Mark - ម៉ាកុស 13

1កាល កំពុង តែ ចេញ ពី ព្រះ‌វិហារ មក នោះ ពួក សិស្ស ទ្រង់ ម្នាក់ ទូល ថា លោក គ្រូ មើល ន៏ ថ្ម ហើយ និង មន្ទីរ ល្អ ណាស់ ហ្ន៎ 2ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា តើ ឃើញ មន្ទីរ ធំ ទាំង នេះ ឬ ទេ បន្តិច ទៀត នឹង គ្មាន ថ្ម នៅ ត្រួត លើ ថ្ម ដែល មិន ត្រូវ ទំលាក់ ចុះ នោះ ទេ 3រួច កាល ទ្រង់ គង់ លើ ភ្នំ ដើម អូលីវ ទល់ មុខ នឹង ព្រះ‌វិហារ នោះ ពេត្រុស យ៉ាកុប យ៉ូហាន និង អនទ្រេ គេ មក ទូល សួរ ទ្រង់ ដោយ‌ឡែក ថា 4សូម ប្រាប់ យើង ខ្ញុំ តើ កាល ណា បាន ការ ទាំង នេះ នឹង មក ដល់ តើ មាន ទី សំគាល់ ណា ឲ្យ ដឹង ក្នុង កាល ដែល ការ ទាំង នេះ ជិត កើត មក 5ព្រះ‌យេស៊ូវ ចាប់ តាំង មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ គេ ថា ចូរ ប្រយ័ត្ន ក្រែង អ្នក ណា នាំ អ្នក រាល់ គ្នា ឲ្យ វង្វេង 6ដ្បិត នឹង មាន មនុស្ស ជា ច្រើន យក ឈ្មោះ ខ្ញុំ មក និយាយ ថា គឺ ខ្ញុំ នេះ ហើយ គេ ក៏ នឹង នាំ មនុស្ស ជា ច្រើន ឲ្យ វង្វេង ផង 7កាល ណា អ្នក រាល់ គ្នា ឮ និយាយ ពី ចំបាំង ហើយ ពី សូរ ចំបាំង នោះ កុំ ឲ្យ អ្នក រាល់ គ្នា មាន ចិត្ត ថប់ បារម្ភ ឡើយ ដ្បិត ការ ទាំង នោះ ត្រូវ តែ មក ដល់ តែ ពុំ ទាន់ ដល់ ចុង បំផុត នៅ ឡើយ ទេ 8ពី ព្រោះ សាសន៍១ នឹង លើក គ្នា ទាស់ នឹង សាសន៍១ នគរ ១ ទាស់ នឹង នគរ ១ ក៏ នឹង មាន កក្រើក ដី នៅ កន្លែង ផ្សេងៗ ហើយ និង មាន អំណត់ នឹង ចលាចល កើត ឡើង នេះ ជា ដើម ចម នៃ សេចក្តី ទុក្ខ វេទនា ទេ 9ប៉ុន្តែ ឲ្យ អ្នក រាល់ គ្នា ប្រយ័ត្ន ខ្លួន ពី ព្រោះ គេ នឹង បញ្ជូន អ្នក រាល់ គ្នា ទៅ ឯ ក្រុម‌ជំនុំ គេ នឹង វាយ អ្នក រាល់ គ្នា នៅ ក្នុង សាលា ប្រជុំ ហើយ នាំ ទៅ ចំពោះ ចៅ‌ហ្វាយ ខេត្ត និង ស្តេច ដោយ ព្រោះ ខ្ញុំ ទុក ជា ទី បន្ទាល់ ដល់ លោក ទាំង នោះ 10ឯ ដំណឹង ល្អ នឹង ត្រូវ ផ្សាយ ដល់ គ្រប់ សាសន៍ ជា មុន សិន 11ប៉ុន្តែ កាល ណា គេ នាំ បញ្ជូន អ្នក រាល់ គ្នា ទៅ នោះ កុំ ឲ្យ ថប់ ព្រួយ ជា មុន ពី បែប និយាយ ឬ ពី ពាក្យ ដែល ត្រូវ ថា ឡើយ ត្រូវ និយាយ តែ សេចក្តី ណា ដែល បាន ប្រទាន មក អ្នក រាល់ គ្នា នៅ វេលា នោះ ឯង ដ្បិត មិន មែន ជា អ្នក រាល់ គ្នា ដែល ត្រូវ និយាយ ទេ គឺ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ទេ តើ 12បង ប្អូន នឹង បញ្ជូន គ្នា ឲ្យ ត្រូវ ស្លាប់ ហើយ ឪពុក នឹង បញ្ជូន កូន កូន នឹង លើក គ្នា ទាស់ នឹង ឪពុក ម្តាយ ហើយ និង សំឡាប់ គាត់ បង់ 13មនុស្ស ទាំង អស់ នឹង ស្អប់ អ្នក រាល់ គ្នា ដោយ ព្រោះ ឈ្មោះ ខ្ញុំ តែ អ្នក ណា ដែល កាន់ ខ្ជាប់ ដរាប ដល់ ចុង បំផុត នោះ នឹង បាន សង្គ្រោះ ពិត។ 14កាល ណា អ្នក រាល់ គ្នា ឃើញ សេចក្តី ស្អប់ ខ្ពើម ដែល បង្ខូច បំផ្លាញ ឈរ នៅ កន្លែង ដែល មិន គួរ ឲ្យ ឈរ (អ្នក ណា ដែល មើល ឲ្យ យល់ ចុះ) នោះ ត្រូវ ឲ្យ ពួក អ្នក នៅ ស្រុក យូដា រត់ ទៅ ឯ ភ្នំ ទៅ 15កុំ ឲ្យ អ្នក ណា ដែល នៅ លើ ដំបូល ផ្ទះ ចុះ មក ក្នុង ផ្ទះ ឬ ចូល ទៅ យក អ្វី ចេញ ពី ផ្ទះ 16ក៏ កុំ ឲ្យ អ្នក ដែល នៅ ស្រែ ចំការ ត្រឡប់ មក វិញ និង យក សំលៀក‌បំពាក់ ខ្លួន ឡើយ 17នៅ គ្រា នោះ ស្ត្រី ណា ដែល មាន ផ្ទៃ ពោះ និង ស្ត្រី ណា ដែល បំបៅ កូន នឹង វេទនា ណាស់ 18ត្រូវ ឲ្យ អធិស្ឋាន សូម កុំ ឲ្យ ត្រូវ រត់ នៅ រដូវ រងា ឡើយ 19ដ្បិត នៅ គ្រា នោះ នឹង មាន សេចក្តី វេទនា ខ្លាំង ណាស់ ដល់ ម៉្លេះ បាន ជា តាំង ពី កំណើត លោកីយ៍ ដែល ព្រះ ទ្រង់ បាន បង្កើត ដរាប ដល់ សព្វ ថ្ងៃ នេះ មិន ដែល មាន យ៉ាង ដូច្នោះ ទេ ហើយ ទៅ មុខ ក៏ មិន ដែល មាន ផង 20បើ ព្រះ‌អម្ចាស់ មិន បាន បន្ថយ ថ្ងៃ ទាំង នោះ ឲ្យ ខ្លី នោះ គ្មាន មនុស្ស ណា បាន សង្គ្រោះ ទេ ប៉ុន្តែ ទ្រង់ បាន បន្ថយ ថ្ងៃ ទាំង នោះ ដោយ ព្រោះ ពួក អ្នក ដែល ទ្រង់ បាន រើស តាំង 21នៅ គ្រា នោះ បើ មាន អ្នក ណា ប្រាប់ អ្នក រាល់ គ្នា ថា មើល ព្រះ‌គ្រីស្ទ គង់ នៅ ទី នេះ ឬ ថា មើល ទ្រង់ គង់ នៅ ទី នុ៎ះ នោះ កុំ ឲ្យ ជឿ ឡើយ 22ដ្បិត នឹង មាន ព្រះ‌គ្រីស្ទ ក្លែង ហើយ ហោរា ក្លែង កើត ឡើង គេ នឹង ធ្វើ ទី សំគាល់ ព្រម ទាំង ការ អស្ចារ្យ ដើម្បី នឹង នាំ ទាំង ពួក អ្នក រើស តាំង ឲ្យ វង្វេង ផង បើ សិន ជា បាន 23ចូរ អ្នក រាល់ គ្នា ប្រុង ប្រយ័ត្ន ឲ្យ មែន‌ទែន មើល ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា គ្រប់ ទាំង អស់ ជា មុន ហើយ។ 24ប៉ុន្តែ នៅ គ្រា ក្រោយ សេចក្តី វេទនា នោះ ថ្ងៃ នឹង ទៅ ជា ងងឹត ខែ នឹង លែង ភ្លឺ 25អស់ ទាំង ផ្កាយ នៅ លើ មេឃនឹង ធ្លាក់ ចុះ ហើយ អស់ ទាំង អំណាច នៅ លើ មេឃ នឹង ត្រូវ កក្រើក រំពើក 26នោះ គេ នឹង ឃើញ កូន មនុស្ស មក ក្នុង ពពក មាន ទាំង ព្រះ‌ចេស្តា ជា ខ្លាំង និង សិរី‌ល្អ ផង 27ហើយ លោក នឹង ចាត់ ពួក ទេវតា ឲ្យ ទៅ ប្រមូល ពួក ដែល បាន រើស តាំង មក ពី ទិស ទាំង ៤ តាំង ពី ទី បំផុត នៃ ផែន‌ដី ម្ខាង រហូត ដល់ ទី បំផុត នៃ ផ្ទៃ មេឃ។ 28ប៉ុន្តែ ត្រូវ រៀន សេចក្តី ប្រៀប ប្រដូច ពី ដើម ល្វា ចុះ គឺ កាល ណា មែក វា ត្រឡប់ ជា ទន់ ហើយ ស្លឹក ក៏ ប៉ិច ឡើង នោះ អ្នក រាល់ គ្នា ដឹង ថា រដូវ ក្តៅ ជិត ដល់ ហើយ 29ក៏ បែប ដូច្នោះ ដែរ កាល ណា ឃើញ ការ ទាំង នោះ កើត មក នោះ ត្រូវ ដឹង ថា កូន មនុស្ស ជិត ដល់ ហើយ ក៏ នៅ មាត់ ទ្វារ ផង 30ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា មនុស្ស ដំណ នេះ នឹង ពុំ ទាន់ កន្លង ហួស បាត់ ទៅ ទាល់ តែ គ្រប់ ការ ទាំង នោះ បាន កើត មក 31ផ្ទៃ មេឃ ហើយ ផែន‌ដី នឹង កន្លង បាត់ ទៅ តែ ពាក្យ ខ្ញុំ នឹង មិន ដែល កន្លង បាត់ ឡើយ 32ឯ ត្រង់ ថ្ងៃ និង ពេល កំណត់ នោះ គ្មាន អ្នក ណា ដឹង បាន ទេ ទោះ ទាំង ពួក ទេវតា ដែល នៅ ស្ថាន‌សួគ៌ ឬ ព្រះ‌រាជ‌បុត្រា ក៏ មិន ជ្រាប ដែរ ជ្រាប តែ ព្រះ‌វរ‌បិតា ប៉ុណ្ណោះ 33ចូរ ប្រុង ប្រយ័ត្ន ឲ្យ ចាំ យាម ហើយ អធិស្ឋាន ផង ដ្បិត អ្នក រាល់ គ្នា មិន ដឹង ពេល កំណត់ នោះ ទេ 34នេះ ដូច ជា មនុស្ស ម្នាក់ ដែល ចាក ចោល ផ្ទះ ចេញ ពី ស្រុក ទៅ ទី ឆ្ងាយ ក៏ ប្រគល់ អំណាច ដល់ ពួក បាវ ព្រាវ ព្រម ទាំង ដាក់ ការ ឲ្យ ធ្វើ គ្រប់ គ្នា ហើយ ផ្តាំ អ្នក ឆ្មាំ ទ្វារ ឲ្យ ចាំ យាម ផង 35ដូច្នេះ ចូរ ចាំ យាម ចុះ ដ្បិត មិន ដឹង ជា វេលា ណា ដែល ម្ចាស់ ផ្ទះ នឹង មក វិញ ទេ ទោះ បើ ល្ងាច កណ្តាល អធ្រាត្រ ពេល មាន់ រងាវ ឬ ព្រឹក ក្តី 36ក្រែង លោ លោក មក ដល់ ភ្លាម ឃើញ អ្នក រាល់ គ្នា កំពុង តែ ដេក លក់ 37ឯ សេចក្តី ដែល ខ្ញុំ ប្រាប់ ដល់ អ្នក រាល់ គ្នា នេះ នោះ ខ្ញុំ ក៏ ប្រាប់ ដល់ មនុស្ស ទាំង អស់ ដែរ គឺ ថា ចូរ ចាំ យាម ចុះ។


Copyrighted Material
Learn More

will be added

X\