Jude - យូដាស 1

1សំបុត្រ យូដាស ជា បាវ បំរើ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ហើយ ជា ប្អូន យ៉ាកុប ខ្ញុំ ផ្ញើ មក ពួក អ្នក ដែល ព្រះ បាន ហៅ ជា ពួក អ្នក ស្ងួន‌ភ្ងា ក្នុង ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ដែល បំរុង ទុក ក្នុង ព្រះ‌យេស៊ូវ គ្រីស្ទ 2សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ សេចក្តី មេត្តា‌ករុណា សេចក្តី សុខ សាន្ត និង សេចក្តី ស្រឡាញ់ កាន់ តែ ច្រើន ឡើង។ 3ពួក ស្ងួន‌ភ្ងា អើយ កំពុង ដែល ខ្ញុំ ខ្មី‌ឃ្មាត សរសេរ ពី សេចក្តី សង្គ្រោះ ដែល សំរាប់ យើង ទាំង អស់ គ្នា នោះ ខ្ញុំ មាន សេចក្តី បង្ខំ នឹង សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ទាំង ទូន្មាន ឲ្យ ខំ ត‌យុទ្ធ ដើម្បី ការ‌ពារ សេចក្តី ជំនឿ ដែល បាន ប្រគល់ មក ពួក បរិសុទ្ធ ១ ដង ជា សំរេច 4ដ្បិត មាន មនុស្ស ខ្លះ បាន លួច ចូល គឺ ជា ពួក អ្នក ដែល មាន ទោស កត់ ទុក តាំង ពី ដើម មក ជា មនុស្ស ទមិល ល្មើស ដែល បំផ្លាស់ ព្រះ‌គុណ របស់ ព្រះ នៃ យើង រាល់ គ្នា ឲ្យ ទៅ ជា សេចក្តី អាស‌អាភាស ហើយ គេ មិន ព្រម ទទួល ព្រះ‌អម្ចាស់‌យេស៊ូវ នៃ យើង ដែល ទ្រង់ ជា ម្ចាស់ តែ ១ ផង ទេ។ 5ខ្ញុំ ចង់ រំឭក ដល់ អ្នក រាល់ គ្នា ដែល បាន ជ្រាប សេចក្តី ទាំង នេះ ម្តង ហើយ ថា ក្រោយ ដែល ព្រះ‌អម្ចាស់ បាន ជួយ សង្គ្រោះ រាស្ត្រ ទ្រង់ ឲ្យ រួច ពី ស្រុក អេស៊ីព្ទ មក នោះ ទ្រង់ បាន បំផ្លាញ ពួក អ្នក ដែល មិន ជឿ វិញ 6ទោះ ទាំង ពួក ទេវតា ដែល មិន បាន រក្សា សណ្ឋាន ដើម របស់ ខ្លួន គឺ ជា ទេវតា ដែល បោះ បង់ ចោល ទី លំនៅ ចេញ នោះ ទ្រង់ បាន ឃុំ ក្នុង សេចក្តី ងងឹត ទាំង ជាប់ ចំណង អស់ កល្ប ជានិច្ច ទុក សំរាប់ នឹង ជំនុំ‌ជំរះ នៅ ថ្ងៃ ដ៏ ធំ នោះ 7ដូច ជា ក្រុង សូដុំម និង ក្រុង កូម៉ូរ៉ា ហើយ អស់ ទាំង ទី ក្រុង នៅ ជុំ‌វិញ ដែរ ដែល គេ បាន ប្រគល់ ខ្លួន ទៅ ប្រព្រឹត្ត សេចក្តី កំផិត ដូច គ្នា ទាំង បណ្តោយ ទៅ តាម សាច់ ដទៃ ហើយ ទ្រង់ បាន តាំង អ្នក ទាំង នោះ ទុក ជា ក្បួន ឲ្យ គេ រង ទុក្ខ ទោស ក្នុង ភ្លើង ដ៏ ឆេះ អស់ កល្ប ជានិច្ច 8ទោះ បើ មាន ក្បួន