Acts - កិច្ចការ 24

1ក្រោយ ៥ ថ្ងៃ មក អាន៉្នានាស ជា សម្ដេច សង្ឃ ក៏ ចុះ ទៅ ជា មួយ នឹង ពួក ចាស់‌ទុំ នាំ ទាំង មនុស្ស ម្នាក់ មាន វោហារ ឈ្មោះ ទើទូ‌លុស ទៅ ផង ដើម្បី ឲ្យ ចូល ទៅ ប្តឹង លោក ចៅ‌ហ្វាយ ពី រឿង ប៉ុល 2កាល លោក បាន ហៅ ប៉ុល មក នោះ ទើទូ‌លុស ចាប់ ចោទ ប្រកាន់ គាត់ ថា 3ឱ ព្រះ‌តេជ‌ព្រះ‌គុណ ភេលីច អើយ សាសន៍ យើង ខ្ញុំ បាន សេចក្តី សុខ ប្រពៃ ដោយ‌សារ លោក ម្ចាស់ ក៏ មាន ចំរើន ការ ផ្លាស់ ប្រែ យ៉ាង ប្រសើរ ដែល មាន ប្រយោជន៍ ដល់ សាសន៍ យើង ខ្ញុំ នេះ ដោយ‌សារ គំនិត លោក ម្ចាស់ ហើយ ទោះ បើ នៅ វេលា ណា ឬ កន្លែង ណា ក៏ ដោយ គង់ តែ យើង ខ្ញុំ ទទួល ការ ទាំង នោះ ដោយ អំណរ ទាំង អរ‌គុណ ដល់ លោក ម្ចាស់ គ្រប់ ជំពូក ដែរ 4តែ ដើម្បី កុំ ឲ្យ បង្ខាត ពេល លោក ម្ចាស់ ទៀត នោះ សូម មេត្តា ស្តាប់ យើង ខ្ញុំ បន្តិច 5ដ្បិត យើង ខ្ញុំ បាន ឃើញ ថា អ្នក នេះ ជា មនុស្ស ចង្រៃ ជា មេ នៃ ពួក ណា‌សារ៉ែត ដែល ញុះ‌ញង់ ឲ្យ ពួក សាសន៍ យូដា ទាំង អស់ នៅ លោកីយ៍ នេះ បះ‌បោរ ឡើង 6ក៏ ចង់ ធ្វើ បង្អាប់ ដល់ ព្រះ‌វិហារ ផង នោះ យើង ខ្ញុំ បាន ចាប់ វា មក ប្រាថ្នា ចង់ ជំនុំ‌ជំរះ តាម ក្រឹត្យ‌វិន័យ របស់ យើង ខ្ញុំ 7ប៉ុន្តែ លោក លូស៊ា ជា មេ ទ័ព ធំ បាន មក កន្ត្រាក់ យក វា ពី ដៃ យើង ខ្ញុំ ទៅ ដោយ អំណាច យ៉ាង សំបើម 8ទាំង បង្គាប់ ឲ្យ ពួក ដើម ចោទ មក ឯ លោក ម្ចាស់ បើ កាល ណា លោក ម្ចាស់ បាន ពិចារណា វា នោះ នឹង បាន ជ្រាប ពី គ្រប់ ទាំង ការ ដែល យើង ខ្ញុំ ចោទ ប្រកាន់ ដល់ វា ហើយ 9ឯ ពួក សាសន៍ យូដា ក៏ យល់ ព្រម ដែរ ដោយ បញ្ជាក់ ថា រឿង ទាំង នោះ ប្រាកដ មែន។ 10កាល លោក ចៅ‌ហ្វាយ បាន ធ្វើ គ្រឿង សំគាល់ ឲ្យ ប៉ុល និយាយ នោះ គាត់ ឆ្លើយ ឡើង ថា ខ្ញុំ ប្របាទ នឹង ដោះ សារ រឿង ខ្លួន ដោយ អំណរ ដោយ ដឹង ថា ព្រះ‌តេជ‌ព្រះ‌គុណ បាន