Luke - លូកា 22

1រីឯ បុណ្យ នំបុ័ង ឥត ដំបែ ដែល ហៅ ថា បុណ្យ រំលង នោះ ក៏ ជិត មក ដល់ 2ហើយ ពួក សង្គ្រាជ និង ពួក អាចារ្យ គេ រក វិធី យ៉ាង ណា នឹង សំឡាប់ ទ្រង់ ចេញ ព្រោះ គេ ខ្លាច បណ្តា‌ជន 3នោះ អារក្ស សាតាំង វា ចូល យូដាស ដែល ហៅ ថា អ៊ីស្កា‌រីយ៉ុត ជា ម្នាក់ ក្នុង ពួក ១២ 4រួច វា ទៅ និយាយ នឹង ពួក សង្គ្រាជ ហើយ ពួក មេ ទ័ព រក្សា ព្រះ‌វិហារ ពី បែប ដែល នឹង បញ្ជូន ទ្រង់ ឲ្យ ដល់ គេ 5គេ ក៏ ត្រេក‌អរ ណាស់ ហើយ សន្យា នឹង ឲ្យ ប្រាក់ ដល់ វា 6វា យល់ ព្រម រួច ក៏ ទៅ រក ឱកាស នឹង បញ្ជូន ទ្រង់ ដល់ គេ ក្នុង កាល ដែល ឃ្លាត ពី បណ្តា មនុស្ស។ 7ឯ ថ្ងៃ បុណ្យ នំបុ័ង ឥត ដំបែ ក៏ មក ដល់ គឺ ជា ថ្ងៃ ដែល គេ ត្រូវ សំឡាប់ កូន ចៀម ធ្វើ បុណ្យ រំលង 8នោះ ទ្រង់ ចាត់ ពេត្រុស និង យ៉ូហាន ឲ្យ ទៅ ដោយ ព្រះ‌បន្ទូល ថា ចូរ ទៅ រៀប‌ចំ បុណ្យ រំលង សំរាប់ យើង រាល់ គ្នា បរិភោគ 9តែ គេ ទូល សួរ ថា តើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ យើង ខ្ញុំ រៀប‌ចំ នៅ កន្លែង ណា 10ទ្រង់ ក៏ ប្រាប់ ថា មើល កាល ណា ចូល ទៅ ក្នុង ទី ក្រុង នោះ នឹង ឃើញ មនុស្ស ម្នាក់ កំពុង តែ លី ក្អម ទឹក ចូរ តាម អ្នក នោះ ទៅ ក្នុង ផ្ទះ ណា ដែល គាត់ ចូល 11ហើយ និយាយ នឹង ម្ចាស់ ផ្ទះ នោះ ថា លោក គ្រូ មាន ប្រសាសន៍ សួរ មក អ្នក ថា តើ បន្ទប់ ដែល ខ្ញុំ នឹង ទទួល ទាន បុណ្យ រំលង ជា មួយ នឹង ពួក សិស្ស ខ្ញុំ នៅ ឯ ណា 12នោះ គាត់ នឹង បង្ហាញ បន្ទប់ ១ ធំ នៅ ខាង លើ ដែល មាន គ្រប់ ប្រដាប់ ប្រដា ចូរ រៀប‌ចំ នៅ ទី នោះ ចុះ 13គេ ក៏ ទៅ ឃើញ ដូច ជា ទ្រង់ បាន មាន ព្រះ‌បន្ទូល ហើយ គេ រៀប‌ចំ បុណ្យ រំលង។ 14លុះ ដល់ ពេល ហើយ ទ្រង់ ក៏ គង់ នៅ តុ ជា មួយ នឹង ពួក  សាវក 15ទ្រង់ មាន ព្រះ‌បន្ទូល ថា មុន ដែល ខ្ញុំ រង ទុក្ខ លំបាក ខ្ញុំ បាន ចង់ ទទួល ទាន បុណ្យ រំលង នេះ ជា មួយ នឹង អ្នក រាល់ គ្នា យ៉ាង អស់ ពី ចិត្ត 16ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ខ្ញុំ មិន បាន ទទួល ទាន បុណ្យ នេះ ទៀត ទេ ទាល់ តែ បុណ្យ នេះ បាន សំរេច នៅ ក្នុង នគរ ព្រះ វិញ 17កាល ទ្រង់ បាន ទទួល ពែង នោះ ក៏ អរ ព្រះ‌គុណ រួច មាន ព្រះ‌បន្ទូល ថា ចូរ យក ពែង នេះ ចែក គ្នា ផឹក 18ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ខ្ញុំ មិន ផឹក ពី ផល ផ្លែ ទំពាំង‌បាយ‌ជូរ ទៀត ទេ ដរាប ដល់ នគរ ព្រះ បាន មក ដល់ 19រួច ទ្រង់ ក៏ យក នំបុ័ង មក អរ ព្រះ‌គុណ ហើយ កាច់ ប្រទាន ទៅ គេ ដោយ ព្រះ‌បន្ទូល ថា នេះ ហើយ ជា រូប‌កាយ ខ្ញុំ ដែល បាន ប្រទាន មក សំរាប់ អ្នក រាល់ គ្នា ចូរ ធ្វើ បុណ្យ នេះ ដើម្បី រំឭក ពី ខ្ញុំ ចុះ 20ក្រោយ ដែល បាន បរិភោគ ហើយ នោះ ទ្រង់ យក ពែង មក ធ្វើ បែប ដូច្នោះ ដែរ ដោយ ព្រះ‌បន្ទូល ថា ពែង នេះ ជា សញ្ញា ថ្មី ដែល តាំង ដោយ នូវ ឈាម ខ្ញុំ គឺ ជា ឈាម ដែល ត្រូវ ច្រួច ចេញ សំរាប់ អ្នក រាល់ គ្នា 21មួយ ទៀត មើល ដៃ នៃ អ្នក ដែល បញ្ជូន ខ្ញុំ ក៏ នៅ តុ ជា មួយ នឹង ខ្ញុំ ដែរ 22កូន មនុស្ស ត្រូវ ទៅ មែន តាម សេចក្តី ដែល សំរេច មក ប៉ុន្តែ វេទនា ដល់ មនុស្ស នោះ ដែល បញ្ជូន ខ្ញុំ ទៅ 23នោះ គេ ចាប់ តាំង សួរ គ្នា ទៅ វិញ ទៅ មក ពី អ្នក ណា ក្នុង ពួក គេ ដែល នឹង ធ្វើ ការ នោះ។ 24គេ ក៏ កើត មាន សេចក្តី ទាស់‌ទែង គ្នា អំពី អ្នក ណា ដែល រាប់ ជា ធំ ជាង គេ 25តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា អស់ ទាំង ស្តេច នៃ សាសន៍ ដទៃ គេ តែង សោយ រាជ្យ លើ បណ្តា‌រាស្ត្រ ហើយ បណ្តា‌ជន ហៅ ពួក អ្នក មាន អំណាច លើ គេ ថា ជា អ្នក មាន គុណ ដែរ 26ប៉ុន្តែ មិន ត្រូវ ឲ្យ មាន ដូច្នោះ ក្នុង ពួក អ្នក រាល់ គ្នា ឡើយ ឯ អ្នក ណា ដែល ធំ ជាង គេ ក្នុង ពួក អ្នក រាល់ គ្នា នោះ ត្រូវ ប្រព្រឹត្ត ដូច ជា តូច ជាង គេ វិញ ហើយ អ្នក ណា ដែល នាំ មុខ គេ នោះ ដូច ជា អ្នក បំរើ ដែរ 27ដ្បិត តើ អ្នក ណា ធំ ជាង អ្នក ដែល អង្គុយ នៅ តុ ឬ អ្នក ដែល បំរើ តើ មិន មែន ជា អ្នក ដែល អង្គុយ នៅ តុ ទេ ឬ អី ប៉ុន្តែ ខ្ញុំ នៅ កណ្តាល ពួក អ្នក រាល់ គ្នា ទុក ដូច ជា អ្នក បំរើ វិញ 28ឯ អ្នក រាល់ គ្នា គឺ ជា ពួក ដែល បាន កាន់ ខ្ជាប់ ជា មួយ នឹង ខ្ញុំ ក្នុង អស់ ទាំង សេចក្តី ល្បង ល ខ្ញុំ 29ខ្ញុំ ក៏ តម្រូវ នគរ ១ ឲ្យ អ្នក រាល់ គ្នា ដូច ជា ព្រះ‌វរ‌បិតា នៃ ខ្ញុំ បាន តម្រូវ នគរ ឲ្យ ខ្ញុំ ដែរ 30ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន បរិភោគ នៅ តុ ខ្ញុំ ក្នុង នគរ របស់ ខ្ញុំ ហើយ ឲ្យ បាន អង្គុយ លើ បល្ល័ង្ក ជំនុំ ជំរះ ពូជ អំបូរ អ៊ីស្រា‌អែល ទាំង ១២ ផង។ 31ព្រះ‌អម្ចាស់ ក៏ មាន ព្រះ‌បន្ទូល ថា ស៊ីម៉ូនៗ អើយ មើល សាតាំង បាន សូម ចង់ បាន អ្នក រាល់ គ្នា ប្រយោជន៍ នឹង រែង