Acts - កិច្ចការ 7

1នោះ សម្ដេច សង្ឃ សួរ ថា សេចក្តី ទាំង នេះ ត្រូវ ឬ ទេ 2ស្ទេផាន ឆ្លើយ ថា ឱ អ្នក រាល់ គ្នា ជា បង ប្អូន ជា ឪពុក អើយ សូម ស្តាប់ សិន ព្រះ ដ៏ មាន សិរី‌ល្អ ទ្រង់ លេច មក ឲ្យ លោក អ័ប្រា‌ហាំ ជា ឰយុកោ យើង រាល់ គ្នា ឃើញ ក្នុង កាល ដែល លោក នៅ ស្រុក មេសូ‌ប៉ូតាមា មុន ដែល នៅ ស្រុក ខារ៉ាន 3ហើយ មាន ព្រះ‌បន្ទូល ប្រាប់ លោក ថា «ចូរ ឯង ចេញ ពី ស្រុក ហើយ ពី ញាតិ សន្តាន ឯង ទៅ នៅ ឯ ស្រុក ១ ដែល អញ នឹង បង្ហាញ វិញ» 4នោះ លោក ក៏ ចេញ ពី ស្រុក របស់ សាសន៍ ខាល់ដេ ទៅ នៅ ស្រុក ខារ៉ាន ទៅ លុះ ក្រោយ ដែល ឪពុក លោក ស្លាប់ ហើយ នោះ ទ្រង់ ផ្លាស់ លោក ពី ទី នោះ ឲ្យ មក នៅ ស្រុក ដែល លោក រាល់ គ្នា នៅ សព្វ ថ្ងៃ នេះ វិញ 5ទ្រង់ មិន បាន ប្រទាន ឲ្យ លោក មាន មរដក អ្វី នៅ ស្រុក នេះ ទេ សូម្បី ឲ្យ ល្មម នឹង ដាក់ ជើង ចុះ ក៏ គ្មាន ដែរ តែ ទ្រង់ សន្យា នឹង ប្រទាន ស្រុក នេះ ទុក ជា ស្រុក កំណាន់ ដល់ លោក និង ពូជ លោក ត ទៅ វិញ ថ្វី បើ លោក មិន ទាន់ មាន កូន នៅ ឡើយ ផង 6ហើយ ព្រះ ទ្រង់ មាន ព្រះ‌បន្ទូល បែប ដូច្នេះ គឺ ពូជ លោក នឹង ត្រូវ អាស្រ័យ នៅ ក្នុង ស្រុក ដទៃ អ្នក ស្រុក នោះ នឹង ចាប់ គេ ធ្វើ ជា ខ្ញុំ កំដរ ព្រម ទាំង ធ្វើ ទុក្ខ គេ គ្រប់ ៤០០ ឆ្នាំ 7ព្រះ ទ្រង់ មាន ព្រះ‌បន្ទូល ទៀត ថា «អញ នឹង ជំនុំ‌ជំរះ សាសន៍ នោះ ដែល ចាប់ គេ ទៅ បំរើ ក្រោយ នោះ គេ នឹង ចេញ មក គោរព ប្រតិ‌បត្តិ ដល់ អញ នៅ ទី នេះ វិញ» 8ទ្រង់ ក៏ តាំង សេចក្តី សញ្ញា ខាង ឯ ការ កាត់ ស្បែក ដល់ លោក ដូច្នេះ លោក បង្កើត បាន អ៊ីសាក ហើយ បាន កាត់ ស្បែក ឲ្យ នៅ ថ្ងៃ ទី ៨ ឯ អ៊ីសាក ក៏ បង្កើត បាន យ៉ាកុប ហើយ យ៉ាកុប បង្កើត ពួក ឰយុកោ ទាំង ១២ នាក់។ 9ឯ ពួក ឰយុកោ ទាំង នោះ ក៏ លក់ យ៉ូសែប ឲ្យ ទៅ ឯ ស្រុក អេស៊ីព្ទ ទៅ ដោយ មាន ចិត្ត ឈ្នានីស តែ ព្រះ ទ្រង់ គង់ ជា មួយ នឹង លោក 10ហើយ ក៏ ប្រោស ឲ្យ លោក រួច ពី គ្រប់ ទាំង សេចក្តី វេទនា ទាំង អស់ វិញ ព្រម ទាំង ប្រទាន ឲ្យ លោក មាន ប្រាជ្ញា វាង‌វៃ ហើយ ឲ្យ ជា ទី គាប់ ព្រះ‌ទ័យ ដល់ ផារ៉ោន ជា ស្តេច ស្រុក អេស៊ីព្ទ ដែល តាំង ឲ្យ លោក ធ្វើ ជា ចៅ‌ហ្វាយ លើ ស្រុក នោះ និង លើ ព្រះ‌រាជ‌វាំង ទាំង មូល ផង 11រីឯ នៅ ស្រុក អេស៊ីព្ទ និង ស្រុក កា‌ណាន ក៏ កើត មាន អំណត់ អត់ បាយ គ្រប់ កន្លែង មាន សេចក្តី វេទនា ជា ខ្លាំង ហើយ ពួក ឰយុកោ នៃ យើង រាល់ គ្នា គេ រក អ្វី នឹង ចិញ្ចឹម ជីវិត មិន បាន 12នោះ លោក យ៉ាកុប ឮ ថា មាន ស្រូវ នៅ ស្រុក អេស៊ីព្ទ ក៏ ចាត់ ប្រើ ពួក ឰយុកោ យើង ឲ្យ ទៅ ជា ជាន់ មុន ដំបូង 13លុះ ដល់ លើក ទី ២ ទើប លោក យ៉ូសែប បាន ឲ្យ បង ប្អូន ស្គាល់ ខ្លួន ហើយ ផារ៉ោន ក៏ បាន ស្គាល់ គ្រួសារ នៃ លោក យ៉ូសែប ដែរ 14រួច លោក យ៉ូសែប ប្រើ ពួក បង ប្អូន ឲ្យ ទៅ អញ្ជើញ លោក យ៉ាកុប ជា ឪពុក និង ញាតិ សន្តាន ទាំង ប៉ុន្មាន មាន ចំនួន ៧៥ នាក់ ឲ្យ មក 15ដូច្នេះ លោក យ៉ាកុប ក៏ ចុះ ទៅ នៅ ស្រុក អេស៊ីព្ទ ហើយ បាន ស្លាប់ នៅ ទី នោះ ព្រម ទាំង ពួក ឰយុកោ យើង ដែរ 16គេ ដង្ហែ សព លោក ទៅ ឯ ស្រុក ស៊ីគែម បញ្ចុះ ក្នុង ផ្នូរ ដែល លោក អ័ប្រា‌ហាំ បាន ទិញ ពី ពួក កូន ចៅ ហេម័រ ជា អ្នក ស្រុក ស៊ីគែម នោះ។ 17កាល ជិត ដល់ កំណត់ នៃ សេចក្តី សន្យា ដែល ព្រះ បាន ស្បថ នឹង លោក អ័ប្រា‌ហាំ ហើយ នោះ សាសន៍ យើង ក៏ ចំរើន ជា ច្រើន ឡើង នៅ ស្រុក អេស៊ីព្ទ 18ដរាប ដល់ មាន ស្តេច ១ ទៀត សោយ រាជ្យ ឡើង ដែល មិន បាន ស្គាល់ លោក យ៉ូសែប ទេ 19ស្តេច នោះ ប្រព្រឹត្ត នឹង សាសន៍ យើង ដោយ ឆ្លៀវ ឆ្លាត ទាំង ធ្វើ ទុក្ខ ដល់ ពួក ឰយុកោ យើង ដោយ បង្ខំ ឲ្យ គេ ចោល អស់ ទាំង កូន‌ង៉ែត របស់ គេ ចេញ មិន ឲ្យ មាន នៅ រស់ ឡើយ 20នៅ គ្រា នោះ លោក ម៉ូសេ បាន កើត មក ជា កូន យ៉ាង ស្រស់ ល្អ ដល់ ព្រះ គេ ក៏ ចិញ្ចឹម នៅ ក្នុង ផ្ទះ ឪពុក អស់ ៣ ខែ 21កាល គេ ត្រូវ ដាក់ នៅ ខាង ក្រៅ វិញ នោះ ព្រះ‌រាជ‌បុត្រី ផារ៉ោន ក៏ យក ទៅ ចិញ្ចឹម ទុក ជា កូន បង្កើត 22លោក បាន រៀន‌សូត្រ គ្រប់ អស់ ទាំង ចំណេះ វិជ្ជា នៃ សាសន៍ អេស៊ីព្ទ ហើយ ក៏ មាន ពាក្យ សំដី និង ការ ធ្វើ យ៉ាង ចំណាន 23កាល លោក បាន អាយុ ៤០ ឆ្នាំ ហើយ នោះ មាន ចិត្ត ភ្នក នឹក រឭក ចង់ ទៅ សួរ ពួក កូន ចៅ អ៊ីស្រា‌អែល ជា បង ប្អូន ខ្លួន 24លុះ បាន ឃើញ សាសន៍ អេស៊ីព្ទ ម្នាក់ កំពុង តែ ធ្វើ ទុក្ខ ដល់ បង ប្អូន ខ្លួន ម្នាក់ នោះ ក៏ ជួយ ការ‌ពារ ហើយ សង‌សឹក ជំនួស អ្នក ដែល ត្រូវ គេ សង្កត់‌សង្កិន ដោយ សំឡាប់ សាសន៍ អេស៊ីព្ទ ម្នាក់ នោះ បង់ 25ដ្បិត លោក ស្មាន ថា បង ប្អូន លោក នឹង យល់ ថា ព្រះ ទ្រង់ ប្រទាន សេចក្តី សង្គ្រោះ មក ដោយ‌សារ ដៃ លោក តែ គេ មិន បាន យល់ ទេ 26លុះ ថ្ងៃ ក្រោយ មក កំពុង ដែល មាន គេ ប្រឈ្លោះ គ្នា នោះ លោក មក ដល់ ក៏ ទូន្មាន ឲ្យ ស្រុះ ស្រួល នឹង គ្នា វិញ ដោយ ថា អ្នក រាល់ គ្នា ជា បង ប្អូន នឹង គ្នា ហេតុ អ្វី បាន ជា ធ្វើ បាប គ្នា ដូច្នេះ 27តែ អ្នក ១ ដែល កំពុង តែ ធ្វើ បាប ដល់ អ្នក ជិត ខាង ក៏ ច្រាន លោក ចេញ ដោយ ពាក្យ ថា តើ អ្នក ណា បាន តាំង ឲ្យ ឯង ធ្វើ ជា ចៅ‌ហ្វាយ ហើយ ជា ចៅ‌ក្រម លើ យើង 28តើ ចង់ សំឡាប់ អញ ដូច ជា សំឡាប់ សាសន៍ អេស៊ីព្ទ ម្នាក់ នោះ ពី ថ្ងៃ ម្សិល‌មិញ ឬ អី 29កាល ឮ ពាក្យ នោះ លោក ម៉ូសេ ក៏ រត់ ភៀស ទៅ ស្នាក់ នៅ ស្រុក ម៉ាឌាន ទៅ ហើយ បង្កើត បាន កូន ប្រុស ២ នៅ ស្រុក នោះ ឯង។ 30លុះ ក្រោយ មក ៤០ ឆ្នាំ នោះ ទេវតា នៃ ព្រះ‌អម្ចាស់ លេច មក ឲ្យ លោក ម៉ូសេ ឃើញ ក្នុង អណ្តាត ភ្លើង ដែល ឆេះ នៅ គុម្ព បន្លា ត្រង់ ទី រហោ‌ស្ថាន ភ្នំ ស៊ី‌ណាយ 31កាល លោក ឃើញ នោះ ក៏ ឆ្ងល់ នឹង ការ ជាក់ ស្តែង នោះ រួច លោក ចូល ទៅ ជិត ដើម្បី នឹង ពិនិត្យ មើល ស្រាប់ តែ ឮ សំឡេង ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល មក ថា 32«អញ ជា ព្រះ នៃ ពួក ឰយុកោ ឯង គឺ ជា ព្រះ នៃ អ័ប្រា‌ហាំ ជា ព្រះ នៃ អ៊ីសាក ហើយ ជា ព្រះ នៃ យ៉ាកុប» ម៉ូសេ ក៏ ញ័រ‌រន្ធត់ មិន ហ៊ាន មើល ឡើយ 33រួច ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ លោក ថា «ចូរ ដោះ ស្បែក ជើង ឯង ចេញ ដ្បិត កន្លែង ដែល ឯង ឈរ នោះ ជា ដី បរិសុទ្ធ 34អញ បាន ឃើញ សេចក្តី ទុក្ខ លំបាក ដែល គេ ធ្វើ ដល់ រាស្ត្រ អញ នៅ ស្រុក អេស៊ីព្ទ ហើយ ក៏ ឮ សូរ ដំងូរ របស់ គេ ដែរ ហេតុ នោះ បាន ជា អញ ចុះ មក ដើម្បី ប្រោស ឲ្យ គេ រួច ចូរ មក ឥឡូវ អញ នឹង ចាត់ ឯង ឲ្យ ទៅ ឯ ស្រុក អេស៊ីព្ទ» 35ឯ លោក ម៉ូសេ នេះ ដែល គេ មិន ព្រម ទទួល ដោយ ថា «តើ អ្នក ណា បាន តាំង ឲ្យ ឯង ធ្វើ ជា ចៅ‌ហ្វាយ ហើយ ជា ចៅ‌ក្រម»ដូច្នេះ គឺ លោក នេះ ហើយ ដែល ព្រះ បាន ចាត់ ឲ្យ ទៅ ធ្វើ ជា ចៅ‌ហ្វាយ ហើយ ជា អ្នក ជួយ ឲ្យ រួច ដោយ‌សារ ព្រះ‌ហស្ត នៃ ទេវតា ដែល លេច មក ឲ្យ លោក ឃើញ ក្នុង គុម្ព បន្លា នោះ 36លោក នេះ បាន នាំ គេ ចេញ ដោយ ធ្វើ ការ អស្ចារ្យ និង ទី សំគាល់ នៅ ស្រុក អេស៊ីព្ទ នៅ សមុទ្រ ក្រហម ហើយ នៅ ទី រហោ‌ស្ថាន ក្នុង រវាង ៤០ ឆ្នាំ 37គឺ លោក ម៉ូសេ នេះ ហើយ ដែល មាន ប្រសាសន៍ ដល់ ពួក កូន ចៅ សាសន៍ អ៊ីស្រា‌អែល ថា «ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ នៃ អ្នក រាល់ គ្នា ទ្រង់ នឹង បង្កើត ហោរា ម្នាក់ ពី ពួក បង ប្អូន អ្នក រាល់ គ្នា មក ឲ្យ ដូច ជា ខ្ញុំ ត្រូវ ឲ្យ អ្នក រាល់ គ្នា ស្តាប់ តាម ហោរា នោះ ចុះ» 38គឺ លោក នេះ ឯង ដែល បាន នៅ ក្នុង ពួក ជំនុំ នៅ ទី រហោ‌ស្ថាន ជា មួយ នឹង ទេវតា ដែល មាន ព្រះ‌បន្ទូល នឹង លោក នៅ លើ ភ្នំ ស៊ី‌ណាយ ហើយ ជា មួយ នឹង ពួក ឰយុកោ យើង រាល់ គ្នា ដែល បាន ទទួល ព្រះ‌បន្ទូល រស់ សំរាប់ នឹង បន្ត មក ដល់ យើង រាល់ គ្នា ដែរ 39តែ ពួក ឰយុកោ យើង មិន ព្រម ចុះ ចូល នឹង លោក ទេ គេ ផាត់ លោក ចោល ហើយ នឹក រឭក ដល់ ស្រុក អេស៊ីព្ទ វិញ 40ដោយ និយាយ នឹង អើរ៉ុន ថា «ចូរ ធ្វើ ព្រះ ឲ្យ យើង រាល់ គ្នា ដែល នឹង នាំ មុខ យើង ផង ដ្បិត ឯ លោក ម៉ូសេ នោះ ដែល នាំ យើង រាល់ គ្នា ចេញ ពី ស្រុក អេស៊ីព្ទ មក យើង មិន ដឹង ជា មាន កើត គ្រោះ ថ្នាក់ អ្វី ដល់ លោក ទេ» 41នៅ គ្រា