ធ្វើ ជា ចៅ‌ក្រម លើ សាសន៍ នេះ ជា យូរ ឆ្នាំ ហើយ 11ក៏ អាច នឹង ជ្រាប ថា តាំង ពី ខ្ញុំ ប្របាទ ឡើង ទៅ ថ្វាយ បង្គំ ឯ ក្រុង យេរូ‌សា‌ឡិម នោះ មិន លើស ពី ១២ ថ្ងៃ ទេ 12គេ ក៏ មិន បាន ឃើញ ខ្ញុំ ប្របាទ កំពុង ដែល ជជែក នឹង អ្នក ណា នៅ ក្នុង ព្រះ‌វិហារ ឬ ប្រមូល ញុះ‌ញង់ បណ្តា មនុស្ស ដែរ ទោះ បើ ក្នុង សាលា ប្រជុំ គេ ឬ កន្លែង ណា នៅ ក្នុង ទី ក្រុង ក្តី 13គេ ពុំ អាច នឹង រក ភស្តុ‌តាង ពី ការ ដែល គេ ចោទ ខ្ញុំ ប្របាទ ឥឡូវ នេះ បាន ទេ 14ប៉ុន្តែ សូម ជំរាប លោក ម្ចាស់ តាម ត្រង់ ថា ខ្ញុំ ប្របាទ គោរព ប្រតិបត្តិ ដល់ ព្រះ នៃ ពួក ឰយុកោ យើង ខ្ញុំ តាម របៀប ដែល គេ ហៅ ថា ក្បត់ សាសនា ដោយ មាន សេចក្តី ជំនឿ ជឿ ដល់ អស់ ទាំង សេចក្តី ដែល ចែង ទុក មក ក្នុង ក្រឹត្យ‌វិន័យ និង ក្នុង គម្ពីរ ពួក ហោរា 15ហើយ ខ្ញុំ ប្របាទ មាន សេចក្តី សង្ឃឹម ដល់ ព្រះ ដែល គេ ក៏ យល់ ព្រម ដែរ គឺ ថា ទាំង មនុស្ស សុចរិត និង មនុស្ស ទុច្ចរិត នឹង បាន រស់ ឡើង វិញ ទាំង អស់ 16ហេតុ នោះ បាន ជា ខ្ញុំ ប្របាទ ខំ ប្រឹង ឲ្យ មាន បញ្ញា ចិត្ត ឥត សៅ‌ហ្មង នៅ ចំពោះ ព្រះ និង នៅ ចំពោះ មនុស្ស លោក ជានិច្ច ដែរ 17លុះ ក្រោយ ដែល ខ្ញុំ ប្របាទ បាន ចោល ស្រុក ទៅ ជា យូរ ឆ្នាំ នោះ ក៏ ត្រឡប់ មក ធ្វើ ទាន វិញ ព្រម ទាំង យក ជំនូន មក ជូន ដល់ សាសន៍ របស់ ខ្ញុំ ប្របាទ 18ហើយ កំពុង ដែល ខ្ញុំ ប្របាទ រវល់ នឹង ការ នោះ គេ ក៏ ឃើញ ខ្ញុំ ប្របាទ បាន ញែក ជា បរិសុទ្ធ នៅ ក្នុង ព្រះ‌វិហារ មិន មែន មាន មនុស្ស ទាំង ហ្វូង ឬ ដោយ វឹកវរ ទេ ប៉ុន្តែ មាន ពួក សាសន៍ យូដា ខ្លះ ពី ស្រុក អាស៊ី បាន ឃើញ ខ្ញុំ ប្របាទ 19ដែល គួរ ឲ្យ គេ មក ចោទ ប្រកាន់ ខ្ញុំ ប្របាទ នៅ មុខ លោក ម្ចាស់ វិញ បើ សិន ជា គេ មាន រឿង អ្វី ទាស់ នឹង ខ្ញុំ ប្របាទ 20ឬ ឲ្យ អ្នក ទាំង