Luke - លូកា 24

1លុះ ដល់ ថ្ងៃ ទី ១ ក្នុង អាទិត្យ កាល ភ្លឺ ស្រាងៗ នោះ គេ យក គ្រឿង ក្រអូប ដែល រៀប‌ចំ នោះ នាំ គ្នា ទៅ ឯ ផ្នូរ មាន អ្នក ខ្លះ ទៀត ទៅ ជា មួយ ដែរ 2គេ ក៏ ឃើញ ថ្ម បាន រមៀល ចេញ ពី មាត់ ផ្នូរ ហើយ 3តែ កាល ចូល ទៅ នោះ មិន ឃើញ ព្រះ‌សព ព្រះ‌អម្ចាស់‌យេស៊ូវ ទេ 4កំពុង ដែល មាន សេចក្តី ងឿង‌ឆ្ងល់ អំពី ការ នោះ ស្រាប់ តែ ឃើញ មាន ២ នាក់ ស្លៀក‌ពាក់ ភ្លឺ‌ព្រោង‌ពា្រយ ឈរ ជិត គេ 5គេ ក៏ ភ័យ ស្លុត ហើយ ក្រាប ផ្កាប់ មុខ នឹង ដី រួច អ្នក នោះ និយាយ មក គេ ថា ហេតុ អ្វី បាន ជា មក រក ព្រះ‌អង្គ ដែល មាន ព្រះ‌ជន្ម រស់ នៅ ក្នុង ទី ខ្មោច ស្លាប់ ដូច្នេះ 6ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ហើយ មិន គង់ នៅ ទី នេះ ទេ ចូរ នឹក ចាំ ពី ព្រះ‌បន្ទូល ដែល ទ្រង់ មាន ព្រះ‌បន្ទូល នឹង អ្នក រាល់ គ្នា ក្នុង កាល ដែល នៅ ស្រុក កាលី‌ឡេ នៅ ឡើយ ថា 7កូន មនុស្ស ត្រូវ គេ បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ មនុស្ស មាន បាប ឲ្យ គេ ឆ្កាង ហើយ ៣ ថ្ងៃ ក្រោយ មក នឹង រស់ ឡើង វិញ 8នោះ គេ ក៏ នឹក ឃើញ ពី ព្រះ‌បន្ទូល ទ្រង់ 9លុះ វិល មក ពី ផ្នូរ វិញ នោះ ក៏ ប្រាប់ ពី ការ ទាំង នោះ ដល់ ពួក ១១ នាក់ និង អ្នក ឯ ទៀត ទាំង ប៉ុន្មាន ដែរ 10រីឯ ពួក ស្ត្រី ដែល ប្រាប់ ពី ការ ទាំង នោះ ដល់ ពួក  សាវក នោះ គឺ ម៉ារា ពី ស្រុក ម៉ាក់‌ដាឡា ១ យ៉ូអាន់ ១ ម៉ារា ជា ម្តាយ យ៉ាកុប ១ ហើយ ស្ត្រី ឯ ទៀត ដែល នៅ ជា មួយ គ្នា ផង 11ពួក  សាវក មិន បាន ជឿ ទេ ដ្បិត ពាក្យ សំដី របស់ ស្រីៗ នោះ មើល ទៅ ដូច ជា រឿង លេង សុទ្ធ 12តែ ពេត្រុស គាត់ ក្រោក ឡើង រត់ ទៅ ឯ ផ្នូរ ក៏ ឱន មើល ទៅ ឃើញ តែ សំពត់‌ស្នប ទទេ រួច វិល ទៅ ផ្ទះ ទាំង អស្ចារ្យ ក្នុង ចិត្ត ពី ការ ដែល កើត មាន មក។ 13រីឯ នៅ ថ្ងៃ នោះ ឯង មាន ពួក សិស្ស ២ នាក់ កំពុង តែ ដើរ ទៅ ឯ ភូមិ អេម៉ោស ចំងាយ ១១ គីឡូ‌ម៉ែត្រ ពី ក្រុង យេរូ‌សា‌ឡឹម ទៅ 14គេ កំពុង តែ និយាយ គ្នា ពី អស់ ទាំង ការ ដែល កើត មាន មក នោះ 15កាល គេ កំពុង តែ និយាយ គ្នា ហើយ រិះ‌គិត ដូច្នេះ នោះ ព្រះ‌យេស៊ូវ ក៏ ចូល មក យាង ជា មួយ នឹង គេ ដែរ 16តែ ភ្នែក គេ ត្រូវ ថ្ពឹន មិន ឲ្យ ស្គាល់ ទ្រង់ ទេ 17ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា តើ រឿង អ្វី ដែល អ្នក និយាយ គ្នា កំពុង ដែល ដើរ ទៅ ដោយ មាន មុខ ស្រងូត ដូច្នេះ 18ឯ ម្នាក់ ដែល ឈ្មោះ ក្លេវប៉ាស គាត់ ឆ្លើយ ថា តើ អ្នក ស្នាក់ នៅ ក្នុង ក្រុង យេរូ‌សា‌ឡឹម តែ ម្នាក់ ឯង ទេ ឬ អី បាន ជា មិន ដឹង ការ ដែល កើត មក នៅ គ្រា នេះ 19ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ ការ អ្វី ហ្នឹង នោះ គេ ឆ្លើយ ថា គឺ ពី ដំណើរ លោក យេស៊ូវ ពី ស្រុក ណា‌សារ៉ែត ជា ហោរា ដែល ការ លោក ធ្វើ និង ពាក្យ សំដី របស់ លោក សុទ្ធ តែ មាន ឫទ្ធិ នៅ ចំពោះ ព្រះ និង បណ្តា‌ជន ទាំង‌ឡាយ ផង 20ហើយ ពី បែប យ៉ាង ណា ដែល ពួក សង្គ្រាជ និង ពួក នាម៉ឺន យើង ខ្ញុំ បាន បញ្ជូន លោក ទៅ ឲ្យ ជាប់ ទោស ដល់ ជីវិត ហើយ ឆ្កាង លោក ផង 21តែ យើង ខ្ញុំ បាន សង្ឃឹម ថា គឺ លោក នេះ ហើយ ជា ព្រះ ដែល រៀប នឹង ប្រោស លោះ សាសន៍ អ៊ីស្រា‌អែល ទាំង ប៉ុន្មាន ឥឡូវ នេះ ក៏ មាន ការ នេះ ថែម ទៀត ដ្បិត នេះ គំរប់ ៣ ថ្ងៃ ហើយ តាំង ពី ការ ទាំង នោះ កើត មក 22ហើយ មាន ស្ត្រី ខ្លះ ក្នុង ពួក យើង ខ្ញុំ បាន នាំ ឲ្យ ឆ្ងល់ ដែរ ដោយ បាន ទៅ ឯ ផ្នូរ ពី ព្រលឹម 23តែ រក សព លោក មិន ឃើញ សោះ ហើយ គេ មក ប្រាប់ យើង ថា ឃើញ ទេវតា លេច មក ប្រាប់ ថា លោក រស់ ឡើង វិញ ហើយ 24មាន ពួក យើង ខ្ញុំ ខ្លះ បាន ទៅ ឯ ផ្នូរ ដែរ ក៏ ឃើញ ដូច ជា ពួក ស្រី បាន ថា មែន តែ មិន បាន ឃើញ រូប លោក ទេ 25នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ឱ មនុស្ស ឥត ពិចារណា ហើយ ក្រ នឹង ជឿ អស់ ទាំង សេចក្តី ដែល ពួក ហោរា បាន ទាយ ទុក មក អើយ 26តើ មិន គួរ ឲ្យ ព្រះ‌គ្រីស្ទ រង ទុក្ខ ទាំង នោះ ហើយ ចូល ទៅ ក្នុង សិរី‌ល្អ នៃ ទ្រង់ វិញ ទេ ឬ អី 27រួច ទ្រង់ ក៏ ស្រាយ ន័យ សេចក្តី ដែល តម្រូវ ដល់ ទ្រង់ ពី ក្នុង គម្ពីរ ទាំង‌ឡាយ ឲ្យ គេ ស្តាប់ ចាប់ តាំង ពី គម្ពីរ លោក ម៉ូសេ និង គម្ពីរ ពួក ហោរា