Luke - លូកា 2

1នៅ គ្រា នោះ សេសារ-អូគូស្ទ បាន ចេញ ព្រះ‌រាជ‌ឱង្ការ ១ ច្បាប់ ឲ្យ មនុស្ស ទាំង អស់ ដែល នៅ ផែន‌ដីបាន ចុះ បញ្ចី 2បញ្ជី មុន ដំបូង នោះ បាន ធ្វើ នៅ វេលា ដែល លោក គីរេនាស ធ្វើ ជា ចៅ‌ហ្វាយ នៅ ស្រុក ស៊ីរី 3មនុស្ស ទាំង អស់ ក៏ ទៅ ឯ ស្រុក កំណើត រៀង ខ្លួន ដើម្បី ចុះ បញ្ជី 4ឯ យ៉ូសែប គាត់ ក៏ ចេញ ពី ណា‌សា‌រ៉ែត ស្រុក កាលី‌ឡេ ឡើង ទៅ ឯ ស្រុក យូដា ដល់ ក្រុង របស់ ហ្លួង ដាវីឌ ដែល ឈ្មោះ ថា បេថ្លេ‌ហិម ពី ព្រោះ គាត់ ជា ព្រះ‌វង្ស ហើយ ជា ព្រះ‌ញាតិ នឹង ហ្លួង ដាវីឌ ដែរ 5ដើម្បី នឹង ចុះ បញ្ជី ជា មួយ នឹង ម៉ារា ដែល បាន បំរុង ទុក ឲ្យ ធ្វើ ជា ប្រពន្ធ គាត់ ដែល នាង មាន គភ៌ នោះ 6កាល កំពុង តែ នៅ ទី នោះ វេលា ដែល នាង ត្រូវ ប្រសូត ក៏ មក ដល់ 7ហើយ នាង ប្រសូត បាន បុត្រា ជា ចំបង មក រួច រុំ នឹង សំពត់ ផ្តេក ក្នុង ស្នូក ពី ព្រោះ ក្នុង ផ្ទះ សំណាក់ គ្មាន កន្លែង ណា នៅ ទេ។ 8រីឯ នៅ ស្រុក នោះ ឯង មាន ពួក អ្នក គង្វាល ដែល ចាំ យាម រក្សា ហ្វូង ចៀម របស់ ខ្លួន នៅ ឯ វាល ក្នុង វេលា យប់ 9នោះ មើល មាន ទេវតា នៃ ព្រះ‌អម្ចាស់ មក ឈរ ជិត គេ ឯ សិរី‌ល្អ របស់ ទ្រង់ ក៏ ភ្លឺ ឆ្វាត់ ជុំ‌វិញ ហើយ គេ មាន សេចក្តី ភ័យ ខ្លាច ជា ខ្លាំង 10តែ ទេវតា ប្រាប់ ថា កុំ ខ្លាច អី មើល ខ្ញុំ មក ប្រាប់ ដំណឹង ល្អ ដល់ អ្នក រាល់ គ្នា ពី សេចក្តី អំណរ យ៉ាង អស្ចារ្យ ដែល សំរាប់ បណ្តា‌ជន ទាំង អស់ គ្នា 11ដ្បិត នៅ ថ្ងៃ នេះ មាន ព្រះ‌អង្គ សង្គ្រោះ ១ អង្គ ប្រសូត ដល់ អ្នក រាល់ គ្នា នៅ ក្រុង ហ្លួង ដាវីឌ គឺ ជា ព្រះ‌គ្រីស្ទ ដ៏ ជា ព្រះ‌អម្ចាស់ 12ហើយ នេះ ជា ទី សំគាល់ ដល់ អ្នក រាល់ គ្នា គឺ អ្នក រាល់ គ្នា នឹង ឃើញ ព្រះ‌ឱរស ១ រុំ នឹង សំពត់ ផ្តេក នៅ ក្នុង ស្នូក 13នោះ ស្រាប់ តែ មាន ពួក ពល បរិវារ កក‌កុញ ពី ស្ថាន‌សួគ៌ មក នៅ ជា មួយ នឹង ទេវតា នោះ ក៏ ពោល សរសើរ ដល់ ព្រះ ថា 14សួស្តី ដល់ ព្រះ នៅ ស្ថាន ដ៏ ខ្ពស់ បំផុត ហើយ សេចក្តី សុខ‌សាន្ត នៅ ផែន‌ដី នៅ កណ្តាល មនុស្ស ដែល ជា ទី គាប់ ព្រះ‌ហឫ‌ទ័យ ដល់ ទ្រង់ 15កាល ពួក ទេវតា បាន ឃ្លាត ចេញ ហោះ ទៅ ស្ថាន‌សួគ៌ វិញ ហើយ នោះ ពួក អ្នក គង្វាល និយាយ គ្នា ថា ចូរ យើង ទៅ ឯ បេថ្លេ‌ហិម មើល ការ ដែល បាន កើត មក នោះ ដែល ព្រះ‌អម្ចាស់ បាន ប្រាប់ ឲ្យ យើង ដឹង 16គេ ក៏ ទៅ ជា ប្រញាប់ ឃើញ ម៉ារា និង យ៉ូសែប នៅ ទី នោះ ព្រម ទាំង ព្រះ‌ឱរស ផ្តេក នៅ ក្នុង ស្នូក ផង 17កាល បាន ឃើញ ហើយ នោះ គេ ក៏ រ៉ាយ‌រ៉ាប់ រឿង ពី សេចក្តី ដែល ទេវតា បាន ប្រាប់ ពី ព្រះ‌ឱរស 18ហើយ អស់ អ្នក ណា ដែល ឮ ក៏ មាន សេចក្តី អស្ចារ្យ ពី ពាក្យ ដែល ពួក អ្នក គង្វាល បាន ប្រាប់ មក 19តែ ម៉ារា នាង រក្សា ទុក រឿង ទាំង នោះ ដោយ រំពឹង គិត តែ ក្នុង ចិត្ត 20ឯ ពួក អ្នក គង្វាល ក៏ វិល ត្រឡប់ ទៅ វិញ ទាំង សរសើរ‌ដំកើង ដល់ ព្រះ ដោយ ព្រោះ គ្រប់ ទាំង ការ ដែល គេ បាន ឮ ហើយ ឃើញ នោះ ដូច ជា ទេវតា បាន ប្រាប់ មក។ 21លុះ ដល់ គំរប់ ៨ ថ្ងៃ កាល ត្រូវ កាត់ ស្បែក ព្រះ‌ឱរស នោះ គេ ថ្វាយ ព្រះ‌នាម ថា «យេស៊ូវ» ជា នាម ដែល ទេវតា បាន ប្រាប់ មុន ដែល ទ្រង់ មក ចាប់ ទំ ផ្ទៃ។ 22លុះ ដល់ កំណត់ កាល ត្រូវ ញែក ចេញ ជា បរិសុទ្ធ តាម ក្រឹត្យ‌វិន័យ របស់ លោក ម៉ូសេ នោះ ក៏ នាំ យក ព្រះ‌ឱរស ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម ដើម្បី ថ្វាយ ដល់ ព្រះ‌អម្ចាស់ 23ដូច ជា មាន កត់ ទុក មក ក្នុង ក្រឹត្យ‌វិន័យ ព្រះ‌អម្ចាស់ ថា «គ្រប់ ទាំង កូន ប្រុសៗ ដែល កើត ពី ផ្ទៃ ម្តាយ មក មុន បង្អស់ នោះ ត្រូវ រាប់ ជា បរិសុទ្ធ ថ្វាយ ព្រះ‌អម្ចាស់» 24ហើយ និង ថ្វាយ យញ្ញ‌បូជា តាម សេចក្តី ដែល បាន កត់ ទុក ក្នុង ក្រឹត្យ‌វិន័យ របស់ ព្រះ‌អម្ចាស់ គឺ ថា «លលក ១ គូ ឬ ព្រាប ជំទើរ ២»។ 25នោះ មើល នៅ ក្រុង យេរូ‌សា‌ឡឹម មាន មនុស្ស ម្នាក់ ឈ្មោះ ស៊ីម្មាន ជា អ្នក សុចរិត ដែល កោត‌ខ្លាច ដល់ ព្រះ គាត់ រង់‌ចាំ សេចក្តី ដោះ ទុក្ខ របស់ សាសន៍ អ៊ីស្រា‌អែល ហើយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ សណ្ឋិត លើ គាត់ 26ព្រះ‌វិញ្ញាណ បរិសុទ្ធ បាន សំដែង ឲ្យ គាត់ ដឹង ថា គាត់ មិន ស្លាប់ ឡើយ ទាល់ តែ បាន ឃើញ ព្រះ‌គ្រីស្ទ នៃ ព្រះ‌អម្ចាស់ 27គាត់ ចូល មក ក្នុង ព្រះ‌វិហារ ដោយ នូវ ព្រះ‌វិញ្ញាណ រួច កាល មាតា‌បិតា នាំ យក ព្រះ‌យេស៊ូវ ជា ឱរស ចូល មក ដើម្បី ធ្វើ តាម ទំលាប់ ក្រឹត្យ‌វិន័យ ដល់ ទ្រង់ 28នោះ គាត់ ក៏ ទទួល មក បី ហើយ សរសើរ ដល់ ព្រះ ដោយ ពាក្យ ថា 29ឥឡូវ នេះ ឱ ព្រះ ដ៏ ជា ម្ចាស់ អើយ សូម បើក ឲ្យ បាវ បំរើ ទ្រង់ ទៅ ដោយ សុខ‌សាន្ត តាម ព្រះ‌បន្ទូល ទ្រង់ ចុះ 30ដ្បិត ភ្នែក ទូល‌បង្គំ បាន ឃើញ សេចក្តី សង្គ្រោះ របស់ ផង ទ្រង់ 31ដែល ទ្រង់ បាន រៀប‌ចំ នៅ មុខ បណ្តា‌ជន ទាំង‌ឡាយ 32ជា ពន្លឺ សំរាប់ បំភ្លឺ ដល់ សាសន៍ ដទៃ ហើយ ជា សិរី‌ល្អ របស់ អ៊ីស្រា‌អែល ជា រាស្ត្រ ទ្រង់ 33ឯ យ៉ូសែប និង មាតា ទ្រង់ ក៏ អស្ចារ្យ ពី សេចក្តី ទាំង ប៉ុន្មាន ដែល គេ ថ្លែង ពី ទ្រង់។ 34ស៊ីម្មាន ក៏ ឲ្យ ពរ ហើយ និយាយ ទៅ ម៉ារា ជា មាតា ទ្រង់ ថា មើល បុត្រ នេះ បាន តាំង ឡើង សំរាប់ ធ្វើ ឲ្យ ពួក សាសន៍ អ៊ីស្រា‌អែល ជា ច្រើន ដួល ហើយ ងើប ឡើង វិញ ក៏ សំរាប់ ជា ទី សំគាល់ ដែល គេ នឹង ស្រដី ទទឹង ផង 35ឯ នាង វិញ នឹង មាន ដាវ ចាក់ ទំលុះ ព្រលឹងនាង ដែរ ដើម្បី ឲ្យ គំនិត ក្នុង ចិត្ត របស់ មនុស្ស ជា ច្រើន បាន សំដែង ចេញ មក។ 36ហើយ មាន ហោរា ស្រី ម្នាក់ ឈ្មោះ អាណ ជា កូន ផាញូ‌អែល ក្នុង ពូជ អំបូរ អេស៊ើរ គាត់ មាន ប្តី ៧ ឆ្នាំ តាំង តែ ពី ក្រមុំ មក ឥឡូវ នេះ គាត់ ចាស់ ណាស់ ហើយ 37នៅ ជា មេម៉ាយ ប្រហែល ជា ៨៤ ឆ្នាំ ក៏ នៅ តែ ក្នុង ព្រះ‌វិហារ មិន ដែល ចេញ ឡើយ គាត់ គោរព ទាំង យប់ ទាំង ថ្ងៃ ដោយ ការ តម ហើយ អធិស្ឋាន 38គាត់ បាន ឡើង មក នៅ វេលា នោះ ឯង ក៏ អរ ព្រះ‌គុណ ដល់ ព្រះ ព្រម ទាំង ប្រកាស ប្រាប់ ពី ព្រះ‌ឱរស ដល់ អស់ អ្នក ដែល នៅ រង់‌ចាំ សេចក្តី ប្រោស លោះ នៅ ក្រុង យេរូ‌សា‌ឡឹម។ 39កាល បាន ធ្វើ សំរេច គ្រប់ ទាំង អស់ តាម ក្រឹត្យ‌វិន័យ ព្រះ‌អម្ចាស់ ហើយ នោះ ក៏ នាំ គ្នា ត្រឡប់ ទៅ ស្រុក វិញ គឺ ទៅ ឯ ភូមិ ណា‌សា‌រ៉ែត ក្នុង ស្រុក កាលី‌ឡេ 40ឯ ព្រះ‌ឱរស ក៏ កាន់ តែ មាន វ័យ ចំរើន ធំ ឡើង