អ្នក រាល់ គ្នា ដូច ជា រែង អង្ករ 32ប៉ុន្តែ ខ្ញុំ បាន អធិស្ឋាន ឲ្យ អ្នក ដើម្បី មិន ឲ្យ សេចក្តី ជំនឿ របស់ អ្នក វិនាស បាត់ ឡើយ កាល ណា អ្នក បាន ប្រែ ចិត្ត វិល មក វិញ នោះ ចូរ ចំរើន ឲ្យ បង ប្អូន អ្នក បាន ខ្ជាប់‌ខ្ជួន ឡើង 33តែ គាត់ ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំ ប្រុង ប្រៀប ជា ស្រេច នឹង ទៅ ជា មួយ នឹង ទ្រង់ ដែរ ទោះ បើ ជាប់ គុក ឬ ដល់ ស្លាប់ ក្តី 34នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ពេត្រុស អើយ ខ្ញុំ ប្រាប់ អ្នក ថា នៅ ថ្ងៃ នេះ មាន់ មិន រងាវ ឡើយ ទាល់ តែ អ្នក បាន ប្រកែក ៣ ដង ថា មិន ស្គាល់ ខ្ញុំ។ 35រួច មក ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ទាំង អស់ ថា កាល ខ្ញុំ ចាត់ អ្នក រាល់ គ្នា ឲ្យ ទៅ ឥត កាបូប ឥត យាម ហើយ ឥត ស្បែក ជើង នោះ តើ មាន ខ្វះ អ្វី ឬ ទេ គេ ទូល ឆ្លើយ ថា គ្មាន ខ្វះ អ្វី ទេ 36ដូច្នេះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ឥឡូវ នេះ វិញ អ្នក ណា ដែល មាន កាបូប មាន យាម នោះ ត្រូវ តែ យក ទៅ កុំ ខាន ហើយ អ្នក ណា ដែល គ្មាន ដាវ ក៏ ឲ្យ អ្នក នោះ លក់ អាវ ខ្លួន ទៅ ទិញ មួយ មក 37ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា សេចក្តី នេះ ដែល បាន ចែង ទុក មក ថា «គេ បាន រាប់ ទ្រង់ ជា ពួក ទទឹង ច្បាប់» នោះ ត្រូវ សំរេច លើ ខ្លួន ខ្ញុំ ដ្បិត គ្រប់ សេចក្តី ដែល តម្រូវ មក ខ្ញុំ ត្រូវ តែ បាន សំរេច ទាំង អស់ 38រួច គេ ទូល ថា ព្រះ‌អម្ចាស់ អើយ មើល នេះ មាន ដាវ ២ ហើយ ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា អើ ល្មម ហើយ។ 39កាល ទ្រង់ យាង ចេញ ទៅ នោះ ទ្រង់ ទៅ ឯ ភ្នំ ដើម អូលីវ តាម ទំលាប់ ហើយ ពួក សិស្ស ក៏ តាម ទៅ ដែរ 40លុះ ដល់ កន្លែង ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ អធិស្ឋាន ទៅ ដើម្បី កុំ ឲ្យ ត្រូវ សេចក្តី ល្បួង ឡើយ 41រួច ទ្រង់ ថយ ចេញ ពី គេ ទៅ ចំងាយ ទី ប្រហែល ជា គេ ចោល ថ្ម ១ ទំហឹង ដៃ ក៏ លុត ព្រះ‌ជង្ឃ កា្រប ចុះ អធិស្ឋាន ថា 42ឱ ព្រះ‌វរ‌បិតា អើយ បើ សិន ជា ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នោះ សូម យក ពែង នេះ ចេញ ពី ទូល‌បង្គំ ទៅ ប៉ុន្តែ កុំ តាម ចិត្ត ទូល‌បង្គំ ឡើយ សូម តាម តែ ព្រះ‌ហឫ‌ទ័យ ទ្រង់ វិញ 43នោះ មាន