នោះ គេ ក៏ ធ្វើ រូប កូន គោ ១ រួច ថ្វាយ យញ្ញ‌បូជា ដល់ រូប នោះ ហើយ នាំ គ្នា អរ សប្បាយ ចំពោះ របស់ ដែល ដៃ ខ្លួន គេ បាន ធ្វើ 42នោះ ព្រះ ទ្រង់ ផ្លាស់ ប្រែ ទៅ ជា បញ្ជូន គេ ឲ្យ គោរព ប្រតិ‌បត្តិ ដល់ ពួក បរិវារ ដែល នៅ លើ មេឃ វិញ ដូច ជា មាន សេចក្តី ចែង ទុក មក ក្នុង គម្ពីរ ពួក ហោរា ថា «ឱ ពួក វង្ស អ៊ីស្រា‌អែល អើយ ដែល ឯង រាល់ គ្នា បាន សំឡាប់ សត្វ ថ្វាយ ជា យញ្ញ‌បូជា នៅ ទី រហោ‌ស្ថាន ក្នុង រវាង ៤០ ឆ្នាំ នោះ 43ព្រម ទាំង រើស យក បារាំ របស់ ព្រះ‌ម៉ូឡុក និង ផ្កាយ របស់ ព្រះ‌រេម‌ផាន់ ជា រូប ដែល ឯង បាន ធ្វើ សំរាប់ នឹង ថ្វាយ បង្គំ ផង នោះ តើ បាន ថ្វាយ ដល់ អញ ឬ ដូច្នេះ អញ នឹង និរទេស ឯង រាល់ គ្នា ឲ្យ ទៅ នៅ ខាង នាយ ស្រុក បាប៊ី‌ឡូន វិញ»។ 44រីឯ រោង ឧបោសថនៃ សេចក្តី បន្ទាល់ នោះ បាន នៅ ជា មួយ នឹង ពួក ឰយុកោ យើង រាល់ គ្នា នៅ ទី រហោ‌ស្ថាន ដូច ជា ព្រះ បាន បង្គាប់ មក ឲ្យ លោក ម៉ូសេ ធ្វើ តាម គំរូ ដែល លោក បាន ឃើញ 45ពួក ឰយុកោ យើង ក៏ ទទួល រោង នោះ តៗ មក ហើយ បាន នាំ ចូល មក ក្នុង ស្រុក ជា មួយ នឹង លោក យ៉ូស្វេ ក្នុង កាល ដែល គេ ចាប់ យក អស់ ទាំង នគរ របស់ ពួក សាសន៍ ដទៃ ដែល ព្រះ បាន បណ្តេញ ពី មុខ ពួក ឰយុកោ យើង ចេញ ដរាប ដល់ រាជ្យ ហ្លួង ដាវីឌ។ 46រីឯ ហ្លួង ដាវីឌ នេះ ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នឹង ទ្រង់ ហើយ ស្តេច ទ្រង់ មាន ព្រះ‌ទ័យ ប្រាថ្នា ចង់ រក ទី លំនៅ សំរាប់ ព្រះ នៃ យ៉ាកុប 47តែ គឺ ហ្លួង សាឡូ‌ម៉ូន វិញ ដែល ស្អាង ដំណាក់ ១ ថ្វាយ ដល់ ព្រះ 48ប៉ុន្តែ ឯ ព្រះ ដ៏ ខ្ពស់ បំផុត ទ្រង់ មិន គង់ នៅ ក្នុង ព្រះ‌វិហារ ដែល ដៃ មនុស្ស ធ្វើ នោះ ឡើយ ដូច ជា ហោរា បាន ទាយ ថា 49«ស្ថាន‌សួគ៌ ជា បល្ល័ង្ក អញ ហើយ ផែន‌ដី ជា កំណល់ កល់ ជើង អញ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា តើ ឯង រាល់ គ្នា នឹង ស្អាង ដំណាក់ ណា ឲ្យ អញ ឬ កន្លែង ណា ឲ្យ អញ ឈប់ សំរាក បាន 