ដូច្នោះ ហើយ គង់ តែ មនុស្ស ទាំង នេះ ធ្វើ ឲ្យ ខ្លួន ស្មោក‌គ្រោក វិញ ដោយ នឹក តែ ពី ផ្លូវ ខូច អាក្រក់ ទាំង មើល‌ងាយ ដល់ អស់ ទាំង អំណាច គ្រប់ គ្រង ហើយ ជេរ ប្រមាថ ដល់ ពួក ប្រសើរ ឧត្តម ផង 9រីឯ មីកែល ជា មហា ទេវតា លោក មិន ហ៊ាន ប្តឹង ប្រមាថ ដល់ អារក្ស ក្នុង កាល ដែល កំពុង តែ ជជែក នឹង វា ទាំង ប្រកែក ពី ដំណើរ សព របស់ លោក ម៉ូសេ នោះ ទេ គឺ បាន និយាយ ដូច្នេះ វិញ ថា សូម ឲ្យ ព្រះ‌អម្ចាស់ បន្ទោស ឯង ចុះ 10តែ ពួក នោះ គេ ហ៊ាន ជេរ ប្រមាថ ដល់ ទាំង អ្វីៗ ដែល គេ មិន ស្គាល់ ផង ព្រម ទាំង បង្ខូច ខ្លួន ក្នុង ការ អ្វី ដែល គេ យល់ ដោយ ធម្មតា វិញ ហាក់ ដូច ជា សត្វ តិរច្ឆាន 11វេទនា ដល់ មនុស្ស ទាំង នោះ ពី ព្រោះ គេ បាន ទៅ តាម ផ្លូវ របស់ កាអ៊ីន ក៏ ស្ទុះ ទៅ ក្នុង សេចក្តី ខុស‌ឆ្គង របស់ បាឡាម ឲ្យ តែ បាន កំរៃ ហើយ គេ ត្រូវ វិនាស ក្នុង ការ បះ‌បោរ របស់ កូរេទៅ 12ពួក នោះ ជា ដុំ ស្មោក‌គ្រោក ក្នុង ពេល ដែល អ្នក រាល់ គ្នា បរិភោគ ជា មួយ គ្នា ដោយ ស្រឡាញ់ គេ បរិភោគ ជា មួយ ឥត ខ្លាច ទាំង ចិញ្ចឹម តែ ខ្លួន គេ គេ ជា ពពក ឥត ទឹក ដែល ត្រូវ ខ្យល់ បក់ ផាត់ ទៅ មក ជា ដើម ឈើ ឥត ផ្លែ ក្នុង រដូវ កាល ដែល ស្លាប់ ២ ដង រួច ហើយ ក៏ ត្រូវ រលើង ផង 13គេ ជា រលក សមុទ្រ យ៉ាង សំបើម ដែល បែក ពពុះ ចេញ ជា សេចក្តី អាម៉ាស់ ខ្មាស របស់ គេ ក៏ ជា ផ្កាយ មិន ទៀង ដែល សេចក្តី ងងឹត សូន្យ ឈឹង អស់ កល្ប ជានិច្ច បាន បំរុង ទុក ឲ្យ គេ 14ឯ ហេណុក ជា ដំណ ទី ៧ ពី លោក អ័ដាម មក គាត់ បាន ទាយ ពី មនុស្ស ទាំង នោះ ថា មើល ព្រះ‌អម្ចាស់ ទ្រង់ យាង មក នៅ កណ្តាល ពួក បរិសុទ្ធ ទ្រង់ ទាំង សល់ សែន 15ដើម្បី នឹង កាត់ ទោស ដល់ គ្រប់ មនុស្ស ទាំង‌ឡាយ ហើយ នឹង រំឭក ពួក ទមិល ល្មើស ទាំង អម្បាលម៉ាន ឲ្យ ដឹង ខ្លួន ពី គ្រប់ ទាំង ការ ទមិល ល្មើស ដែល គេ បាន ប្រព្រឹត្ត ធ្វើ ដោយ ចិត្ត ល្មើស ហើយ ពី អស់ ទាំង សេចក្តី រឹង‌ទទឹង ទាំង ប៉ុន្មាន ដែល អស់ ពួក ទមិល ល្មើស ដ៏ មាន បាប ទាំង នោះ បាន ពោល ទាស់ នឹង ទ្រង់ 16មនុស្ស ទាំង នោះ ជា ពួក ដែល ចេះ តែ រទូ‌រទាំ ហើយ ត្អូញ‌ត្អែរ ដែល ដើរ តាម តែ សេចក្តី ប៉ង‌ប្រាថ្នា របស់ ខ្លួន ហើយ មាត់ គេ ពោល សុទ្ធ តែ ពាក្យ អំនួត អួត យ៉ាង សំបើម គេ រាប់ អាន មនុស្ស ឲ្យ តែ បាន កំរៃ ទេ។ 17ពួក ស្ងួន‌ភ្ងា អើយ ចូរ នឹក ចាំ ពី ព្រះ‌បន្ទូល ដែល ពួក សាវ័ក របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង បាន ផ្សាយ ប្រាប់ ពី ដើម រៀង មក ចុះ 18គេ បាន ប្រាប់ មក អ្នក រាល់ គ្នា ថា នៅ ជាន់ ក្រោយ បង្អស់ នឹង មាន មនុស្ស ចំអក ដែល នឹង ប្រព្រឹត្ត តាម តែ សេចក្តី ប៉ង‌ប្រាថ្នា ទមិល ល្មើស របស់ ខ្លួន 19ពួក នោះ ជា អ្នក ដែល បង្កើត បក្ស‌ពួក គឺ ជា មនុស្ស ដែល នៅ ដោយ វិស័យ សាច់ ឈាម ដែល គ្មាន ព្រះ‌វិញ្ញាណ ទេ 20ប៉ុន្តែ ឯ អ្នក រាល់ គ្នា ជា ពួក ស្ងួន‌ភ្ងា អើយ ចូរ រក្សា ខ្លួន ក្នុង សេចក្តី ស្រឡាញ់ របស់ ព្រះ ចុះ ព្រម ទាំង រង់‌ចាំ សេចក្តី មេត្តា‌ករុណា របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ឲ្យ បាន ជីវិត អស់ កល្ប ជានិច្ច វិញ 21ដោយ ស្អាង ចិត្ត ឡើង ក្នុង សេចក្តី ជំនឿ ដ៏ បរិសុទ្ធ បំផុត របស់ អ្នក រាល់ គ្នា ហើយ ទាំង អធិស្ឋាន ដោយ នូវ ព្រះ‌វិញ្ញាណ បរិសុទ្ធ ផង 22ចូរ មាន ចិត្ត អាណិត ដល់ ពួក អ្នក ខ្លះ ដែល មាន សេចក្តី សង្ស័យ ផង 23ហើយ ជួយ សង្គ្រោះ ដល់ អ្នក ដទៃ ទាំង ឆក់ យក គេ ចេញ ពី ភ្លើង ហើយ ត្រូវ មាន ចិត្ត មេត្តា ដល់ មនុស្ស ឯ ទៀត ដោយ ភ័យ ខ្លាច ហើយ ស្អប់ ដល់ ទាំង អាវ ដែល ត្រូវ ស្មោក‌គ្រោក ដោយ សាច់ ឈាម ផង។ 24រីឯ ព្រះ ដែល អាច នឹង ថែ រក្សា មិន ឲ្យ អ្នក រាល់ គ្នា ជំពប់ ដួល ហើយ នឹង ដាក់ អ្នក រាល់ គ្នា នៅ ចំពោះ សិរី‌ល្អ ទ្រង់ ដោយ ឥត មាន កន្លែង បន្ទោស បាន ព្រម ទាំង មាន ចិត្ត ត្រេក‌អរ ផង 25គឺ ជា ព្រះ‌អង្គ ដ៏ ជា ព្រះ តែ មួយ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង រាល់ គ្នា ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង នោះ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា និង អំណាច តាំង ពី មុន អស់ កល្ប នៅ ជាន់ ឥឡូវ នេះ ហើយ ទៅ ដល់ អស់ កល្ប ជានិច្ច ត ទៅ។ អាម៉ែន។:៚


Copyrighted Material
Learn More

will be added

X\