Mark - ម៉ាកុស 15

1ដល់ ព្រឹក ឡើង កាល ពួក សង្គ្រាជ ពួក ចាស់‌ទុំ និង ពួក អាចារ្យ ព្រម ទាំង ក្រុម‌ជំនុំ ទាំង អស់ បាន ប្រជុំ ពិគ្រោះ គ្នា នោះ ក៏ ចង ព្រះ‌យេស៊ូវ នាំ បញ្ជូន ទៅ ឯ លោក ពីឡាត់ 2លោក ពីឡាត់ ពិចារណា សួរ ទ្រង់ ថា តើ អ្នក ជា ស្តេច របស់ សាសន៍ យូដា ឬ អី ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ត្រូវ ដូច លោក មាន ប្រសាសន៍ ហើយ 3ឯ ពួក សង្គ្រាជ គេ ចោទ ប្រកាន់ ទ្រង់ ខ្លាំង ណាស់ 4នោះ លោក ពីឡាត់ ក៏ ពិចារណា សួរ ទ្រង់ ម្តង ទៀត ដោយ ពាក្យ ថា តើ អ្នក មិន ព្រម ឆ្លើយ សោះ ទេ ឬ អី មើល រឿង ជា ច្រើន ទាំង ម៉្លេះ ដែល គេ ធ្វើ បន្ទាល់ ទាស់ នឹង អ្នក 5តែ ព្រះ‌យេស៊ូវ ទ្រង់ ឥត មាន ឆ្លើយ អ្វី ទៀត សោះ បាន ជា លោក ពីឡាត់ ក៏ អស្ចារ្យ ក្នុង ចិត្ត។ 6រីឯ នៅ បុណ្យ នោះ លោក តែង ធ្លាប់ លែង អ្នក ទោស ម្នាក់ ឲ្យ ដល់ គេ តាម ដែល គេ សូម 7គ្រា នោះ មាន ម្នាក់ ឈ្មោះ បារ៉ា‌បាស ជាប់ គុក ជា មួយ នឹង ពួក អ្នក បះ‌បោរ ជា អ្នក ដែល បាន សំឡាប់ គេ ក្នុង វេលា បះ នោះ 8ហ្វូង មនុស្ស ក៏ ចាប់ តាំង ស្រែក ឡើង សូម លោក បើក ឲ្យ ដល់ គេ ដូច ជា លោក តែង ធ្លាប់ ធ្វើ មក 9លោក ពីឡាត់ សួរ គេ ថា តើ ចង់ ឲ្យ ខ្ញុំ លែង ស្តេច សាសន៍ យូដា ឲ្យ ដល់ អ្នក រាល់ គ្នា ឬ អី 10នេះ ដ្បិត លោក ជ្រាប ថា ពួក សង្គ្រាជ បាន បញ្ជូន ទ្រង់ ដោយ ឈ្នានីស ទេ 11តែ ពួក សង្គ្រាជ បាន ញុះ‌ញង់ ហ្វូង មនុស្ស ឲ្យ សូម ឲ្យ លោក លែង បារ៉ា‌បាស វិញ 12លោក ពីឡាត់ ក៏ សួរ គេ ម្តង ទៀត ថា ដូច្នេះ តើ ចង់ ឲ្យ ខ្ញុំ ធ្វើ អ្វី នឹង អ្នក ដែល អ្នក រាល់ គ្នា ហៅ ថា ស្តេច សាសន៍ យូដា នេះ 13គេ ស្រែក ឡើង ទៀត ថា ចូរ ឆ្កាង វា ទៅ 14លោក ពីឡាត់ សួរ គេ ថា ដូច្នេះ តើ គាត់ បាន ធ្វើ ខុស អ្វី នោះ គេ ស្រែក កាន់ តែ ខ្លាំង ឡើង ថា ចូរ ឆ្កាង វា ទៅ 15ឯ ពីឡាត់ លោក ចង់ ធ្វើ បំពេញ ដល់ ចិត្ត ហ្វូង មនុស្ស ដែរ បាន ជា លែង បារ៉ា‌បាស ដល់ គេ រួច កាល បាន វាយ ព្រះ‌យេស៊ូវ ដោយ រំពាត់ ហើយ នោះ ក៏ បញ្ជូន ទៅ ឲ្យ គេ ឆ្កាង។ 16ចំណែក ពួក ទាហាន ក៏ នាំ ទ្រង់ ទៅ ឯ ទីធ្លា ជា ទី កាត់ ក្តី រួច គេ ហៅ ពួក កង ទាហាន ទាំង អស់ ឲ្យ មូល គ្នា មក 17ក៏ យក អាវ ពណ៌ ស្វាយ បំពាក់ ទ្រង់ ហើយ ក្រង ភួង បន្លា បំពាក់ លើ ព្រះ‌សិរ 18រួច ចាប់ តាំង សំពះ ទូល ទ្រង់ ថា ថ្វាយ បង្គំ ស្តេច សាសន៍ យូដា 19គេ ក៏ យក ដើម ត្រែង វាយ ព្រះ‌សិរ ស្តោះ ដាក់ ទ្រង់ ហើយ លុត ជង្គង់ ថ្វាយ បង្គំ ទ្រង់ ផង 20កាល បាន ចំអក មើល‌ងាយ ទ្រង់ ស្រេច ហើយ នោះ គេ ដោះ អាវ ពណ៌ ស្វាយ ចេញ ក៏ បំពាក់ ព្រះ‌ពស្ត្រ ទ្រង់ វិញ រួច នាំ ចេញ ទៅ ឆ្កាង 21គេ ចាប់ អ្នក ស្រុក គីរេន ម្នាក់ ឈ្មោះ ស៊ីម៉ូន ជា ឪពុក អ័លេ‌ក្សាន‌ត្រុស និង រូភូស ដែល ដើរ តាម ផ្លូវ ចុះ មក ពី ចំការ បង្ខំ ឲ្យ គាត់ លី ឈើ ឆ្កាង ទ្រង់។ 22គេ នាំ ទ្រង់ ទៅ ដល់ កន្លែង ហៅ ថា «គាល់‌កូថា» ដែល ស្រាយ ថា ភ្នំ លលាដ ក្បាល 23នោះ គេ យក ស្រា ទំពាំង‌បាយ‌ជូរ លាយ នឹង ជ័រ ល្វីង‌ទេស ថ្វាយ ទ្រង់ សោយ តែ ទ្រង់ មិន សោយ ទេ 24កាល បាន ឆ្កាង ទ្រង់ រួច ហើយ នោះ គេ ក៏ យក ព្រះ‌ពស្ត្រ ទ្រង់ ចាប់ ឆ្នោត ចែក គ្នា ដើម្បី ឲ្យ ដឹង ជា អ្នក ណា ត្រូវ បាន អ្វី 25ពេល ដែល គេ ឆ្កាង ទ្រង់ គឺ ជា ពេល ម៉ោង ៩ ព្រឹក 26គេ សរសេរ ប្រកាស កាត់ ទោស ទ្រង់ ថា «នេះ ជា ស្តេច សាសន៍ យូដា» 27ហើយ ក៏ ឆ្កាង ចោរ ២ នាក់ ជា មួយ នឹង ទ្រង់ ម្នាក់ ខាង ស្តាំ ម្នាក់ ខាង ឆ្វេង 28នោះ បាន សំរេច តាម បទ គម្ពីរ ដែល ថា «គេ បាន រាប់ ទ្រង់ ជា ពួក អ្នក ទទឹង ច្បាប់»។ 29ពួក អ្នក ដែល ដើរ តាម ទី នោះ ក៏ ជេរ ទ្រង់ ទាំង គ្រវី ក្បាល ហើយ និយាយ ថា អើ ឯង ដែល បំផ្លាញ ព្រះ‌វិហារ ហើយ សង់ ឡើង វិញ ក្នុង រវាង ៣ ថ្ងៃ 30ឥឡូវ ចូរ ជួយ សង្គ្រោះ ខ្លួន ឯង ដោយ ចុះ ពី ឈើ ឆ្កាង មក 31ពួក សង្គ្រាជ និង ពួក អាចារ្យ ក៏ ចំអក ឲ្យ ទ្រង់ បែប ដូច គ្នា ទាំង និយាយ គ្នា ទៅ វិញ ទៅ មក ថា វា ជួយ សង្គ្រោះ ដល់ មនុស្ស ឯ ទៀត បាន តែ ពុំ អាច នឹង សង្គ្រោះ ចំពោះ ខ្លួន ឯង បាន ទេ 32ចូរ ឲ្យ ព្រះ‌គ្រីស្ទ ជា ស្តេច នៃ សាសន៍ អ៊ីស្រា‌អែល ចុះ ពី ឈើ ឆ្កាង មក ឥឡូវ ចុះ ឲ្យ យើង បាន ឃើញ ហើយ ជឿ ផង ឯ ២ នាក់ ដែល ជាប់ ឆ្កាង ជា មួយ នឹង ទ្រង់ គេ ក៏ ដៀល ត្មះ ទ្រង់ ដែរ។ 33ដល់ ម៉ោង ១២ នោះ មាន ងងឹត ដាប គ្រប លើ ផែន‌ដី ដរាប ដល់ ម៉ោង ៣ រសៀល 34លុះ វេលា ម៉ោង ៣ នោះ ព្រះ‌យេស៊ូវ ទ្រង់ បន្លឺ‌ឧទាន ជា ខ្លាំង ថា អេឡយៗ ល៉ាម៉ាសា‌បាច់ថានី គឺ ស្រាយ ថា ព្រះ‌អង្គ នៃ ទូល‌បង្គំ អើយ ឱ ព្រះ‌អង្គ នៃ ទូល‌បង្គំ អើយ ហេតុ អ្វី