Luke - លូកា 8

1ក្រោយ នោះ មក ទៀត ទ្រង់ យាង ទៅ ប្រដៅ ក្នុង គ្រប់ ក្រុង គ្រប់ ភូមិ ជា មួយ នឹង ពួក ១២ នាក់ ព្រម ទាំង ប្រាប់ ដំណឹង ល្អ ពី នគរ ព្រះ 2ក៏ មាន ស្ត្រី ខ្លះ ដែល បាន ជា ពី អារក្ស‌អសោច ហើយ ពី ជំងឺ ផ្សេងៗ បាន ទៅ ជា មួយ ដែរ គឺ មាន ម៉ារា ហៅ ថា អ្នក ស្រុក ម៉ាក់‌ដាឡា ដែល មាន អារក្ស ៧ ចេញ ពី នាង ១ 3និង យ៉ូអាន់ ជា ប្រពន្ធ ឃូសា មហា‌តលិក ស្តេច ហេរ៉ូឌ ១ ស៊ូសាន ១ ហើយ ស្ត្រី ឯ ទៀតៗ ជា ច្រើន ដែរ ដែល យក ទ្រព្យ ខ្លួន មក ជួយ ទ្រង់។ 4កាល មាន មនុស្ស មក ពី គ្រប់ ស្រុក ប្រជុំ គ្នា ឯ ទ្រង់ ជា ណែន‌ណាន់‌តាន់‌តាប់ ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ដោយ ពាក្យ ប្រៀប ប្រដូច ថា 5«មាន អ្នក ព្រោះ ពូជ ម្នាក់ ចេញ ទៅ ព្រោះ កំពុង ដែល គាត់ ព្រោះ នោះ មាន ខ្លះ ធ្លាក់ ចុះ តាម ផ្លូវ ត្រូវ គេ ដើរ ជាន់ ហើយ សត្វ ហើរ លើ អាកាស ក៏ មក ចឹក ស៊ី 6ខ្លះ ទៀត ធ្លាក់ ទៅ លើ ថ្ម កាល ពន្លក ឡើង នោះ ក៏ ក្រៀម ស្វិត ទៅ ពី ព្រោះ គ្មាន ធាតុ សើម សោះ 7មាន ខ្លះ ទៀត ធ្លាក់ ទៅ កណ្តាល បន្លា បន្លា ក៏ ដុះ ឡើង ជា មួយ ហើយ រួប ខ្ទប់ វា 8មាន ខ្លះ ទៀត ធ្លាក់ ទៅ ក្នុង ដី ល្អ ក៏ ពន្លក ដុះ ឡើង បង្កើត ផល ផ្លែ បាន ១ ជា ១ រយ ភាគ» កាល ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ ស្រេច ហើយ នោះ ក៏ បន្លឺ វាចា ថា «អ្នក ណា ដែល មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ»។ 9ពួក សិស្ស ទូល សួរ ទ្រង់ ថា ពាក្យ ប្រៀប នេះ មាន ន័យ ដូច ម្តេច 10ទ្រង់ ឆ្លើយ ថា ឯ អ្នក រាល់ គ្នា ព្រះ បាន ប្រទាន ឲ្យ ស្គាល់ អស់ ទាំង ការ អាថ៌‌កំបាំង របស់ នគរ ទ្រង់ ហើយ តែ បាន សំដែង ដល់ អ្នក ឯ ទៀត ដោយ ពាក្យ ប្រៀប ប្រដូច វិញ ដើម្បី កាល ណា គេ ឃើញ នោះ មិន ឃើញ វិញ ហើយ កាល ណា គេ ឮ នោះ មិន យល់ ឡើយ 11រីឯ ពាក្យ ប្រៀប ប្រដូច នេះ គឺ ស្រាយ យ៉ាង នេះ ថា ពូជ នោះ គឺ ព្រះ‌បន្ទូល 12ឯ ពួក អ្នក ដែល ទទួល តាម ផ្លូវ គឺ ជា អស់ អ្នក ដែល បាន ឮ រួច អារក្ស មក ឆក់ យក ព្រះ‌បន្ទូល ពី ចិត្ត គេ ចេញ ទៅ ក្រែង គេ ជឿ ហើយ បាន សង្គ្រោះ 13ឯ ពួក អ្នក ដែល ទទួល នៅ លើ ថ្ម គឺ អស់ អ្នក ដែល កាល ណា ឮ ព្រះ‌បន្ទូល ហើយ នោះ ក៏ ទទួល ដោយ អំណរ តែ គ្មាន ចាក់ ឫស សោះ គេ ជឿ នៅ តែ ១ ស្របក់ ប៉ុណ្ណោះ លុះ កើត មាន សេចក្តី ល្បួង នោះ គេ រសាយ ចិត្ត ទៅ វិញ 14ឯ ពូជ ដែល ធ្លាក់ ទៅ ក្នុង បន្លា គឺ អស់ អ្នក ដែល បាន ឮ រួច ចេញ ទៅ នោះ សេចក្តី ខ្វល់‌ខ្វាយ នឹង ទ្រព្យ‌សម្បត្តិ ហើយ និង សេចក្តី ស្រើប‌ស្រាល នៅ ជីវិត នេះ ក៏ ចូល មក ខ្ទប់ ជិត មិន ឲ្យ បង្កើត ផល ផ្លែ ដ៏ ពេញ‌លេញ បាន ឡើយ 15តែ ពូជ ដែល នៅ ដី ល្អ គឺ ពួក អ្នក ដែល មាន ចិត្ត ទៀង ត្រង់ ល្អ ក៏ ឮ ព្រះ‌បន្ទូល ហើយ យក ចិត្ត ទុក ដាក់ រួច បង្កើត ផល ដោយ សេចក្តី អត់‌ធន់ វិញ។ 16គ្មាន អ្នក ណា អុជ ចង្កៀង រួច យក ផើង មក គ្រប ឬ យក ទៅ ដាក់ នៅ ក្រោម គ្រែ ឡើយ គេ តែង ដាក់ លើ ជើង ចង្កៀង វិញ ដើម្បី ឲ្យ អស់ អ្នក ណា ដែល ចូល មក បាន ឃើញ ពន្លឺ ភ្លឺ 17ដ្បិត គ្មាន អ្វី លាក់ កំបាំង ដែល មិន ត្រូវ បើក សំដែង ចេញ ឬ អ្វី ជា សំងាត់ ដែល មិន ត្រូវ ឲ្យ ដឹង ហើយ យក ទៅ ដាក់ នៅ ពន្លឺ នោះ ឡើយ 18ដូច្នេះ ត្រូវ ឲ្យ ប្រយ័ត្ន ដែល អ្នក រាល់ គ្នា ឮ ជា យ៉ាង ណា ដ្បិត អ្នក ណា ដែល មាន គេ នឹង ឲ្យ ដល់ អ្នក នោះ ប៉ុន្តែ អ្នក ណា ដែល គ្មាន នោះ នឹង ដក យក ទាំង របស់ ដែល មើល ទៅ ដូច ជា អ្នក នោះ មាន ចេញ ផង។ 19នោះ មាតា និង បង ប្អូន ទ្រង់ ក៏ មក រក ទ្រង់ តែ ចូល ទៅ ឯ ទ្រង់ មិន បាន ដោយ ព្រោះ មាន មនុស្ស ច្រើន ណាស់ 20មាន គេ ទូល ទ្រង់ ថា «ម្តាយ និង បង ប្អូន លោក មក ឈរ នៅ ខាង ក្រៅ ចង់ ជួប នឹង លោក» 21តែ ទ្រង់ ឆ្លើយ ទៅ គេ ថា «ឯ អ្នក ដែល ជា ម្តាយ និង បង ប្អូន ខ្ញុំ គឺ អស់ អ្នក ដែល ស្តាប់ ព្រះ‌បន្ទូល ហើយ ប្រព្រឹត្ត តាម វិញ»។ 22មាន កាល ១ ថ្ងៃ នោះ ទ្រង់ ចុះ ទូក ជា មួយ នឹង ពួក សិស្ស ហើយ មាន ព្រះ‌បន្ទូល ទៅ គេ ថា «ចូរ យើង ឆ្លង ទៅ ត្រើយ ម្ខាង» នោះ ក៏ ចេញ ទៅ 23កាល កំពុង តែ បើក ក្តោង ទៅ នោះ ទ្រង់ ផ្ទំ លក់ រួច មាន ខ្យល់ ព្យុះ ធ្លាក់ មក លើ សមុទ្រ ទឹក ក៏ ចូល ស្ទើរ តែ ពេញ ទូក ហើយ គេ ភ័យ ខ្លាច លិច 24គេ ចូល ទៅ តើន ទ្រង់ ទូល ថា «លោក គ្រូៗ អើយ យើង ខ្ញុំ ស្លាប់ ហើយ តែ ទ្រង់ ក្រោក ឡើង កំហែង ទៅ ខ្យល់ និង ទឹក ដែល កំពុង បោក បក់ ជា ខ្លាំង នោះ ក៏ ស្ងប់ បាត់ ឈឹង ទៅ» 25រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា «តើ សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា នៅ ឯ ណា»? គេ ក៏ ភ័យ ខ្លាច ហើយ មាន សេចក្តី អស្ចារ្យ ក្នុង ចិត្ត ទាំង និយាយ គ្នា ទៅ វិញ ទៅ មក ថា «ចុះ លោក នេះ ជា អ្វី បាន ជា លោក បង្គាប់ ទៅ ទាំង ខ្យល់ ទាំង ទឹក បាន ហើយ ទាំង ២ យ៉ាង ក៏ ស្តាប់ បង្គាប់ លោក ដែរ ដូច្នេះ»។ 26ទ្រង់ និង ពួក សិស្ស ក៏ មក ដល់ ស្រុក គេរ៉ា‌ស៊ីន ដែល ប្រទល់ មុខ នឹង ស្រុក កាលី‌ឡេ 27កាល ឡើង ដល់ លើ គោក នោះ មាន មនុស្ស ម្នាក់ ចេញ ពី ក្រុង នោះ មក ជួប នឹង ទ្រង់ គាត់ មាន អារក្ស ចូល ជា យូរ មក ហើយ គ្មាន ស្លៀក‌ពាក់ អ្វី ឡើយ គាត់ មិន នៅ ក្នុង ផ្ទះ ទេ គឺ អាស្រ័យ នៅ តែ ក្នុង ផ្នូរ ខ្មោច វិញ 28កាល បាន ឃើញ ព្រះ‌យេស៊ូវ នោះ គាត់ ស្រែក ឡើង ក៏ ទំលាក់ ខ្លួន ក្រាប នៅ ចំពោះ ទ្រង់ ទូល ជា សំឡេង ខ្លាំង ថា «ឱ ព្រះ‌យេស៊ូវ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដ៏ ខ្ពស់ បំផុត អើយ តើ ទ្រង់ ហើយ និង ទូល‌បង្គំ មាន ការ អ្វី នឹង គ្នា ទូល‌បង្គំ សូម អង្វរ ទ្រង់ កុំ ឲ្យ ធ្វើ ទុក្ខ ទូល‌បង្គំ ឡើយ» 29ដ្បិត ទ្រង់ កំពុង តែ បង្គាប់ ដល់ វិញ្ញាណ អសោច ឲ្យ ចេញ ពី មនុស្ស នោះ ទៅ ពី ព្រោះ វា បាន ជាន់ គាត់ ជា យូរ មក ហើយ គេ បាន យក ច្រវាក់ យក ខ្នោះ ដាក់ ទាំង ថែ រក្សា គាត់ ដែរ តែ គាត់ ចេះ តែ ផ្តាច់ ចំណង ទាំង នោះ ចេញ ហើយ អារក្ស វា នាំ បណ្តាល ឲ្យ ទៅ នៅ ទី ស្ងាត់ 30ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល សួរ គាត់ ថា «អ្នក ឈ្មោះ អី» គាត់ ទូល ថា ទូល‌បង្គំ ឈ្មោះ«កង‌ទ័ព» ព្រោះ មាន អារក្ស ជា ច្រើន ចូល គាត់ 31អារក្ស ទាំង នោះ ក៏ សូម អង្វរ កុំ ឲ្យ ទ្រង់ បង្គាប់ វា ឲ្យ ចុះ ទៅ ក្នុង ជង្ហុក ធំ ឡើយ 32នៅ ទី នោះ មាន ហ្វូង ជ្រូក យ៉ាង ធំ កំពុង តែ រក ស៊ី នៅ លើ ភ្នំ ហើយ អារក្ស ទាំង នោះ ក៏ សូម អង្វរ ទ្រង់ ឲ្យ បើក ឲ្យ វា ចូល ទៅ ក្នុង ជ្រូក ទាំង នោះ ទ្រង់ ក៏ បើក ឲ្យ 33រួច វា ចេញ ពី មនុស្ស នោះ ចូល ទៅ ក្នុង ហ្វូង ជ្រូកៗ ក៏ បោល ម្នី‌ម្នា តាម ភ្នំ ចោត ធ្លាក់ ទៅ ក្នុង សមុទ្រ លង់ ទឹក ស្លាប់ ទាំង អស់ ទៅ 