Acts - កិច្ចការ 21

1កាល យើង បាន ឃ្លាត ចេញ ផុត ពី គេ ទៅ ហើយ នោះ ក៏ បើក ក្តោង ដំរង់ ទៅ ឯ កោះ កូស ហើយ ថ្ងៃ ក្រោយ បាន ដល់ កោះ រ៉ូដូស រួច ពី នោះ ទៅ ដល់ ក្រុង ប៉ាតារ៉ា 2កាល ឃើញ សំពៅ ១ មាន ដំណើរ ទៅ ឯ ស្រុក ភេនីស នោះ យើង ក៏ ចុះ តាម សំពៅ នោះ ចេញ ទៅ ទៀត 3ដល់ បាន ឃើញ កោះ គីប្រុស ហើយ នោះ បាន បើក បង្ហួស ទៅ ខាង ឆ្វេង រួច ទៅ ដល់ ស្រុក ស៊ីរី ចូល ចត នៅ ត្រង់ ក្រុង ទីរ៉ុស ដ្បិត សំពៅ ត្រូវ រើ ទំនិញ នៅ ទី នោះ 4លុះ កាល រក ឃើញ ពួក សិស្ស ហើយ នោះ ក៏ ស្នាក់ នៅ ទី នោះ ៧ ថ្ងៃ ហើយ គេ ឃាត់ ប៉ុល ដោយ នូវ ព្រះ‌វិញ្ញាណ មិន ឲ្យ គាត់ ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម ឡើយ 5ប៉ុន្តែ ដល់ ផុត ថ្ងៃ ទាំង នោះ ទៅ យើង ក៏ ចេញ ធ្វើ ដំណើរ ដើរ ទៀត ឯ ពួក គេ ទាំង អស់ ព្រម ទាំង ប្រពន្ធ កូន បាន ជូន យើង ខ្ញុំ ទៅ ខាង ក្រៅ ទី ក្រុង រួច យើង លុត ជង្គង់ អធិស្ឋាន នៅ មាត់ ច្រាំង 6កាល បាន លា គ្នា រួច ជា ស្រេច នោះ យើង ក៏ ចុះ សំពៅ ទៅ ហើយ ពួក គេ ត្រឡប់ ទៅ ផ្ទះ វិញ 7លុះ សំរេច ដំណើរ ពី ក្រុង ទីរ៉ុស ទៅ ដល់ ផ្ទលេមេ ហើយ នោះ ក៏ ទៅ ជំរាប សួរ ដល់ ពួក ជំនុំ ហើយ បាន សំចត នៅ ជា មួយ នឹង គេ អស់ ១ ថ្ងៃ 8ដល់ ថ្ងៃ ស្អែក ឡើង ប៉ុល និង ពួក គាត់ បាន ចេញ ទៅ ឯ សេសារា ក៏ ចូល ទៅ ក្នុង ផ្ទះ របស់ ភីលីព ជា អ្នក ផ្សាយ ដំណឹង ល្អ ម្នាក់ ក្នុង ពួក ទាំង ៧ នាក់នោះ ហើយ ស្នាក់ នៅ នឹង គាត់ 9អ្នក នោះ មាន កូន ក្រមុំ ៤ នាក់ ដែល ចេះ ទាយ ទំនាយ 10លុះ យើង បាន នៅ ទី នោះ ជា យូរ ថ្ងៃ នោះ មាន ហោរា ម្នាក់ ឈ្មោះ អ័ក្កា‌បុស គាត់ ចុះ ពី ស្រុក យូដា មក 11លុះ មក ដល់ យើង ហើយ គាត់ ក៏ យក ខ្សែ ក្រវាត់ របស់ ប៉ុល មក ចង ជើង ចង ដៃ ខ្លួន ប្រាប់ ថា ព្រះ‌វិញ្ញាណ បរិសុទ្ធ មាន ព្រះ‌បន្ទូល ដូច្នេះ ថា ពួក សាសន៍ យូដា នឹង ចាប់ ចង ម្ចាស់ ខ្សែ ក្រវាត់ នេះ បែប យ៉ាង នេះ នៅ ក្រុង យេរូ‌សា‌ឡិម ហើយ នឹង បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ ពួក សាសន៍ ដទៃ 12កាល ឮ ដូច្នោះ នោះ យើង និង ពួក អ្នក នៅ ទី នោះ ក៏ អង្វរ ប៉ុល មិន ឲ្យ ឡើង ទៅ ឯ ក្រុង យេរូ‌ឡិម ឡើយ 13តែ គាត់ ឆ្លើយ ថា ហេតុ អ្វី បាន ជា យំ ហើយ ធ្វើ ឲ្យ ខ្ញុំ ពិបាក ចិត្ត យ៉ាង ដូច្នេះ ពី ព្រោះ ខ្ញុំ ព្រម ស្រេច ហើយ នឹង ឲ្យ គេ ចាប់ ចង ខ្ញុំ ចុះ មិន តែ ប៉ុណ្ណោះ សោត ថែម ទាំង សុខ ចិត្ត ស្លាប់ ផង នៅ ក្នុង ក្រុង យេរូ‌សា‌ឡិម ទៀត គឺ ដោយ យល់ ដល់ ព្រះ‌នាម ព្រះ‌អម្ចាស់‌យេស៊ូវ 14នោះ យើង ក៏ ឈប់ និយាយ ដោយ ថា សូម តាម ព្រះ‌ហឫ‌ទ័យ ព្រះ‌អម្ចាស់ ចុះ ពី ព្រោះ គាត់ មិន យល់ ព្រម តាម យើង ទេ។ 15លុះ ផុត ថ្ងៃ ទាំង នោះ មក កាល យើង បាន រៀប អីវ៉ាន់ ស្រេច ហើយ នោះ ក៏ ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម 16ក៏ មាន សិស្ស ខ្លះ ពី សេសារា ទៅ ជា មួយ នឹង យើង ដែរ បាន នាំ ទាំង មនុស្ស ម្នាក់ ឈ្មោះ ម៉្នាសុន ជា សិស្ស ចាស់ ពី កោះ គីប្រុស ដែល យើង រាល់ គ្នា ត្រូវ ស្នាក់ នៅ ក្នុង ផ្ទះ គាត់ ទៅ ផង។ 17គ្រា ដល់ ក្រុង យេរូ‌សា‌ឡិម ហើយ នោះ ពួក ជំនុំ ក៏ ទទួល យើង ដោយ អំណរ 18ថ្ងៃ ស្អែក ឡើង ប៉ុល ក៏ ចូល ទៅ សួរ យ៉ាកុប ជា មួយ នឹង យើង ក្នុង កាល ដែល ពួក ចាស់‌ទុំ ទាំង អស់ ប្រជុំ គ្នា នៅ ទី នោះ 19កាល គាត់ បាន ជំរាប សួរ ដល់ គេ រួច ហើយ នោះ គាត់ ថ្លែង ប្រាប់ ពី អស់ ទាំង ការ និមួយៗ ដែល ព្រះ ទ្រង់ បាន ធ្វើ ក្នុង ពួក សាសន៍ ដទៃ ដោយ‌សារ គាត់ 20គេ ឮ ដូច្នោះ ក៏ សរសើរ‌ដំកើង ដល់ ព្រះ រួច និយាយ ទៅ ប៉ុល ថា បង អើយ បង ដឹង ថា មាន សាសន៍ យូដា ប៉ុន្មាន ម៉ឺន បាន ជឿ ហើយ គេ សុទ្ធ តែ មាន សេចក្តី ឧស្សាហ៍ ខ្មី‌ឃ្មាត កាន់ តាម ក្រឹត្យ‌វិន័យ ទាំង អស់ គ្នា 21ក៏ បាន ឮ និយាយ ពី បង ថា បង បង្រៀន ដល់ សាសន៍ យូដា ទាំង អស់ ដែល នៅ ជា មួយ នឹង សាសន៍ ដទៃ ឲ្យ គេ លះ ចោល លោក ម៉ូសេ ចេញ ព្រម ទាំង ហាម‌ប្រាម គេ កុំ ឲ្យ កាត់ ស្បែក កូន ឬ ប្រតិ‌បត្តិ តាម ទំលាប់ ពី បុរាណ ផង 22ដូច្នេះ តើ ដូច ម្តេច មុខ ជា នឹង មាន គេ ប្រជុំ គ្នា ទាំង