Acts - កិច្ចការ 5

1តែ មាន មនុស្ស ម្នាក់ ទៀត ឈ្មោះ អាន៉្នានាស ប្រពន្ធ ឈ្មោះ សាភីរ៉ា បាន នាំ គ្នា លក់ របស់ ទ្រព្យ ខ្លួន ដែរ 2ហើយ បាន គៃ ដំឡៃ នោះ ទុក ខ្លះ ដោយ ប្រពន្ធ យល់ ព្រម ដែរ រួច នាំ យក ១ ចំណែក មក ដាក់ នៅ ទៀប ជើង ពួក សាវ័ក 3តែ ពេត្រុស សួរ ថា អាន៉្នានាស អើយ ហេតុ អ្វី បាន ជា អារក្ស សាតាំង មក នៅ ពេញ ក្នុង ចិត្ត អ្នក ឲ្យ អ្នក ហ៊ាន កុហក ដល់ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដោយ គៃ ទុក ដំឡៃ ដ៏ ១ ចំណែក ដូច្នេះ 4កាល នៅៗ ឡើយ តើ មិន មែន ជា របស់ ផង អ្នក ទេ ឬ អី ហើយ ដែល លក់ ទៅ តើ ប្រាក់ មិន នៅ ក្នុង អំណាច អ្នក ដែរ ទេ ឬ អី ហេតុ អ្វី បាន ជា អ្នក កាត់ ចិត្ត ធ្វើ ដូច្នេះ នេះ មិន មែន កុហក ដល់ មនុស្ស ទេ គឺ ឈ្មោះ ថា កុហក ដល់ ព្រះ វិញ 5កាល អាន៉្នានាស បាន ឮ ពាក្យ នោះ គាត់ ក៏ ដួល ដាច់ ខ្យល់ ទៅ ហើយ អស់ អ្នក ដែល ឮ និយាយ ពី ការ នោះ ក៏ កើត មាន សេចក្តី ស្ញែង ខ្លាច 6នោះ ពួក កំឡោះៗ ក្រោក ឡើង រុំ ខ្មោច យក ទៅ កប់ 7នៅ គ្រា ប្រហែល ជា ៣ ម៉ោង ក្រោយ មក ប្រពន្ធ គាត់ ក៏ ចូល មក ឥត ដឹង ការ ដែល កើត មក នោះ សោះ 8ពេត្រុស សួរ ថា សូម ប្រាប់ ខ្ញុំ តើ បាន លក់ ដី ថ្លៃ ប៉ុណ្ណោះ មែន ឬ នាង ឆ្លើយ តប ថា ចាស ពិត មែន ហើយ 9រួច ពេត្រុស និយាយ ថា ហេតុ អ្វី បាន ជា ព្រម ព្រៀង គ្នា និង ល្បង ដល់ ព្រះ‌វិញ្ញាណ នៃ ព្រះ‌អម្ចាស់ ដូច្នេះ មើល ពួក អ្នក ដែល កប់ ខ្មោច ប្តី អ្នក គេ មក ដល់ មាត់ ទ្វារ ហើយ គេ នឹង សែង អ្នក យក ទៅ ដែរ 10នោះ ស្រាប់ តែ នាង ដួល ដាច់ ខ្យល់ ១ រំពេច នៅ ទៀប ជើង ពេត្រុស ទៀត កាល ពួក កំឡោះ បាន ចូល មក ឃើញ នាង ស្លាប់ នោះ ក៏ សែង យក ទៅ កប់ នៅ ជិត ខ្មោច ប្តី ទៅ 11រួច ពួក ជំនុំ ទាំង ប៉ុន្មាន និង អស់ អ្នក ណា ដែល ឮ និយាយ ពី ការ នោះ ក៏ កើត មាន សេចក្តី ស្ញែង ខ្លាច ទាំង អស់ គ្នា។ 12មាន ទី សំគាល់ និង ការ អស្ចារ្យ ជា ច្រើន ទៀត ដែល កើត មក ក្នុង ពួក ជំនុំ ដោយ‌សារ ដៃ ពួក សាវ័ក (គេ បាន ស្រុះ ចិត្ត ទាំង អស់ គ្នា នឹង នៅ ក្នុង បាំង‌សាច សាឡូ‌ម៉ូន 13ឯ អ្នក ឯ ទៀត មិន ហ៊ាន ចូល ក្នុង ពួក គេ ឡើយ តែ ប្រជា‌ជន សរសើរ ដល់ គេ 14ហើយ ពួក អ្នក ដែល ជឿ ដល់ ព្រះ‌អម្ចាស់ ក៏ បាន ចំរើន កាន់ តែ ច្រើន ឡើង មាន មនុស្ស សន្ធឹក ទាំង ប្រុស ទាំង ស្រី) 15ដល់ ម៉្លេះ បាន ជា គេ យក មនុស្ស ដែល មាន ជំងឺ ផ្សេងៗ ចេញ មក នៅ ផ្លូវ ផ្តេក លើ គ្រែ និង ពូក ដើម្បី កាល ណា ពេត្រុស ដើរ មក នោះ សូម្បី ហោច ណាស់ ឲ្យ គ្រាន់ តែ ស្រមោល គាត់ ចោល ទៅ លើ ពួក នោះ ខ្លះ ប៉ុណ្ណោះ 16ឯ បណ្តា មនុស្ស ដែល នៅ អស់ ទាំង ស្រុក ជុំ‌វិញ ក្រុង យេរូ‌សា‌ឡិម គេ ក៏ មូល គ្នា នាំ ទាំង មនុស្ស មាន ជំងឺ មក ព្រម ទាំង មនុស្ស អារក្ស‌អសោច ចូល ផង ហើយ គេ បាន ជា ទាំង អស់ គ្នា។ 17រីឯ សម្ដេច សង្ឃ និង អស់ អ្នក នៅ ជា មួយ នឹង លោក ដែល នៅ ខាង ពួក សាឌូស៊ី គេ លើក គ្នា ឡើង ដោយ មាន សេចក្តី កំហឹង ដ៏ ពោរ‌ពេញ 18ក៏ ចាប់ ពួក សាវ័ក យក ទៅ ឃុំ ទុក 19ប៉ុន្តែ នៅ វេលា យប់ នោះ មាន ទេវតា នៃ ព្រះ‌អម្ចាស់ បើក ទ្វារ គុក នាំ ចេញ មក ប្រាប់ ថា 20ចូរ ទៅ ឈរ អធិប្បាយ នៅ ក្នុង ព្រះ‌វិហារ ឲ្យ បណ្តា‌ជន ស្តាប់ អស់ ទាំង ព្រះ‌បន្ទូល ពី ជីវិត ថ្មី នេះ ទៅ 21កាល គេ បាន ឮ ហើយ នោះ ក៏ នាំ គ្នា ចូល ទៅ បង្រៀន ក្នុង ព្រះ‌វិហារ ពី ព្រលឹម ឯ សម្ដេច សង្ឃ និង ពួក អ្នក ដែល នៅ ជា មួយ នឹង លោក ក៏ មក ហៅ ពួក ក្រុម‌ជំនុំ និង ពួក ចាស់‌ទុំ នៃ សាសន៍ អ៊ីស្រា‌អែល ទាំង អស់ ឲ្យ ប្រជុំ គ្នា រួច ចាត់ ពួក អាជ្ញា ទៅ ឯ គុក ដើម្បី នឹង នាំ យក ពួក សាវ័ក មក 22គេ ក៏ បាន ទៅ ដល់ គុក តែ មិន ឃើញ ពួក សាវ័ក នៅ ក្នុង គុក ទេ រួច ត្រឡប់ មក វិញ ជំរាប ថា 23យើង ខ្ញុំ បាន ឃើញ គុក នៅ បិទ ទ្វារ ជាប់ ទាំង ប្រយ័ត្ន គ្រប់ ជំពូក ព្រម ទាំង មាន ពួក យាម ល្បាត ឈរ នៅ មាត់ ទ្វារ ផង តែ កាល បាន បើក ទៅ នោះ មិន ឃើញ មាន អ្នក ណា មួយ នៅ ក្នុង ទី នោះ សោះ 24កាល មេ ទ័ព