Luke - លូកា 17

1ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា នឹង ធ្វើ ឲ្យ បាត់ ហេតុ ដែល នាំ ឲ្យ រវាត ចិត្ត នោះ មិន បាន ឡើយ តែ វេទនា ដល់ អ្នក ណា ដែល បង្កើត ហេតុ នោះ ឡើង 2បើ គេ យក ថ្ម ត្បាល់ កិន យ៉ាង ធំ ទៅ ចង ក អ្នក នោះ ទំលាក់ ចុះ ទៅ ក្នុង សមុទ្រ នោះ មាន ប្រយោជន៍ ដល់ អ្នក នោះ ជា ជាង ទុក ឲ្យ នៅ ធ្វើ ហេតុ នាំ ឲ្យ កូន តូច ណា មួយ នេះ រវាត ចិត្ត វិញ 3ចូរ ប្រយ័ត្ន ខ្លួន បើ បង ប្អូន ធ្វើ បាប នឹង អ្នក ត្រូវ ឲ្យ អ្នក បន្ទោស ដល់ គាត់ បើ គាត់ ប្រែ ចិត្ត មក វិញ នោះ ចូរ អត់ ទោស ដល់ គាត់ ចុះ 4បើ គាត់ ធ្វើ បាប នឹង អ្នក ៧ ដង ក្នុង ១ ថ្ងៃ ហើយ ត្រឡប់ មក និយាយ នឹង អ្នក ៧ ដង ថា ខ្ញុំ ប្រែ ចិត្ត ហើយ នោះ ត្រូវ ឲ្យ អ្នក អត់ ទោស ដល់ គាត់ ជា កុំ ខាន។ 5ដូច្នេះ ពួក  សាវក ទូល ដល់ ព្រះ‌អម្ចាស់ ថា សូម ទ្រង់ ចំរើន សេចក្តី ជំនឿ ដល់ យើង ខ្ញុំ ទៀត ផង 6តែ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា បើ អ្នក រាល់ គ្នា មាន សេចក្តី ជំនឿ ដូច គ្រាប់ ពូជ ១ យ៉ាង ល្អិត នោះ នឹង និយាយ ទៅ ដើម មន នេះ ថា ចូរ ឯង រលើង ទៅ ដុះ ក្នុង សមុទ្រ ទៅ នោះ គង់ តែ នឹង ស្តាប់ បង្គាប់ អ្នក ដែរ។ 7ក្នុង ពួក អ្នក រាល់ គ្នា បើ អ្នក ណា មាន បាវ កំពុង តែ ភ្ជួរ ឬ ឃ្វាល សត្វ លុះ កាល ណា វា វិល មក ពី ចំការ តើ នឹង និយាយ ទៅ វា ភ្លាម ថា មក អង្គុយ ស៊ី បាយ សិន ឬ អី 8គឺ នឹង ប្រាប់ វា យ៉ាង នេះ វិញ ទេ តើ ថា ចូរ រៀប‌ចំ អាហារ ឲ្យ អញ រួច ក្រវាត់ ខ្លួន មក បំរើ អញ ដែល កំពុង តែ ស៊ី រួច សឹម ឯង ស៊ី ជា ក្រោយ ចុះ 9តើ ចៅ‌ហ្វាយ ដឹង គុណ បាវ នោះ ដោយ ព្រោះ វា ធ្វើ តាម បង្គាប់ ឬ ដូច ម្តេច ខ្ញុំ យល់ ថា មិន មែន ទេ 10ឯ អ្នក រាល់ គ្នា ក៏ ដូច្នោះ ដែរ កាល ណា អ្នក រាល់ គ្នា បាន ធ្វើ តាម បង្គាប់ គ្រប់ ជំពូក ហើយ នោះ ត្រូវ រាប់ ថា យើង ជា បាវ បំរើ ឥត កំរៃ ដល់ ម្ចាស់ ទេ ដ្បិត យើង បាន ធ្វើ ត្រឹម តែ ការ ដែល យើង ត្រូវ ធ្វើ ប៉ុណ្ណោះ។ 11កាល ទ្រង់ កំពុង ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នោះ ក៏ យាង តាម ព្រំ‌ដែន ស្រុក សាម៉ារី ហើយ និង ស្រុក កាលី‌ឡេ 12លុះ យាង ចូល ទៅ ក្នុង ភូមិ ១ ក៏ មាន មនុស្ស ឃ្លង់ ១០ នាក់ មក ជួប នឹង ទ្រង់ ឈរ នៅ ពី ចំងាយ ស្រែក ទូល ថា 13ឱ ព្រះ‌យេស៊ូវ ជា ម្ចាស់ អើយ សូម មេត្តា ប្រោស យើង ខ្ញុំ ផង 14ទ្រង់ ទត ឃើញ គេ ហើយ ក៏ មាន ព្រះ‌បន្ទូល ថា ចូរ អ្នក រាល់ គ្នា ទៅ បង្ហាញ ខ្លួន ឲ្យ ពួក សង្ឃ ពិនិត្យ មើល ចុះ លុះ គេ កំពុង តែ ដើរ ទៅ នោះ ក៏ បាន ជា ស្អាត ទាំង អស់ គ្នា 15មាន ម្នាក់ កាល ឃើញ ថា ខ្លួន បាន ជា ហើយ ក៏ វិល មក វិញ ទាំង សរសើរ‌ដំកើង ព្រះ ដោយ សំឡេង ជា ខ្លាំង 16គាត់ ទំលាក់ ខ្លួន ផ្កាប់ មុខ នៅ ទៀប ព្រះ‌បាទ ព្រះ‌យេស៊ូវ ទាំង អរ ព្រះ‌គុណ ដល់ ទ្រង់ ផង អ្នក នោះ ជា សាសន៍ សាម៉ារី 17ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ អ្នក ទាំង ១០ នោះ មិន បាន ជា ស្អាត