Hebrews - ហេប្រឺ 12

1ដូច្នេះ ដែល មាន ស្មរ បន្ទាល់ ១ ហ្វូង ធំ ម៉្លេះ នៅ ព័ទ្ធ ជុំ‌វិញ យើង នោះ ត្រូវ ឲ្យ យើង ចោល អស់ ទាំង បន្ទុក និង អំពើ បាប ដែល រុំ យើង ជុំ‌វិញ ជា ងាយ ម៉្លេះ នោះ ចេញ ហើយ ត្រូវ រត់ ក្នុង ទី ប្រណាំង ដែល នៅ មុខ យើង ដោយ អំណត់ 2ទាំង រំពឹង មើល ដល់ ព្រះ‌យេស៊ូវ ដ៏ ជា មេ ផ្តើម ហើយ ជា មេ សំរេច សេចក្តី ជំនឿ របស់ យើង ដែល ទ្រង់ បាន រង ទ្រាំ នៅ ឈើ ឆ្កាង ទាំង មើល‌ងាយ ចំពោះ សេចក្តី អាម៉ាស់ ខ្មាសនោះ ឲ្យ តែ បាន សេចក្តី អំណរ ដែល នៅ ចំពោះ ទ្រង់ រួច ទ្រង់ ក៏ គង់ ខាង ស្តាំ បល្ល័ង្ក នៃ ព្រះ 3ដូច្នេះ ចូរ ពិចារណា មើល ទ្រង់ ដែល ទ្រង់ បាន ទ្រាំ‌ទ្រ នឹង ពួក មនុស្ស មាន បាប ដែល ធ្វើ ទទឹង‌ទទែង នឹង ទ្រង់ ជា ខ្លាំង ម៉្លេះ ក្រែង លោ អ្នក រាល់ គ្នា ត្រូវ នឿយ ហត់ ហើយ រសាយ ចិត្ត ចេញ 4ដ្បិត អ្នក រាល់ គ្នា មិន ទាន់ ត‌យុទ្ធ នឹង អំពើ បាប ដល់ ទៅ ហូរ ឈាម នៅ ឡើយ ទេ 5តែ អ្នក រាល់ គ្នា បាន ភ្លេច សេចក្តី ដំបូន្មាន អស់ រលីង ទៅ ដែល ទ្រង់ បាន ទូន្មាន ដល់ អ្នក រាល់ គ្នា ទុក ដូច ជា កូន ថា «កូន អើយ កុំ ឲ្យ មើល‌ងាយ សេចក្តី ផ្ចាញ់‌ផ្ចាល របស់ ព្រះ‌អម្ចាស់ ឡើយ ក៏ កុំ ឲ្យ រសាយ ចិត្ត ក្នុង កាល ដែល ទ្រង់ បន្ទោស ឯង ដែរ 6ដ្បិត ព្រះ‌អម្ចាស់ ទ្រង់ ផ្ចាញ់‌ផ្ចាល ចំពោះ អស់ អ្នក ណា ដែល ទ្រង់ ស្រឡាញ់ ហើយ ទ្រង់ វាយ ប្រដៅ ដល់ អស់ ទាំង កូន ដែល ទ្រង់ ទទួល» 7បើ សិន ជា អ្នក រាល់ គ្នា ត្រូវ សេចក្តី ផ្ចាញ់‌ផ្ចាល នោះ គឺ ព្រះ‌អង្គ ទ្រង់ ប្រព្រឹត្ត នឹង អ្នក រាល់ គ្នា ដូច ជា កូន ហើយ ដ្បិត តើ មាន កូន ឯ ណា ដែល ឪពុក មិន វាយ‌ផ្ចាល នោះ 8តែ បើ សិន ជា អ្នក រាល់ គ្នា មិន ដែល ត្រូវ ផ្ចាញ់‌ផ្ចាល សោះ ជា សេចក្តី ដែល គ្រប់ គ្នា ត្រូវ រង ទ្រាំ នោះ អ្នក រាល់ គ្នា ជា កូន ឥត ខាន់ស្លា ទេ មិន មែន ជា កូន ពិត ប្រាកដ ឡើយ 9មួយ ទៀត យើង រាល់ គ្នា មាន ឪពុក ខាង សាច់ ឈាម ដែល វាយ‌ផ្ចាល យើង ហើយ យើង ក៏ កោត‌ខ្លាច ដល់ គាត់ ដែរ ដូច្នេះ តើ មិន ត្រូវ ឲ្យ យើង ចុះ ចូល ចំពោះ ព្រះ‌វរ‌បិតា ខាង វិញ្ញាណ ជា ជាង ទៅ ទៀត ដើម្បី ឲ្យ បាន រស់ នៅ ទេ ឬ អី 10ដ្បិត ឪពុក យើង តែង វាយ ប្រដៅ យើង តាម តែ ខណៈ ចិត្ត របស់ គាត់ ប៉ុណ្ណោះ តែ មិន មែន ជា យូរ ឆ្នាំ ទេ ចំណែក ព្រះ ដែល ទ្រង់ វាយ‌ផ្ចាល នោះ សំរាប់ ជា ប្រយោជន៍ ដល់ យើង វិញ ដើម្បី ឲ្យ យើង បាន សេចក្តី បរិសុទ្ធ របស់ ទ្រង់ 11កាល ណា យើង ត្រូវ សេចក្តី ផ្ចាញ់‌ផ្ចាល នោះ មើល ទៅ ដូច ជា ព្រួយ ណាស់ មិន មែន សប្បាយ ទេ តែ ក្រោយ មក នោះ ទើប បង្កើត ផល ដ៏ សុខ សាន្ត នៃ សេចក្តី សុចរិត ដល់ អស់ អ្នក ណា ដែល ត្រូវ រង ទ្រាំ នោះ វិញ។ 12ដូច្នេះ ចូរ លើក ដៃ ដែល ស្រពន់ ឡើង និង ជង្គង់ ដែល ស្លុត ដែរ 13ហើយ ធ្វើ ផ្លូវ ឲ្យ ត្រង់ សំរាប់ ជើង អ្នក រាល់ គ្នា ក្រែង អ្នក ណា ដែល ខ្ញើច ត្រូវ បង្វែរ ចេញ ទៅ ស៊ូ ឲ្យ បាន ជា ឡើង វិញ។ 14ចូរ ដេញ តាម សេចក្តី មេត្រី ចំពោះ មនុស្ស ទាំង អស់ ចុះ ហើយ ឲ្យ បាន ញែក ជា បរិសុទ្ធ ដែរ បើ អ្នក ណា គ្មាន សេចក្តី បរិសុទ្ធ នោះ មិន ដែល ឃើញ ព្រះ‌អម្ចាស់ ឡើយ 15ហើយ ត្រូវ ប្រយ័ត្ន ឲ្យ មែន‌ទែន ក្រែង មាន អ្នក ណា ខ្វះ ខាង ឯ ព្រះ‌គុណ នៃ ព្រះ ហើយ មាន ឫស ជូរ ចត់ ណា ពន្លក ឡើង នាំ ឲ្យ ទំនាស់ ចិត្ត រួច មាន មនុស្ស ជា ច្រើន បាន ស្មោក‌គ្រោក ដោយ‌សារ សេចក្តី នោះ 16ក្រែង មាន អ្នក កំផិត ឬ មនុស្ស ទមិល ណា ដូច ជា អេសាវ ដែល លក់ ច្បាប់ បង ច្បង របស់ ខ្លួន សង្វាត ឲ្យ បាន តែ ម្ហូប ១ មុខ ប៉ុណ្ណោះ ដែរ 17ដ្បិត អ្នក រាល់ គ្នា ដឹង ថា ក្រោយ មក គាត់ សង្វាត ចង់ បាន ពរ តែ គាត់ ត្រូវ ចោល ចេញ វិញ ដ្បិត ទោះ បើ គាត់ ខំ ស្វែង រក ទាំង ស្រក់ ទឹក ភ្នែក ក៏ ដោយ គង់ តែ រក ផ្លូវ ប្រែ ចិត្ត មិន ឃើញ ទេ។ 18អ្នក រាល់ គ្នា មិន មែន មក ដល់ ភ្នំ ដែល នឹង ពាល់ បាន ហើយ ដែល មាន ភ្លើង ឆេះ នោះ ទេ ឬ ដល់ សេចក្តី ងងឹត ឬ ស្រអាប់ ឬ ខ្យល់ ព្យុះ 19ឬ សូរ ផ្លុំ ត្រែ ឬ ព្រះ‌សៀង នៃ ព្រះ ដែល មាន ព្រះ‌បន្ទូល មក ជា សូរ‌សៀង ដែល ពួក អ្នក ឮ ក៏ អង្វរ កុំ ឲ្យ ព្រះ‌បន្ទូល បាន មក ដល់ ខ្លួន ទៀត ឡើយ 20ដ្បិត គេ ទ្រាំ នឹង សេចក្តី ដែល បង្គាប់ មក មិន បាន គឺ ជា សេចក្តី ថា «សូម្បី សត្វ ណា ដែល ពាល់ ភ្នំ នោះ នឹង ត្រូវ ចោល នឹង ថ្ម ឬ បាញ់ ទំលុះ ដោយ ព្រួញ» 21ហើយ ការ ដែល គេ ឃើញ នោះ ក៏ គួរ ស្ញែង ខ្លាច ណាស់ ដល់ ម៉្លេះ បាន ជា ម៉ូសេ លោក មាន ប្រសាសន៍ ថា «ខ្ញុំ ភ័យ ញ័រ ជា ខ្លាំង» 22គឺ អ្នក រាល់ គ្នា បាន មក ដល់ ភ្នំ ស៊ីយ៉ូន វិញ ជា ទី ក្រុង នៃ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ គឺ ក្រុង យេរូ‌សា‌ឡិម នៃ ស្ថាន‌សួគ៌ ហើយ ដល់ ពួក ទេវតា ទាំង សល់ សែន 23ដល់ ទី ប្រជុំ របស់ មនុស្ស ទាំង‌ឡាយ និង ជំនុំ ពួក កូន ច្បង ដែល កត់ ទុក នៅ ស្ថាន‌សួគ៌ ដល់ ព្រះ ដ៏ ជា ចៅ‌ក្រម នៃ មនុស្ស ទាំង អស់ ដល់ អស់ ទាំង វិញ្ញាណ នៃ ពួក សុចរិត ដែល បាន គ្រប់ លក្ខណ៍ ហើយ 24ដល់ ព្រះ‌យេស៊ូវ ដែល ជា អ្នក កណ្តាល នៃ សេចក្តី សញ្ញា ថ្មី ហើយ ដល់ ព្រះ‌លោហិត ដែល សំរាប់ នឹង ប្រោះ ជា ព្រះ‌លោហិត ដែល សំដែង ពី សេចក្តី ប្រសើរ ជា ជាង ឈាម របស់ អេបិល ទៅ ទៀត ផង។ 25ចូរ ប្រយ័ត្ន កុំ ឲ្យ ប្រកែក មិន ព្រម ស្តាប់ តាម ព្រះ‌អង្គ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ឡើយ ដ្បិត បើ សិន ជា អ្នក ទាំង នោះ ដែល មិន ព្រម ស្តាប់ តាម លោក ម៉ូសេ ក្នុង កាល ដែល លោក សំដែង ព្រះ‌បន្ទូល ឲ្យ ស្តាប់ នៅ ផែន‌ដី គេ មិន បាន រួច ទោស ទៅ ហើយ នោះ ចំណង់ បើ យើង រាល់ គ្នា ដែល ងាក បែរ ចេញ ពី ព្រះ ដែល មាន ព្រះ‌បន្ទូល ពី ស្ថាន‌សួគ៌ មក តើ តឹង ជាង យ៉ាង ណា ទៅ 26សំឡេង ទ្រង់ បាន ធ្វើ ឲ្យ ផែន‌ដី កក្រើក រញ្ជួយ នៅ វេលា នោះ តែ ឥឡូវ នេះ ទ្រង់ សន្យា ថា «អញ នឹង ធ្វើ ឲ្យ កក្រើក ម្តង ទៀត មិន ត្រឹម តែ ផែន‌ដី ប៉ុណ្ណោះ គឺ ទាំង ផ្ទៃ មេឃ ថែម ទៀត ផង» 27រីឯ ពាក្យ ដែល ថា «ម្តង ទៀត» នោះ សំដែង ថា របស់ ដែល ត្រូវ កក្រើក នោះ ត្រូវ រើ ចេញ ទុក ដូច ជា របស់ ដែល បាន ធ្វើ ហើយ ដើម្បី ឲ្យ របស់ ដែល មិន បាន កក្រើក ទាំង ប៉ុន្មាន បាន ធន់ នៅ វិញ 28ដូច្នេះ ដែល ទទួល នគរ ១ ដ៏ កក្រើក រញ្ជួយ ពុំ បាន នោះ ត្រូវ ឲ្យ យើង ដឹង គុណ ដែល ដោយ‌សារ សេចក្តី នោះ យើង នឹង បំរើ ព្រះ បែប ឲ្យ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ទាំង មាន ចិត្ត គោរព ប្រតិ‌បត្តិ ហើយ កោត‌ខ្លាច ដល់ ទ្រង់ 29ដ្បិត ព្រះ នៃ យើង រាល់ គ្នា ទ្រង់ ជា ភ្លើង ដែល ឆេះ បន្សុស។


Copyrighted Material
Learn More

will be added

X\