រក្សា ព្រះ‌វិហារ និង ពួក សង្គ្រាជ បាន ឮ ដូច្នោះ នោះ ក៏ វល់ ក្នុង ចិត្ត ពី ដំណើរ ពួក នោះ ដែល កើត ជា យ៉ាង ណា 25តែ មាន ម្នាក់ ទៀត មក ជំរាប ថា មើល ពួក មនុស្ស ដែល លោក បាន ដាក់ គុក នោះ ឥឡូវ នេះ គេ កំពុង តែ ឈរ បង្រៀន ដល់ ពួក ជន នៅ ក្នុង ព្រះ‌វិហារ វិញ 26នោះ មេ ទ័ព និង ពួក អាជ្ញា ក៏ ទៅ នាំ គេ មក ដោយ ឥត មាន គំហក‌កំហែង សោះ ដ្បិត ខ្លាច ក្រែង បណ្តា‌ជន ចោល ខ្លួន នឹង ថ្ម 27កាល បាន នាំ មក ដាក់ នៅ មុខ ក្រុម‌ជំនុំ ហើយ នោះ សម្ដេច សង្ឃ ស្តី ថា 28តើ យើង មិន បាន ហាម ផ្តាច់ មិន ឲ្យ ឯង រាល់ គ្នា បង្រៀន ពី ឈ្មោះ នោះ ទៀត ទេ ឬ អី តែ មើល ឯង រាល់ គ្នា បាន បង្រៀន សេចក្តី នោះ នៅ ពេញ ក្រុង យេរូ‌សា‌ឡិម ទាំង មូល វិញ ព្រម ទាំង គិត ទំលាក់ ទោស ពី ឈាម មនុស្ស នោះ មក លើ យើង ផង 29តែ ពេត្រុស និង ពួក សាវ័ក ឯ ទៀត ឆ្លើយ ឡើង ថា ត្រូវ តែ ស្តាប់ បង្គាប់ របស់ ព្រះ ជា ជាង មនុស្ស 30រីឯ ព្រះ នៃ ពួក ឰយុកោ យើង រាល់ គ្នា ទ្រង់ បាន ប្រោស ព្រះ‌យេស៊ូវ ដែល លោក រាល់ គ្នា បាន សំឡាប់ ដោយ ព្យួរ នៅ ជាប់ លើ ឈើ ឲ្យ ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ 31ហើយ ព្រះ បាន ដំកើង ទ្រង់ ឡើង ដោយ‌សារ ព្រះ‌ហស្ត ស្តាំ ឲ្យ ធ្វើ ជា ព្រះ‌អម្ចាស់ នឹង ជា ព្រះ‌អង្គ សង្គ្រោះ ដើម្បី នឹង ប្រោស ប្រទាន ការ ប្រែ ចិត្ត ដល់ សាសន៍ អ៊ីស្រា‌អែល ប្រយោជន៍ ឲ្យ បាន រួច ពី បាប 32យើង ខ្ញុំ នេះ ព្រម ទាំង ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល ព្រះ បាន ប្រទាន ដល់ អស់ អ្នក ដែល ស្តាប់ បង្គាប់ ទ្រង់ ពី ការ ទាំង នោះ។ 33លុះ កាល ពួក ក្រុម‌ជំនុំ បាន ឮ នោះ គេ មាន ចិត្ត ក្តៅ ក្រហាយ ជា ខ្លាំង ក៏ ពិគ្រោះ គ្នា នឹង សំឡាប់ ពួក សាវ័ក ចេញ 34ប៉ុន្តែ មាន ពួក ផារិ‌ស៊ី ម្នាក់ ឈ្មោះ កាម៉ា‌លាល ជា អ្នក ប្រាជ្ញ ច្បាប់ ដែល មនុស្ស ទាំង អស់ រាប់ អាន លោក ឈរ ឡើង ក្នុង ក្រុម‌ជំនុំ បង្គាប់ ឲ្យ បញ្ចេញ ពួក