Acts - កិច្ចការ 27

1កាល បាន សំរេច ឲ្យ យើង ខ្ញុំ ចុះ សំពៅ ចេញ ទៅ ឯ ស្រុក អ៊ីតាលី នោះ គេ ក៏ ប្រគល់ ប៉ុល និង អ្នក ទោស ខ្លះ ទៀត ដល់ មេ ទ័ព រង ម្នាក់ ឈ្មោះ យូលាស ក្នុង កង‌ទ័ព អូគូស្ទ 2យើង ចុះ សំពៅ ១ ពី ស្រុក អាត្រាមីត ដែល រៀប នឹង បើក ទៅ ឆ្នេរ សមុទ្រ ស្រុក អាស៊ី ហើយ ក៏ បើក ទៅ មាន ទាំង អើរី‌ស្តាក ជា សាសន៍ ម៉ាសេដូន ដែល នៅ ក្រុង ថែស្សា‌ឡូ‌នីច ទៅ ជា មួយ ផង 3ដល់ ថ្ងៃ ស្អែក យើង បាន ចូល ទៅ ចត នៅ ក្រុង ស៊ីដូន នោះ យូលាស បាន ប្រព្រឹត្ត នឹង ប៉ុល ដោយ សប្បុរស បាន បើក ឲ្យ គាត់ ទៅ សួរ ពួក សំឡាញ់ និង ទទួល របស់ អ្វី ដែល គេ ជូន ដល់ គាត់ ដែរ 4យើង បើក ពី ទី នោះ សសៀរ តាម កោះ គីប្រុស ទៅ ដោយ ព្រោះ ច្រាស ខ្យល់ 5ក្រោយ ដែល បាន ឆ្លង កាត់ សមុទ្រ ក្បែរ ស្រុក គីលីគា និង ស្រុក ប៉ាម‌ភីលា ផុត ហើយ ក៏ មក ដល់ មីរ៉ា នៅ ក្នុង ស្រុក លូគា 6នៅ ទី នោះ មេ ទ័ព រក បាន សំពៅ ១ មក ពី ក្រុង អ័លេ‌ក្សានទ្រា ដែល ទៅ ស្រុក អ៊ីតាលី ក៏ ឲ្យ យើង ជិះ ទៅ 7កាល បើក បន្តិចៗ ទៅ ជា យូរ ថ្ងៃ ក៏ មក ទន្ទឹម នឹង គ្នីដុស ដោយ ពិបាក ណាស់ ពី ព្រោះ ខ្យល់ មិន ស្រួល សោះ នោះ យើង បើក សសៀរ ចូល ទៅ តាម កោះ ក្រេត ទល់ មុខ នឹង ជ្រោយ សាល‌ម៉ូន 8បើក ទៅ តាម កោះ នោះ ដោយ ពិបាក ណាស់ ក៏ ដល់ កន្លែង ១ ហៅ ថា ទ្វារ សមុទ្រ លំអ ដែល នៅ ជិត ក្រុង ឡា‌សេ។ 9លុះ បាន កន្លង មក ជា យូរ ថ្ងៃ កាល សំពៅ ណា បើក ទៅ នឹង មាន អន្តរាយ ពី ព្រោះ បុណ្យ តមបាន កន្លង ហើយ នោះ ប៉ុល ទូន្មាន គេ ថា 10អ្នក រាល់ គ្នា អើយ បើ បើក ទៅ ឥឡូវ ខ្ញុំ យល់ ឃើញ ថា នឹង មាន អន្តរាយ ហើយ ខូច ខាត ជា ច្រើន មិន ត្រឹម តែ ទំនិញ និង សំពៅ ប៉ុណ្ណោះ ទេ គឺ ដល់ ទាំង ជីវិត យើង រាល់ គ្នា ផង 11ប៉ុន្តែ មេ ទ័ព បាន ទុក ចិត្ត នឹង អ្នក កាន់ ចង្កូត ហើយ នឹង ម្ចាស់ សំពៅ ជា ជាង ពាក្យ ដែល ប៉ុល ថា នោះ វិញ 12ហើយ ដោយ ព្រោះ ទ្វារ សមុទ្រ នោះ មិន ស្រួល នឹង សំណាក់ នៅ ក្នុង រដូវ រងា ផង បាន ជា ច្រើន គ្នា គេ ទូន្មាន ឲ្យ បើក ចេញ ពី ទី នោះ ទៅ ដើម្បី នឹង ស្រូត ទៅ ឯ ភេនីច ហើយ ឲ្យ ស្នាក់ នៅ ក្នុង រដូវ រងា វិញ បើ សិន ជា បាន នោះ ជា ទ្វារ សមុទ្រ នៅ កោះ ក្រេត ដែល បែរ ទៅ ទិស និរតី និង ទិស ពាយព្យ។ 13ដូច្នេះ កាល មាន ខ្យល់ បក់ រំភើយៗ មក ពី ទិស ខាង ត្បូង នោះ គេ ស្មាន