John - យ៉ូហាន 17

1កាល ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ រួច ហើយ នោះ ក៏ ងើប ព្រះ‌នេត្រ ទៅ លើ មេឃ ទូល ថា ឱ ព្រះ‌វរ‌បិតា អើយ កំណត់ បាន មក ដល់ ហើយ សូម ដំកើង ព្រះ‌រាជ‌បុត្រា ទ្រង់ ដើម្បី ឲ្យ ព្រះ‌រាជ‌បុត្រា បាន ដំកើង ទ្រង់ ដែរ 2ដូច ជា ទ្រង់ បាន ប្រទាន ឲ្យ ព្រះ‌រាជ‌បុត្រា មាន អំណាច លើ គ្រប់ ទាំង មនុស្ស ដើម្បី នឹង ប្រទាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ដល់ អ្នក ដែល ទ្រង់ បាន ប្រទាន មក ព្រះ‌រាជ‌បុត្រា ដែរ 3នេះ ជា ជីវិត ដ៏ អស់ កល្ប ជានិច្ច គឺ ឲ្យ គេ បាន ស្គាល់ ដល់ ទ្រង់ ដ៏ ជា ព្រះ ពិត តែ ១ នឹង ព្រះ‌យេស៊ូវ គ្រីស្ទ ដែល ទ្រង់ បាន ចាត់ ឲ្យ មក ផង 4ទូល‌បង្គំ បាន ដំកើង ទ្រង់ នៅ ផែន‌ដី ទូល‌បង្គំ បាន បង្ហើយ ការ ដែល ទ្រង់ បាន ប្រគល់ មក ឲ្យ ធ្វើ 5ឥឡូវ នេះ ឱ ព្រះ‌វរ‌បិតា អើយ សូម ដំកើង ទូល‌បង្គំ ឡើង ជា មួយ នឹង ទ្រង់ ផង ដោយ សិរី‌ល្អ ដែល ទូល‌បង្គំ មាន ជា មួយ នឹង ទ្រង់ ក្នុង កាល ដែល លោកីយ៍ មិន ទាន់ បាន កើត នៅ ឡើយ។ 6ឯ ពួក អ្នក ដែល ទ្រង់ បាន ប្រទាន មក ទូល‌បង្គំ អំពី មនុស្ស លោក នោះ ទូល‌បង្គំ បាន បើក សំដែង ឲ្យ គេ ស្គាល់ ព្រះ‌នាម ទ្រង់ អ្នក ទាំង នោះ ជា របស់ ផង ទ្រង់ ហើយ ទ្រង់ បាន ប្រទាន គេ មក ទូល‌បង្គំ គេ ក៏ កាន់ តាម ព្រះ‌បន្ទូល ទ្រង់ 7ឥឡូវ នេះ គេ ដឹង ថា គ្រប់ ទាំង អស់ ដែល ទ្រង់ ប្រទាន មក ទូល‌បង្គំ នោះ សុទ្ធ តែ កើត ពី ទ្រង់ មក 8ដ្បិត អស់ ទាំង ព្រះ‌បន្ទូល ដែល ទ្រង់ បាន ប្រទាន មក នោះ ទូល‌បង្គំ បាន ឲ្យ ដល់ គេ ហើយ គេ ក៏ ទទួល យក ហើយ ដឹង ជា ប្រាកដ ថា ទូល‌បង្គំ ចេញ ពី ទ្រង់ មក ក៏ ជឿ ថា ទ្រង់ ចាត់ ឲ្យ ទូល‌បង្គំ មក មែន 9ទូល‌បង្គំ អធិស្ឋាន ឲ្យ គេ មិន មែន អធិស្ឋាន ឲ្យ លោកីយ៍ ទេ គឺ ឲ្យ អស់ អ្នក ដែល ទ្រង់ បាន ប្រទាន មក ទូល‌បង្គំ វិញ ពី ព្រោះ គេ ជា របស់ ផង