Luke - លូកា 13

1នៅ វេលា នោះ ឯង មាន អ្នក ខ្លះ នៅ ទី នោះ គេ ទូល ព្រះ‌យេស៊ូវ ពី រឿង ពួក សាសន៍ កាលី‌ឡេ ដែល លោក ពីឡាត់ បាន យក ឈាម គេ លាយ នឹង យញ្ញ‌បូជា ដែល គេ កំពុង តែ ថ្វាយ 2តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ អ្នក ទាំង នោះ ថា តើ អ្នក រាល់ គ្នា ស្មាន ថា ពួក កាលី‌ឡេ ទាំង នោះ មាន បាប លើស ជាង សាសន៍ កាលី‌ឡេ ឯ ទៀត ដោយ ព្រោះ គេ បាន រង ទុក្ខ លំបាក យ៉ាង នោះ ឬ អី 3ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា មិន មែន ទេ ប៉ុន្តែ បើ អ្នក រាល់ គ្នា មិន ប្រែ ចិត្ត ទេ នោះ នឹង ត្រូវ វិនាស ទាំង អស់ គ្នា ដូច្នោះ ដែរ 4ឬ ស្មាន ថា ពួក ១៨ នាក់ ដែល ប៉ម ស៊ីឡោម បាន រលំ មក លើ កិន ស្លាប់ នោះ គេ មាន ទោស លើស ជាង មនុស្ស ទាំង ប៉ុន្មាន ដែល នៅ ក្រុង យេរូ‌សា‌ឡឹម ឬ អី 5ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា មិន មែន ទេ ប៉ុន្តែ បើ អ្នក រាល់ គ្នា មិន ប្រែ ចិត្ត ទេ នោះ នឹង ត្រូវ វិនាស ទាំង អស់ គ្នា ដូច្នោះ ដែរ។ 6រួច ទ្រង់ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប ប្រដូច នេះ ថា មាន បុរស ម្នាក់ មាន ដើម ល្វា ដុះ ក្នុង ចំការ ខ្លួន គាត់ បាន មក រក ផល ផ្លែ ពី ដើម នោះ តែ គ្មាន សោះ 7ក៏ និយាយ ទៅ អ្នក រក្សា ចំការ ថា មើល ៣ ឆ្នាំ មក ហើយ ខ្ញុំ មក រក ផល ផ្លែ ពី ដើម ល្វា នេះ មិន ដែល បាន សោះ ដូច្នេះ ចូរ កាប់ ចោល ទៅ ទុក ឲ្យ នៅ បង្ខាត ដី ធ្វើ អី 8តែ អ្នក នោះ ឆ្លើយ ថា សូម លោក ទុក នៅ ១ ឆ្នាំ ទៀត សិន ចាំ ខ្ញុំ ជ្រួយ ដី ហើយ ដាក់ ជី ល មើល 9ក្រែង កើត មាន ផល ផ្លែ ឡើង បើ គ្មាន ទេ នោះ សូម កាប់ ចោល ទៅ ចុះ។ 10កាល ព្រះ‌យេស៊ូវ ទ្រង់ កំពុង តែ បង្រៀន ក្នុង សាលា ប្រជុំ ១ នៅ ថ្ងៃ ឈប់ សំរាក 11នោះ ឃើញ មាន ស្ត្រី ម្នាក់ ដែល អារក្ស ធ្វើ ឲ្យ ពិការ អស់ ១៨ ឆ្នាំ មក ហើយ មាន ខ្នង កោង ងើប ត្រង់ ពុំ បាន សោះ 12លុះ ទ្រង់ បាន ឃើញ គាត់ ក៏ មាន ព្រះ‌បន្ទូល ហៅ គាត់ មក ប្រាប់ ថា នាង អើយ នាង បាន រួច ពី ជរា ពិការ ហើយ 13រួច ទ្រង់ ដាក់ ព្រះ‌ហស្ត លើ គាត់ នោះ គាត់ ក៏ ងើប ត្រង់ ឡើង ជា ១ រំពេច ហើយ ពោល ពណ៌នា សរសើរ ដល់ ព្រះ 14ឯ មេ សាលា ប្រជុំ គាត់ នឹក គ្នាន់ ក្នុង ចិត្ត ណាស់ ដោយ ព្រោះ ព្រះ‌យេស៊ូវ បាន