Acts - កិច្ចការ 28

1កាល គេ បាន រួច ជីវិត ហើយ នោះ ទើប ស្គាល់ កោះ នោះ ថា ជា កោះ មេលីត 2មនុស្ស ស្រុក នោះ ក៏ ប្រព្រឹត្ត នឹង យើង ដោយ ចិត្ត សប្បុរស លើស ជាង ធម្មតា គេ បង្កាត់ ភ្លើង ទទួល យើង ទាំង អស់ គ្នា ពី ព្រោះ ធ្លាក់ ភ្លៀង ហើយ រងា ផង 3ឯ ប៉ុល ក៏ ប្រមូល រំកាច់ មែក ឈើ ១ កង យក មក ដាក់ លើ ភ្លើង នោះ មាន ពស់‌វែក ១ ត្រូវ កំដៅ ភ្លើង បាន ចេញ មក ចឹក ជាប់ នៅ ដៃ គាត់ 4លុះ ពួក អ្នក ស្រុក នោះ ឃើញ ពស់ សំយុង ចុះ ពី ដៃ គាត់ មក ដូច្នោះ នោះ ក៏ និយាយ គ្នា ថា ប្រាកដ ជា មនុស្ស នេះ បាន សំឡាប់ គេ ហើយ បាន ជា ទោះ បើ រួច ពី សមុទ្រ ក៏ ដោយ គង់ តែ សេចក្តី យុត្តិ‌ធម៌មិន ព្រម ឲ្យ នៅ រស់ ដែរ 5តែ គាត់ រលាស់ ពស់ នោះ ទៅ ក្នុង ភ្លើង វិញ ឥត មាន ឈឺ ចាប់ អ្វី ឡើយ 6គេ រង ចាំ មើល គាត់ ជា ហើម ឬ ដួល ស្លាប់ ភ្លាម ទៅ តែ កាល គេ បាន ចាំ ជា យូរ ហើយ ឥត ឃើញ មាន ឈឺ អ្វី សោះ នោះ គេ ប្រែ គំនិត ទៅ ជា ថា គាត់ ជា ព្រះ វិញ។ 7នៅ ព័ទ្ទ ជុំ‌វិញ ទី នោះ មាន ដី របស់ អ្នក មេ កោះ ឈ្មោះ ពូញ្លស ដែល ទទួល យើង ឲ្យ ស្នាក់ នៅ ផ្ទះ គាត់ ៣ ថ្ងៃ ដោយ សប្បុរស 8គាប់ ចួន‌ជា ឪពុក ពូញ្លស ដេក គ្រុន ហើយ មួល ផង ប៉ុល ក៏ ចូល ទៅ អធិស្ឋាន ដាក់ ដៃ លើ គាត់ ឲ្យ បាន ជា 9ដូច្នេះ អស់ អ្នក ឯ ទៀត ដែល ឈឺ នៅ កោះ នោះ ក៏ មក ហើយ បាន ជា ដែរ 10គេ ក៏ រាប់ អាន យើង ជា ខ្លាំង ហើយ ដល់ វេលា ដែល យើង ចេញ ទៅ នោះ គេ បាន ឲ្យ គ្រប់ ទាំង របស់ ដែល យើង ត្រូវ ការ ដែរ។ 11លុះ ៣ ខែ ក្រោយ មក យើង ចុះ សំពៅ ១ ទៅ ជា សំពៅ ដែល មក ពី ក្រុង អ័លេ‌ក្សានទ្រា ឈ្មោះ ឌីអូស្គួរ ដែល នៅ នឹង កោះ នោះ ក្នុង រដូវ រងា 12កាល បាន ចូល ចត នៅ ស៊ីរ៉ា‌គូស ក៏ នៅ ក្រុង នោះ ៣ ថ្ងៃ 13ពី ទី នោះ យើង បើក វាង ទៅ ដល់ រេគាម ហើយ ១ ថ្ងៃ ក្រោយ មក កើត មាន ខ្យល់ ពី ខាង ត្បូង ដល់ ថ្ងៃ ទី ២ យើង ទៅ ដល់ ពូទី‌យ៉ូលី 