Luke - លូកា 6

1មាន កាល ១ ថ្ងៃ ជា ថ្ងៃ ឈប់ សំរាក ទ្រង់ យាង កាត់ ស្រែ ហើយ ពួក សិស្ស បាន បូត គួរ ស្រូវ បរិភោគ ដោយ ញី នឹង ដៃ 2មាន ពួក ផារី‌ស៊ី ខ្លះ ស្តី ថា ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា ធ្វើ ការ ដែល គ្មាន ច្បាប់ ធ្វើ នៅ ថ្ងៃ ឈប់ សំរាក ដូច្នេះ 3តែ ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ទៅ គេ ថា តើ អ្នក រាល់ គ្នា មិន បាន មើល រឿង នេះ ផង ទេ ឬ អី គឺ ពី ការ ដែល ហ្លួង ដាវីឌ ទ្រង់ ធ្វើ ក្នុង កាល ដែល ទ្រង់ និង ពួក អ្នក នៅ ជា មួយ បាន ឃ្លាន 4ដែល ទ្រង់ យាង ចូល ទៅ ក្នុង ដំណាក់ ព្រះ យក នំបុ័ង តាំង ទុក ទៅ សោយ ទាំង ចែក ឲ្យ ពួក អ្នក នៅ ជា មួយ នឹង ទ្រង់ ផង ដែល គ្មាន ច្បាប់ ឲ្យ បរិភោគ សោះ ជា របស់ ទុក សំរាប់ តែ ពួក សង្ឃ ប៉ុណ្ណោះ 5រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា កូន មនុស្ស ក៏ ជា ម្ចាស់ នៃ ថ្ងៃ ឈប់ សំរាក ដែរ។ 6នៅ ថ្ងៃ ឈប់ សំរាក ១ ទៀត ទ្រង់ ចូល ទៅ បង្រៀន ក្នុង សាលា ប្រជុំ ហើយ នៅ ទី នោះ មាន មនុស្ស ម្នាក់ ដែល ស្វិត ដៃ ខាង ស្តាំ 7ឯ ពួក អាចារ្យ និង ពួក ផារី‌ស៊ី ក៏ សំឡឹង មើល ក្រែង ទ្រង់ ប្រោស ឲ្យ គាត់ ជា នៅ ថ្ងៃ ឈប់ សំរាក ដែរ គឺ ដើម្បី នឹង រក រឿង ចោទ ប្រកាន់ ទ្រង់ 8តែ ទ្រង់ ស្គាល់ គំនិត គេ ក៏ មាន ព្រះ‌បន្ទូល ទៅ មនុស្ស ស្វិត ដៃ ថា ចូរ ក្រោក ឡើង ឈរ នៅ កណ្តាល នុ៎ះ ទៅ 9កាល គាត់ ក្រោក ឈរ ឡើង នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ខ្ញុំ ចង់ សួរ អ្នក រាល់ គ្នា ថា នៅ ថ្ងៃ ឈប់ សំរាក តើ មាន ច្បាប់ នឹង ធ្វើ ការ ល្អ ឬ អាក្រក់ និង សង្គ្រោះ ជីវិត ឬ បំផ្លាញ 10ទ្រង់ ក៏ ងាក ជុំ‌វិញ ទត មើល គេ ទាំង អស់ គ្នា រួច មាន ព្រះ‌បន្ទូល ទៅ មនុស្ស នោះ ថា ចូរ អ្នក លាត ដៃ ទៅ អ្នក នោះ ក៏ លាត ហើយ ដៃ គាត់ បាន ជា ដូច ម្ខាង 