Luke - លូកា 5

1កាល ទ្រង់ កំពុង ឈរ នៅ មាត់ សមុទ្រ គេនេ‌សារ៉ែត នោះ មាន មនុស្ស កក‌កុញ ប្រជ្រៀត គ្នា មក ឯ ទ្រង់ ដើម្បី នឹង ស្តាប់ ព្រះ‌បន្ទូល 2ហើយ ទ្រង់ ទត ឃើញ ទូក ២ ចត នៅ មាត់ សមុទ្រ ដែល ពួក អ្នក នេសាទ បាន ឡើង ទៅ លាង អួន ហើយ 3ទ្រង់ យាង ចុះ ទូក ១ នោះ ជា ទូក របស់ ស៊ីម៉ូន ក៏ សូម ឲ្យ គាត់ ចេញ ទូក ពី ដី បន្តិច ទៅ រួច ទ្រង់ គង់ បង្រៀន ដល់ បណ្តា មនុស្ស ពី ក្នុង ទូក វិញ 4លុះ ឈប់ អធិប្បាយ ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ស៊ីម៉ូន ថា ឲ្យ ចេញ ទូក ទៅ ឯ កន្លែង ទឹក ជ្រៅ ទំលាក់ អួន ចាប់ ត្រី ចុះ 5ស៊ីម៉ូន ទូល ឆ្លើយ ថា លោក គ្រូ អើយ យប់ មិញ យើង ខ្ញុំ បាន ខំ ដឹក អួន ទាល់ ភ្លឺ គ្មាន បាន អ្វី សោះ តែ ខ្ញុំ នឹង ទំលាក់ អួន តាម ពាក្យ លោក មើល 6កាល ទំលាក់ ទៅ នោះ ក៏ ជាប់ បាន ត្រី សន្ធឹក ដល់ ម៉្លេះ បាន ជា អួន ចាប់ តាំង ធ្លាយ 7នោះ គេ បោយ ដៃ ហៅ គូ‌កន ដែល នៅ ក្នុង ទូក ១ ទៀត ឲ្យ មក ជួយ គ្នា គេ ក៏ មក ហើយ ចាប់ ដាក់ បាន ពេញ ទូក ទាំង ២ ទាល់ តែ ពៀប ស្ទើរ នឹង លិច 8កាល ស៊ីម៉ូន-ពេត្រុស បាន ឃើញ ដូច្នោះ នោះ គាត់ ក្រាប នៅ ទៀប ព្រះ‌ជង្ឃ ព្រះ‌យេស៊ូវ ទូល ថា ព្រះ‌អម្ចាស់ អើយ សូម ថយ ចេញ ពី ទូល‌បង្គំ ដ្បិត ទូល‌បង្គំ ជា មនុស្ស មាន បាប 9គាត់ ទូល ដូច្នោះ ដោយ ហេតុ គាត់ និង ពួក អ្នក នៅ ជា មួយ នឹក ស្ងើច ក្នុង ចិត្ត ពី ត្រី ដែល បាន ច្រើន ដល់ ម៉្លោះ 10ហើយ យ៉ាកុប និង យ៉ូហាន ជា កូន សេបេដេ ដែល ជា ពួក ហ៊ុន នឹង ស៊ីម៉ូន ក៏ ដូច្នោះ ដែរ តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ស៊ីម៉ូន ថា កុំ ខ្លាច អី ពី នេះ ទៅ មុខ អ្នក នឹង ចាប់ មនុស្ស វិញ 11រួច កាល ទូក បាន ដល់ គោក នោះ គេ ទុក របស់ ទាំង អស់ ចោល ហើយ ដើរ តាម ទ្រង់ ទៅ។ 12កាល ព្រះ‌យេស៊ូវ គង់ នៅ ក្នុង ទី ក្រុង ១ នោះ មាន មនុស្ស ម្នាក់ កើត ឃ្លង់ ពេញ ទាំង ខ្លួន គាត់ ឃើញ ទ្រង់ ក៏ ទំលាក់ ខ្លួន ផ្កាប់ មុខ ទូល អង្វរ ថា ព្រះ‌អម្ចាស់ អើយ បើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នោះ ទ្រង់ អាច នឹង ប្រោស ឲ្យ ទូល‌បង្គំ ជា ស្អាត បាន 13ទ្រង់ ក៏ លូក ព្រះ‌ហស្ត ទៅ ពាល់ គាត់ ដោយ ព្រះ‌បន្ទូល ថា ខ្ញុំ ចង់ ដែរ ឲ្យ ជា ស្អាត ចុះ ស្រាប់ តែ ឃ្លង់ ចេញ ពី គាត់ ជា ១ រំពេច ទៅ 14រួច ទ្រង់ ហាម មិន ឲ្យ គាត់ ប្រាប់ ដល់ អ្នក ណា ឡើយ តែ ត្រូវ ទៅ បង្ហាញ ខ្លួន ឲ្យ សង្ឃ ពិនិត្យ មើល ហើយ ថ្វាយ ដង្វាយ ដោយ ព្រោះ បាន ជា ស្អាត វិញ ដូច ជា លោក ម៉ូសេ បាន បង្គាប់ មក ទុក ជា ទី បន្ទាល់ ដល់ ពួក លោក 15ប៉ុន្តែ ចេះ តែ ឮ និយាយ ពី ទ្រង់ កាន់ តែ ខ្លាំង ឡើង ក៏ មាន មនុស្ស កក‌កុញ មក ស្តាប់ ផង ហើយ ឲ្យ ទ្រង់ បាន ប្រោស ជំងឺ គេ ឲ្យ ជា ផង 16តែ ទ្រង់ ថយ ចេញ ទៅ ឯ ទី ស្ងាត់ ដើម្បី អធិស្ឋាន វិញ។ 17មាន ថ្ងៃ ១ កាល ទ្រង់ កំពុង តែ បង្រៀន នោះ មាន ពួក ផារី‌ស៊ី និង ពួក អ្នក ប្រាជ្ញ ច្បាប់ ដែល ចេញ ពី គ្រប់ ទាំង ភូមិ ស្រុក កាលី‌ឡេ ស្រុក យូដា និង ក្រុង យេរូ‌សា‌ឡឹម គេ មក អង្គុយ ស្តាប់ ហើយ ព្រះ‌ចេស្តា នៃ ព្រះ‌អម្ចាស់ ក៏ នៅ ទី នោះ បំរុង នឹង ប្រោស គេ ឲ្យ ជា ដែរ 18នោះ ឃើញ មាន គេ សែង មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង ម្នាក់ ដេក លើ គ្រែ មក គេ រក ផ្លូវ នាំ គាត់ ចូល ទៅ ដាក់ នៅ ចំពោះ ទ្រង់ 19តែ ពុំ បាន សោះ ដោយ ព្រោះ មាន មនុស្ស សន្ធឹក ណាស់ នោះ ក៏ ឡើង ទៅ លើ ដំបូល សំរូត គាត់ ទៅ ទាំង ដេក លើ គ្រែ នៅ កណ្តាល ជំនុំ ចំពោះ ព្រះ‌យេស៊ូវ តាម ប្រហោង ដំបូល 20លុះ ទ្រង់ បាន ឃើញ សេចក្តី ជំនឿ របស់ គេ ដូច្នោះ ក៏ មាន ព្រះ‌បន្ទូល ថា អ្នក អើយ បាប អ្នក បាន អត់ ទោស ឲ្យ អ្នក ហើយ 21នោះ ពួក អាចារ្យ និង ពួក ផារី‌ស៊ី ចាប់ តាំង រិះ‌គិត គ្នា ថា តើ អ្នក ណា នេះ ដែល ពោល ពាក្យ ប្រមាថ ព្រះ ដូច្នេះ ក្រៅ ពី ព្រះ ១ តើ មាន អ្នក ណា អាច នឹង អត់ ទោស បាប បាន 22តែ ព្រះ‌យេស៊ូវ បាន ជ្រាប គំនិត គេ ក៏ មាន ព្រះ‌បន្ទូល សួរ ថា ហេតុ អ្វី បាន ជា អ្នក រិះ‌គិត ក្នុង ចិត្ត ដូច្នេះ 23ដ្បិត ដែល ថា បាប អ្នក បាន អត់ ទោស ឲ្យ អ្នក ហើយ ឬ ថា ចូរ អ្នក ក្រោក ឡើង ដើរ ទៅ នោះ តើ ពាក្យ ណា ដែល ងាយ ថា ជា ជាង 24ប៉ុន្តែ ដើម្បី ឲ្យ អ្នក រាល់ គ្នា ដឹង ថា កូន មនុស្ស មាន អំណាច នឹង អត់ ទោស បាប នៅ ផែន‌ដី បាន (នោះ ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ អ្នក ស្លាប់ ដៃ ស្លាប់ ជើង វិញ) ខ្ញុំ ប្រាប់ អ្នក ថា ចូរ ក្រោក ឡើង យក គ្រែ អ្នក ដើរ ទៅ ផ្ទះ ទៅ 25គាត់ ក៏ ក្រោក ឈរ ឡើង នៅ មុខ គេ ជា ១ រំពេច ហើយ លើក គ្រែ ដែល បាន ដេក ចេញ ទៅ ឯ ផ្ទះ ទាំង សរសើរ‌ដំកើង ដល់ ព្រះ បណ្តើរ 26នោះ បណ្តា មនុស្ស កើត មាន សេចក្តី អស្ចារ្យ ទាំង អស់ គ្នា ក៏ សរសើរ‌ដំកើង ព្រះ ហើយ មាន