Luke - លូកា 9

1លុះ ទ្រង់ បាន ហៅ ពួក សិស្ស ទាំង ១២ នាក់ មក នោះ ក៏ ប្រទាន ឲ្យ គេ មាន ព្រះ‌ចេស្តា និង អំណាច លើ អស់ ទាំង អារក្ស ហើយ ឲ្យ អាច មើល ជំងឺ ឲ្យ ជា 2ទ្រង់ ចាត់ គេ ឲ្យ ទៅ ប្រកាស ប្រាប់ ពី នគរ ព្រះ ហើយ ឲ្យ មើល មនុស្ស មាន ជំងឺ ឲ្យ បាន ជា ផង 3ទ្រង់ មាន ព្រះ‌បន្ទូល ប្រាប់ ថា កុំ ឲ្យ យក អ្វី សំរាប់ តាម ផ្លូវ ឡើយ ទោះ ជា ដំបង យាម នំបុ័ង ឬ ប្រាក់ ក្តី ក៏ កុំ ឲ្យ មាន អាវ ២ ដែរ 4បើ អ្នក រាល់ គ្នា ចូល ទៅ ក្នុង ផ្ទះ ណា ចូរ ស្នាក់ នៅ ផ្ទះ នោះ ហើយ ចេញ ចូល ធ្វើ ការ ចុះ 5ឯ អស់ អ្នក ណា ដែល មិន ព្រម រាក់ ទាក់ ទទួល អ្នក រាល់ គ្នា ទេ នោះ ចូរ ចេញ ពី ភូមិ នោះ ទៅ ហើយ រលាស់ ទាំង ធូលី ដី ពី ជើង អ្នក ចេញ ទុក ជា ទី បន្ទាល់ ទាស់ នឹង គេ វិញ 6កាល គេ ចេញ ទៅ នោះ ក៏ ដើរ ទៅ សព្វ ពេញ អស់ ទាំង ភូមិ ព្រម ទាំង ផ្សាយ ដំណឹង ល្អ ហើយ បាន មើល គេ ឲ្យ ជា នៅ គ្រប់ កន្លែង ដែរ។ 7ឯ ហេរ៉ូឌ ជា ស្តេច អនុ‌រាជ បាន ឮ និយាយ ពី ការ ដែល ទ្រង់ ធ្វើ ទាំង ប៉ុន្មាន ក៏ មាន ព្រះ‌ទ័យ អល់‌អែក ពី ព្រោះ ខ្លះ និយាយ ថា លោក យ៉ូហាន បាន រស់ ពី ស្លាប់ ឡើង វិញ 8ខ្លះ ថា លោក អេលីយ៉ា បាន លេច មក ហើយ ខ្លះ ទៀត ថា មាន ហោរា ណា មួយ ពី ចាស់ បុរាណ បាន រស់ ឡើង វិញ ដូច្នេះ 9តែ ហេរ៉ូឌ មាន ព្រះ‌បន្ទូល ថា យើង បាន កាត់ ក្បាល យ៉ូហាន ហើយ ដូច្នេះ តើ អ្នក ណា ហ្ន៎ ដែល អញ ឮ ថា ធ្វើ ការ ប្លែក ទាំង ម៉្លេះ នេះ ហើយ ក៏ រក ចង់ ឃើញ ទ្រង់។ 10កាល ពួក  សាវក បាន ត្រឡប់ មក វិញ ក៏ រ៉ាយ រឿង ទូល ព្រះ‌យេស៊ូវ ពី ការ ដែល គេ បាន ធ្វើ ទាំង ប៉ុន្មាន នោះ ទ្រង់ នាំ គេ ទៅ ដោយ‌ឡែក នៅ ទី ស្ងាត់ ជិត ភូមិ ១ ឈ្មោះ បេត‌សៃដា 11កាល បណ្តា មនុស្ស បាន ដឹង ក៏ តាម ទ្រង់ ទៅ ទ្រង់ រាក់ ទាក់ ទទួល គេ ហើយ មាន ព្រះ‌បន្ទូល ប្រាប់ ពី នគរ ព្រះ ទាំង ប្រោស ដល់ អស់ អ្នក ដែល ត្រូវ ការ ឲ្យ គេ បាន ជា ផង 12វេលា នោះ ថ្ងៃ កាន់ តែ ទាប ហើយ នោះ ពួក ១២ នាក់ មក ទូល ទ្រង់ ថា សូម ឲ្យ មនុស្ស ទាំង‌ឡាយ ទៅ ដើម្បី ឲ្យ ទៅ រក ទី ស្នាក់ និង ស្បៀង អាហារ នៅ ក្នុង ភូមិ និង ស្រុក ស្រែ ជុំ‌វិញ ដ្បិត ទី នេះ ស្ងាត់ ណាស់ 13តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ អ្នក រាល់ គ្នា ឲ្យ គេ បរិភោគ ទៅ ពួក សិស្ស ទូល ថា យើង ខ្ញុំ មាន តែ នំបុ័ង ៥ ដុំ និង