50តើ មិន មែន ដៃ អញ ដែល បង្កើត របស់ ទាំង នេះ ទេ ឬ អី» 51ឱ ពួក មនុស្ស ក្បាល រឹង ដែល មាន ចិត្ត មាន ត្រចៀក មិន កាត់ ស្បែក អើយ អ្នក រាល់ គ្នា ចេះ តែ ទាស់ ទទឹង នឹង ព្រះ‌វិញ្ញាណ បរិសុទ្ធ ជា ដរាប ពួក ឰយុកោ អ្នក រាល់ គ្នា យ៉ាង ណា នោះ អ្នក រាល់ គ្នា ក៏ យ៉ាង នោះ ដែរ 52តើ មាន ហោរា ណា មួយ ដែល ពួក ឰយុកោ អ្នក រាល់ គ្នា មិន បាន ធ្វើ ទុក្ខ បៀត បៀន ហើយ គេ បាន សំឡាប់ ពួក អ្នក ដែល ទាយ ពី ដំណើរ ព្រះ ដ៏ សុចរិត ត្រូវ យាង មក ដែរ ឥឡូវ នេះ អ្នក រាល់ គ្នា ក៏ បាន ក្បត់ ហើយ សំឡាប់ ព្រះ‌អង្គ នោះ 53អ្នក រាល់ គ្នា ជា អ្នក ដែល បាន ទទួល ក្រឹត្យ‌វិន័យ ដោយ ព្រះ ចាត់‌ចែង ពួក ទេវតា មក តែ មិន បាន កាន់ តាម សោះ។ 54កាល បាន ឮ សេចក្តី ទាំង នោះ ហើយ គេ កើត មាន ចិត្ត ក្តៅ ក្រហាយ ណាស់ ទាំង សង្កៀត ធ្មេញ ដាក់ គាត់ ផង 55តែ ដែល គាត់ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ នោះ ក៏ សំឡឹង មើល ទៅ លើ មេឃ ឃើញ សិរី‌ល្អ នៃ ព្រះ និង ព្រះ‌យេស៊ូវ ឈរ នៅ ខាង ព្រះ‌ហស្ត ស្តាំ 56រួច គាត់ មាន វាចា ថា មើល ខ្ញុំ ឃើញ មេឃ ចំហ និង កូន មនុស្ស ឈរ នៅ ខាង ព្រះ‌ហស្ត ស្តាំ នៃ ព្រះ 57នោះ គេ ក៏ ស្រែក ឡើង ជា ខ្លាំង ទាំង ចុក ត្រចៀក ហើយ ស្ទុះ ចូល ព្រម គ្នា ទៅ លើ គាត់ 58គេ កញ្ឆក់ នាំ គាត់ ចេញ ទៅ ខាង ក្រៅ ទី ក្រុង រួច ចោល នឹង ថ្ម ឯ ពួក ស្មរ បន្ទាល់ គេ ក៏ ផ្ញើ អាវ គេ ដាក់ នៅ ទៀប ជើង មនុស្ស កំឡោះ ម្នាក់ ឈ្មោះ សុល 59គេ ចោល ស្ទេផាន នឹង ថ្ម កំពុង ដែល គាត់ ទូល អង្វរ ដល់ ព្រះ ថា ឱ ព្រះ‌អម្ចាស់‌យេស៊ូវ អើយ សូម ទទួល វិញ្ញាណ ទូល‌បង្គំ ផង 60នោះ គាត់ លុត ជង្គង់ ចុះ រួច ស្រែក ឡើង ជា សំឡេង ខ្លាំង ថា ឱ ព្រះ‌អម្ចាស់ អើយ សូម កុំ រាប់ បាប នេះ ដល់ គេ ឡើយ កាល គាត់ បាន ពោល ដូច្នោះ ហើយ នោះ ក៏ ដេក លក់ ទៅ ឯ សុល ក៏ យល់ ព្រម ក្នុង ការ សំឡាប់ គាត់ ដែរ។


Copyrighted Material
Learn More

will be added

X\