Galatians - កាឡាទី 5

1ព្រះ‌គ្រីស្ទ បាន ប្រោស យើង ឲ្យ រួច ហើយ ដូច្នេះ ចូរ អ្នក រាល់ គ្នា ឈរ ឲ្យ មាំ‌មួន ក្នុង សេរី‌ភាព នោះ ចុះ កុំ ឲ្យ ត្រូវ ជាប់ ចំណង ជា បាវ បំរើ ទៀត ឡើយ 2នែ ប៉ុល ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា បើ អ្នក រាល់ គ្នា ទទួល កាត់ ស្បែក នោះ ព្រះ‌គ្រីស្ទ គ្មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា សោះ 3ហើយ ខ្ញុំ ធ្វើ បន្ទាល់ ម្តង ទៀត ដល់ អស់ មនុស្ស ដែល កាត់ ស្បែក ហើយ ថា អ្នក នោះ ឯង ជា អ្នក ជំពាក់ ក្រឹត្យ‌វិន័យ នឹង ត្រូវ ធ្វើ តាម គ្រប់ ជំពូក 4អ្នក រាល់ គ្នា ណា ដែល ពឹង ដល់ ក្រឹត្យ‌វិន័យ ឲ្យ បាន រាប់ ជា សុចរិត នោះ ត្រូវ កាត់ ចេញ ពី ព្រះ‌គ្រីស្ទ អ្នក បាន ធ្លាក់ ចេញ ពី ព្រះ‌គុណ ហើយ 5ដ្បិត យើង រាល់ គ្នា អាង សេចក្តី ជំនឿ ដើម្បី នឹង រង់‌ចាំ ដោយ នូវ ព្រះ‌វិញ្ញាណ ឲ្យ បាន សេចក្តី សុចរិត ដែល យើង សង្ឃឹម ចង់ បាន នោះ 6ពី ព្រោះ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ដែល កាត់ ស្បែក ឬ មិន កាត់ នោះ មិន ជា ប្រយោជន៍ អ្វី ទេ មាន ប្រយោជន៍ តែ សេចក្តី ជំនឿ ដែល ប្រព្រឹត្ត ដោយ សេចក្តី ស្រឡាញ់ ប៉ុណ្ណោះ 7អ្នក រាល់ គ្នា បាន រត់ យ៉ាង ល្អ ហើយ តើ អ្នក ណា បាន ឃាត់ មិន ឲ្យ ស្តាប់ តាម សេចក្តី ពិត វិញ 8ការ បញ្ចុះ‌បញ្ចូល នេះ មិន មែន មក ពី ព្រះ ដែល ទ្រង់ ហៅ អ្នក រាល់ គ្នា ទេ 9ដំបែ តែ បន្តិច អាច ធ្វើ ឲ្យ ម្សៅ ទាំង អស់ ដោរ ឡើង បាន 10ខ្ញុំ ទុក ចិត្ត នឹង អ្នក រាល់ គ្នា ដោយ នូវ ព្រះ‌អម្ចាស់ ថា អ្នក រាល់ គ្នា នឹង គ្មាន គំនិត ណា ផ្សេង ទៀត ឡើយ តែ អ្នក ដែល បំភាន់ អ្នក រាល់ គ្នា នោះ នឹង ត្រូវ ទោស វិញ ទោះ បើ ជា អ្នក ណា ក៏ ដោយ 11ប៉ុន្តែ បង ប្អូន អើយ បើ សិន ជា ខ្ញុំ នៅ តែ ប្រដៅ ឲ្យ គេ កាត់ ស្បែក នោះ តើ ហេតុ អ្វី បាន ជា គេ នៅ តែ បៀត បៀន ដល់ ខ្ញុំ ទៀត បើ ប្រដៅ ដូច្នោះ នោះ សេចក្តី បង្អាក់‌បង្អន់ ពី រឿង ឈើ ឆ្កាង ត្រូវ បាត់ ហើយ 12បើ ពួក អ្នក ដែល បំភាន់ អ្នក រាល់ គ្នា បាន កាត់ ខ្លួន គេ ចោល ចេញ នោះ ខ្ញុំ ចូល ចិត្ត ណាស់។ 13បង ប្អូន អើយ ព្រះ ទ្រង់ បាន ហៅ អ្នក រាល់ គ្នា មក ឲ្យ មាន សេរី‌ភាព តែ កុំ ឲ្យ ប្រើ សេរី នោះ ទុក ជា ឱកាស ដល់ សាច់ ឈាម ឡើយ គឺ ត្រូវ បំរើ គ្នា