គ្រប់ គ្នា កើត មាន ចិត្ត កោត‌ខ្លាច ហើយ មាន ការ អស្ចារ្យ និង ទី សំគាល់ ជា ច្រើន កើត មក ដោយ‌សារ ពួក សាវ័ក ដែរ 44ពួក អ្នក ដែល ជឿ ទាំង ប៉ុន្មាន ក៏ នៅ ជា មួយ គ្នា ហើយ មាន របស់ ទាំង អស់ នៅ មូល ព្រម គ្នា 45គេ ក៏ លក់ ទ្រព្យ‌សម្បត្តិ និង របស់ គេ ទាំង ប៉ុន្មាន ចែក ដល់ គ្នា តាម ដែល គ្រប់ គ្នា ត្រូវ ការ 46រាល់ តែ ថ្ងៃ គេ នៅ តែ ព្យាយាម ក្នុង ព្រះ‌វិហារ ដោយ មាន ចិត្ត ព្រម ព្រៀង គ្នា ឯ កាល នៅ ផ្ទះ ក៏ កាច់ នំបុ័ង ហើយ បរិភោគ អាហារ ដោយ អំណរ និង ចិត្ត ស្មោះ‌ត្រង់ 47ព្រម ទាំង សរសើរ ដល់ ព្រះ ហើយ បណ្តា‌ជន ទាំង អស់ គ្នា ក៏ រាប់ អាន គេ ចំណែក ព្រះ‌អម្ចាស់ ទ្រង់ ក៏ បន្ថែម នូវ អស់ អ្នក ដែល កំពុង តែ បាន សង្គ្រោះ រាល់ តែ ថ្ងៃ ទៅ ក្នុង ពួក ជំនុំ ថែម ទៀត។


Copyrighted Material
Learn More

will be added

X\