11គេ មាន សេចក្តី ឃោរ‌ឃៅ ពោរ‌ពេញ ក៏ ពិគ្រោះ គ្នា ពី ការ អ្វី ដែល ត្រូវ ធ្វើ ដល់ ព្រះ‌យេស៊ូវ។ 12នៅ គ្រា នោះ ទ្រង់ ចេញ ទៅ ឯ ភ្នំ ដើម្បី នឹង អធិស្ឋាន រួច ទ្រង់ អធិស្ឋាន ដល់ ព្រះ ដរាប ទាល់ ភ្លឺ 13លុះ ភ្លឺ ឡើង ទ្រង់ ហៅ ពួក សិស្ស មក ក៏ រើស យក ១២ នាក់ ដែល ទ្រង់ ហៅ ថា សាវក 14គឺ ស៊ីម៉ូន ដែល ហៅ ថា ពេត្រុស ១ អនទ្រេ ជា ប្អូន គាត់ ១ យ៉ាកុប ១ យ៉ូហាន ១ ភីលីព ១ បារថូ‌ល៉ូមេ ១ 15ម៉ាថាយ ១ ថូម៉ាស ១ យ៉ាកុប ជា កូន អាល់‌ផាយ ១ ស៊ីម៉ូន ដែល ហៅ ជា អ្នក ឧស្សាហ៍ ១ 16និង យូដាស ជា ញាតិ នឹង យ៉ាកុប ១ ហើយ យូដាស-អ៊ីស្កា‌រីយ៉ុត ដែល ត្រឡប់ ជា អ្នក ក្បត់ ១ 17ទ្រង់ យាង ចុះ មក ជា មួយ នឹង អ្នក ទាំង នោះ ក៏ ឈប់ នៅ ត្រង់ កន្លែង រាប ស្មើ នោះ មាន សិស្ស ទ្រង់ ជា ច្រើន និង បណ្តា‌ជន កក‌កុញ មក ពី គ្រប់ កន្លែង នៅ ស្រុក យូដា ក្រុង យេរូ‌សា‌ឡឹម ហើយ ពី ស្រុក ទីរ៉ុស ស្រុក ស៊ីដូន ដែល នៅ ក្បែរ សមុទ្រ ដើម្បី នឹង ស្តាប់ ទ្រង់ ហើយ ប្រយោជន៍ ឲ្យ បាន ជា ជំងឺ គេ ផង 18ក៏ មាន មនុស្ស អារក្ស‌អសោច ចូល បាន ជា ដែរ 19មនុស្ស ទាំង អស់ រក ពាល់ ទ្រង់ ដ្បិត មាន ព្រះ‌ចេស្តា ចេញ ពី ទ្រង់ មក ប្រោស ឲ្យ ជា ទាំង អស់ គ្នា។ 20ទ្រង់ ងើប ព្រះ‌នេត្រ ឡើង ទត ទៅ ពួក សិស្ស មាន ព្រះ‌បន្ទូល ថា មាន ពរ ហើយ អ្នក រាល់ គ្នា ដែល ក្រ អើយ ដ្បិត នគរ ព្រះ ជា របស់ ផង អ្នក រាល់ គ្នា 21មាន ពរ ហើយ អ្នក រាល់ គ្នា ដែល ឃ្លាន ឥឡូវ នេះ ដ្បិត អ្នក រាល់ គ្នា នឹង បាន ឆ្អែត មាន ពរ ហើយ អ្នក រាល់ គ្នា ដែល យំ ឥឡូវ នេះ ដ្បិត អ្នក រាល់ គ្នា នឹង បាន សើច វិញ 22មាន ពរ ហើយ កាល ណា មនុស្ស នឹង ស្អប់ អ្នក រាល់ គ្នា ព្រម ទាំង កាត់‌កាល់ ត្មះ‌តិះ‌ដៀល ហើយ ចោល ឈ្មោះ អ្នក រាល់ គ្នា ចេញ ទុក ដូច ជា អាក្រក់ ដោយ ព្រោះ កូន មនុស្ស 23ចូរ អ្នក រាល់ គ្នា អរ សប្បាយ ឡើង នៅ ថ្ងៃ នោះ ហើយ លោត‌កញ្ឆេង ចុះ ដ្បិត មើល អ្នក រាល់ គ្នា មាន រង្វាន់ ជា យ៉ាង ធំ នៅ ឯ ស្ថាន‌សួគ៌ ឯ ពួក អយ្យកោ របស់ គេ ក៏ បាន ប្រព្រឹត្ត ចំពោះ ពួក ហោរា ពី ដើម យ៉ាង ដូច្នោះ ដែរ 24តែ វេទនា ដល់ អ្នក រាល់ គ្នា ជា អ្នក មាន ដ្បិត អ្នក រាល់ គ្នា កំពុង តែ មាន សេចក្តី កំសាន្ត ចិត្ត ក្នុង សម័យ នេះ 25វេទនា ដល់ អ្នក រាល់ គ្នា ដែល ឆ្អែត ដ្បិត នឹង ត្រូវ ឃ្លាន វិញ វេទនា ដល់ អ្នក រាល់ គ្នា ដែល សើច ក្នុង ជាន់ ឥឡូវ នេះ ដ្បិត នឹង កើត ទុក្ខ ព្រួយ ហើយ យំ សោក វិញ 26វេទនា ដល់ អ្នក រាល់ គ្នា កាល ណា មនុស្ស ទាំង អស់ និយាយ ល្អ ពី អ្នក រាល់ គ្នា ពី ព្រោះ កាល ពី ដើម ពួក អយ្យកោ បាន ប្រព្រឹត្ត នឹង ពួក ហោរា ក្លែង‌ក្លាយ យ៉ាង ដូច្នោះ ដែរ។ 27ប៉ុន្តែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ដែល កំពុង ស្តាប់ ថា ចូរ អ្នក រាល់ គ្នា ស្រឡាញ់ ពួក ខ្មាំង‌សត្រូវ ហើយ ប្រព្រឹត្ត ល្អ នឹង ពួក អ្នក ដែល ស្អប់ អ្នក រាល់ គ្នា វិញ 28ចូរ ឲ្យ ពរ ដល់ អ្នក ណា ដែល គេ ប្រទេច ផ្តាសា អ្នក ហើយ អធិស្ឋាន ឲ្យ អ្នក ណា ដែល ធ្វើ ទុក្ខ អ្នក 29ឯ អ្នក ណា ដែល ទះ កំផ្លៀង អ្នក ម្ខាង នោះ ត្រូវ បែរ ម្ខាង ទៅ ឲ្យ គេ ទៀត ហើយ បើ អ្នក ណា យក អាវ វែង របស់ អ្នក នោះ កុំ ឲ្យ ឃាត់ មិន ឲ្យ គេ យក អាវ តូច អ្នក ផង ឡើយ 30ចូរ ឲ្យ ដល់ អ្នក ណា ដែល សូម អ្នក ហើយ បើ អ្នក ណា យក របស់ អ្វី ផង អ្នក នោះ កុំ ឲ្យ ទារ វិញ ឡើយ 31ដែល អ្នក រាល់ គ្នា ចង់ ឲ្យ គេ ប្រព្រឹត្ត នឹង ខ្លួន ជា យ៉ាង ណា នោះ ត្រូវ តែ ប្រព្រឹត្ត នឹង គេ យ៉ាង នោះ ដែរ 32បើ អ្នក រាល់ គ្នា ស្រឡាញ់ តែ ពួក អ្នក ដែល ស្រឡាញ់ ដល់ អ្នក នោះ តើ មាន គុណ បំណាច់ អ្វី ដ្បិត ទាំង មនុស្ស មាន បាប ក៏ ស្រឡាញ់ ដល់ ពួក អ្នក ដែល ស្រឡាញ់ គេ ដូច គ្នា ដែរ 33ហើយ បើ អ្នក រាល់ គ្នា ប្រព្រឹត្ត ល្អ ចំពោះ តែ ពួក អ្នក ដែល ប្រព្រឹត្ត ល្អ នឹង ខ្លួន អ្នក នោះ តើ មាន គុណ បំណាច់ អ្វី ដ្បិត ទាំង មនុស្ស មាន បាប ក៏ ប្រព្រឹត្ត ដូច្នោះ ដែរ 34បើ អ្នក រាល់ គ្នា ឲ្យ គេ ខ្ចី ដែល សង្ឃឹម នឹង បាន វិញ នោះ តើ មាន គុណ បំណាច់ អ្វី ដ្បិត ទាំង មនុស្ស មាន បាប ក៏ ឲ្យ មនុស្ស មាន បាប ខ្ចី ដែរ ដើម្បី ឲ្យ បាន ដូច ដើម វិញ 35ចូរ ស្រឡាញ់ ដល់ ខ្មាំង‌សត្រូវ របស់ អ្នក រាល់ គ្នា ឲ្យ ប្រព្រឹត្ត ល្អ នឹង គេ ហើយ ឲ្យ គេ ខ្ចី ដោយ ឥត សង្ឃឹម នឹង បាន អ្វី មក វិញ ចុះ នោះ អ្នក រាល់ គ្នា នឹង បាន រង្វាន់ ជា យ៉ាង ធំ ហើយ និង ធ្វើ ជា កូន នៃ ព្រះ ដ៏ ខ្ពស់ បំផុត ដ្បិត ទ្រង់ តែង ល្អ ដល់ ទាំង មនុស្ស អកតញ្ញូ និង មនុស្ស អាក្រក់ ដែរ 36ដូច្នេះ ចូរ អ្នក រាល់ គ្នា មាន ចិត្ត មេត្តា‌ករុណា ដូច ជា ព្រះ‌វរ‌បិតា នៃ អ្នក ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ មេត្តា‌ករុណា ដែរ។ 37កុំ ឲ្យ ថ្កោល ទោស គេ ឲ្យ សោះ ដើម្បី កុំ ឲ្យ មាន គេ ថ្កោល ទោស អ្នក វិញ កុំ ឲ្យ និន្ទា គេ ឡើយ ដើម្បី កុំ ឲ្យ មាន គេ និន្ទា អ្នក វិញ ដែរ ចូរ លើក លែង ឲ្យ គេ នោះ គេ នឹង លើក លែង ឲ្យ អ្នក វិញ 38ចូរ ឲ្យ ទៅ គេ នោះ នឹង បាន មក អ្នក ដែរ គេ នឹង វាល់ ឲ្យ អ្នក យ៉ាង ល្អ ទាំង ញាត់ ទាំង រលាក់ ហើយ ដាក់ ឲ្យ ហៀរ នឹង យក មក ដាក់ បំពេញ ចិត្ត អ្នក ផង ដ្បិត គេ នឹង វាល់ ឲ្យ អ្នក តាម រង្វាល់ ណា ដែល អ្នក វាល់ ឲ្យ គេ។ 39ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប ទៅ គេ ថា តើ មនុស្ស ខ្វាក់ អាច នឹង ដឹក មនុស្ស ខ្វាក់ បាន ឬ ទេ តើ មិន ធ្លាក់ ទៅ ក្នុង រណ្តៅ ទាំង ២ នាក់ ទេ ឬ អី 40សិស្ស មិន មែន លើស ជាង គ្រូ ទេ តែ អ្នក ណា ដែល បាន គ្រប់ លក្ខណ៍ នោះ នឹង បាន ដូច ជា គ្រូ ដែរ 41ហេតុ អ្វី បាន ជា មើល ឃើញ កំទេច ដែល នៅ ក្នុង ភ្នែក ប្អូន អ្នក តែ មិន ឃើញ ធ្នឹម ដែល នៅ ក្នុង ភ្នែក ខ្លួន វិញ សោះ 42ធ្វើ ដូច ម្តេច ឲ្យ អ្នក ដែល មើល ធ្នឹម ក្នុង ភ្នែក ខ្លួន មិន ឃើញ អាច និយាយ ទៅ ប្អូន បាន ថា ប្អូន អើយ ឲ្យ អញ យក កំទេច ពី ភ្នែក ឯង ចេញ ដូច្នេះ ឱ អ្នក មាន ពុត អើយ ចូរ យក ធ្នឹម ពី ភ្នែក អ្នក ចេញ ជា មុន សិន នោះ ទើប នឹង បាន ឃើញ ច្បាស់ អាច នឹង យក កំទេច ចេញ ពី ភ្នែក ប្អូន អ្នក បាន ដែរ។ 43ដ្បិត គ្មាន ដើម ឈើ ល្អ ណា ដែល មាន ផល ផ្លែ អាក្រក់ ទេ ក៏ គ្មាន ដើម អាក្រក់ ណា ដែល មាន ផល ផ្លែ ល្អ ដែរ 44ពី ព្រោះ គេ ស្គាល់ ដើម ឈើ និមួយៗ ដោយ‌សារ តែ ផ្លែ ទេ គេ មិន ដែល បេះ ផ្លែ ល្វា ពី គុម្ព បន្លា ឬ ផ្លែ ទំពាំង‌បាយ‌ជូរ ពី អញ្ចាញ ឡើយ 45ឯ មនុស្ស ល្អ គេ ក៏ យក សេចក្តី ល្អ ពី កំណប់ ល្អ ដែល កប់ ទុក ក្នុង ចិត្ត គេ ហើយ មនុស្ស អាក្រក់ ក៏ យក សេចក្តី អាក្រក់ ចេញ ពី កំណប់ អាក្រក់ ក្នុង ចិត្ត ខ្លួន ដែរ ដ្បិត មាត់ គេ ពោល បញ្ចេញ សេចក្តី បរិបូរ ដែល នៅ ក្នុង ចិត្ត ជានិច្ច។ 46ហេតុ អ្វី បាន ជា ហៅ ខ្ញុំ ថា ឱ ព្រះ‌អម្ចាស់ៗ អើយ តែ មិន ធ្វើ តាម ពាក្យ ខ្ញុំ វិញ ដូច្នេះ 47ឯ អស់ អ្នក ដែល មក ស្តាប់ ពាក្យ ខ្ញុំ ទាំង នេះ ហើយ ប្រព្រឹត្ត តាម នោះ ខ្ញុំ នឹង បង្ហាញ ឲ្យ អ្នក រាល់ គ្នា ដឹង ថា អ្នក នោះ ធៀប ដូច ជា អ្វី 48គឺ ធៀប ដូច ជា មនុស្ស ម្នាក់ ដែល សង់ ផ្ទះ គាត់ បាន ជីក យ៉ាង ជ្រៅ ដាក់ ជើង សសរ នៅ លើ ថ្ម កាល មាន ទឹក ជន់ ឡើង ហូរ គំហុក មក ប៉ះ នឹង ផ្ទះ នោះ នោះ ធ្វើ ឲ្យ រញ្ជួយ មិន បាន ឡើយ ពី ព្រោះ បាន សង់ នៅ លើ ថ្ម 49តែ អ្នក ដែល ឮ ហើយ មិន ប្រព្រឹត្ត តាម នោះ ប្រៀប ដូច ជា មនុស្ស ម្នាក់ ដែល សង់ ផ្ទះ នៅ លើ ដី ឥត ដាំ ជើង សសរ សោះ លុះ ទឹក ហូរ គំហុក មក ប៉ះ ត្រូវ ផ្ទះ នោះ ក៏ រលំ ទៅ ភ្លាម ហើយ ត្រូវ ខូច ខាត ជា ច្រើន ផង។


Copyrighted Material
Learn More

will be added

X\