នេះ ធ្វើ បន្ទាល់ ចុះ បើ គេ ឃើញ ខ្ញុំ ប្របាទ មាន សេចក្តី ទុច្ចរិត ណា ក្នុង កាល ដែល ឈរ នៅ មុខ ក្រុម‌ជំនុំ នោះ 21លើក តែ ពាក្យ ១ ម៉ាត់ នេះ ចេញ ដែល ខ្ញុំ ប្របាទ ស្រែក ឡើង នៅ ពេល កំពុង ឈរ ជា កណ្តាល ពួក គេ ថា ថ្ងៃ នេះ ខ្ញុំ ត្រូវ អ្នក រាល់ គ្នា ជំនុំ‌ជំរះ ពី ដំណើរ រស់ ពី ស្លាប់ ឡើង វិញ ប៉ុណ្ណោះ។ 22ឯ លោក ភេលីច ដែល ដឹង ជ្រៅ ជ្រះ ខាង សាសនា គេ ដែរ កាល បាន ស្តាប់ សេចក្តី ចោទ ឆ្លើយ រួច ហើយ នោះ លោក ក៏ ផ្អាក រឿង នោះ សិន ដោយ ថា កាល ណា លោក លូស៊ា ជា មេ ទ័ព ធំ បាន ចុះ មក នោះ ចាំ ខ្ញុំ ពិចារណា រឿង អ្នក រាល់ គ្នា ទៀត 23រួច លោក បង្គាប់ មេ ទ័ព រង ឲ្យ រក្សា ប៉ុល ដោយ ស្រួល‌បួល ឥត ឃាត់ ហាម ពួក គាត់ ណា មួយ មិន ឲ្យ មក បំរើ គាត់ នោះ ឡើយ។ 24លុះ បួន ដប់ ថ្ងៃ ក្រោយ មក លោក ភេលីច មក ដល់ ជា មួយ នឹង ទ្រូស៊ីល ជា ភរិយា ដែល ជា សាសន៍ យូដា រួច លោក ចាត់ គេ ទៅ នាំ ប៉ុល មក ក៏ ស្តាប់ គាត់ អធិប្បាយ ពី សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌គ្រីស្ទ 25កំពុង ដែល គាត់ សំដែង ពន្យល់ ពី សេចក្តី សុចរិត សេចក្តី ដឹង ខ្នាត និង សេចក្តី ជំនុំ‌ជំរះ ដែល ត្រូវ មក នោះ លោក ភេលីច កើត មាន ចិត្ត ភិត‌ភ័យ ក៏ ឆ្លើយ ថា ឥឡូវ នេះ ឲ្យ ទៅ សិន ចុះ កាល ណា មាន ឱកាស ស្រួល នោះ អញ នឹង ហៅ ឯង មក ទៀត 26លោក ក៏ សង្ឃឹម ថា ប៉ុល នឹង យក ប្រាក់ មក សូក លោក ឲ្យ លែង ចេញ ដែរ ហេតុ នោះ បាន ជា លោក ឲ្យ គេ នាំ គាត់ មក ពិគ្រោះ កាន់ តែ ញឹក‌ញយ ឡើង 27ប៉ុន្តែ លុះ កន្លង មក បាន ២ ឆ្នាំ ហើយ នោះ មាន លោក ព័រគាស-ភេស្ទុស មក ឈរ ជំនួស លោក ភេលីច ហើយ ដោយ ព្រោះ លោក ភេលីច ចង់ បាន បំណាច់ ចំពោះ សាសន៍ យូដា ផង បាន ជា លោក ទុក ឲ្យ ប៉ុល ជាប់ គុក នៅ។


Copyrighted Material
Learn More

will be added

X\