ប្រោស ឲ្យ ជា នៅ ថ្ងៃ ឈប់ សំរាក ក៏ និយាយ ទៅ មនុស្ស ទាំង នោះ ថា មាន តែ ៦ ថ្ងៃ ទេ ដែល គួរ ធ្វើ ការ បាន ដូច្នេះ ចូរ មក ក្នុង រវាង ថ្ងៃ ទាំង នោះ វិញ ដើម្បី ឲ្យ បាន ជា ចុះ កុំ ឲ្យ មក ក្នុង ថ្ងៃ ឈប់ សំរាក ឡើយ 15នោះ ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ គាត់ ថា មនុស្ស មាន ពុត អើយ តើ អ្នក រាល់ គ្នា មិន ស្រាយ គោ ស្រាយ លា ពី ចំណង ដឹក ទៅ ឲ្យ ផឹក ទឹក នៅ ថ្ងៃ ឈប់ សំរាក ទេ ឬ អី 16ឯ ស្ត្រី នេះ ជា ពូជ លោក អ័ប្រាហាំ ដែល អារក្ស សាតាំង បាន ចង គាត់ ១៨ ឆ្នាំ មក ហើយ ដូច្នេះ តើ មិន គួរ នឹង ស្រាយ ឲ្យ រួច ពី ចំណង នេះ នៅ ថ្ងៃ ឈប់ សំរាក ដែរ ទេ ឬ អី 17កាល ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ហើយ នោះ អស់ អ្នក ដែល ទាស់ នឹង ទ្រង់ ក៏ អៀន‌ខ្មាស គ្រប់ គ្នា តែ បណ្តា មនុស្ស គេ កើត មាន សេចក្តី អំណរ ចំពោះ គ្រប់ ទាំង ការ ឧត្តម ដែល ទ្រង់ ធ្វើ នោះ វិញ។ 18ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ នគរ ព្រះ ធៀប ដូច ជា អ្វី តើ ត្រូវ យក អ្វី មក ផ្ទឹម នឹង នគរ នោះ 19គឺ ធៀប ដូច ជា គ្រាប់ ពូជ ម្យ៉ាង ដែល មនុស្ស ម្នាក់ យក ទៅ ដាំ ក្នុង ច្បារ ខ្លួន វា ដុះ ឡើង ទៅ ជា ដើម ឈើ យ៉ាង ធំ ហើយ សត្វ ហើរ លើ មេឃ ក៏ មក ទំ នៅ មែក បាន 20ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៀត ថា តើ គួរ ឲ្យ ខ្ញុំ ធៀប នគរ ព្រះ ដូច ជា អ្វី 21នោះ ត្រូវ ធៀប ដូច ជា ដំបែ ដែល ស្ត្រី ម្នាក់ យក ទៅ លាយ នឹង ម្សៅ ៣ រង្វាល់ ទាល់ តែ ដោរ ឡើង សព្វ ទាំង អស់។ 22ទ្រង់ ក៏ យាង កាត់ អស់ ទាំង ក្រុង អស់ ទាំង ភូមិ ទាំង បង្រៀន បណ្តើរ ហើយ ចេះ តែ ដំរង់ ត្រង់ ឆ្ពោះ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម 23ក៏ មាន ម្នាក់ ទូល សួរ ថា ព្រះ‌អម្ចាស់ អើយ តើ មនុស្ស ដែល បាន សង្គ្រោះ មាន គ្នា តែ បន្តិច ទេ ឬ អី តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា 24ចូរ ខំ ប្រឹង យ៉ាង អស់ ពី ចិត្ត ឲ្យ បាន ចូល ទៅ តាម ទ្វារ ចង្អៀត ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នឹង មាន មនុស្ស ជា ច្រើន ខំ ប្រឹង រក ចូល ដែរ តែ ចូល មិន បាន ទេ 25កាល ណា ម្ចាស់ ផ្ទះ បាន ក្រោក ឡើង បិទ ទ្វារ នោះ អ្នក រាល់ គ្នា នឹង ចាប់ តាំង ឈរ ពី ខាង ក្រៅ គោះ ទ្វារ ទូល ថា ឱ ព្រះ‌អម្ចាស់ៗ អើយ សូម បើក ឲ្យ យើង ខ្ញុំ ផង នោះ ទ្រង់ នឹង មាន ព្រះ‌បន្ទូល ឆ្លើយ ថា អញ មិន ស្គាល់ ឯង រាល់ គ្នា ដែល មក ពី ណា ទេ 26រួច អ្នក រាល់ គ្នា នឹង តាំង ទូល ថា យើង ខ្ញុំ បាន ទទួល ទាន នៅ ចំពោះ ទ្រង់ ហើយ ទ្រង់ បាន បង្រៀន តាម ផ្លូវ យើង ខ្ញុំ ដែរ 27តែ ទ្រង់ នឹង មាន ព្រះ‌បន្ទូល ថា អញ ប្រាប់ ឯង រាល់ គ្នា ថា អញ មិន ស្គាល់ ឯង រាល់ គ្នា ដែល មក ពី ណា ទេ នែ អស់ អ្នក ដែល ប្រព្រឹត្ត សេចក្តី ទុច្ចរិត អើយ ចូរ ថយ ចេញ ពី អញ ទៅ 28ដូច្នេះ កាល ណា ឯង រាល់ គ្នា ត្រូវ បោះ ទៅ ក្រៅ នោះ នឹង យំ ហើយ សង្កៀត ធ្មេញ នៅ ទី នោះ ដោយ ឃើញ លោក អ័ប្រាហាំ លោក អ៊ីសាក និង លោក យ៉ាកុប ហើយ អស់ ទាំង ហោរា នៅ ក្នុង នគរ ព្រះ 29ដ្បិត នឹង មាន មនុស្ស ពី ទិស ខាង កើត ខាង លិច ខាង ជើង ហើយ ខាង ត្បូង មក អង្គុយ ក្នុង នគរ ព្រះ ដែរ 30ហើយ មើល នឹង មាន មនុស្ស ក្រោយ ទៅ ជា មុន និង មនុស្ស មុន ទៅ ជា ក្រោយ វិញ។ 31នៅ ថ្ងៃ នោះ ឯង មាន ពួក ផារី‌ស៊ី ខ្លះ មក ទូល ទ្រង់ ថា ចូរ ថយ ចេញ ពី នេះ ទៅ ដ្បិត ស្តេច ហេរ៉ូឌ រក ចង់ សំឡាប់ លោក 32តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចូរ អ្នក រាល់ គ្នា ទៅ ប្រាប់ សត្វ កញ្ជ្រោងនោះ ថា មើល ខ្ញុំ ដេញ អារក្ស ហើយ ប្រោស មនុស្ស ឲ្យ ជា នៅ ថ្ងៃ នេះ ហើយ ថ្ងៃ ស្អែក លុះ ដល់ ថ្ងៃ ទី ៣ ខ្ញុំ នឹង បាន សំរេច ការ 33ប៉ុន្តែ ត្រូវ ឲ្យ ខ្ញុំ ដើរ តាម ផ្លូវ ខ្ញុំ ទៅ នៅ ក្នុង ថ្ងៃ នេះ ថ្ងៃ ស្អែក ហើយ ខាន ស្អែក ទៀត ដ្បិត គ្មាន ទំនង ឲ្យ ហោរា ណា វិនាស ក្រៅ ពី ក្រុង យេរូ‌សា‌ឡឹម ទេ 34ឱ យេរូ‌សា‌ឡឹម ក្រុង យេរូ‌សា‌ឡឹម ជា ទី ក្រុង ដែល សំឡាប់ ពួក ហោរា ហើយ ចោល ថ្ម ទៅ អស់ អ្នក ដែល បាន ចាត់ មក ឯ ឯង អើយ តើ ប៉ុន្មាន ដង ហើយ ដែល អញ ចង់ ប្រមូល កូន ឯង រាល់ គ្នា ដូច ជា មេ មាន់ ប្រមូល កូន ក្រុង ក្រោម ស្លាប តែ ឯង មិន ព្រម សោះ នោះ 35មើល ផ្ទះ ឯង រាល់ គ្នា ត្រូវ ចោល នៅ ស្ងាត់ ឈឹង ហើយ អញ ប្រាប់ ឯង រាល់ គ្នា ថា មិន ឃើញ អញ ទៀត ទាល់ តែ ឯង និយាយ ថា ព្រះ‌អង្គ ដែល យាង មក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះ‌ពរ។


Copyrighted Material
Learn More

will be added

X\