34កាល ពួក អ្នក គង្វាល ជ្រូក បាន ឃើញ ដូច្នោះ ក៏ នាំ គ្នា រត់ ទៅ ប្រាប់ ដល់ ជន ក្នុង ក្រុង ហើយ និង ស្រុក ស្រែ 35រួច មនុស្ស ទាំង‌ឡាយ ក៏ ចេញ មក មើល ការ ដែល កើត មក នោះ គេ មក ដល់ ព្រះ‌យេស៊ូវ ឃើញ មនុស្ស ដែល អារក្ស ទាំង នោះ បាន ចេញ កំពុង តែ អង្គុយ ទៀប ព្រះ‌បាទ ទ្រង់ ទាំង ស្លៀក‌ពាក់ ហើយ ដឹង ខ្លួន នោះ គេ មាន សេចក្តី ភ័យ ខ្លាច គ្រប់ គ្នា 36ពួក អ្នក ដែល បាន ឃើញ ការ នោះ ក៏ ប្រាប់ គេ ពី បែប យ៉ាង ណា ដែល មនុស្ស អារក្ស ចូល នោះ បាន ជា 37រួច មនុស្ស ទាំង ប៉ុន្មាន ដែល នៅ ជុំ‌វិញ ស្រុក គេរ៉ា‌ស៊ីន គេ សូម ឲ្យ ទ្រង់ ថយ ចេញ ពី គេ ទៅ ដ្បិត គេ កើត មាន សេចក្តី ស្ញែង ខ្លាច ជា ខ្លាំង នោះ ទ្រង់ យាង ចុះ ទូក ត្រឡប់ វិល វិញ ទៅ 38ឯ មនុស្ស ដែល អារក្ស បាន ចេញ នោះ គាត់ សូម អង្វរ ទ្រង់ ឲ្យ បាន ទៅ ជា មួយ ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ ឲ្យ គាត់ ទៅ វិញ ដោយ ប្រាប់ ថា 39ចូរ វិល ទៅ ឯ ផ្ទះ អ្នក ទៅ ហើយ ប្រាប់ ពី គ្រប់ ទាំង ការ ដែល ព្រះ បាន ប្រោស ដល់ អ្នក វិញ គាត់ ក៏ ទៅ ផ្សាយ ប្រាប់ ពេញ ក្នុង ទី ក្រុង ពី គ្រប់ ទាំង ការ ដែល ព្រះ‌យេស៊ូវ បាន ប្រោស ដល់ ខ្លួន។ 40កាល ព្រះ‌យេស៊ូវ បាន ត្រឡប់ ទៅ វិញ ហើយ នោះ បណ្តា មនុស្ស ក៏ ទទួល ទ្រង់ ដោយ អំណរ ដ្បិត គេ ទន្ទឹង មើល តែ ផ្លូវ ទ្រង់ ទាំង អស់ គ្នា 41នោះ ឃើញ មាន មនុស្ស ម្នាក់ ឈ្មោះ យ៉ៃរ៉ុស ជា មេ សាលា ប្រជុំ គាត់ មក ទំលាក់ ខ្លួន ក្រាប នៅ ទៀប ព្រះ‌បាទ ព្រះ‌យេស៊ូវ សូម អង្វរ ទ្រង់ ឲ្យ យាង ទៅ ផ្ទះ គាត់ 42ព្រោះ គាត់ មាន កូន ស្រី តែ ១ អាយុ ប្រហែល ១២ ឆ្នាំ មាន ជំងឺ ឈឺ ជិត ស្លាប់ កាល ទ្រង់ កំពុង តែ យាង ទៅ នោះ បណ្តា មនុស្ស ប្រជ្រៀត គ្នា លើ ទ្រង់។ 43ហើយ មាន ស្ត្រី ម្នាក់ មាន ជំងឺ ធ្លាក់ ឈាម ១២ ឆ្នាំ មក ហើយ នាង បាន ចំណាយ ទ្រព្យ ខ្លួន ទាំង អស់ ដោយ រក គ្រូ‌ពេទ្យ តែ គ្មាន គ្រូ ណា មួយ មើល ឲ្យ ជា បាន ទេ 44នាង មក ពី ក្រោយ ចាប់ ពាល់ ជាយ ព្រះ‌ពស្ត្រ ទ្រង់ នោះ ឈាម ក៏ បាត់ ធ្លាក់ មក ក្នុង ខណៈ ១ រំពេច នោះ 45ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល សួរ ថា តើ អ្នក ណា ពាល់ ខ្ញុំ កាល មនុស្ស ទាំង អស់ កំពុង តែ ប្រកែក នោះ ពេត្រុស និង ពួក អ្នក ដែល នៅ ជា មួយ ទូល ថា លោក គ្រូ បណ្តា មនុស្ស កំពុង ប្រជ្រៀត គ្នា ត្បៀត ទ្រង់ ដូច្នេះ ទ្រង់ មាន ព្រះ‌បន្ទូល ថា អ្នក ណា ពាល់ ទ្រង់ ធ្វើ អី 46ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ច្បាស់ ជា មាន អ្នក ណា ពាល់ ខ្ញុំ ពិត ដ្បិត ខ្ញុំ ដឹង ថា មាន ឫទ្ធិ ផ្សាយ ចេញ ពី ខ្ញុំ ទៅ ហើយ 47កាល ស្ត្រី នោះ បាន ឃើញ ថា លាក់ ខ្លួន មិន កំបាំង ទេ នោះ ក៏ ចូល មក ទាំង ញ័រ រន្ធត់ ផ្តួល ខ្លួន នៅ ចំពោះ ទ្រង់ ទូល នៅ មុខ មនុស្ស ទាំង អស់ ពី ហេតុ ដែល នាង ពាល់ ទ្រង់ ហើយ ពី បែប ដែល នាង បាន ជា ភ្លាម ១ រំពេច ផង 48ទ្រង់ មាន ព្រះ‌បន្ទូល ទៅ នាង ថា ចូរ សង្ឃឹម ឡើង កូន ស្រី អើយ ដ្បិត សេចក្តី ជំនឿ នាង បាន សង្គ្រោះ នាង ហើយ ចូរ ទៅ ដោយ សុខ សាន្ត ចុះ។ 49កាល ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល នៅ ឡើយ នោះ មាន ម្នាក់ មក ពី ផ្ទះ មេ សាលា ប្រជុំ ជំរាប គាត់ ថា កូន លោក ស្លាប់ ហើយ កុំ នៅ រំខាន ចិត្ត លោក គ្រូ ទៀត 50ព្រះ‌យេស៊ូវ ក៏ ឮ ហើយ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា កុំ ខ្លាច ឡើយ ឲ្យ គ្រាន់ តែ ជឿ ប៉ុណ្ណោះ នោះ នាង នឹង បាន រស់ វិញ 51រួច ទ្រង់ យាង ចូល ទៅ ក្នុង ផ្ទះ មិន ឲ្យ អ្នក ណា ទៅ ជា មួយ ឡើយ លើក តែ ពេត្រុស យ៉ាកុប និង យ៉ូហាន ហើយ ឪពុក ម្តាយ របស់ កូន នោះ ប៉ុណ្ណោះ 52ឯ មនុស្ស ទាំង អស់ គេ កំពុង តែ យំ សោក សង្រេង នឹង នាង តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា កុំ យំ អី នាង មិន មែន ស្លាប់ ទេ គឺ នាង ដេក លក់ ទេ តើ 53គេ ក៏ សើច ចំអក ឲ្យ ទ្រង់ ដ្បិត គេ ដឹង ថា នាង ស្លាប់ ពិត មែន 54នោះ ទ្រង់ បណ្តេញ គេ ចេញ អស់ ហើយ ចាប់ ដៃ នាង មាន ព្រះ‌បន្ទូល ជា ខ្លាំង ថា កូន អើយ ចូរ ក្រោក ឡើង 55ខណៈ នោះ ព្រលឹង នាង ក៏ មក វិញ ហើយ នាង ក្រោក ឡើង ភ្លាម នោះ ទ្រង់ បង្គាប់ ឲ្យ គេ យក អ្វីៗ មក ឲ្យ នាង បរិភោគ 56ឪពុក ម្តាយ នាង ក៏ កើត មាន សេចក្តី អស្ចារ្យ តែ ទ្រង់ ហាម មិន ឲ្យ គេ ប្រាប់ ឲ្យអ្នក ណា ដឹង ពី ការ នោះ ឡើយ។


Copyrighted Material
Learn More

will be added

X\