សាវ័ក ទៅ ខាង ក្រៅ បន្តិច សិន 35រួច លោក មាន ប្រសាសន៍ ទៅ ពួក ក្រុម‌ជំនុំ ថា ពួក សាសន៍ អ៊ីស្រា‌អែល អើយ ចូរ ប្រយ័ត្ន ខ្លួន ពី ដំណើរ មនុស្ស ទាំង នេះ ដែល អ្នក រាល់ គ្នា គិត ធ្វើ អ្វី ដល់ គេ 36ដ្បិត ពី ដើម មាន ឈ្មោះ ធើដាស លើក ខ្លួន ឡើង ថា ជា អ្វីៗ ក៏ មាន មនុស្ស ចំនួន ជា ៤ រយ នាក់ បាន ចូល ពួក វា តែ វា ត្រូវ គេ សំឡាប់ ទៅ ហើយ ពួក អ្នក ទាំង ប៉ុន្មាន ដែល ចុះ ចូល ចំពោះ វា ក៏ ត្រូវ ខ្ចាត់‌ខ្ចាយ សូន្យ អស់ ទៅ ដែរ 37ក្រោយ នោះ មក នៅ វេលា ធ្វើ បញ្ជី កត់ ត្រា រាស្ត្រ នោះ មាន ឈ្មោះ យូដាស ជា អ្នក ស្រុក កាលី‌ឡេ ទៀត បាន លើក ខ្លួន ឡើង បញ្ចុះ បញ្ចូល មនុស្ស ជា ច្រើន ឲ្យ ទៅ តាម ខ្លួន វា ក៏ វិនាស បាត់ ទៅ ដែរ ហើយ ពួក អ្នក ដែល ចុះ ចូល តាម ក៏ ត្រូវ ខ្ចាត់‌ខ្ចាយ ទាំង អស់ គ្នា ទៅ 38ដូច្នេះ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ថា ចូរ ដក ខ្លួន ពី មនុស្ស ទាំង នេះ ចេញ កុំ ឲ្យ ធ្វើ អ្វី ដល់ គេ ឡើយ ដ្បិត បើ សិន ជា គំនិត គេ ឬ ការ គេ ធ្វើ នេះ កើត ឡើង ពី មនុស្ស នោះ នឹង ត្រូវ វិនាស ទៅ ជា មិន ខាន 39តែ បើ កើត មក ពី ព្រះ វិញ នោះ អ្នក រាល់ គ្នា ពុំ អាច នឹង ធ្វើ ឲ្យ វិនាស បាន ទេ ក្រែង អ្នក រាល់ គ្នា ជាប់ ទោស ជា ពួក អ្នក ត‌យុទ្ធ នឹង ព្រះ ដែរ 40ពួក ក្រុម‌ជំនុំ ក៏ យល់ ព្រម តាម គំនិត លោក រួច កាល បាន ហៅ ពួក សាវ័ក មក វិញ នោះ ក៏ វាយ នឹង រំពាត់ ព្រម ទាំង ហាម ឃាត់ មិន ឲ្យ និយាយ ពី ព្រះ‌នាម ព្រះ‌យេស៊ូវ ទៀត រួច លែង ឲ្យ ទៅ 41ពួក សាវ័ក ក៏ ចេញ ពី ពួក ក្រុម‌ជំនុំ ទៅ ដោយ អរ សប្បាយ ពី ព្រោះ ព្រះ បាន រាប់ ជា អ្នក គួរ នឹង ទ្រាំ សេចក្តី ដំនៀល ដោយ ព្រោះ ព្រះ‌នាម ទ្រង់ 42ហើយ អ្នក ទាំង នោះ ចេះ តែ បង្រៀន ព្រម ទាំង ប្រាប់ ដំណឹង ល្អ ពី ព្រះ‌យេស៊ូវ គ្រីស្ទ នៅ ក្នុង ព្រះ‌វិហារ ហើយ នៅ អស់ ទាំង ផ្ទះ រាល់ តែ ថ្ងៃ ជានិច្ច។


Copyrighted Material
Learn More

will be added

X\