បាន ជា ទ្រង់ លះ ចោល ទូល‌បង្គំ 35អ្នក ខ្លះ ដែល ឈរ នៅ ទី នោះ ក៏ ឮ ហើយ គេ និយាយ ថា មើល វា ស្រែក ហៅ រក លោក អេលីយ៉ា ហើយ 36រួច ម្នាក់ រត់ ទៅ យក សារាយ‌រំហួត ជ្រលក់ ទឹក‌ខ្មេះ ជោក ដាក់ នឹង ចុង ដើម ត្រែង ហុច ទៅ ថ្វាយ ទ្រង់ សោយ ដោយ ពោល ថា ឈប់ សិន ចាំ មើល បើស លោក អេលីយ៉ា មក បញ្ចុះ វា ឬ ទេ។ 37រួច ព្រះ‌យេស៊ូវ ទ្រង់ ស្រែក ជា ខ្លាំង ហើយ ក៏ ផុត ដង្ហើម ទៅ 38គ្រា នោះ វាំង‌នន ក្នុង ព្រះ‌វិហារ ក៏ រហែក ជា ២ ភាគ ចាប់ តាំង ពី លើ ចុះ ដល់ ក្រោម 39ឯ មេ ទ័ព ដែល ឈរ ទល់ មុខ នឹង ទ្រង់ គាត់ ឃើញ ថា ទ្រង់ ស្រែក ឡើង ហើយ ផុត ដង្ហើម ទៅ យ៉ាង ដូច្នោះ ក៏ និយាយ ថា មនុស្ស នេះ ប្រាកដ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន 40ក៏ មាន ស្ត្រី ខ្លះ ដែល បាន តាម បំរើ ព្រះ‌យេស៊ូវ ក្នុង គ្រា ដែល ទ្រង់ គង់ នៅ ស្រុក កាលី‌ឡេ នៅ ឡើយ គេ ឈរ មើល ពី ចំងាយ 41ក្នុង ពួក ស្ត្រី ទាំង នោះ គឺ ម៉ារា ពី ស្រុក ម៉ាក់‌ដាឡា ១ និង ម៉ារា ជា ម្តាយ យ៉ាកុប តូច និង យ៉ូសេ ១ ហើយ និង សាឡូ‌មេ ១ ក៏ មាន ស្ត្រី ឯ ទៀត ជា ច្រើន ដែល បាន ឡើង មក ឯ ក្រុង យេរូ‌សា‌ឡឹម ជា មួយ នឹង ទ្រង់ ដែរ។ 42មាន ម្នាក់ ឈ្មោះ យ៉ូសែប នៅ ស្រុក អើរី‌ម៉ាថេ ដែល មាន កេរ្តិ៍ ឈ្មោះ ក្នុង ពួក ក្រុម‌ជំនុំ ជា អ្នក រង ចាំ នគរ ព្រះ ដែរ អ្នក នោះ បាន មក ដល់ ក៏ ចូល ទៅ ឯ លោក ពីឡាត់ ដោយ ចិត្ត កា្លហាន សូម ព្រះ‌សព ព្រះ‌យេស៊ូវ 43ដោយ ព្រោះ ជា ថ្ងៃ រៀប‌ចំ ហើយ គឺ ជា ថ្ងៃ មុន ថ្ងៃ ឈប់ សំរាក ហើយ ក៏ ល្ងាច ណាស់ ផង 44ឯ លោក ពីឡាត់ មាន សេចក្តី ឆ្ងល់ ពី ទ្រង់ ដែល សុគត ជា ឆាប់ ម៉្លេះ ក៏ ហៅ មេ ទ័ព មក សួរ បញ្ជាក់ បើ ទ្រង់ សុគត ជា យូរ មក ហើយ ឬ ដូច ម្តេច 45កាល មេ ទ័ព បាន ជំរាប ឲ្យ លោក ជ្រាប ហើយ នោះ លោក ក៏ អនុញ្ញាត ឲ្យ ព្រះ‌សព ដល់ យ៉ូសែប 46គាត់ ក៏ ទិញ សំពត់ ទេស‌ឯក រួច ដាក់ ព្រះ‌សព ទ្រង់ ចុះ មក រុំ នឹង សំពត់ នោះ នាំ ទៅ បញ្ចុះ ក្នុង ផ្នូរ ដែល បាន ដាប់ នៅ ក្នុង ថ្ម រួច ប្រមៀល ថ្ម ១ មក សន្ធប់ ខ្ទប់ មាត់ ផ្នូរ ជិត 47ឯ ម៉ារា ជា អ្នក ស្រុក ម៉ាក់‌ដាឡា និង ម៉ារា ជា ម្តាយ យ៉ូសេ គេ ក៏ ឃើញ កន្លែង ដែល បញ្ចុះ ព្រះ‌សព ទ្រង់ ដែរ។


Copyrighted Material
Learn More

will be added

X\