រៀង មក 28នោះ ក៏ ជិត ដល់ ភូមិ ដែល គេ គិត ទៅ ហើយ ទ្រង់ ធ្វើ ដូច ជា ចង់ យាង បង្ហួស 29តែ គេ ឃាត់ ទ្រង់ ដោយ ពាក្យ ថា សូម នៅ ជា មួយ នឹង យើង ខ្ញុំ សិន ពី ព្រោះ ល្ងាច ថ្ងៃ ទាប ណាស់ ហើយ ដូច្នេះ ទ្រង់ ក៏ យាង ចូល ទៅ គង់ ជា មួយ នឹង គេ 30កាល គង់ នៅ តុ ជា មួយ គ្នា នោះ ទ្រង់ យក នំបុ័ង មក ប្រទាន ពរ រួច កាច់ ប្រទាន ទៅ ឲ្យ គេ 31នោះ ភ្នែក គេ បាន បើក ភ្លឺ ឡើង ហើយ គេ បាន ស្គាល់ ទ្រង់ តែ ទ្រង់ បាត់ ពី មុខ គេ ទៅ ភ្លាម 32នោះ គេ និយាយ គ្នា ថា តើ យើង មិន មាន សេចក្តី ខ្មួល‌ខ្មាញ់ នៅ ក្នុង ចិត្ត ក្នុង ពេល ដែល ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល នឹង យើង ហើយ សំដែង ពី គម្ពីរ តាម ផ្លូវ នោះ ទេ ឬ អី 33នៅ វេលា នោះ ឯង គេ ក៏ ក្រោក ឡើង ត្រឡប់ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម វិញ ឃើញ ពួក  សាវក ១១ នាក់ និង អស់ អ្នក ដែល នៅ ជា មួយ បាន ប្រជុំ គ្នា កំពុង តែ និយាយ ថា 34ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ មែន ក៏ បាន លេច មក មក ឲ្យ ស៊ីម៉ូន ឃើញ 35នោះ គេ ក៏ និយាយ ប្រាប់ ពី ការ ដែល កើត មាន មក តាម ផ្លូវ ហើយ ដែល គេ បាន ស្គាល់ ទ្រង់ ជាក់ ដោយ ទ្រង់ កាច់ នំបុ័ង ឲ្យ។ 36កាល កំពុង តែ ប្រាប់ រឿង ទាំង នោះ ស្រាប់ តែ ព្រះ‌យេស៊ូវ ទ្រង់ ឈរ នៅ កណ្តាល គេ មាន ព្រះ‌បន្ទូល ថា សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ សេចក្តី សុខ សាន្ត ចុះ 37តែ គេ ភ័យ ញ័រ ទាំង មាន សេចក្តី ស្ញែង ខ្លាច ជា ខ្លាំង ដោយ ស្មាន ថា ជា ខ្មោច លង វិញ 38ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ហេតុ អ្វី បាន ជា វិល‌វល់ ហើយ សង្ស័យ ក្នុង ចិត្ត ដូច្នេះ 39ចូរ មើល មក ដៃ និង ជើង ខ្ញុំ ឲ្យ បាន ដឹង ថា នេះ គឺ ខ្ញុំ ពិត មែន ចូរ ពាល់ ខ្ញុំ មើល ដ្បិត ខ្មោច គ្មាន សាច់ ឬ ឆ្អឹង ដូច ជា ឃើញ ខ្ញុំ នេះ ទេ 40លុះ ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នោះ រួច ហើយ នោះ ក៏ បង្ហាញ ព្រះ‌ហស្ត និង ព្រះ‌បាទ ទ្រង់ ដល់ គេ 