Mark - ម៉ាកុស 10

1ព្រះ‌យេស៊ូវ ទ្រង់ ក៏ ក្រោក ឡើង យាង ចេញ ពី ទី នោះ ទៅ ឯ ព្រំ‌ដែន ស្រុក យូដា នៅ ខាង នាយ ទន្លេ យ័រដាន់ នោះ មាន មនុស្ស កក‌កុញ ប្រជុំ គ្នា ឯ ទ្រង់ ម្តង ទៀត ហើយ ទ្រង់ ក៏ បង្រៀន គេ តាម ទំលាប់ ទ្រង់ 2ពួក ផារី‌ស៊ី គេ មក ល្បង សួរ ទ្រង់ ពី ច្បាប់ ដែល នឹង លែង ប្រពន្ធ បាន ឬ មិន បាន 3តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា តើ លោក ម៉ូសេ បាន បង្គាប់ មក អ្នក រាល់ គ្នា ថា ដូច ម្តេច 4គេ ទូល ថា លោក បាន អនុញ្ញាត ឲ្យ ធ្វើ សំបុត្រ លះ‌លែង ហើយ ឲ្យ លែង ទៅ 5ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ដែល លោក បាន តែង ច្បាប់ នោះ ឲ្យ អ្នក រាល់ គ្នា គឺ ដោយ ព្រោះ តែ ចិត្ត អ្នក រាល់ គ្នា រឹង‌រូស ប៉ុណ្ណោះ 6ប៉ុន្តែ តាំង ពី ដើម កំណើត មនុស្ស មក នោះ ព្រះ ទ្រង់ បាន បង្កើត គេ ជា ប្រុស ជា ស្រី 7ដោយ ហេតុ នោះ បាន ជា មនុស្ស ប្រុស តែង នឹង លា ចេញ ពី ឪពុក ម្តាយ ទៅ នៅ ជាប់ នឹង ប្រពន្ធ វិញ 8ហើយ អ្នក ទាំង ២ នោះ នឹង ត្រឡប់ ជា សាច់ តែ ១ គេ មិន មែន ជា ២ ទៀត គឺ ជា សាច់ តែ ១ សុទ្ធ 9ដូច្នេះ កុំ ឲ្យ អ្នក ណា ពង្រាត់ មនុស្ស ដែល ព្រះ បាន ផ្សំ‌ផ្គុំ គ្នា ឡើយ 10កាល កំពុង នៅ ក្នុង ផ្ទះ នោះ ពួក សិស្ស ទូល សួរ ទ្រង់ ពី សេចក្តី ដដែល ម្តង ទៀត 11ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ថា អ្នក ណា ដែល នឹង លែង ប្រពន្ធ ទៅ យក ១ ទៀត នោះ ឈ្មោះ ថា ផិត ប្រពន្ធ ហើយ 12បើ ស្ត្រី ណា លែង ប្តី ទៅ យក ១ ទៀត នោះ ក៏ ឈ្មោះ ថា បាន ផិត ប្តី ដែរ។ 13រួច មាន គេ នាំ ក្មេង តូចៗ មក ថ្វាយ ទ្រង់ ពាល់ ប៉ុន្តែ ពួក សិស្ស បន្ទោស ដល់ ពួក អ្នក ដែល នាំ វា មក 14កាល ព្រះ‌យេស៊ូវ បាន ឃើញ នោះ ទ្រង់ គ្នាន់ ក្នុង ព្រះ‌ហឫ‌ទ័យ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា ទុក ឲ្យ កូន ក្មេង មក ឯ ខ្ញុំ ចុះ កុំ ឃាត់ វា ឡើយ ដ្បិត នគរ ព្រះ មាន សុទ្ធ តែ មនុស្ស ដូច វា រាល់ គ្នា ដែរ 15ហើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល មិន ទទួល នគរ ព្រះ ដូច ជា កូន ក្មេង ១ នេះ នោះ មិន បាន ចូល ទៅ ក្នុង នគរ នោះ ឡើយ 16ទ្រង់ ក៏ ឱប វា រាល់ គ្នា ហើយ ដាក់ ព្រះ‌ហស្ត លើ ទាំង ប្រទាន ពរ ឲ្យ ផង។ 17កាល ទ្រង់ យាង ចេញ ទៅ តាម ផ្លូវ នោះ មាន ម្នាក់ រត់ មក លុត ជង្គង់ ក្រាប ចុះ នៅ ចំពោះ ទ្រង់ ទូល សួរ ថា លោក គ្រូ ល្អ អើយ តើ ត្រូវ ឲ្យ ខ្ញុំ ធ្វើ ដូច ម្តេច ប្រយោជន៍ ឲ្យ បាន គ្រង ជីវិត រស់ អស់ កល្ប ជានិច្ច 18ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ហេតុ អ្វី បាន ជា អ្នក ហៅ ខ្ញុំ ថា ល្អ ដូច្នេះ គ្មាន អ្នក ណា ល្អ សោះ មាន តែ ១ គឺ ជា ព្រះ ប៉ុណ្ណោះ 19អ្នក បាន ស្គាល់ បញ្ញត្ត ទាំង ប៉ុន្មាន ហើយ ដែល ថា «កុំ ឲ្យ ផិត ឲ្យ សោះ កុំ ឲ្យ សំឡាប់ មនុស្ស ឲ្យ សោះ កុំ ឲ្យ លួច គេ ឲ្យ សោះ កុំ ឲ្យ ធ្វើ ជា ទី បន្ទាល់ ក្លែង ឲ្យ សោះ កុំ ឲ្យ បំបាត់ គេ ឲ្យ សោះ ចូរ គោរព ប្រតិ‌បត្តិ ដល់ ឪពុក ម្តាយ ឯង» 20តែ គាត់ ទូល ឆ្លើយ ថា លោក គ្រូ ខ្ញុំ បាន កាន់ តាម សេចក្តី ទាំង នោះ តាំង ពី ក្មេង មក ដែរ 21ព្រះ‌យេស៊ូវ ទ្រង់ ទត ទៅ គាត់ ដោយ ស្រឡាញ់ ហើយ មាន ព្រះ‌បន្ទូល ថា អ្នក នៅ ខ្វះ កិច្ច ១ ទៀត គឺ ត្រូវ ទៅ លក់ របស់ ទ្រព្យ អ្នក ទាំង ប៉ុន្មាន ចែក ទាន ឲ្យ ដល់ ពួក អ្នក ក្រ ទៅ នោះ អ្នក នឹង បាន ទ្រព្យ‌សម្បត្តិ នៅ លើ ស្ថាន‌សួគ៌ វិញ រួច ឲ្យ ផ្ទុក ឈើ ឆ្កាង មក តាម ខ្ញុំ ចុះ 22តែ គាត់ មាន ចិត្ត ព្រួយ ណាស់ ដោយ ឮ ពាក្យ នោះ ក៏ ចេញ ទៅ ទាំង ក្តី ទុក្ខ ព្រោះ គាត់ មាន សម្បត្តិ ច្រើន ណាស់។ 23ព្រះ‌យេស៊ូវ ទ្រង់ ងាក ទត ជុំ‌វិញ ហើយ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ដែល មនុស្ស អ្នក មាន ចូល ទៅ ក្នុង នគរ ព្រះ នោះ ពិបាក ណាស់ 24ឯ ពួក សិស្ស ក៏ នឹក ស្ងើច នឹង ព្រះ‌បន្ទូល ទ្រង់ តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ម្តង ទៀត ថា កូន អើយ ពួក អ្នក ដែល ជាប់ ចិត្ត នឹង ទ្រព្យ‌សម្បត្តិ នោះ នឹង ចូល ទៅ ក្នុង នគរ ព្រះ ដោយ ពិបាក ណាស់ 25បើ សត្វ អូដ្ឋ នឹង ចូល តាម ប្រហោង ម្ជុល នោះ ងាយ ជា ជាង មនុស្ស អ្នក មាន ចូល ទៅ ក្នុង នគរ ព្រះ វិញ 26គេ ក៏ មាន សេចក្តី ប្លែក ក្នុង ចិត្ត ជា ខ្លាំង ទាំង និយាយ គ្នា ទៅ វិញ ទៅ មក ថា ចុះ បើ ដូច្នេះ តើ អ្នក ណា អាច នឹង បាន សង្គ្រោះ 27ព្រះ‌យេស៊ូវ ទ្រង់ ទត ទៅ គេ មាន ព្រះ‌បន្ទូល ថា ការ នោះ មនុស្ស លោក ធ្វើ ពុំ កើត ទេ តែ ព្រះ ទ្រង់ ធ្វើ កើត ដ្បិត ព្រះ ទ្រង់ អាច នឹង ធ្វើ កើត ទាំង អស់ បាន 28នោះ ពេត្រុស ចាប់ តាំង ទូល ទ្រង់ ថា មើល យើង ខ្ញុំ បាន លះ ចោល ទាំង អស់ មក តាម ទ្រង់ ហើយ 29តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា មិន