Luke - លូកា 20

1មាន កាល ១ ថ្ងៃ នោះ កំពុង ដែល ព្រះ‌យេស៊ូវ ទ្រង់ បង្រៀន ដល់ ពួក ជន ព្រម ទាំង ប្រាប់ ដំណឹង ល្អ នៅ ក្នុង ព្រះ‌វិហារ នោះ ពួក សង្គ្រាជ ពួក អាចារ្យ និង ពួក ចាស់‌ទុំ ក៏ មក ដល់ 2គេ ទូល ទ្រង់ ថា សូម ប្រាប់ យើង ខ្ញុំ តើ អ្នក ធ្វើ ការ ទាំង នេះ ដោយ អាង អំណាច អ្វី អ្នក ណា បាន បើក អំណាច នេះ ឲ្យ អ្នក 3តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ខ្ញុំ នឹង សួរ អ្នក រាល់ គ្នា ពី សេចក្តី ១ ដែរ ចូរ ប្រាប់ មក ខ្ញុំ សិន 4ឯ បុណ្យ ជ្រមុជ របស់ យ៉ូហាន តើ មក ពី ស្ថាន‌សួគ៌ ឬ ពី មនុស្ស 5គេ ក៏ រិះ‌គិត គ្នា ថា បើ យើង ថា មក ពី ស្ថាន‌សួគ៌ នោះ វា នឹង សួរ យើង វិញ ថា ដូច្នេះ ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា មិន បាន ជឿ គាត់ 6តែ បើ យើង ឆ្លើយ ថា មក ពី មនុស្ស នោះ បណ្តា‌ជន នឹង ចោល យើង នឹង ថ្ម ពី ព្រោះ គេ ជឿ ប្រាកដ ថា យ៉ូហាន នេះ ជា ហោរា មែន 7រួច គេ ទូល ឆ្លើយ ថា មិន ដឹង ជា មក ពី ណា ទេ 8ទ្រង់ ក៏ មាន ព្រះ‌បន្ទូល តប ដល់ គេ ថា ដូច្នេះ ខ្ញុំ មិន ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ដែល ខ្ញុំ អាង អំណាច អ្វី នឹង ធ្វើ ការ ទាំង នេះ ដែរ។ 9ទ្រង់ ក៏ ចាប់ តាំង មាន ព្រះ‌បន្ទូល ទៅ បណ្តា‌ជន ជា ពាក្យ ប្រដូច នេះ ថា មាន បុរស ម្នាក់ បាន ដាំ ចំការ ទំពាំង‌បាយ‌ជូរ ហើយ ប្រវាស់ ទៅ ឲ្យ ពួក អ្នក ធ្វើ ចំការ រួច ក៏ ចេញ ពី ស្រុក នោះ ទៅ ជា យូរ 10លុះ ដល់ រដូវ ហើយ គាត់ ក៏ ចាត់ បាវ ទៅ ឯ ពួក ធ្វើ ចំការ ដើម្បី ឲ្យ គេ ចែក ផល ទំពាំង‌បាយ‌ជូរ មក គាត់ តែ ពួក អ្នក ទាំង នោះ គេ វាយ បណ្តេញ បាវ នោះ ឲ្យ មក វិញ ទទេ 11គាត់ ចាត់ បាវ ១ ទៅ ទៀត តែ គេ វាយ បាវ នោះ ដែរ ទាំង ដៀល ត្មះ ហើយ បណ្តេញ ឲ្យ មក វិញ ទទេ 12គាត់ ក៏ ចាត់ អ្នក ទី ៣ ឲ្យ ទៅ ទៀត តែ គេ វាយ អ្នក នោះ ឲ្យ មាន របួស រួច បោះ ចោល ទៅ ក្រៅ ទៅ 13នោះ ថៅកែ ចំការ គិត ថា តើ ត្រូវ ឲ្យ អញ ធ្វើ ដូច ម្តេច អញ នឹង ចាត់ កូន សំឡាញ់ របស់ អញ ឲ្យ ទៅ ទៀត ក្រែង កាល ណា គេ ឃើញ នោះ គេ នឹង កោត‌ខ្លាច ដល់ វា 14តែ កាល ពួក ធ្វើ ចំការ បាន ឃើញ នោះ គេ រិះ‌គិត គ្នា ថា នេះ ជា កូន គ្រង មរដក ចូរ យើង សំឡាប់ វា ចោល ទៅ ដើម្បី ឲ្យ បាន មរដក មក យើង វិញ 15គេ ក៏ បោះ ទៅ ក្រៅ ចំការ ហើយ សំឡាប់ ចោល ទៅ ដូច្នេះ តើ ថៅកែ ចំការ នោះ នឹង ធ្វើ ដូច ម្តេច 16គឺ គាត់ នឹង មក បំផ្លាញ ដល់ ពួក ធ្វើ ចំការ នោះ រួច ប្រវាស់ ទៅ ឲ្យ អ្នក ឯ ទៀត វិញ កាល បាន ឮ សេចក្តី នោះ ហើយ គេ ក៏ ទូល ថា សូម កុំ ឲ្យ បាន ដូច្នោះ ឡើយ 17តែ ទ្រង់ ទត ទៅ គេ មាន ព្រះ‌បន្ទូល ថា ឯ សេចក្តី ដែល ចែង ទុក មក ថា «ថ្ម ដែល ជាង សង់ ផ្ទះ បាន ចោល ចេញ នោះ បាន ត្រឡប់ ជា ថ្ម ជ្រុង យ៉ាង ឯក» តើ មាន ន័យ ដូច ម្តេច 18អស់ អ្នក ណា ដែល ធ្លាក់ លើ ថ្ម នោះ នឹង ត្រូវ បាក់ បែក តែ អ្នក ណា ដែល ថ្ម នោះ ធ្លាក់ លើ នោះ នឹង ត្រូវ កិន ខ្ទេច‌ខ្ទី ទៅ។ 19នៅ វេលា នោះ ឯង ពួក សង្គ្រាជ និង ពួក អាចារ្យ ក៏ រក ចាប់ ទ្រង់ ដ្បិត គេ ដឹង ថា ទ្រង់ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប នោះ ដាក់ គេ តែ គេ នឹក ខ្លាច បណ្តា‌ជន។ 20គេ ឃ្លាំ មើល ទ្រង់ ហើយ ក៏ ចាត់ ពួក សំងាត់ ខ្លះ ទៅ ដែល ធ្វើ ឫក ជា ត្រឹម ត្រូវ ដើម្បី នឹង ចាប់ ទ្រង់ ដោយ នូវ ព្រះ‌បន្ទូល ប្រយោជន៍ នឹង បញ្ជូន ទ្រង់ ទៅ ក្នុង កំឡាំង និង អំណាច នៃ ចៅ‌ហ្វាយ ខេត្ត 21អ្នក ទាំង នោះ ទូល សួរ ទ្រង់ ថា លោក គ្រូ យើង ខ្ញុំ ដឹង ថា លោក មាន ប្រសាសន៍ ហើយ បង្រៀន សុទ្ធ តែ ដោយ ត្រឹម ត្រូវ ទាំង អស់ ហើយ លោក មិន យល់ មុខ អ្នក ណា សោះ លោក បង្រៀន ពី ផ្លូវ ព្រះ តាម តែ សេចក្តី ពិត 22ដូច្នេះ តើ បើក ឲ្យ យើង ខ្ញុំ បង់ ពន្ធ ថ្វាយ សេសារ ឬ ទេ 23តែ ទ្រង់ ជ្រាប ឧបាយ‌កល របស់ គេ ក៏ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា ល្បង ល ខ្ញុំ ដូច្នេះ 24ចូរ បង្ហាញ កាក់ ធំ ១ មក ឲ្យ ខ្ញុំ មើល តើ មាន រូប និង ឈ្មោះ នេះ ជា របស់ អ្នក ណា គេ ទូល ឆ្លើយ ថា ជា របស់ សេសារ 25នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា បើ ដូច្នេះ ចូរ ថ្វាយ របស់ សេសារ ទៅ សេសារ ទៅ ហើយ របស់ ព្រះ ទៅ ព្រះ វិញ 26ខណៈ នោះ គេ ចាប់ ព្រះ‌បន្ទូល ទ្រង់ នៅ មុខ ជន ទាំង‌ឡាយ មិន បាន ហើយ ក៏ ស្ងៀម នៅ ដោយ អស្ចារ្យ ពី ចំលើយ របស់ ទ្រង់។ 27នោះ មាន ពួក សាឌូស៊ី ខ្លះ ដែល ប្រកាន់ ថា គ្មាន សេចក្តី រស់ ឡើង វិញ គេ មក ទូល សួរ ដល់ ព្រះ‌យេស៊ូវ ថា 28លោក គ្រូ លោក ម៉ូសេ បាន ចែង ទុក ឲ្យ យើង ខ្ញុំ ថា បើ បង អ្នក ណា មាន ប្រពន្ធ ហើយ ស្លាប់ ទៅ ឥត មាន កូន នោះ ប្អូន ត្រូវ យក នាង នោះ ដើម្បី នឹង បង្កើត ពូជ ឲ្យ បង 29ដូច្នេះ មាន បង ប្អូន ៧ នាក់ បង ច្បង បាន យក ប្រពន្ធ ហើយ ស្លាប់ ទៅ គ្មាន កូន សោះ 30ប្អូន បន្ទាប់ ក៏ យក នាង ហើយ ស្លាប់ ទៅ ឥត កូន ដែរ 31អ្នក ទី ៣ ក៏ យក នាង ទៀត បណ្តា ទាំង ៧ នាក់ នោះ ក៏ យក នាង គ្រប់ៗ គ្នា ហើយ ស្លាប់ ទៅ ឥត មាន កូន ដូច គ្នា ទាំង អស់ 32ក្រោយ បង្អស់ មក នាង