Mark - ម៉ាកុស 1

1នេះ ជា ដើម ដំណឹង ល្អ ពី ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ 2ដូច ជា បាន សរសេរ ទុក នៅ ក្នុង គម្ពីរ ហោរា អេសាយ ថា «មើល អញ ចាត់ ទូត អញ ឲ្យ ទៅ មុន ឯង គាត់ នឹង រៀប‌ចំ ផ្លូវ នៅ មុខ ឯង» 3មាន សំឡេង នៃ មនុស្ស ម្នាក់ កំពុង តែ ស្រែក នៅ ទី រហោ‌ស្ថាន ថា ឲ្យ រៀប‌ចំ ផ្លូវ ទទួល ព្រះ‌អម្ចាស់ ចូរ ដំរង់ ផ្លូវ តូច ថ្វាយ ទ្រង់ ចុះ។ 4ឯ យ៉ូហាន ជា អ្នក ដែល ធ្វើ បុណ្យ ជ្រមុជ‌ទឹក នៅ ទី រហោ‌ស្ថាន ក៏ មក ដល់ គាត់ ប្រកាស ប្រាប់ ពី បុណ្យ ជ្រមុជ ខាង ឯ ការ ប្រែ ចិត្ត ប្រយោជន៍ ឲ្យ បាន រួច ពី បាប 5ពួក មនុស្ស នៅ ស្រុក យូដា ទាំង អស់ គ្នា និង ពួក ក្រុង យេរូ‌សា‌ឡឹម ក៏ ចេញ ទៅ ទទួល បុណ្យ ជ្រមុជ‌ទឹក ពី គាត់ ក្នុង ទន្លេ យ័រដាន់ ទាំង លន់‌តួ បាប គ្រប់ គ្នា 6យ៉ូហាន មាន ប្រដាប់ ខ្លួន ដោយ សំពត់ ធ្វើ ពី រោម អូដ្ឋ ហើយ មាន ខ្សែ ក្រវាត់ ស្បែក នៅ ចង្កេះ ក៏ បរិភោគ កណ្តូប និង ទឹក ឃ្មុំ ព្រៃ ជា អាហារ 7គាត់ ប្រកាស ថា ព្រះ‌អង្គ ដែល យាង មក ក្រោយ ខ្ញុំ ទ្រង់ មាន អំណាច លើស ជាង ខ្ញុំ ខ្ញុំ មិន គួរ នឹង ឱន ស្រាយ ខ្សែ សុព័ណ៌‌បាទ ទ្រង់ ផង 8ឯ ខ្ញុំ បាន ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក រាល់ គ្នា ដោយ ទឹក តែ ទ្រង់ នឹង ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក រាល់ គ្នា ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ។ 9នៅ ក្នុង គ្រា នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង មក ពី ភូមិ ណាសា‌រ៉ែត ស្រុក កាលី‌ឡេ ក៏ ទទួល បុណ្យ ជ្រមុជ‌ទឹក ពី យ៉ូហាន នៅ ក្នុង ទន្លេ យ័រដាន់ ដែរ 10កាល កំពុង តែ យាង ឡើង ពី ទឹក មក ស្រាប់ តែ ឃើញ មេឃ របើក និង ព្រះ‌វិញ្ញាណ ចុះ មក សណ្ឋិត លើ ទ្រង់ មាន រូប ដូច ជា ព្រាប 11រួច ឮ សំឡេង ពី លើ មេឃ ថា ឯង ជា កូន ស្ងួន‌ភ្ងា អញ ជា ទី ពេញ ចិត្ត អញ ណាស់ 12ស្រាប់ តែ ព្រះ‌វិញ្ញាណ បង្ខំ ទ្រង់ ឲ្យ យាង ទៅ ឯ ទី រហោ‌ស្ថាន 13ទ្រង់ ក៏ គង់ នៅ ទី នោះ ៤០ ថ្ងៃ ជា មួយ នឹង អស់ ទាំង សត្វ ព្រៃ ហើយ ត្រូវ អារក្ស‌សាតាំង ល្បួង រួច មាន ពួក ទេវតា មក គាល់ បំរើ ទ្រង់។ 14គ្រា ក្រោយ ដែល គេ បញ្ជូន យ៉ូហាន ទៅ ផុត ហើយ នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង មក ក្នុង ស្រុក កាលី‌ឡេ វិញ ព្រម ទាំង ប្រកាស ប្រាប់ ដំណឹង ល្អ ពី នគរ ព្រះ ថា 15ពេល វេលា បាន សំរេច ហើយ នគរ ព្រះ ជិត មក ដល់ ដូច្នេះ ចូរ ប្រែ ចិត្ត ហើយ ជឿ ដំណឹង ល្អ ចុះ។ 16កាល ព្រះ‌យេស៊ូវ កំពុង តែ យាង ទៅ តាម ឆ្នេរ សមុទ្រ កាលី‌ឡេ នោះ ទ្រង់ ទត ឃើញ ស៊ីម៉ូន និង អនទ្រេ ជា ប្អូន កំពុង តែ ទំលាក់ អួន ក្នុង សមុទ្រ ដ្បិត គេ ជា អ្នក នេសាទ ត្រី 17ទ្រង់ មាន ព្រះ‌បន្ទូល ហៅ ថា ចូរ មក តាម ខ្ញុំ ខ្ញុំ នឹង តាំង ឲ្យ អ្នក នេសាទ មនុស្ស វិញ 18គេ ក៏ ទុក អួន ចោល ហើយ ដើរ តាម ទ្រង់ ជា ១ រំពេច ទៅ 19លុះ ទ្រង់ យាង ហួស ពី នោះ បន្តិច ក៏ ទត ឃើញ យ៉ាកុប ជា កូន សេបេដេ និង យ៉ូហាន ជា ប្អូន នៅ ក្នុង ទូក កំពុង តែ ជួស‌ជុល អួន 20ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ហៅ គេ មក ភ្លាម គេ ក៏ លះ ចោល សេបេដេ ជា ឪពុក នៅ ក្នុង ទូក ជា មួយ នឹង ពួក ជើង ឈ្នួល រួច ដើរ តាម ទ្រង់ ទៅ។ 21នោះ ក៏ នាំ គ្នា ចូល ទៅ ក្នុង ក្រុង កាពើ‌ណិម ហើយ ទ្រង់ ចូល ទៅ បង្រៀន ក្នុង សាលា ប្រជុំ រាល់ តែ ថ្ងៃ ឈប់ សំរាក 22គេ ក៏ នឹក ប្លែក ក្នុង ចិត្ត ពី សេចក្តី បង្រៀន របស់ ទ្រង់ ដ្បិត ទ្រង់ បង្រៀន ដូច ជា មាន អំណាច មិន ដូច ជា ពួក អាចារ្យ ទេ 23រីឯ នៅ ក្នុង សាលា ប្រជុំ របស់ គេ មាន មនុស្ស ម្នាក់ មាន អារក្ស‌អសោច ចូល វា ស្រែក ឡើង ថា 24ហ៊ឹះ តើ យើង នឹង ទ្រង់ មាន ហេតុ អ្វី នឹង គ្នា នែ ព្រះ‌យេស៊ូវ ពី ភូមិ ណា‌សា‌រ៉ែត អើយ តើ ទ្រង់ មក បំផ្លាញ យើង ឬ អី ខ្ញុំ ស្គាល់ ជាក់ ហើយ ថា ទ្រង់ ជា ព្រះ‌អង្គ បរិសុទ្ធ នៃ ព្រះ 25ព្រះ‌យេស៊ូវ ទ្រង់ ក៏ បន្ទោស ដល់ វា ថា ចូរ ស្ងៀម ទៅ ហើយ ថយ ពី មនុស្ស នេះ ចេញ 26កាល អារក្ស‌អសោច បាន ជាន់ មនុស្ស នោះ ឲ្យ ប្រកាច់‌ប្រកិន ជា ខ្លាំង ហើយ ស្រែក ឡើង នោះ វា ក៏ ចេញ ទៅ 27អ្នក ទាំង អស់ គ្នា ក៏ នឹក ស្ងើច ក្នុង ចិត្ត ដល់ ម៉្លេះ បាន ជា គេ សួរ គ្នា ថា នេះ ជា អ្វី អេះ តើ សេចក្តី បង្រៀន បែប ថ្មី យ៉ាង ណា ហ្ន៎ បាន ជា លោក បង្គាប់ ដល់ អារក្ស‌អសោច ដោយ អំណាច ហើយ វា ក៏ ស្តាប់ បង្គាប់ លោក ដូច្នេះ 28នោះ ព្រះ‌នាម ទ្រង់ ក៏ ឮ ល្បី ខ្ចរ‌ខ្ចាយ ជា ១ រំពេច ទួទៅ ពេញ ក្នុង ក្រវល់ ជុំ‌វិញ នៃ ស្រុក កាលី‌ឡេ។ 29កាល បាន ចេញ ពី សាលា ប្រជុំ មក ក៏ ដំរង់ ទៅ ក្នុង ផ្ទះ ស៊ីម៉ូន និង អនទ្រេ នាំ ទាំង យ៉ាកុប ហើយ និង យ៉ូហាន ទៅ ជា មួយ 30ឯ ម្តាយ ក្មេក របស់ ស៊ីម៉ូន នាង កំពុង តែ ដេក គ្រុន គេ ក៏ ពិត ទូល ទ្រង់ ជា ១ រំពេច ពី ដំណើរ នាង 31លុះ ទ្រង់ យាង ចេញ ទៅ ក៏ ចាប់ ដៃ នាង លើក ឡើង ស្រាប់ តែ គ្រុន បាត់ អស់ ទៅ រួច នាង ខ្វល់‌ខ្វាយ បំរើ ទាំង អស់ គ្នា 