ទេ ឬ អី ចុះ ៩ នាក់ ឯ ទៀត នៅ ឯ ណា 18តើ ឃើញ មាន តែ សាសន៍ ដទៃ ១ នេះ វិល មក សរសើរ ដល់ ព្រះ ទេ ឬ 19រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា ចូរ ក្រោក ឡើង ទៅ ចុះ សេចក្តី ជំនឿ អ្នក បាន សង្គ្រោះ អ្នក ហើយ។ 20ឯ ពួក ផារី‌ស៊ី គេ ទូល សួរ ទ្រង់ ពី នគរ ព្រះ ដែល ត្រូវ មក ដល់ នៅ វេលា ណា នោះ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា នគរ ព្រះ មិន មែន មក បែប ឲ្យ មើល ឃើញ ទេ 21គ្មាន អ្នក ណា នឹង ថា មើល នៅ ទី នេះ ឬ ថា មើល នៅ ទី នោះ បាន ឡើយ ដ្បិត មើល នគរ ព្រះ ក៏ នៅ កណ្តាល អ្នក រាល់ គ្នា ហើយ។ 22រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា នឹង មាន គ្រា មក ដល់ ដែល អ្នក រាល់ គ្នា នឹង ចង់ ឃើញ ថ្ងៃ មួយ របស់ កូន មនុស្ស តែ មិន ឃើញ ទេ 23ហើយ គេ នឹង ប្រាប់ អ្នក រាល់ គ្នា ថា មើល នៅ ទី នេះ ឬ ថា មើល នៅ ទី នោះ នោះ កុំ ឲ្យ ចេញ ទៅ តាម ឡើយ 24ដ្បិត នៅ ថ្ងៃ របស់ កូន មនុស្ស នោះ លោក នឹង បាន ដូច ជា ផ្លេក‌បន្ទោរ ដែល ភ្លឺ‌ផ្លេកៗ ពី ជើង មេឃ ម្ខាង ដល់ ជើង មេឃ ម្ខាង ដូច្នោះ ដែរ 25ប៉ុន្តែ មុន ដំបូង ត្រូវ ឲ្យ លោក រង ទុក្ខ លំបាក ជា ច្រើន ហើយ ត្រូវ មនុស្ស ដំណ នេះ បោះ បង់ ចោល លោក ផង 26នៅ គ្រា របស់ កូន មនុស្ស នោះ នឹង កើត មាន ដូច ជា នៅ ជំនាន់ លោក ណូអេ ដែរ 27ដ្បិត នៅ ជំនាន់ នោះ គេ កំពុង តែ ស៊ី ផឹក រៀប‌ការ ប្តី ប្រពន្ធ ដរាប ដល់ ថ្ងៃ ដែល លោក ណូអេ បាន ចូល ទៅ ក្នុង ទូក ធំ នោះ ទឹក ក៏ ជន់ មក លិច បំផ្លាញ គ្រប់ គ្នា ទៅ 28ក៏ ដូច ជា នៅ ជំនាន់ លោក ឡុតដែរ គេ កំពុង តែ ស៊ី ផឹក លក់ ដូរ ដាំ ដំណាំ ហើយ សង់ ផ្ទះ 29តែ នៅ ថ្ងៃ ដែល លោក ឡុត ចេញ ពី ក្រុង សូដុំម មក នោះ មាន ភ្លៀង ជា ភ្លើង និង ស្ពាន់‌ធ័រ ធ្លាក់ ពី លើ មេឃ មក បំផ្លាញ គេ ទាំង អស់ គ្នា បង់ 30នៅ ថ្ងៃ ដែល កូន មនុស្ស លេច មក នោះ ក៏ នឹង កើត មាន ដូច្នោះ ដែរ 31ថ្ងៃ នោះ ឯង បើ អ្នក ណា នៅ លើ ដំបូល ហើយ មាន ទ្រព្យ‌សម្បត្តិ នៅ ក្នុង ផ្ទះ នោះ កុំ ឲ្យ ចុះ មក យក ឡើយ ឯ អ្នក ណា ដែល នៅ ចំការ ក៏ ដូច្នោះ ដែរ កុំ ឲ្យ ត្រឡប់ មក វិញ ឲ្យ សោះ 32ចូរ នឹក ចាំ ពី ប្រពន្ធ លោក ឡុត 33អ្នក ណា ដែល រក ចង់ ឲ្យ រួច ជីវិត នោះ នឹង បាត់ ជីវិត ទៅ ហើយ អ្នក ណា ដែល បាត់ ជីវិត នោះ នឹង បាន គង់ នៅ វិញ 34ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ យប់ នោះ នឹង មាន មនុស្ស ២ នាក់ ដេក នៅ ដំណេក ជា មួយ គ្នា ម្នាក់ នឹង បាន យក ទៅ ម្នាក់ ត្រូវ ទុក នៅ 35នឹង មាន ស្ត្រី ២ នាក់ កិន ម្សៅ ជា មួយ គ្នា ម្នាក់ នឹង បាន យក ទៅ ម្នាក់ ត្រូវ ទុក នៅ 36នឹង មាន មនុស្ស ២ នាក់ នៅ ចំការ ម្នាក់ នឹង បាន យក ទៅ ហើយ ម្នាក់ ត្រូវ ទុក នៅ 37នោះ គេ ទូល សួរ ថា ព្រះ‌អម្ចាស់ អើយ តើ នៅ ឯ ណា ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ខ្មោច នៅ កន្លែង ណា ឥន្ទ្រី នឹង ប្រជុំ គ្នា នៅ ទី នោះ ឯង។


Copyrighted Material
Learn More

will be added

X\