សេចក្តី ភ័យ ខ្លាច ជា ខ្លាំង ថា យើង បាន ឃើញ ការ ចំឡែក ណាស់ នៅ ថ្ងៃ នេះ។ 27ក្រោយ ការ ទាំង នោះ ទ្រង់ យាង ចេញ ទៅ ឃើញ អ្នក យក ពន្ធ ម្នាក់ ឈ្មោះ លេវី កំពុង អង្គុយ នៅ ទី យក ពន្ធ ទ្រង់ មាន ព្រះ‌បន្ទូល ហៅ គាត់ ថា ចូរ មក តាម ខ្ញុំ ឯ ណេះ 28គាត់ ក៏ ទុក របស់ ទាំង អស់ ចោល ក្រោក តាម ទ្រង់ ទៅ 29លេវី បាន រៀប ជប់‌លៀង ជា ធំ ថ្វាយ ទ្រង់ នៅ ផ្ទះ គាត់ ហើយ មាន អ្នក យក ពន្ធ ទាំង ហ្វូង និង មនុស្ស ឯ ទៀត មក អង្គុយ នៅ តុ ជា មួយ គ្នា ដែរ 30ពួក អាចារ្យ និង ពួក ផារី‌ស៊ី គេ ឌុក‌ដាន់ ពួក សិស្ស ទ្រង់ ថា ហេតុ អ្វី បាន ជា បរិភោគ ជា មួយ នឹង ពួក អ្នក យក ពន្ធ និង មនុស្ស មាន បាប ដូច្នេះ 31តែ ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ទៅ គេ ថា ពួក អ្នក ជា មិន ត្រូវ ការ នឹង គ្រូ‌ពេទ្យ ទេ ត្រូវ ការ តែ ពួក អ្នក ដែល ឈឺ ប៉ុណ្ណោះ 32ខ្ញុំ មិន បាន ហៅ ពួក មនុស្ស សុចរិត ទេ គឺ មក ហៅ តែ មនុស្ស មាន បាប ឲ្យ គេ ប្រែ ចិត្ត វិញ ទេ តើ។ 33គេ ទូល ទ្រង់ ថា ហេតុ អ្វី បាន ជា ពួក សិស្ស លោក យ៉ូហាន តម ហើយ អធិស្ឋាន ជា ញយៗ ដូច ជា សិស្ស របស់ ពួក ផារី‌ស៊ី ដែរ តែ សិស្ស លោក តែង តែ បរិភោគ ដូច្នេះ វិញ 34ទ្រង់ មាន ព្រះ‌បន្ទូល តប ថា កំពុង ដែល ប្តី ថ្មោង‌ថ្មី នៅ ជា មួយ គ្នា តើ អាច នឹង ឲ្យ ពួក សំឡាញ់ គាត់ តម អាហារ បាន ឬ ទេ 35តែ នឹង មាន ថ្ងៃ មក ដល់ កាល ណោះ ប្តី នឹង ត្រូវ ដក យក ចេញ ពី គេ ទៅ នៅ គ្រា នោះ គេ នឹង តម វិញ 36ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ជា ពាក្យ ប្រៀប ប្រដូច ថា គ្មាន អ្នក ណា ដែល យក កំណាត់ ថ្មី មក ប៉ះ អាវ ចាស់ ទេ បើ ធ្វើ ដូច្នោះ នឹង នាំ ឲ្យ រហែក ដល់ ទាំង កំណាត់ ថ្មី ដែរ ហើយ កំណាត់ ដែល យក ពី អាវ ថ្មី ក៏ មិន សម នឹង អាវ ចាស់ ផង 37ក៏ គ្មាន អ្នក ណា ដែល យក ស្រា ទំពាំង‌បាយ‌ជូរ ថ្មី ដាក់ ក្នុង ថង់ ស្បែក ចាស់ ដែរ បើ ធ្វើ ដូច្នោះ ស្រា ទំពាំង‌បាយ‌ជូរ ថ្មី នឹង ទំលាយ ថង់ ស្បែក ហូរ ចេញ មក ហើយ ថង់ ស្បែក ក៏ ត្រូវ ខូច ខាត ផង 38តោង តែ ដាក់ ស្រា ទំពាំង‌បាយ‌ជូរ ថ្មី ក្នុង ថង់ ស្បែក ថ្មី វិញ នោះ ទាំង ២ យ៉ាង នឹង បាន គង់ នៅ 39លុះ កាល បាន ផឹក ស្រា ទំពាំង‌បាយ‌ជូរ ចាស់ ហើយ គ្មាន អ្នក ណា ចង់ បាន ថ្មី ទេ ដ្បិត គេ ថា ចាស់ ឆ្ងាញ់ ជាង។


Copyrighted Material
Learn More

will be added

X\