ទ្រង់ 10(របស់ ទូល‌បង្គំ ទាំង អស់ ជា របស់ ផង ទ្រង់ ហើយ របស់ ទ្រង់ ទាំង ប៉ុន្មាន ក៏ ជា របស់ ផង ទូល‌បង្គំ ដែរ) ទូល‌បង្គំ បាន ថ្កើង ឡើង ក្នុង គេ 11អ្នក ទាំង នេះ នៅ ក្នុង លោកីយ៍ តែ ទូល‌បង្គំ មិន នៅ ក្នុង លោកីយ៍ ទៀត ទេ ទូល‌បង្គំ នឹង ទៅ ឯ ទ្រង់ ឱ ព្រះ‌វរ‌បិតា ដ៏ បរិសុទ្ធ អើយ ឯ ពួក អ្នក ដែល ទ្រង់ បាន ប្រទាន មក ទូល‌បង្គំ នោះ សូម ទ្រង់ រក្សា គេ ដោយ ព្រះ‌នាម ទ្រង់ ផង ដើម្បី ឲ្យ គេ បាន រួម គ្នា តែ ១ ដូច ជា យើង ដែរ 12កាល ទូល‌បង្គំ នៅ ក្នុង លោកីយ៍ ជា មួយ នឹង គេ នោះ ទូល‌បង្គំ បាន រក្សា គេ ដោយ ព្រះ‌នាម ទ្រង់ ដែរ ទូល‌បង្គំ បាន រក្សា ទុក នូវ អស់ អ្នក ដែល ទ្រង់ ប្រទាន មក ទូល‌បង្គំ គ្មាន អ្នក ណា មួយ ត្រូវ វិនាស ឡើយ បាន វិនាស តែ ១ នាក់ នោះ ដែល បាន តម្រូវ ឲ្យ ត្រូវ វិនាស ប៉ុណ្ណោះ ដើម្បី ឲ្យ បាន សំរេច តាម បទ គម្ពីរ 13ឥឡូវ នេះ ទូល‌បង្គំ ទៅ ឯ ទ្រង់ តែ ទូល‌បង្គំ ថ្លែង សេចក្តី ទាំង នេះ នៅ ក្នុង លោកីយ៍ ដើម្បី ឲ្យ គេ បាន សេចក្តី អំណរ របស់ ទូល‌បង្គំ ឲ្យ នៅ ពោរ‌ពេញ ក្នុង ខ្លួន គេ 14ទូល‌បង្គំ បាន ឲ្យ ព្រះ‌បន្ទូល ទ្រង់ ដល់ គេ ហើយ លោកីយ៍ បាន ស្អប់ គេ ពី ព្រោះ គេ មិន មែន ជា របស់ លោកីយ៍ ទេ ដូច ជា ទូល‌បង្គំ ក៏ មិន មែន ជា របស់ លោកីយ៍ ដែរ 15ទូល‌បង្គំ មិន សូម ឲ្យ យក គេ ចេញ ពី លោកីយ៍ ទេ គឺ សូម ឲ្យ ទ្រង់ រក្សា គេ ឲ្យ រួច ពី សេចក្តី អាក្រក់ វិញ 16គេ មិន មែន ជា របស់ ផង លោកីយ៍ ដូច ជា ទូល‌បង្គំ ក៏ មិន មែន ជា របស់ លោកីយ៍ ដែរ 17សូម ញែក គេ ចេញ ជា បរិសុទ្ធ ដោយ‌សារ សេចក្តី ពិត របស់ ទ្រង់ ឯ សេចក្តី ពិត គឺ ជា ព្រះ‌បន្ទូល របស់ ទ្រង់ 18ទូល‌បង្គំ បាន ចាត់ គេ ឲ្យ ទៅ ក្នុង លោកីយ៍ ដូច ជា ទ្រង់ ចាត់ ទូល‌បង្គំ ឲ្យ មក ក្នុង លោកីយ៍ ដែរ 19ឯ ទូល‌បង្គំ ក៏ ញែក ខ្លួន ចេញ ជា បរិសុទ្ធដោយ យល់ ដល់ គេ ដើម្បី ឲ្យ គេ បាន ញែក