14នៅ ទី នោះ យើង រក ឃើញ ពួក ជំនុំ ខ្លះ គេ ក៏ សូម ឲ្យ យើង នៅ ជា មួយ អស់ ៧ ថ្ងៃ គឺ ដូច្នោះ ឯង ដែល យើង បាន ទៅ ឯ ក្រុង រ៉ូម 15រីឯ ពួក ជំនុំ នៅ ក្រុង រ៉ូម កាល បាន ឮ និយាយ ពី យើង នោះ គេ ក៏ ចេញ មក ជួប នឹង យើង ត្រឹម ផ្សារ អាប់‌ភាស និង ផ្ទះ សំណាក់ បី លុះ ប៉ុល ឃើញ គេ នោះ ក៏ អរ ព្រះ‌គុណ ដល់ ព្រះ ហើយ មាន ចិត្ត សង្ឃឹម ឡើង។ 16គ្រា ដល់ ក្រុង រ៉ូម ហើយ នោះ មេ ទ័ព ក៏ ប្រគល់ ពួក អ្នក ទោស ទៅ លោក មេ បន្ទាយ ប៉ុន្តែ គេ បើក ឲ្យ ប៉ុល នៅ ដោយ ខ្លួន មាន តែ ទាហាន ១ ដែល រក្សា ប៉ុណ្ណោះ។ 17ក្រោយ ៣ ថ្ងៃ មក ប៉ុល អញ្ជើញ ពួក មេ សាសន៍ យូដា ឲ្យ មក ប្រជុំ គ្នា កាល គេ មូល គ្នា ហើយ នោះ គាត់ ពោល ពាក្យ ទៅ គេ ថា ឱ អ្នក រាល់ គ្នា ជា បង ប្អូន ខ្ញុំ អើយ ខ្ញុំ គ្មាន ធ្វើ ខុស អ្វី នឹង សាសន៍ យើង ឬ នឹង ទំលាប់ ពួក ឰយុកោ ទេ តែ គេ ចាប់ ខ្ញុំ នៅ ក្រុង យេរូ‌សា‌ឡិម បញ្ជូន មក ក្នុង កណ្តាប់ ដៃ នៃ សាសន៍ រ៉ូម 18ដែល ពិចារណា សួរ ខ្ញុំ រួច ចង់ លែង ខ្ញុំ ពី ព្រោះ ខ្ញុំ គ្មាន ទោស អ្វី គួរ នឹង ស្លាប់ ទេ 19ប៉ុន្តែ ពួក សាសន៍ យូដា ប្រកែក មិន ព្រម បាន ជា បង្ខំ ឲ្យ ខ្ញុំ សូម រើ ក្តី ដល់ សេ‌សារ វិញ មិន មែន ជា ខ្ញុំ មាន ការណ៍ អ្វី នឹង ចោទ ប្រកាន់ ពី សាសន៍ ខ្ញុំ ទេ 20ហេតុ នោះ បាន ជា ខ្ញុំ អញ្ជើញ អ្នក រាល់ គ្នា មក ដើម្បី ឲ្យ បាន ឃើញ មុខ ហើយ នឹង ពិគ្រោះ គ្នា ដ្បិត គឺ ដោយ ព្រោះ សេចក្តី សង្ឃឹម របស់ សាសន៍ អ៊ីស្រា‌អែលហើយ បាន ជា ខ្ញុំ ជាប់ ច្រវាក់ ដូច្នេះ 21គេ ឆ្លើយ ឡើង ថា យើង មិន បាន ទទួល សំបុត្រ ណា ពី ស្រុក យូដា ពី រឿង អ្នក សោះ ក៏ គ្មាន បង ប្អូន ណា មក ប្រាប់ យើង ឬ និយាយ សេចក្តី អ្វី អាក្រក់ ពី អ្នក ដែរ 22តែ យើង ចូល ចិត្ត ចង់ ដឹង គំនិត របស់ អ្នក ដែល អ្នក គិត ដូច ម្តេច ព្រោះ យើង ដឹង ថា នៅ គ្រប់ ទី កន្លែង គេ តែង តែ និយាយ អាក្រក់ ពី ពួក អ្នក កាន់ សាសនា នេះ ណាស់។ 23គេ ក៏ ណាត់ ថ្ងៃ កំណត់ រួច មាន គ្នា ជា ច្រើន មក ឯ គាត់ ក្នុង ទី លំនៅ របស់ គាត់ ហើយ គាត់ អធិប្បាយ ទាំង ធ្វើ បន្ទាល់ សព្វ គ្រប់ តាំង ពី ព្រឹក ដល់ ល្ងាច ពី នគរ ព្រះ ឲ្យ គេ ស្តាប់ ក៏ បញ្ចុះ‌បញ្ចូល ឲ្យ គេ ជឿ អស់ ទាំង សេចក្តី ដែល តម្រូវ ពី ព្រះ‌យេស៊ូវ ក្នុង ក្រឹត្យ‌វិន័យ លោក ម៉ូសេ ហើយ ក្នុង គម្ពីរ ពួក ហោរា 24អ្នក ខ្លះ ក៏ ទទួល ជឿ សេចក្តី ដែល គាត់ អធិប្បាយ តែ អ្នក ខ្លះ មិន ព្រម ជឿ ទេ 25នោះ គេ ចេញ ទៅ ទាំង ទាស់‌ទែង គ្នា ក្រោយ ដែល ប៉ុល បាន និយាយ ១ ម៉ាត់ នេះ ទៅ គេ ថា ព្រះ‌វិញ្ញាណ បរិសុទ្ធ មាន ព្រះ‌បន្ទូល នឹង ពួក ព្ធយុ‌កោ យើង ដោយ‌សារ ហោរា អេសាយ ត្រូវ ណាស់ ថា 26«ចូរ ទៅ ឯ សាសន៍ នេះ ប្រាប់ គេ ថា ដែល ឯង រាល់ គ្នា ឮ នោះ នឹង ឮ មែន តែ ស្តាប់ មិន បាន ហើយ ដែល ឯង រាល់ គ្នា ឃើញ នោះ ឃើញ មែន តែ មិន យល់ សោះ 27ព្រោះ ចិត្ត សាសន៍ នេះ បាន ត្រឡប់ ជា ស្ពឹក គេ បាន ឮ ដោយ ត្រចៀក ធ្ងន់ ហើយ ចិត្ត បាន ធ្មេច ភ្នែក ក្រែង មើល ឃើញ នឹង ភ្នែក ស្តាប់ ឮ នឹង ត្រចៀក ហើយ បាន យល់ រួច គេ វិល មក ដើម្បី ឲ្យ អញ បាន ប្រោស ឲ្យ គេ ជា» 28ដូច្នេះ ចូរ អ្នក រាល់ គ្នា ដឹង ថា ព្រះ ទ្រង់ ផ្សាយ សេចក្តី សង្គ្រោះ នេះ ទៅ ដល់ សាសន៍ ដទៃ វិញ ហើយ គេ នឹង ស្តាប់ ជា ពិត 29លុះ កាល គាត់ បាន និយាយ សេចក្តី ទាំង នេះ រួច ហើយ នោះ ពួក សាសន៍ យូដា ក៏ ចេញ ទៅ ទាំង ជជែក គ្នា ជា ខ្លាំង។ 30រីឯ ប៉ុល គាត់ នៅ ក្នុង ផ្ទះ ដែល គាត់ ជួល ពេញ ២ ឆ្នាំ គាត់ បាន ទទួល អស់ អ្នក ណា ដែល មក ឯ គាត់ ទាំង ប្រកាស ប្រាប់ ពី នគរ ព្រះ ហើយ បង្រៀន គ្រប់ ទាំង សេចក្តី ពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ តាម ចិត្ត ឥត មាន អ្នក ណា ឃាត់‌ឃាំង ឡើយ។:៚


Copyrighted Material
Learn More

will be added

X\