ទៅ វិញ ទៅ មក ដោយ សេចក្តី ស្រឡាញ់ វិញ 14ដ្បិត ក្រឹត្យ‌វិន័យ ទាំង មូល បាន សំរេច មក ក្នុង ពាក្យ តែ ១ ម៉ាត់ នេះ ថា «ចូរ ឯង ស្រឡាញ់ អ្នក ជិត ខាង ដូច ខ្លួន ឯង» 15បើ អ្នក រាល់ គ្នា ចេះ តែ ប្រខាំ ហើយ ហែក គ្នា ស៊ី ទៅ វិញ ទៅ មក នោះ ត្រូវ ប្រយ័ត្ន ចុះ ក្រែង លោ វិនាស អស់ រលីង ទៅ។ 16តែ ខ្ញុំ ប្រាប់ ថា ចូរ ដើរ ក្នុង ព្រះ‌វិញ្ញាណ នោះ អ្នក រាល់ គ្នា នឹង មិន បំពេញ សេចក្តី ប៉ង‌ប្រាថ្នា ខាង សាច់ ឈាម ទេ 17ដ្បិត សាច់ ឈាម តែង តែ ប៉ង‌ប្រាថ្នា ទាស់ នឹង ព្រះ‌វិញ្ញាណ ឯ ព្រះ‌វិញ្ញាណ ទ្រង់ ក៏ ទាស់ នឹង សាច់ ឈាម ដែរ សេចក្តី ទាំង ២ នេះ ប្រឆាំង នឹង គ្នា ដល់ ម៉្លេះ បាន ជា អ្នក រាល់ គ្នា រក ធ្វើ ការ ដែល ចង់ ធ្វើ ទៅ មិន កើត 18បើ ព្រះ‌វិញ្ញាណ ទ្រង់ នាំ អ្នក រាល់ គ្នា វិញ នោះ អ្នក រាល់ គ្នា មិន នៅ ក្រោម បន្ទុក ក្រឹត្យ‌វិន័យ ទៀត ទេ 19រីឯ កិច្ច‌ការ ខាង សាច់ ឈាម នោះ ប្រាកដ ច្បាស់ ហើយ គឺ ជា សេចក្តី កំផិត សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស 20ថ្វាយ បង្គំ រូប ព្រះ មន្ត‌អាគម សំអប់ គ្នា ឈ្លោះ ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង គ្នា បាក់ បែក បក្ស‌ពួក 21ច្រណែន កាប់ សំឡាប់ ប្រមឹក ស៊ី ផឹក ជ្រុល និង ការ អ្វី ទៀត ដែល ស្រដៀង នឹង សេចក្តី ទាំង នេះ ផង ហើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ទុក ជា មុន ដូច ជា បាន ប្រាប់ រួច មក ហើយ ថា អស់ អ្នក ដែល ប្រព្រឹត្ត ដូច្នេះ នោះ មិន បាន គ្រង នគរ ព្រះ ទុក ជា មរដក ឡើយ 22តែ ឯ ផល ផ្លែ នៃ ព្រះ‌វិញ្ញាណ វិញ នោះ គឺ សេចក្តី ស្រឡាញ់ អំណរ អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ 23ស្លូត‌បូត ហើយ ដឹង ខ្នាត គ្មាន ក្រឹត្យ‌វិន័យ ណា ទាស់ នឹង សេចក្តី យ៉ាង នោះ ទេ 24ហើយ អស់ អ្នក ដែល ជា របស់ ផង ព្រះ‌គ្រីស្ទ នោះ បាន ឆ្កាង សាច់ ឈាម ហើយ ព្រម ទាំង សេចក្តី រំជួល និង សេចក្តី ប៉ង‌ប្រាថ្នា ទាំង ប៉ុន្មាន ផង 25បើ សិន ជា យើង រស់ ដោយ នូវ ព្រះ‌វិញ្ញាណ នោះ ត្រូវ ដើរ ដោយ ព្រះ‌វិញ្ញាណ ដែរ 26កុំ ឲ្យ យើង រាល់ គ្នា រក កេរ្តិ៍ ឈ្មោះ ដែល ឥត ប្រយោជន៍ ទាំង ចាក់‌រុក ហើយ ឈ្នានីស គ្នា ទៅ វិញ ទៅ មក ឡើយ។


Copyrighted Material
Learn More

will be added

X\