នោះ ស្លាប់ ទៅ ដែរ 33ដូច្នេះ ដល់ គ្រា ដែល រស់ ឡើង វិញ តើ នាង នោះ នឹង ធ្វើ ជា ប្រពន្ធ របស់ អ្នក ណា ដ្បិត អ្នក ទាំង ៧ នោះ បាន យក នាង ធ្វើ ជា ប្រពន្ធ គ្រប់ៗ គ្នា 34នោះ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ធម្មតា មនុស្ស នៅ លោកីយ៍ នេះ គេ តែង យក ប្តី ប្រពន្ធ 35តែ អស់ អ្នក ដែល បាន រាប់ ជា គួរ ឲ្យ បាន ទៅ ឯ បរ‌លោក នាយ ហើយ ឲ្យ បាន រស់ ពី ស្លាប់ ឡើង វិញ នៅ ស្ថាន នោះ គេ មិន ដែល យក ប្តី ប្រពន្ធ ទៀត ទេ 36ពី ព្រោះ គេ មិន ចេះ ស្លាប់ ទៀត គឺ ដូច ជា ទេវតា ហើយ ជា ពួក កូន របស់ ព្រះ ផង ដោយ បាន រស់ ពី ស្លាប់ ឡើង វិញ 37រីឯ ដំណើរ ដែល មនុស្ស រស់ ពី ស្លាប់ ឡើង វិញ នោះ ទាំង លោក ម៉ូសេ ក៏ បាន បង្ហាញ ក្នុង រឿង ពី គុម្ព បន្លា ហើយ ក្នុង កាល ដែល លោក ហៅ ព្រះ‌អម្ចាស់ ថា ជា ព្រះ នៃ លោក អ័ប្រាហាំ នៃ លោក អ៊ីសាក ហើយ នៃ លោក យ៉ាកុប 38ដ្បិត ទ្រង់ មិន មែន ជា ព្រះ នៃ មនុស្ស ស្លាប់ ទេ គឺ ជា ព្រះ នៃ មនុស្ស រស់ វិញ ព្រោះ មនុស្ស ទាំង អស់ រស់ សំរាប់ ទ្រង់ 39នោះ មាន ពួក អាចារ្យ ខ្លះ ឆ្លើយ ឡើង ថា លោក គ្រូ លោក មាន ប្រសាសន៍ ត្រូវ ណាស់ 40រួច គេ មិន ហ៊ាន ទូល សួរ ទ្រង់ ទៀត ឡើយ។ 41ទ្រង់ ក៏ មាន ព្រះ‌បន្ទូល សួរ គេ ថា ដូច ម្តេច បាន ជា គេ ថា ព្រះ‌គ្រីស្ទ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ 42ព្រោះ ហ្លួង ដាវីឌ នោះ ឯង ទ្រង់ បាន មាន ព្រះ‌បន្ទូល ក្នុង គម្ពីរ ទំនុក ដំកើង ថា «ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ព្រះ‌អម្ចាស់ ខ្ញុំ ថា ចូរ ឯង អង្គុយ ខាង ស្តាំ អញ 43ទាល់ តែ អញ ដាក់ ពួក ខ្មាំង‌សត្រូវ ឯង ឲ្យ ធ្វើ ជា កំណល់ កល់ ជើង ឯង» 44ដូច្នេះ បើ ហ្លួង ដាវីឌ នោះ ឯង ទ្រង់ ហៅ ព្រះ‌គ្រីស្ទ ជា ព្រះ‌អម្ចាស់ នោះ ធ្វើ ដូច ម្តេច ឲ្យ ព្រះ‌គ្រីស្ទ ធ្វើ ជា ព្រះ‌វង្ស ទ្រង់ បាន។ 45កាល បណ្តា‌ជន កំពុង តែ ស្តាប់ ទ្រង់ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា 46ចូរ ប្រុង ប្រយ័ត្ន នឹង ពួក អាចារ្យ ដែល គេ ចូល ចិត្ត ពាក់ អាវ វែង ដើរ ចុះ ឡើង ក៏ គាប់ ចិត្ត ឲ្យ មនុស្ស គំនាប់ គេ នៅ ទី ផ្សារ ហើយ ចង់ អង្គុយ កន្លែង មុខ គេ ក្នុង សាលា ប្រជុំ និង កន្លែង ដ៏ ប្រសើរ បំផុត ក្នុង ការ ស៊ី លៀង 47តែ គេ ឆ ស៊ី ផ្ទះ ស្រី មេម៉ាយ ទាំង ដោះ សា ខ្លួន ដោយ សូត្រ ធម៌ ឲ្យ ច្រើន អ្នក ទាំង នោះ ឯង នឹង ត្រូវ ទោស ធ្ងន់ ជាង ទៅ ទៀត។


Copyrighted Material
Learn More

will be added

X\