ទេវតា លេច មក ឯ ទ្រង់ អំពី ស្ថាន‌សួគ៌ មក ចំរើន កំឡាំង ថ្វាយ 44ហើយ ដោយ ទ្រង់ កើត ទុក្ខ ជា ខ្លាំង បាន ជា ទ្រង់ អធិស្ឋាន ទទូច រឹត តែ ខ្លាំង ឡើង ញើស ទ្រង់ ក៏ ត្រឡប់ ដូច ជា ដំណក់ ឈាម ដ៏ ធំៗ ស្រក់ ទៅ ដី 45រួច ទ្រង់ ក្រោក ពី ទី អធិស្ឋាន វិល ទៅ ឯ ពួក សិស្ស វិញ ក៏ ឃើញ គេ ដេក លក់ ដោយ ព្រួយ ចិត្ត 46ទ្រង់ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា ដេក លក់ ដូច្នេះ ចូរ ក្រោក ឡើង អធិស្ឋាន ចុះ ដើម្បី កុំ ឲ្យ ត្រូវ សេចក្តី ល្បួង ឡើយ។ 47កំពុង ដែល ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល នៅ ឡើយ នោះ ឃើញ មាន មនុស្ស ទាំង ហ្វូង មក ហើយ អ្នក ដែល មាន ឈ្មោះ យូដាស ជា ម្នាក់ ក្នុង ពួក ១២ ក៏ នាំ មុខ គេ វា ចូល មក ជិត ដើម្បី ថើប ព្រះ‌យេស៊ូវ 48តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ វា ថា យូដាស អើយ អ្នក បញ្ជូន កូន មនុស្ស ទៅ ដោយ ថើប ១ ខ្សឺត ឬ អី 49កាល ពួក អ្នក ដែល នៅ ជុំ‌វិញ ទ្រង់ ឃើញ ការ ដែល ហៀប នឹង កើត មក ដូច្នេះ នោះ ក៏ ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ តើ ត្រូវ ឲ្យ យើង ខ្ញុំ កាប់ នឹង ដាវ ឬ អី 50មាន ម្នាក់ ក្នុង ពួក គេ ក៏ កាប់ ដាច់ ត្រចៀក ស្តាំ របស់ បាវ សំដេច សង្ឃ ម្នាក់ 51ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ចូរ ឈប់ ប៉ុណ្ណឹង ចុះ រួច ទ្រង់ ពាល់ ត្រចៀក អ្នក នោះ ឲ្យ ជា វិញ 52នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ពួក សង្គ្រាជ ពួក មេ ទ័ព រក្សា ព្រះ‌វិហារ និង ពួក ចាស់‌ទុំ ដែល មក ចាប់ ទ្រង់ ថា តើ អ្នក រាល់ គ្នា ចេញ មក ទាំង កាន់ ដាវ កាន់ ដំបង ដូច ជា មក ចាប់ ចោរ ឬ អី 53កាល ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា ក្នុង ព្រះ‌វិហារ រាល់ តែ ថ្ងៃ នោះ អ្នក រាល់ គ្នា មិន បាន លូក ដៃ មក ចាប់ ខ្ញុំ សោះ ប៉ុន្តែ នេះ ជា ពេល វេលា របស់ ផង អ្នក រាល់ គ្នា ទេ ហើយ ជា អំណាច នៃ សេចក្តី ងងឹត ផង។ 54គេ ក៏ ចាប់ ទ្រង់ ដឹក‌នាំ ទៅ ដល់ ដំណាក់ សំដេច សង្ឃ ឯ ពេត្រុស គាត់ តាម ទៅ ពី ចំងាយ ដែរ 55កាល គេ បាន បង្កាត់ ភ្លើង នៅ កណ្តាល ព្រះ‌លាន ហើយ អង្គុយ ជា មួយ គ្នា នោះ ពេត្រុស ក៏ អង្គុយ ជា មួយ នឹង គេ ដែរ 56មាន ស្រី បំរើ ម្នាក់ ឃើញ គាត់ អង្គុយ នៅ ជិត ភ្លើង ក៏ សំឡឹង មើល ហើយ និយាយ ថា អ្នក នេះ បាន នៅ ជា មួយ នឹង មនុស្ស នោះ ដែរ 57តែ គាត់ ប្រកែក ថា នាង អើយ ខ្ញុំ មិន ស្គាល់ មនុស្ស នោះ ទេ 58ក្រោយ បន្តិច មក មាន ម្នាក់ ទៀត ឃើញ គាត់ ហើយ ក៏ ថា អ្នក ឯង ជា ពួក នោះ ដែរ តែ ពេត្រុស ឆ្លើយ ថា អ្នក អើយ ខ្ញុំ មិន មែន ទេ 59រួច ប្រហែល ជា ១ ម៉ោង ក្រោយ មក មាន ម្នាក់ ទៀត ថា អ្នក នេះ ប្រាកដ ជា បាន នៅ ជា មួយ នឹង មនុស្ស នោះ ដែរ ដ្បិត ជា សាសន៍ កាលី‌ឡេ ដូច គ្នា 60តែ ពេត្រុស ប្រកែក ថា អ្នក អើយ ខ្ញុំ មិន ដឹង ជា អ្នក ថា ដូច ម្តេច ទេ កាល គាត់ កំពុង តែ និយាយ នៅ ឡើយ នោះ ស្រាប់ តែ មាន់ រងាវ ឡើង 61ហើយ ព្រះ‌អម្ចាស់ ទ្រង់ បែរ មក ទត មើល ពេត្រុស នោះ ពេត្រុស ក៏ នឹក ឃើញ ពី ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ដែល មាន ព្រះ‌បន្ទូល នឹង គាត់ ថា មុន ដែល មាន់ រងាវ នោះ អ្នក នឹង ប្រកែក ៣ ដង ថា មិន ស្គាល់ ខ្ញុំ 62រួច គាត់ ចេញ ទៅ ក្រៅ ដោយ យំ ក្តួល។ 63ឯ ពួក មនុស្ស ដែល រក្សា ព្រះ‌យេស៊ូវ គេ ចំអក ឲ្យ ហើយ វាយ ទ្រង់ 64ក៏ ខ្ទប់ ព្រះ‌នេត្រ ហើយ ទះ កំផ្លៀង ទ្រង់ ដោយ ទូល ថា ចូរ ទាយ ចុះ តើ អ្នក ណា បាន ទះ ឯង 65គេ ក៏ ពោល ពាក្យ ប្រមាថ ទ្រង់ ជា ច្រើន ទៅ ទៀត ដែរ។ 66ដល់ ព្រឹក ឡើង នោះ ពួក ចាស់‌ទុំ បណ្តា‌ជន ព្រម ទាំង ពួក សង្គ្រាជ និង ពួក អាចារ្យ ក៏ ប្រជុំ គ្នា ហើយ គេ នាំ ទ្រង់ មក ក្នុង ក្រុម‌ជំនុំ សួរ ថា 67បើ ឯង ជា ព្រះ‌គ្រីស្ទ មែន ចូរ ប្រាប់ មក យើង ចុះ តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា បើ សិន ជា ខ្ញុំ ជំរាប ដល់ លោក រាល់ គ្នា នោះ លោក ក៏ មិន ព្រម ជឿ 68ហើយ បើ ខ្ញុំ សួរ លោក វិញ នោះ ក៏ មិន ព្រម ឆ្លើយ មក ខ្ញុំ ឬ លែង ឲ្យ ខ្ញុំ ទៅ ដែរ 69អំណឹះ ទៅ មុខ កូន មនុស្ស នឹង អង្គុយ ខាង ស្តាំ ព្រះ‌ចេស្តា នៃ ព្រះ 70នោះ ទាំង អស់ គ្នា និយាយ ឡើង ថា ដូច្នេះ ឯង ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ឬ អី ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា លោក រាល់ គ្នា មាន ប្រសាសន៍ ដូច្នោះ នោះ គឺ ខ្ញុំ នេះ ហើយ 71គេ ក៏ និយាយ ថា តើ ចាំ បាច់ ត្រូវ ការ នឹង ទី បន្ទាល់ អ្វី ទៀត ព្រោះ យើង បាន ឮ ចេញ ពី មាត់ ខ្លួន វា មក ស្រាប់ ហើយ។


Copyrighted Material
Learn More

will be added

X\