ហ្វូង ជា មិន ខាន ដ្បិត គេ នឹង ឮ ថា បង មក ដល់ ហើយ 23ដូច្នេះ ចូរ បង ធ្វើ តាម ពាក្យ យើង វិញ ដ្បិត មាន មនុស្ស ៤ នាក់ ក្នុង ពួក យើង នៅ ជាប់ ក្នុង បំណន់ នៅ ឡើយ 24ចូរ បង នាំ យក គេ ទៅ លា បំណន់ ជា មួយ គ្នា ហើយ ចេញ សោហ៊ុយ ឲ្យ គេ ផង ដើម្បី ឲ្យ គេ បាន កោរ សក់ ចេញ នោះ មនុស្ស ទាំង អស់ នឹង ដឹង ថា សេចក្តី ដែល គេ ឮ និយាយ ពី បង នោះ មិន ពិត ទេ គឺ ខ្លួន បង តែង ប្រព្រឹត្ត ទៀង ត្រង់ ហើយ កាន់ តាម ក្រឹត្យ‌វិន័យ ដែរ 25ឯ ពួក សាសន៍ ដទៃ ដែល ជឿ នោះ យើង បាន ផ្ញើ សំបុត្រ ទៅ ហើយ ដោយ សំរេច ថា មិន ចាំ បាច់ ឲ្យ គេ កាន់ តាម សេចក្តី ទាំង នោះ ទេ ត្រូវ ប្រយ័ត្ន តែ នឹង របស់ អ្វី ដែល ថ្វាយ ទៅ រូប ព្រះ ហើយ ឈាម និង សត្វ សំឡាប់ ដោយ ច្របាច់ ក ហើយ នឹង សេចក្តី កំផិត ប៉ុណ្ណោះ 26នោះ ប៉ុល ក៏ នាំ យក អ្នក ទាំង នោះ ទៅ លុះ ស្អែក ឡើង កាល បាន ញែក ជា បរិសុទ្ធ ជា មួយ នឹង គេ ហើយ ក៏ ចូល ទៅ ក្នុង ព្រះ‌វិហារ ដើម្បី ប្រាប់ ពី កំណត់ ដែល ត្រូវ បាន បរិសុទ្ធ ចាំ ទំរាំ ដល់ បាន ថ្វាយ ដង្វាយ សំរាប់ គេ គ្រប់ គ្នា។ 27កាល ជិត គ្រប់ ៧ ថ្ងៃ នោះ ហើយ នោះ ពួក សាសន៍ យូដា ពី ស្រុក អាស៊ី គេ ឃើញ ប៉ុល ក្នុង ព្រះ‌វិហារ ក៏ ញុះ‌ញង់ ដល់ បណ្តា មនុស្ស ទាំង ប៉ុន្មាន រួច លូក ដៃ ទៅ ចាប់ យក គាត់ ហើយ ស្រែក ថា 28នែ អ្នក រាល់ គ្នា ជា សាសន៍ អ៊ីស្រា‌អែល អើយ មក វ៉ឺយ ជួយ គ្នា នេះ ហើយ ជា មនុស្ស ដែល បង្រៀន ដល់ មនុស្ស ទាំង អស់ នៅ គ្រប់ ទី ដំបន់ ឲ្យ ទាស់ នឹង សាសន៍ យើង និង ក្រឹត្យ‌វិន័យ ហើយ ទី នេះ ដែរ ឥឡូវ នេះ បាន នាំ ទាំង សាសន៍ ក្រេក ចូល មក ក្នុង ព្រះ‌វិហារ ធ្វើ បង្អាប់ ទី បរិសុទ្ធ នេះ ថែម ទៀត ផង 29ដំណើរ នេះ គេ ស្មាន ថា គាត់ នាំ សាសន៍ ក្រេក នោះ ទៅ ក្នុង ព្រះ‌វិហារ ដោយ ព្រោះ ពី ថ្ងៃ មុន គេ ឃើញ ទ្រភីម ជា អ្នក ស្រុក អេភេសូរ នៅ ជា មួយ នឹង គាត់ ក្នុង ទី ក្រុង 30នោះ ក្រុង ទាំង មូល ក៏ កើត ជ្រួល‌ជ្រើម បណ្តា‌ជន ទាំង‌ឡាយ គេ រត់ មក មូល គ្នា កាល ចាប់ ប៉ុល បាន ហើយ នោះ គេ ទាញ កន្ត្រាក់ គាត់ ចេញ ទៅ ខាង ក្រៅ ព្រះ‌វិហារ រួច បិទ ទ្វារ ភ្លាម 31តែ កំពុង ដែល គេ រក ចន្លោះ សំឡាប់ គាត់ នោះ ដំណឹង ក៏ ឮ ផ្សាយ ទៅ ដល់ មេ ទ័ព ធំ ថា មាន កើត វឹកវរ ពេញ ក្នុង ក្រុង យេរូ‌សា‌ឡិម 32លោក ក៏ យក ទាហាន និង មេ ទ័ព រង នាំ រត់ ចុះ ទៅ ឯ គេ ភ្លាម កាល ឃើញ លោក និង ទាហាន មក ដល់ គេ ក៏ ឈប់ លែង វាយ ប៉ុល 33លោក ចូល ទៅ ចាប់ គាត់ ហើយ បង្គាប់ ឲ្យ ដាក់ ច្រវាក់ ២ ខ្សែ រួច ស៊ើប សួរ ពី គាត់ ជា អ្នក ណា ហើយ បាន ធ្វើ អ្វី ខ្លះ 34តែ ក្នុង ហ្វូង មនុស្ស ខ្លះ ស្រែក យ៉ាង នេះ ខ្លះ ស្រែក យ៉ាង នោះ ដូច្នេះ លោក ពុំ អាច នឹង ដឹង អ្វី ជា ប្រាកដ បាន ដោយ ព្រោះ មាន សូរ‌ស៊ាន‌អឺង‌កង ជា ខ្លាំង បាន ជា លោក បង្គាប់ ឲ្យ នាំ គាត់ ចូល ទៅ ក្នុង បន្ទាយ 35លុះ បាន ដល់ ទៅ ជណ្តើរ បន្ទាយ ហើយ នោះ ពួក ទាហាន ត្រូវ លើក សែង គាត់ ឡើង ដោយ ព្រោះ ហ្វូង មនុស្ស ច្រឡោត ឡើង ជា ខ្លាំង 36ដ្បិត មាន បណ្តា‌ជន សន្ធឹក ណាស់ ដែល ដើរ តាម មក ទាំង ស្រែក ថា ឲ្យ សំឡាប់ វា ទៅ។ 37កាល គេ រៀប នឹង នាំ ប៉ុល ចូល ទៅ ក្នុង បន្ទាយ នោះ គាត់ និយាយ ទៅ មេ ទ័ព ធំ ថា តើ លោក បើក ឲ្យ ខ្ញុំ ជំរាប បន្តិច បាន ឬ ទេ លោក សួរ ថា ឯង ចេះ និយាយ ភាសា ក្រេក ដែរ ឬ 38ដូច្នេះ តើ ឯង មិន មែន ជា សាសន៍ អេស៊ីព្ទ នោះ ដែល នាំ ឲ្យ បះ‌បោរ អំពី មុន ព្រម ទាំង នាំ ពួក មនុស្ស កាប់ ចាក់ គ្នា ៤ ពាន់ នាក់ ឲ្យ ទៅ នៅ ទី ហោរ‌ស្ថាន ទេ ឬ អី 39តែ ប៉ុល ឆ្លើយ តប ថា ខ្ញុំ ជា សាសន៍ យូដា មក ពី ក្រុង តើ‌សុស ដែល នៅ ស្រុក គីលីគា ឯ ស្រុក កំណើត របស់ ខ្ញុំ មិន មែន ជា ក្រុង ឥត មាន កេរ្តិ៍ ឈ្មោះ នោះ ទេ ដូច្នេះ សូម លោក បើក ឲ្យ ខ្ញុំ និយាយ ទៅ ជន ទាំង‌ឡាយ បន្តិច សិន 40លោក ក៏ បើក ឱកាស ឲ្យ រួច ប៉ុល ឈរ លើ ជណ្តើរ ធ្វើ គ្រឿង សំគាល់ នឹង ដៃ ដល់ បណ្តា‌ជន លុះ បាន ស្ងប់ ស្ងាត់ ហើយ នោះ គាត់ និយាយ ទៅ គេ ជា ភាសា ហេព្រើរ ថា


Copyrighted Material
Learn More

will be added

X\