ថា បាន ដូច ចិត្ត ហើយ ក៏ ស្រាវ យុថ្កា ឡើង បើក ទៅ តាម ក្បែរ កោះ ក្រេត 14តែ ក្រោយ មក បន្តិច នោះ មាន ធ្លាក់ ខ្យល់ ព្យុះ កំណាច ដែល ហៅ ថា ខ្យល់ អ៊ើរ៉ា‌គ្លីដូន មក ប៉ះ នឹង សំពៅ 15ហើយ យើង បំបែរ ក្បាល សំពៅ ទៅ ចំ ខ្យល់ ពុំ បាន នោះ ក៏ ទុក ឲ្យ បណ្តោយ តាម ខ្យល់ ទៅ 16បាន សសៀរ ទៅ តាម កោះ ១ តូច ឈ្មោះ ក្លូដេ ហើយ លើក ទូកចង ដោយ ពិបាក ណាស់ 17កាល លើក ចង ស្រេច ហើយ គេ ក៏ យក ខ្សែ‌ពួរ ចង ព័ទ្ធ សំពៅ រួច ទំលាក់ ក្តោង ឲ្យ រសាត់ ទៅ តាម ខ្យល់ ខ្លាច ក្រែង កឿង នឹង ផ្នូក ខ្សាច់ 18ដល់ ថ្ងៃ ស្អែក ឡើង យើង ទំលាក់ ទំនិញ ចោល ចេញ ព្រោះ ខ្យល់ ព្យុះ សង្ឃរា បោក ប៉ះ យើង ជា ខ្លាំង 19ហើយ ដល់ ថ្ងៃ ទី ៣ ក៏ ចោល គ្រឿង ប្រដាប់ សំពៅ ដោយ ដៃ ខ្លួន យើង ទៀត 20រួច ដោយ ព្រោះ មិន ឃើញ ថ្ងៃ ឬ ផ្កាយ ជា យូរ ថ្ងៃ ហើយ ព្យុះ សង្ឃរា មិន ចេះ អន់ ស្រាក សោះ បាន ជា យើង លែង សង្ឃឹម នឹង រួច ជីវិត បាន។ 21កាល គេ បាន តម អាហារ ជា យូរ ថ្ងៃ នោះ ប៉ុល ឈរ ឡើង នៅ កណ្តាល គេ និយាយ ថា អ្នក រាល់ គ្នា អើយ គួរ តែ បាន ស្តាប់ តាម ខ្ញុំ ហើយ មិន ចេញ ពី កោះ ក្រេត មក នោះ មិន ត្រូវ អន្តរាយ ហើយ ខូច ខាត ដូច្នេះ ទេ 22តែ ឥឡូវ នេះ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ឲ្យ សង្ឃឹម ឡើង ដ្បិត គ្មាន ពួក អ្នក រាល់ គ្នា ណា ១ នឹង បាត់ ជីវិត ទេ ខូច ខាត តែ សំពៅ ប៉ុណ្ណោះ 23ព្រោះ យប់ មិញ មាន ទេវតា នៃ ព្រះ ដែល ខ្ញុំ ជា អ្នក បំរើ របស់ ទ្រង់ បាន មក ឈរ ជិត ខ្ញុំ ប្រាប់ ថា 24ប៉ុល អើយ កុំ ខ្លាច អ្វី ឡើយ ត្រូវ ឲ្យ អ្នក ឈរ នៅ មុខ សេ‌សារ ហើយ មើល ព្រះ ទ្រង់ បាន អនុញ្ញាត ឲ្យ អស់ អ្នក ដែល ដើរ ដំណើរ ជា មួយ នឹង អ្នក ដែរ 25ដូច្នេះ អ្នក រាល់ គ្នា អើយ ចូរ សង្ឃឹម ឡើង ព្រោះ ខ្ញុំ ជឿ ព្រះ ថា ការ ដែល ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ នឹង កើត មក ដូច្នោះ មែន 26ប៉ុន្តែ យើង ត្រូវ ធ្លាក់ ទៅ លើ កោះ ណា មួយ។ 27ដល់ គំរប់ ១៤ យប់ កំពុង ដែល យើង រសាត់ ទៅ មក ក្នុង សមុទ្រ អាឌ្រា នោះ ប្រហែល ជា កណ្តាល អធ្រាត្រ ពួក សំពៅ ស្មាន ថា យើង ជិត ដល់ ទី គោក ណា មួយ ហើយ 28លុះ បាន បោះ សំណ ស្ទង់ ទឹក ចុះ ទៅ ក៏ ឃើញ មាន ជំរៅ ២០ ព្យាម រួច ទៅ បន្តិច ទៀត ក៏ ស្ទង់ មើល ឃើញ មាន តែ ១៥ ព្យាម 29នោះ គេ ទំលាក់ យុថ្កា ៤ ពី ខាង កន្សៃ ក្រែង សំពៅ ទង្គិច ប៉ះ នឹង ថ្ម រួច គេ ទន្ទឹង ចាំ ភ្លឺ ឡើង 30ពួក សំពៅ ក៏ សំរូត ទូក ទំលាក់ ទឹក ធ្វើ ដូច ជា ចង់ ទំលាក់ យុថ្កា ពី ខាង ក្បាល ដែរ តែ គេ ចង់ រត់ ចោល សំពៅ ទេ 31នោះ ប៉ុល និយាយ ទៅ មេ ទ័ព និង ទាហាន ថា បើ ពួក នោះ មិន នៅ ក្នុង សំពៅ នោះ អ្នក រាល់ គ្នា មិន បាន រួច ទេ 32ពួក ទាហាន ក៏ កាត់ ខ្សែ ឲ្យ ទូក ធ្លាក់ ទៅ 33លុះ ដល់ ថ្ងៃ ជិត រះ ប៉ុល ក៏ ទូន្មាន ឲ្យ គេ បរិភោគ ទាំង អស់ គ្នា ដោយ ពាក្យ ថា នេះ គំរប់ ១៤ ថ្ងៃ ហើយ ដែល អ្នក រាល់ គ្នា នៅ ចាំ យាម ទាំង តម អាហារ 34ដូច្នេះ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ឲ្យ ពិសា ទៅ ដ្បិត នេះ មាន ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន រួច ជីវិត ព្រោះ សក់ ១ សរសៃ នៅ ក្បាល អ្នក រាល់ គ្នា ក៏ មិន ត្រូវ បាត់ ផង 35កាល និយាយ ដូច្នេះ ហើយ គាត់ យក នំបុ័ង មក អរ ព្រះ‌គុណ ដល់ ព្រះ នៅ មុខ គេ ទាំង អស់ គ្នា រួច កាច់ បរិភោគ ទៅ 36គេ មាន សង្ឃឹម ឡើង ហើយ ក៏ បរិភោគ ទាំង អស់ គ្នា ដែរ 37រីឯ យើង ទាំង អស់ ដែល នៅ ក្នុង សំពៅ នោះ មាន ២៧៦ នាក់ 38កាល បរិភោគ ឆ្អែត ហើយ ក៏ សំរាល សំពៅ ចេញ ដោយ ទំលាក់ ស្រូវ ចុះ ទៅ ក្នុង សមុទ្រ។ 39លុះ ភ្លឺ ច្បាស់ ហើយ នោះ គេ មិន បាន ស្គាល់ ស្រុក នោះ ទេ តែ គេ ឃើញ ញោច ១ មាន ជំរាល រួច គេ គិត ដំរង់ សំពៅ ឲ្យ ទៅ កឿង នៅ ទី នោះ បើ សិន ជា បាន 40គេ ក៏ កាត់ ពួរ យុថ្កា ចោល នៅ សមុទ្រ រួច ស្រាយ ចង្កូត ហើយ លើក ក្តោង ខាង មុខ ឲ្យ ត្រូវ ខ្យល់ ដំរង់ សំពៅ ទៅ ឯ ទី ជំរាល នោះ 41សំពៅ ក៏ ចូល ទៅ កឿង នៅ កន្លែង ដែល ទឹក ហូរ ប្រសព្វ គ្នា ហើយ ក្បាល ជ្រមុជ ជាប់ នៅ នឹង ថ្កល់ តែ កន្សៃ ត្រូវ បាក់ បែក ទៅ ដោយ អំណាច រលក 42ឯ ពួក ទាហាន គេ ចង់ សំឡាប់ អ្នក ទោស ទាំង ប៉ុន្មាន ចោល ចេញ ដោយ ខ្លាច ក្រែង ហែល រត់ រួច ខ្លះ 43តែ មេ ទ័ព ចង់ ជួយ ប៉ុល ឲ្យ រួច បាន ជា ឃាត់ គេ មិន ឲ្យ ធ្វើ តាម គំនិត នោះ ឡើយ ក៏ បង្គាប់ អ្នក ណា ដែល ចេះ ហែល ឲ្យ លោត ហែល ទៅ ដល់ គោក ជា មុន 44ហើយ ឲ្យ អ្នក ដែល នៅ សល់ ទាំង ប៉ុន្មាន តោង បន្ទះ ក្តារ ឬ បំណែក សំពៅ បណ្តែត ទៅ ដូច្នេះ អ្នក ទាំង អស់ គ្នា ក៏ បាន ដល់ គោក ដោយ សុខ សាន្ត ត្រាណ។


Copyrighted Material
Learn More

will be added

X\