ចេញ ជា បរិសុទ្ធ ដោយ‌សារ សេចក្តី ពិត ដែរ។ 20ទូល‌បង្គំ មិន អធិស្ឋាន ឲ្យ អ្នក ទាំង នេះ តែ ប៉ុណ្ណោះ គឺ ឲ្យ ដល់ ទាំង អ្នក ណា ដែល នឹង ជឿ ដល់ ទូល‌បង្គំ ដោយ‌សារ ពាក្យ របស់ គេ ថែម ទៀត ដែរ 21ដើម្បី ឲ្យ ទាំង អស់ បាន រួម មក តែ មួយ ឱ ព្រះ‌វរ‌បិតា អើយ ដូច ជា ទ្រង់ គង់ ក្នុង ទូល‌បង្គំ ហើយ ទូល‌បង្គំ នៅ ក្នុង ទ្រង់ ដែរ គឺ ឲ្យ អ្នក ទាំង នោះ បាន រួម គ្នា តែ មួយ នៅ ក្នុង យើង ប្រយោជន៍ ឲ្យ លោកីយ៍ បាន ជឿ ថា ទ្រង់ ចាត់ ឲ្យ ទូល‌បង្គំ មក ពិត 22ឯ សិរី‌ល្អ ដែល ទ្រង់ បាន ប្រទាន មក ទូល‌បង្គំ នោះ ទូល‌បង្គំ បាន ឲ្យ ដល់ គេ ហើយ ដើម្បី ឲ្យ គេ បាន រួម គ្នា តែ មួយ ដូច ជា យើង ក៏ រួម តែ មួយ ដែរ 23គឺ ទូល‌បង្គំ នៅ ក្នុង គេ ហើយ ទ្រង់ គង់ ក្នុង ទូល‌បង្គំ ដើម្បី ឲ្យ គេ បាន គ្រប់ លក្ខណ៍ ឡើង ដរាប ដល់ រួម គ្នា តែ មួយ ជា ស្រេច ប្រយោជន៍ ឲ្យ លោកីយ៍ បាន ដឹង ថា គឺ ទ្រង់ ដែល ចាត់ ឲ្យ ទូល‌បង្គំ មក មែន ហើយ ថា ទ្រង់ ស្រឡាញ់ គេ ដូច ជា ស្រឡាញ់ ទូល‌បង្គំ ដែរ។ 24ឱ ព្រះ‌វរ‌បិតា អើយ ឯ ពួក អ្នក ដែល ទ្រង់ ប្រទាន មក ទូល‌បង្គំ នោះ ទូល‌បង្គំ ចង់ ឲ្យ គេ នៅ ជា មួយ នឹង ទូល‌បង្គំ ក្នុង កន្លែង ដែល ទូល‌បង្គំ នៅ ដែរ ដើម្បី ឲ្យ បាន ឃើញ សិរី‌ល្អ ដែល ទ្រង់ បាន ប្រទាន មក ទូល‌បង្គំ ដ្បិត ទ្រង់ បាន ស្រឡាញ់ ទូល‌បង្គំ តាំង តែ ពី មុន កំណើត លោកីយ៍ រៀង មក 25ឱ ព្រះ‌វរ‌បិតា ដ៏ សុចរិត អើយ លោកីយ៍ មិន ស្គាល់ ទ្រង់ ទេ តែ ទូល‌បង្គំ ស្គាល់ ទ្រង់ ហើយ ពួក អ្នក នេះ ក៏ ដឹង ថា ទ្រង់ បាន ចាត់ ឲ្យ ទូល‌បង្គំ មក ដែរ 26ទូល‌បង្គំ បាន ឲ្យ គេ ស្គាល់ ព្រះ‌នាម ទ្រង់ ក៏ នឹង សំដែង ឲ្យ គេ ស្គាល់ ត ទៅ ទៀត ដើម្បី ឲ្យ សេចក្តី ស្រឡាញ់ ដែល ទ្រង់ ស្រឡាញ់ ដល់ ទូល‌បង្គំ បាន នៅ ក្នុង គេ ហើយ ឲ្យ ទូល‌បង្គំ នៅ ក្នុង គេ ដែរ។


Copyrighted Material
Learn More

will be added

X\