ដែល មាន អ្នក ណា ដែល លះ ចោល ផ្ទះ‌សំបែង បង ប្អូន ប្រុស ស្រី ឪពុក ម្តាយ ប្រពន្ធ កូន ឬ ស្រែ ចំការ ដោយ ព្រោះ យល់ ដល់ ខ្ញុំ ហើយ និង ដំណឹង ល្អ 30ឥត បាន ទទួល ជា ១ រយ ភាគ ឡើង ក្នុង សម័យ នេះ នោះ ឡើយ គឺ ជា ផ្ទះ‌សំបែង បង ប្អូន ប្រុស ស្រី ម្តាយ ហើយ កូន និង ស្រែ ចំការ ព្រម ទាំង សេចក្តី បៀត‌បៀន ដែរ ហើយ ដល់ បរ‌លោក នាយ នឹង បាន ជីវិត រស់ អស់ កល្ប ជានិច្ច ផង 31តែ នឹង មាន មនុស្ស មុន ទៅ ជា ក្រោយ ជា ច្រើន ហើយ មនុស្ស ក្រោយ ទៅ ជា មុន វិញ។ 32កំពុង ដែល ដើរ តាម ផ្លូវ ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នោះ ព្រះ‌យេស៊ូវ យាង មុខ គេ ហើយ ពួក សិស្ស មាន ចិត្ត វិល‌វល់ ក៏ ដើរ តាម ទ្រង់ ទៅ ទាំង ភ័យ‌ភិត ទ្រង់ ក៏ យក ពួក ១២ មក ម្តង ទៀត ចាប់ តាំង មាន ព្រះ‌បន្ទូល ប្រាប់ អំពី ការ ដែល ត្រូវ កើត មក ដល់ ទ្រង់ ថា 33មើល យើង ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នោះ កូន មនុស្ស នឹង ត្រូវ បញ្ជូន ទៅ ឯ ពួក សង្គ្រាជ និង ពួក អាចារ្យ គេ នឹង កាត់ ទោស លោក ដល់ ជីវិត ហើយ បញ្ជូន ទៅ ដល់ ពួក សាសន៍ ដទៃ 34ពួក នោះ នឹង ចំអក មើល‌ងាយ វាយ នឹង រំពាត់ ស្តោះ ដាក់ ហើយ សំឡាប់ លោក រួច ៣ ថ្ងៃ ក្រោយ ដែល ស្លាប់ ទៅ នោះ លោក នឹង រស់ ឡើង វិញ។ 35ខណៈ នោះ យ៉ាកុប និង យ៉ូហាន ជា កូន សេបេដេ ក៏ មក ទូល ទ្រង់ ថា លោក គ្រូ សូម លោក សំរេច ឲ្យ យើង ខ្ញុំ តាម សេចក្តី សំណូម របស់ យើង ខ្ញុំ ផង 36ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ ចង់ ឲ្យ ខ្ញុំ សំរេច អ្វី ឲ្យ អ្នក 37គេ ក៏ ទូល ឆ្លើយ ថា សូម ឲ្យ យើង ខ្ញុំ បាន អង្គុយ នៅ ម្នាក់ ខាង ស្តាំ ហើយ ម្នាក់ ខាង ឆ្វេង លោក ក្នុង ស្ថាន នៃ សិរី‌ល្អ របស់ លោក 38តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា អ្នក មិន យល់ សេចក្តី ដែល អ្នក សូម នោះ ទេ តើ អ្នក អាច នឹង ផឹក អំពី ពែងដែល ខ្ញុំ ផឹក ហើយ ទទួល បុណ្យ ជ្រមុជ ដែល ខ្ញុំ ទទួល បាន ឬ ទេ 39គេ ទូល ឆ្លើយ ថា ទទួល បាន នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា អ្នក រាល់ គ្នា នឹង ផឹក អំពី ពែង ខ្ញុំ ហើយ ទទួល បុណ្យ ជ្រមុជ ដែល ខ្ញុំ ទទួល មែន 40តែ ដែល អង្គុយ ខាង ស្តាំ ឬ ខាង ឆ្វេង ខ្ញុំ នោះ មិន ស្រេច នឹង ខ្ញុំ ទេ គឺ សំរាប់ តែ អ្នក ណា ដែល ទី នោះ បាន រៀប‌ចំ ទុក ឲ្យ ប៉ុណ្ណោះ 41កាល ១០ នាក់ ឯ ទៀត បាន ឮ សេចក្តី នោះ នោះ គេ ក៏ នឹក តូច ចិត្ត នឹង យ៉ាកុប ហើយ និង យ៉ូហាន 42តែ ព្រះ‌យេស៊ូវ ទ្រង់ ហៅ អ្នក ទាំង នោះ មក មាន ព្រះ‌បន្ទូល ថា អ្នក រាល់ គ្នា ដឹង ថា ពួក អ្នក ដែល បាន រាប់ ជា ចៅ‌ហ្វាយ នៃ សាសន៍ ដទៃ គេ គ្រប់ គ្រង លើ សាសន៍ របស់ ខ្លួន ហើយ ពួក អ្នក ធំ ក៏ មាន អំណាច លើ គេ ដែរ 43ប៉ុន្តែ មិន ត្រូវ ឲ្យ មាន ដូច្នោះ ក្នុង ពួក អ្នក រាល់ គ្នា ឡើយ អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា ដែល ចង់ ធ្វើ ធំ នោះ នឹង ត្រូវ ធ្វើ ជា អ្នក បំរើ ដល់ អ្នក រាល់ គ្នា វិញ 44ឯ អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា ដែល ចង់ បាន ជា លេខ ១ អ្នក នោះ ត្រូវ ធ្វើ ជា បាវ ដល់ អ្នក ទាំង អស់ វិញ 45ដ្បិត កូន មនុស្ស ក៏ បាន មក មិន មែន ឲ្យ គេ បំរើ ដែរ គឺ ដើម្បី នឹង បំរើ គេ វិញ ហើយ និង ឲ្យ ជីវិត ខ្លួន ទុក ជា ថ្លៃ លោះ មនុស្ស ជា ច្រើន ផង។ 46ខណៈ នោះ ក៏ មក ដល់ ក្រុង យេរីខូរ ហើយ កំពុង ដែល ទ្រង់ យាង ចេញ ពី នោះ ទៅ ព្រម ទាំង ពួក សិស្ស និង ហ្វូង មនុស្ស ជា ធំ ផង នោះ មាន មនុស្ស ខ្វាក់ ឈ្មោះ បារទីមេ ជា កូន ទីមេ កំពុង អង្គុយ សូម ទាន នៅ មាត់ ផ្លូវ 47កាល គាត់ បាន ឮ ថា ជា ព្រះ‌យេស៊ូវ ពី ណា‌សា‌រ៉ែត នោះ ក៏ តាំង ស្រែក ឡើង ថា ឱ ព្រះ‌យេស៊ូវ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ អើយ សូម អាណិត មេត្តា ដល់ ទូល‌បង្គំ ផង 48មាន មនុស្ស ជា ច្រើន កំហែង ឲ្យ គាត់ នៅ ស្ងៀម តែ គាត់ ស្រែក រឹត តែ ខ្លាំង ឡើង ថា ឱ ព្រះ‌អង្គ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ អើយ សូម អាណិត មេត្តា ទូល‌បង្គំ ផង 49នោះ ព្រះ‌យេស៊ូវ ទ្រង់ ឈប់ ហើយ ប្រាប់ ឲ្យ គេ ហៅ គាត់ មក គេ ក៏ ហៅ មក ដោយ ប្រាប់ ថា ចូរ សង្ឃឹម ចុះ ហើយ ក្រោក ឡើង លោក ហៅ ឯង 50គាត់ បោះ អាវ ធំ ចោល រួច ស្ទុះ ក្រោក ឡើង ទៅ ឯ ព្រះ‌យេស៊ូវ 51ទ្រង់ មាន ព្រះ‌បន្ទូល សួរ គាត់ ថា តើ ចង់ ឲ្យ ខ្ញុំ ធ្វើ អ្វី ឲ្យ អ្នក អ្នក នោះ ទូល ឆ្លើយ ថា លោក គ្រូ អើយ សូម ប្រោស ភ្នែក ទូល‌បង្គំ ឲ្យ បាន ភ្លឺ ឡើង 52ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ទៅ ចុះ សេចក្តី ជំនឿ អ្នក បាន សង្គ្រោះ អ្នក ហើយ ស្រាប់ តែ ភ្នែក ក៏ ភ្លឺ ឡើង ភ្លាម រួច គាត់ ដើ តាម ទ្រង់ ទៅ។


Copyrighted Material
Learn More

will be added

X\