41កាល គេ មិន ទាន់ ជឿ នៅ ឡើយ ដោយ ព្រោះ មាន សេចក្តី អំណរ និង សេចក្តី អស្ចារ្យ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា នៅ ទី នេះ អ្នក រាល់ គ្នា មាន អ្វី បរិភោគ ឬ ទេ 42គេ ក៏ យក ត្រី អាំង ១ ដុំ និង សំណុំ ឃ្មុំ មក ថ្វាយ ទ្រង់ 43រួច ទ្រង់ យក ទៅ សោយ នៅ មុខ គេ 44ក៏ មាន ព្រះ‌បន្ទូល ថា នេះ ហើយ ជា សេចក្តី ដែល ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា កាល នៅ ជា មួយ គ្នា នៅ ឡើយ គឺ ថា ត្រូវ តែ សំរេច គ្រប់ ទាំង សេចក្តី ដែល បាន ចែង ទុក ពី ខ្ញុំ ទោះ ក្នុង ក្រឹត្យ‌វិន័យ លោក ម៉ូសេ ក្នុង ទំនាយ ពួក ហោរា ឬ ក្នុង បទ ទំនុក ដំកើង ផង 45នោះ ទ្រង់ ក៏ បើក បំភ្លឺ សតិ‌ស្មារតី គេ ឲ្យ បាន យល់ ក្នុង គម្ពីរ 46ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា គឺ សេចក្តី នេះ ហើយ ដែល បាន ចែង ទុក មក គឺ ថា ព្រះ‌គ្រីស្ទ ត្រូវ រង ទុក្ខ លំបាក ហើយ នៅ ថ្ងៃ ទី ៣ ទ្រង់ នឹង រស់ ពី ស្លាប់ ឡើង វិញ 47ហើយ ត្រូវ ឲ្យ ការ ប្រែ ចិត្ត និង សេចក្តី ប្រោស ឲ្យ រួច បាន ប្រកាស ប្រាប់ ដល់ អស់ ទាំង សាសន៍ ដោយ នូវ ព្រះ‌នាម ទ្រង់ ចាប់ តាំង ពី ក្រុង យេរូ‌សា‌ឡឹម ទៅ 48អ្នក រាល់ គ្នា ជា ស្មរ បន្ទាល់ ពី ការ ទាំង នេះ 49ហើយ មើល ខ្ញុំ នឹង ឲ្យ សេចក្តី សន្យា របស់ ព្រះ‌វរ‌បិតា មក សណ្ឋិត លើ អ្នក រាល់ គ្នា ចូរ អ្នក រាល់ គ្នា នៅ តែ ក្នុង ក្រុង យេរូ‌សា‌ឡឹម ដរាប ដល់ ព្រះ‌ចេស្តា ពី ស្ថាន លើ បាន មក គ្រប ដណ្តប់ លើ អ្នក រាល់ គ្នា។ 50នោះ ទ្រង់ នាំ គេ ចេញ ទៅ ត្រឹម បេថានី រួច ទ្រង់ លើក ព្រះ‌ហស្ត ឡើង ប្រទាន ពរ ឲ្យ 51កំពុង ដែល ទ្រង់ ប្រទាន ពរ នោះ ព្រះ‌វរ‌បិតា បាន ញែក ទ្រង់ ចេញ ពី គេ លើក ឡើង ទៅ ស្ថាន‌សួគ៌ ទៅ 52គេ ក៏ ក្រាប ថ្វាយ បង្គំ ទ្រង់ រួច ត្រឡប់ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម វិញ ដោយ អំណរ ជា ខ្លាំង 53ក៏ នៅ ក្នុង ព្រះ‌វិហារ ជានិច្ច ទាំង សរសើរ ហើយ លើក ដំកើង ព្រះ។ អាម៉ែន។:៚


Copyrighted Material
Learn More

will be added

X\