32ដល់ ពេល ល្ងាច ជា ពេល ថ្ងៃ លិច ហើយ គេ នាំ អស់ ទាំង មនុស្ស ជំងឺ និង មនុស្ស មាន អារក្ស ចូល មក ឯ ទ្រង់ 33ឯ ពួក ក្រុង នោះ ទាំង អស់ គេ បាន ប្រជុំ គ្នា នៅ មាត់ ទ្វារ 34ទ្រង់ ក៏ ប្រោស មនុស្ស ដែល មាន ជំងឺ ឈឺ ផ្សេងៗ ជា ច្រើន ឲ្យ បាន ជា និង ដេញ អារក្ស ជា ច្រើន ដែរ តែ ទ្រង់ មិន អនុញ្ញាត ឲ្យ អារក្ស ទាំង នោះ និយាយ អ្វី សោះ ពី ព្រោះ វា ស្គាល់ ទ្រង់។ 35កាល នៅ ងងឹត មិន ទាន់ ភ្លឺ ស្រាង នៅ ឡើយ នោះ ទ្រង់ តើន ឡើង យាង ចេញ ទៅ ឯ ទី ស្ងាត់ ហើយ អធិស្ឋាន នៅ ទី នោះ 36ឯ ស៊ីម៉ូន និង ពួក អ្នក ដែល នៅ ជា មួយ គេ ក៏ ដើរ តាម រក ទ្រង់ 37គ្រា បាន ឃើញ ទ្រង់ ហើយ នោះ ក៏ ទូល ថា មនុស្ស ទាំង អស់ កំពុង តែ រក ទ្រង់ 38តែ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ចូរ យើង ទៅ ក្នុង អស់ ទាំង ភូមិ នៅ ជុំ‌វិញ ដើម្បី ឲ្យ ខ្ញុំ បាន ប្រកាស ប្រាប់ នៅ ភូមិ ទាំង នោះ ដែរ ដ្បិត គឺ ដោយ ហេតុ នោះ ហើយ បាន ជា ខ្ញុំ មក 39ទ្រង់ ក៏ ប្រកាស ប្រាប់ នៅ ក្នុង អស់ ទាំង សាលា ប្រជុំ របស់ គេ គ្រប់ ក្នុង ស្រុក កាលី‌ឡេ ព្រម ទាំង ដេញ អារក្ស ផង។ 40គ្រា នោះ មាន បុរស ឃ្លង់ ម្នាក់ មក ឯ ព្រះ‌យេស៊ូវ លុត ជង្គង់ ទូល អង្វរ ថា បើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ទ្រង់ អាច នឹង ប្រោស ឲ្យ ទូល‌បង្គំ ជា ស្អាត បាន 41ដូច្នេះ ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ ក្តួល អាណិត ក៏ លូក ព្រះ‌ហស្ត ទៅ ពាល់ គាត់ ដោយ ព្រះ‌បន្ទូល ថា ខ្ញុំ ចង់ ដែរ ឲ្យ ជា ស្អាត ទៅ 42លុះ ទ្រង់ មាន ព្រះ‌បន្ទូល ហើយ ស្រាប់ តែ រោគ ឃ្លង់ ចេញ ពី គាត់ បាត់ ទៅ ហើយ គាត់ បាន ជា ស្អាត 43ទ្រង់ ក៏ ឲ្យ គាត់ ទៅ ភ្លាម ដោយ ហាម ផ្តាច់ ថា 44ចូរ ប្រយ័ត្ន កុំ ប្រាប់ អ្វី ដល់ អ្នក ឯ ណា ឲ្យ សោះ តែ ត្រូវ ទៅ បង្ហាញ ខ្លួន ឲ្យ ពួក សង្ឃ ឃើញ វិញ ហើយ ថ្វាយ យញ្ញ‌បូជា ដោយ ព្រោះ ការ ដែល ខ្លួន បាន ស្អាត តាម ដែល លោក ម៉ូសេ បាន បង្គាប់ មក ទុក ជា ទី បន្ទាល់ ដល់ លោក ទាំង នោះ 45ប៉ុន្តែ ដល់ គាត់ បាន ចេញ ទៅ ហើយ នោះ ក៏ តាំង ប្រកាស ប្រាប់ គេ ឯង រាល់ គ្នា តែ ម្តង ហើយ ផ្សាយ ដំណឹង នោះ សុស‌សាយ ទួទៅ ដល់‌ម៉្លេះ បាន ជា ទ្រង់ យាង ចូល ទៅ ក្នុង ក្រុង បែប ឲ្យ គេ ឃើញ ពុំ បាន ទៀត គឺ ទ្រង់ គង់ នៅ តែ ខាង ក្រៅ ត្រង់ កន្លែង ស្ងាត់ ទាំង ប៉ុន្មាន វិញ ហើយ គេ ក៏ មក ឯ ទ្រង់ ពី គ្រប់ ទិស ទី។


Copyrighted Material
Learn More

will be added

X\