ត្រី ២ ទេ លើក តែ យើង ខ្ញុំ ទៅ ទិញ ស្បៀង អាហារ ទៀត សំរាប់ មនុស្ស ទាំង នេះ វិញ 14(រីឯ ពួក មនុស្ស ទាំង នោះ មាន ប្រុសៗ ចំនួន ៥ ពាន់ នាក់) តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ចូរ ឲ្យ គេ អង្គុយ ដោយ ជួរៗ ទៅ ក្នុង ១ ជួរ ៥០ នាក់ 15ពួក សិស្ស ក៏ ឲ្យ មនុស្ស ទាំង អស់ អង្គុយ ដូច្នោះ 16នោះ ទ្រង់ យក នំបុ័ង ៥ និង ត្រី ២ ងើប ទត ទៅ លើ មេឃ ហើយ ប្រទាន ពរ រួច កាច់ ប្រទាន ដល់ ពួក សិស្ស ឲ្យ លើក ទៅ ឲ្យ បណ្តា មនុស្ស 17គេ ក៏ បរិភោគ ឆ្អែត ទាំង អស់ គ្នា រួច ប្រមូល ចំណិត ដែល នៅ សល់ បាន ១២ កន្ត្រក។ 18គ្រា មួយ កាល ទ្រង់ កំពុង តែ អធិស្ឋាន ដោយ‌ឡែក ហើយ ពួក សិស្ស ក៏ នៅ ជា មួយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ ហ្វូង មនុស្ស ទាំង‌ឡាយ ថា ខ្ញុំ ជា អ្នក ណា 19គេ ទូល ឆ្លើយ ថា ជា យ៉ូហាន-បាទីស្ទ ខ្លះ ថា ជា អេលីយ៉ា ខ្លះ ទៀត ថា ជា ហោរា ណា មួយ ពី ចាស់ បុរាណ បាន រស់ ឡើង វិញ 20ទ្រង់ មាន ព្រះ‌បន្ទូល សួរ គេ ថា ចុះ ឯ អ្នក រាល់ គ្នា វិញ តើ ថា ខ្ញុំ ជា អ្នក ណា នោះ ពេត្រុស ទូល ឆ្លើយ ថា ទ្រង់ ជា ព្រះ‌គ្រីស្ទ នៃ ព្រះ 21ទ្រង់ ហាម ផ្តាច់ មិន ឲ្យ គេ ប្រាប់ ដល់ អ្នក ណា ពី សេចក្តី នេះ ឡើយ 22ដោយ មាន ព្រះ‌បន្ទូល ថា ត្រូវ ឲ្យ កូន មនុស្ស រង ទុក្ខ ជា ច្រើន ត្រូវ ពួក ចាស់‌ទុំ ពួក សង្គ្រាជ និង ពួក អាចារ្យ បោះ បង់ ចោល ត្រូវ គេ សំឡាប់ ហើយ ៣ ថ្ងៃ ក្រោយ មក នឹង រស់ ឡើង វិញ 23រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ មនុស្ស ទាំង អស់ ថា បើ អ្នក ណា ចង់ មក តាម ខ្ញុំ ត្រូវ ឲ្យ អ្នក នោះ លះ កាត់ ចិត្ត ខ្លួន ឯង ទាំង ផ្ទុក ឈើ ឆ្កាង ខ្លួន រាល់ តែ ថ្ងៃ ហើយ មក តាម ខ្ញុំ ចុះ 24ដ្បិត អ្នក ណា ដែល ចង់ ឲ្យ រួច ជីវិត នោះ នឹង បាត់ ជីវិត ទៅ តែ អ្នក ណា ដែល បាត់ ជីវិត ដោយ ព្រោះ ខ្ញុំ នោះ នឹង បាន ជីវិត វិញ 25ដ្បិត បើ សិន ជា មនុស្ស ណា នឹង បាន លោកីយ៍ ទាំង មូល ប៉ុន្តែ ធ្វើ ឲ្យ ខ្លួន ឯង វិនាស ឬ ឲ្យ បាត់‌បង់ នោះ តើ មាន ប្រយោជន៍ អ្វី ដល់ អ្នក នោះ 26ដ្បិត អ្នក ណា ដែល មាន សេចក្តី ខ្មាស ដោយ ព្រោះ ខ្ញុំ និង ពាក្យ ខ្ញុំ នោះ កូន មនុស្ស នឹង មាន សេចក្តី ខ្មាស ដោយ ព្រោះ អ្នក នោះ ដែរ ក្នុង កាល ដែល លោក មក ក្នុង សិរី‌ល្អ របស់ លោក របស់ ព្រះ‌វរ‌បិតា ហើយ និង