មាន កំឡាំង ខាង វិញ្ញាណ រឹត តែ ច្រើន ឡើង ប្រកប ដោយ ប្រាជ្ញា ដ៏ ពោរ‌ពេញ ហើយ ព្រះ‌គុណ នៃ ព្រះ ក៏ សណ្ឋិត លើ ទ្រង់ ផង។ 41រីឯ មាតា‌បិតា ទ្រង់ តែង តែ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នៅ វេលា បុណ្យ រំលង រាល់ តែ ឆ្នាំ 42លុះ ទ្រង់ មាន ព្រះ‌ជន្ម បាន ១២ ឆ្នាំ នោះ ក៏ នាំ គ្នា ឡើង ទៅ តាម ទំលាប់ បុណ្យ 43តែ ដល់ ថ្ងៃ រួច បុណ្យ ក្នុង កាល ដែល គេ កំពុង តែ ត្រឡប់ ទៅ វិញ នោះ ព្រះ‌កុមារ យេស៊ូវ ទ្រង់ បាន គង់ នៅ ក្រុង យេរូ‌សា‌ឡឹម នៅ ឡើយ ចំណែក យ៉ូសែប និង មាតា ទ្រង់ ឥត បាន ដឹង ទេ 44ស្មាន ថា ទ្រង់ គង់ នៅ ក្នុង ពួក គេ ក៏ ដើរ ទៅ បាន ១ ថ្ងៃ ទើប ចាប់‌ភ្លឹក សួរ រក ទ្រង់ ក្នុង ពួក ញាតិ សន្តាន និង ពួក អ្នក ដែល ស្គាល់ គ្នា 45កាល មិន ឃើញ នោះ ក៏ ត្រឡប់ ទៅ រក ទ្រង់ ឯ ក្រុង យេរូ‌សា‌ឡឹម វិញ 46លុះ កន្លង ក្រោយ មក ៣ ថ្ងៃ នោះ ទើប ឃើញ ទ្រង់ គង់ នៅ កណ្តាល ពួក អាចារ្យ ក្នុង ព្រះ‌វិហារ កំពុង តែ ស្តាប់ ហើយ និង សួរ គេ 47ពួក អស់ អ្នក ដែល ឮ ទ្រង់ ក៏ អស្ចារ្យ ក្នុង ចិត្ត ពី ប្រាជ្ញា ហើយ និង ពាក្យ ចំឡើយ របស់ ទ្រង់ 48លុះ មាតា‌បិតា បាន ឃើញ ទ្រង់ នោះ ក៏ នឹក ប្លែក ក្នុង ចិត្ត ហើយ មាតា សួរ ថា កូន អើយ ហេតុ អ្វី បាន ជា អ្នក ប្រព្រឹត្ត នឹង យើង ដូច្នេះ មើល ឪពុក អ្នក និង ម្តាយ បាន ខំ ដើរ រក អ្នក ទាំង ថប់ ព្រួយ 49ទ្រង់ មាន ព្រះ‌បន្ទូល តប ថា អ្នក ម្តាយ រក ខ្ញុំ ធ្វើ អី តើ មិន ជ្រាប ថា គួរ ឲ្យ ខ្ញុំ នៅ ក្នុង ព្រះ‌វិហារ របស់ ព្រះ‌វរ‌បិតា នៃ ខ្ញុំ ទេ ឬ អី 50តែ គាត់ មិន យល់ ពាក្យ ដែល ទ្រង់ មាន ព្រះ‌បន្ទូល នោះ ទេ 51ទ្រង់ ក៏ ចុះ ទៅ ឯ ភូមិ ណាសា‌រ៉ែត ជា មួយ នឹង គាត់ វិញ ហើយ បាន នៅ ក្នុង ឱវាទ របស់ គាត់ ឯ មាតា ទ្រង់ បាន កំណត់ រឿង ទាំង នោះ ទុក នៅ តែ ក្នុង ចិត្ត 52ព្រះ‌យេស៊ូវ ក៏ កាន់ តែ ធំ ប្រកប ដោយ ប្រាជ្ញា រឹត តែ ច្រើន ឡើង ហើយ ជា ទី គាប់ ព្រះ‌ហឫ‌ទ័យ ដល់ ព្រះ និង ចិត្ត មនុស្ស ផង។


Copyrighted Material
Learn More

will be added

X\