ពួក ទេវតា បរិសុទ្ធ 27ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ក្នុង ពួក អ្នក ដែល ឈរ នៅ ទី នេះ មាន អ្នក ខ្លះ ដែល មិន ត្រូវ ភ្លក់ សេចក្តី ស្លាប់ ទាល់ តែ បាន ឃើញ នគរ ព្រះ។ 28ប្រហែល ជា ៨ ថ្ងៃ ក្រោយ ដែល មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ មក នោះ ទ្រង់ យក ពេត្រុស យ៉ូហាន និង យ៉ាកុប ឡើង ទៅ លើ ភ្នំ ដើម្បី អធិស្ឋាន 29កាល ទ្រង់ កំពុង តែ អធិស្ឋាន នោះ បែប ភាព ព្រះ‌ភក្ត្រ ទ្រង់ ក៏ ផ្លាស់ ប្រែ ហើយ ព្រះ‌ពស្ត្រ ត្រឡប់ ជា ស ព្រាត 30នោះ ឃើញ មាន មនុស្ស ២ នាក់ កំពុង តែ ទូល នឹង ទ្រង់ គឺ លោក ម៉ូសេ និង លោក អេលីយ៉ា 31ដែល លេច មក ក្នុង សិរី‌ល្អ ទូល ពី ដំណើរ ទ្រង់ សុគត ដែល ត្រូវ សំរេច នៅ ក្រុង យេរូ‌សា‌ឡឹម 32ឯ ពេត្រុស និង អ្នក ទាំង ២ ដែល នៅ ជា មួយ នឹង គាត់ គេ ងងុយ ជា ខ្លាំង លុះ កាល ភ្ញាក់ ដឹង ខ្លួន ឡើង នោះ ស្រាប់ តែ ឃើញ សិរី‌ល្អ ទ្រង់ និង មនុស្ស ២ នាក់ ដែល ឈរ នៅ ជា មួយ នឹង ទ្រង់ ដែរ 33កាល មនុស្ស ទាំង ២ នោះ កំពុង តែ ថយ ចេញ ពី ទ្រង់ ទៅ នោះ ពេត្រុស ទូល ថា លោក គ្រូ អើយ ដែល យើង ខ្ញុំ នៅ ទី នេះ បាន ល្អ ណាស់ ហើយ សូម ឲ្យ យើង ខ្ញុំ ធ្វើ ត្រសាល ៣ គឺ ១ សំរាប់ លោក ១ សំរាប់ លោក ម៉ូសេ ហើយ ១ សំរាប់ លោក អេលីយ៉ា ដោយ មិន ដឹង ខ្លួន ជា ថា ដូច ម្តេច ទេ 34កំពុង ដែល ទូល សេចក្តី ទាំង នេះ នៅ ឡើយ នោះ មាន ពពក មក គ្រប បាំង គេ គេ ក៏ ភ័យ ខ្លាច ទាំង អស់ គ្នា ដោយ ចូល ខ្លួន ក្នុង ពពក នោះ 35ហើយ មាន សំឡេង ចេញ ពី ពពក មក ថា នេះ ជា កូន ស្ងួន‌ភ្ងា អញ ចូរ ឲ្យ ស្តាប់ តាម ចុះ 36ក្រោយ សំឡេង នោះ មក ក៏ ឃើញ មាន តែ ព្រះ‌យេស៊ូវ ១ អង្គ ទ្រង់ ប៉ុណ្ណោះ ក្នុង គ្រា នោះ គេ នៅ តែ ស្ងៀម ឥត មាន ប្រាប់ ដល់ អ្នក ណា ពី ការ អ្វី ដែល គេ ឃើញ នោះ ឡើយ។ 37ដល់ ថ្ងៃ ក្រោយ កាល ចុះ ពី ភ្នំ មក នោះ មាន មនុស្ស សន្ធឹក មក ជួប នឹង ទ្រង់ 38ហើយ មើល មាន ម្នាក់ ស្រែក ឡើង ពី ក្នុង ពួក មនុស្ស ទាំង នោះ ថា លោក គ្រូ អើយ សូម អាណិត កូន ខ្ញុំ ផង ដ្បិត ជា កូន តែ ១ របស់ ខ្ញុំ 39ហើយ មើល មាន វិញ្ញាណ អារក្ស ចេះ តែ ជាន់ វា ហើយ លោ តែ វា ស្រែក ឡើង ធ្វើ ឲ្យ ប្រកាច់ បែក ពពុះ មាត់ និង ហើម ជាំ អស់ ទាំង ខ្លួន រួច ចេញ ពី វា ទៅ ដោយ ពិបាក 40ខ្ញុំ បាន សូម អង្វរ ឲ្យ ពួក សិស្ស លោក ដេញ ចេញ ដែរ តែ គេ ដេញ មិន បាន សោះ 41ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ឱ ដំណ មនុស្ស ដែល មិន ជឿ ហើយ មាន ចិត្ត វៀច អើយ តើ ត្រូវ ឲ្យ ខ្ញុំ នៅ ជា មួយ ហើយ ទ្រាំ នឹង អ្នក រាល់ គ្នា ដល់ កាល ណា ទៀត ចូរ នាំ កូន អ្នក មក ឯ ណេះ 42កាល វា កំពុង តែ ដើរ ចូល មក នោះ អារក្ស បាន ផ្តួល វា ហើយ ធ្វើ ឲ្យ ប្រកាច់‌ប្រកិន ជា ខ្លាំង តែ ព្រះ‌យេស៊ូវ ទ្រង់ កំហែង ទៅ វិញ្ញាណ អសោច ហើយ ប្រោស ក្មេង នោះ ឲ្យ ជា រួច ប្រគល់ ដល់ ឪពុក វិញ ឯ មនុស្ស ទាំង‌ឡាយ ក៏ អស្ចារ្យ ចំពោះ ឥទ្ធិ‌ឫទ្ធិ របស់ ព្រះ ទាំង អស់ គ្នា។ 43កាល មនុស្ស ទាំង អស់ កំពុង តែ នឹក ប្លែក ក្នុង ចិត្ត ពី អស់ ទាំង ការ ដែល ព្រះ‌យេស៊ូវ ទ្រង់ ធ្វើ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា 44ចូរ អ្នក រាល់ គ្នា ចាំ ពាក្យ ទាំង នេះ ទុក នៅ ក្នុង ត្រចៀក ចុះ ដ្បិត បន្តិច ទៀត កូន មនុស្ស ត្រូវ បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ មនុស្ស លោក ហើយ 45ប៉ុន្តែ គេ មិន បាន យល់ សេចក្តី នោះ ទេ ព្រោះ ជា សេចក្តី លាក់ កំបាំង ដល់ គេ ដើម្បី មិន ឲ្យ គេ គិត ឃើញ ហើយ គេ ក៏ ខ្លាច មិន ហ៊ាន ទូល សួរ ទ្រង់ ពី សេចក្តី នោះ ដែរ។ 46ខណៈ នោះ គេ កើត មាន សេចក្តី ជជែក គ្នា ពី អ្នក ណា ដែល ធំ ជាង ក្នុង ពួក គេ វិញ 47កាល ព្រះ‌យេស៊ូវ បាន ជ្រាប គំនិត ក្នុង ចិត្ត គេ ហើយ នោះ ទ្រង់ យក ក្មេង តូច ១ មក ដាក់ នៅ ជិត ទ្រង់ 48រួច មាន ព្រះ‌បន្ទូល ថា អ្នក ណា ដែល ទទួល ក្មេង តូច នេះ ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ឈ្មោះ ថា ទទួល ខ្ញុំ ហើយ អ្នក ណា ដែល ទទួល ខ្ញុំ នោះ ឈ្មោះ ថា ទទួល ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ដែរ ព្រោះ អ្នក ណា ដែល តូច ជាង គេ ក្នុង ពួក អ្នក រាល់ គ្នា គឺ អ្នក នោះ ហើយ ជា អ្នក ធំ វិញ 49យ៉ូហាន ទូល ឆ្លើយ ថា លោក គ្រូ យើង ខ្ញុំ បាន ឃើញ មនុស្ស ម្នាក់ កំពុង តែ ដេញ អារក្ស ដោយ ឈ្មោះ លោក តែ យើង ខ្ញុំ បាន ឃាត់ ដល់ អ្នក នោះ ដោយ ព្រោះ គេ មិន តាម យើង រាល់ គ្នា 50នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា កុំ ឃាត់ គេ ឡើយ ដ្បិត អ្នក ណា ដែល មិន ទាស់ នឹង យើង នោះ កាន់ ខាង យើង ហើយ។ 51កាល ជិត ដល់ កំណត់ ដែល ទ្រង់ ត្រូវ ឡើង ទៅ ស្ថាន‌សួគ៌ នោះ ទ្រង់ ដំរង់ ព្រះ‌ភក្ត្រ យាង ឆ្ពោះ ត្រង់ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម តែ ម្តង 52ទ្រង់ ចាត់ ប្រើ អ្នក ខ្លះ ឲ្យ ទៅ ជា មុន គេ ក៏ ទៅ ហើយ បាន ចូល ទៅ ក្នុង ភូមិ ១ របស់ សាសន៍ សាម៉ារី ដើម្បី នឹង រៀប‌ចំ ថ្វាយ ទ្រង់ 53តែ ពួក ភូមិ នោះ មិន ទទួល ទ្រង់ ទេ ពី ព្រោះ ទ្រង់ ដូច ជា មាន ព្រះ‌ភក្ត្រ ឆ្ពោះ ត្រង់ យាង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម 54កាល យ៉ាកុប និង យ៉ូហាន ជា សិស្ស ទ្រង់ បាន ឃើញ ដូច្នោះ នោះ ក៏ ទូល ថា ព្រះ‌អម្ចាស់ អើយ តើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ យើង ខ្ញុំ ហៅ ភ្លើង ឲ្យ ធ្លាក់ ពី លើ មេឃ មក បញ្ឆេះ គេ ដូច ជា លោក អេលីយ៉ា បាន ធ្វើ ដែរ ឬ អី 55តែ ទ្រង់ បែរ ទៅ បន្ទោស គេ ថា អ្នក រាល់ គ្នា មិន ដឹង ជា មាន វិញ្ញាណ បែប យ៉ាង ណា ទេ 56ពី ព្រោះ កូន មនុស្ស មិន មែន មក ប៉ង នឹង បំផ្លាញ ជីវិត មនុស្ស ទេ គឺ មក ដើម្បី នឹង ជួយ សង្គ្រោះ វិញ រួច ក៏ នាំ គ្នា ទៅ ឯ ភូមិ មួយ ទៀត ទៅ។ 57កាល កំពុង តែ ទៅ តាម ផ្លូវ នោះ មាន ម្នាក់ ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំ នឹង តាម ទ្រង់ ទោះ បើ ទ្រង់ យាង ទៅ ក្នុង ទី ណា ក៏ ដោយ 58ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា កញ្ជ្រោង មាន រូង វា ហើយ សត្វ ហើរ លើ អាកាស ក៏ មាន សំបុក ដែរ តែ កូន មនុស្ស គ្មាន កន្លែង ណា នឹង កើយ ក្បាល ទេ 59ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ម្នាក់ ទៀត ថា ចូរ មក តាម ខ្ញុំ អ្នក នោះ ទូល ឆ្លើយ ថា ព្រះ‌អម្ចាស់ អើយ សូម ទ្រង់ អនុញ្ញាត ឲ្យ ទូល‌បង្គំ ទៅ កប់ ខ្មោច ឪពុក ទូល‌បង្គំ សិន 60តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា ទុក ឲ្យ ពួក មនុស្ស ស្លាប់ កប់ ខ្មោច ពួក គេ ចុះ ឯ អ្នក ចូរ ទៅ ផ្សាយ ដំណឹង ពី នគរ ព្រះ វិញ 61មាន ម្នាក់ ទៀត ទូល ថា ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំ នឹង តាម ទ្រង់ ទៅ ដែរ តែ សូម អនុញ្ញាត ឲ្យ ទូល‌បង្គំ ទៅ លា ពួក ផ្ទះ ទូល‌បង្គំ សិន 62ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា អ្នក ណា ដែល ដាក់ ដៃ កាន់ នង្គ័ល ហើយ ងាក បែរ ទៅ មើល ក្រោយ អ្នក នោះ មិន គួរ នឹង នគរ ព្រះ ទេ។


Copyrighted Material
Learn More

will be added

X\