Mark - ម៉ាកុស 3

1ទ្រង់ ក៏ យាង ចូល ទៅ ក្នុង សាលា ប្រជុំ ម្តង ទៀត នៅ ទី នោះ មាន មនុស្ស ម្នាក់ ស្វិត ដៃ ម្ខាង 2គេ ក៏ ចាំ មើល ទ្រង់ ក្រែង នឹង ប្រោស ឲ្យ គាត់ ជា នៅ ថ្ងៃ ឈប់ សំរាក ដើម្បី ឲ្យ បាន រឿង ចោទ ប្រកាន់ ទ្រង់ 3ទ្រង់ មាន ព្រះ‌បន្ទូល នៅ មនុស្ស ស្វិត ដៃ ថា ចូរ អ្នក ក្រោក ឡើង ឈរ នៅ កណ្តាល នុ៎ះ ទៅ 4រួច ទ្រង់ សួរ គេ ថា នៅ ថ្ងៃ ឈប់ សំរាក តើ បើក ឲ្យ ធ្វើ ការ ល្អ ឬ ឲ្យ ធ្វើ ការ អាក្រក់ ឲ្យ សង្គ្រោះ ជីវិត ឬ ឲ្យ សំឡាប់ បង់ ប៉ុន្តែ គេ នៅ តែ ស្ងៀម 5នោះ ទ្រង់ ងាក ទត ទៅ គេ ទាំង គ្នាន់‌កា្នញ់ ដោយ មាន ព្រះ‌ហឫ‌ទ័យ ព្រួយ ព្រោះ ចិត្ត គេ រឹង‌រូស ក៏ មាន ព្រះ‌បន្ទូល ទៅ មនុស្ស នោះ ថា ចូរ អ្នក លាត ដៃ ទៅ អ្នក នោះ ក៏ លាត ហើយ ដៃ គាត់ បាន ជា ដូច ម្ខាង 6រួច កាល ពួក ផារី‌ស៊ី បាន ចេញ ផុត ទៅ នោះ ស្រាប់ តែ គេ ពិគ្រោះ នឹង ពួក ហេរ៉ូឌ ទាស់ នឹង ទ្រង់ ដើម្បី រក រឿង ធ្វើ ឲ្យ ទ្រង់ វិនាស។ 7នោះ ព្រះ‌យេស៊ូវ ទ្រង់ ថយ ទៅ ឯ សមុទ្រ ជា មួយ នឹង ពួក សិស្ស ហើយ មាន ហ្វូង មនុស្ស កក‌កុញ ដើរ តាម ទ្រង់ ជា មនុស្ស ពី ស្រុក កាលី‌ឡេ និង ស្រុក យូដា 8ពី ក្រុង យេរូ‌សា‌ឡឹម និង ស្រុក អេដំម ហើយ ពី ខាង នាយ ទន្លេ យ័រដាន់ និង ស្រុក នៅ ជុំ‌វិញ ក្រុង ទីរ៉ុស និង ស៊ីដូន គឺ ជា ហ្វូង មនុស្ស យ៉ាង ធំ ដែល មូល មក ឯ ទ្រង់ ដោយ បាន ឮ និយាយ ពី ការ ទ្រង់ ធ្វើ ទាំង ប៉ុន្មាន 9ទ្រង់ មាន ព្រះ‌បន្ទូល ប្រាប់ ពួក សិស្ស ឲ្យ មាន ទូក នៅ រង់‌ចាំ ក្រែង ហ្វូង មនុស្ស ប្រជ្រៀត ទ្រង់ 10ដ្បិត ទ្រង់ កំពុង ប្រោស មនុស្ស ជា ច្រើន ឲ្យ បាន ជា ដល់ ម៉្លេះ បាន ជា មនុស្ស ទាំង អស់ ដែល មាន ជំងឺ អ្វីៗ គេ ប្រឹង រុល ចូល ទៅ ដើម្បី នឹង ពាល់ ទ្រង់ 11កាល ណា ពួក អារក្ស‌អសោច ឃើញ ទ្រង់ វា ក៏ ក្រាប ចំពោះ ទ្រង់ ទាំង ស្រែក ថា ទ្រង់ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន 12ប៉ុន្តែ ទ្រង់ ហាម ផ្តាច់ មិន ឲ្យ វា ធ្វើ ឲ្យ គេ ស្គាល់ ទ្រង់ ឡើយ។ 13ទ្រង់ ក៏ យាង ឡើង ទៅ លើ ភ្នំ រួច មាន ព្រះ‌បន្ទូល ហៅ អស់ អ្នក ដែល ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ចង់ ហៅ ហើយ អ្នក ទាំង នោះ ក៏ ចូល មក ឯ ទ្រង់ 14រួច ទ្រង់ តម្រូវ ១២ នាក់ ឲ្យ បាន នៅ ជា មួយ នឹង ទ្រង់ ដើម្បី ទ្រង់ បាន ចាត់ គេ ឲ្យ ចេញ ទៅ ប្រកាស ប្រដៅ 15និង ឲ្យ គេ មាន អំណាច អាច នឹង ប្រោស ជំងឺ ឲ្យ ជា ព្រម ទាំង ដេញ អារក្ស ផង 16គឺ ស៊ីម៉ូន ១ ដែល ទ្រង់ ប្រទាន ឲ្យ មាន ឈ្មោះ ថា ពេត្រុស ថែម ទៀត 17ហើយ យ៉ាកុប ជា កូន សេបេដេ ១ និង យ៉ូហាន ជា ប្អូន យ៉ាកុប ១ ដែល ទ្រង់ ប្រទាន ឈ្មោះ បោន‌អ៊ើកេ ដល់ អ្នក ទាំង ២ នោះ គឺ ស្រាយ ថា ជា កូន ផ្គរ‌លាន់ 18និង អនទ្រេ ១ ភីលីព ១ បារថូ‌ល៉ូមេ ១ ម៉ាថាយ ១ ថូម៉ាស ១ និង យ៉ាកុប ជា កូន អាល់‌ផាយ ១ ថាដេ ១ ស៊ីម៉ូន ជា សាសន៍ កាណាន ១ 19ហើយ យូដាស-អ៊ីស្កា‌រីយ៉ុត ជា អ្នក ដែល បញ្ជូន ទ្រង់ ១។ 20នោះ ក៏ នាំ គ្នា ចូល ទៅ ក្នុង ផ្ទះ ហើយ មាន មនុស្ស ប្រជុំ គ្នា ទាំង ហ្វូង ម្តង ទៀត ដល់ ម៉្លេះ បាន ជា ទ្រង់ ព្រម ទាំង ពួក សិស្ស ពុំ អាច នឹង បរិភោគ បាន ឡើយ 21កាល ពួក បង ប្អូន ទ្រង់ បាន ឮ គេ ក៏ ចេញ ទៅ រក ចាប់ ទ្រង់ ដ្បិត គេ ស្មាន ថា ទ្រង់ វង្វេង ស្មារតី ហើយ។ 22ឯ ពួក អាចារ្យ ដែល ចុះ មក ពី ក្រុង យេរូ‌សា‌ឡឹម គេ និយាយ ឡើង ថា អ្នក នោះ មាន អារក្ស បេល‌សេ‌ប៊ូល ចូល វា ដេញ អារក្ស ដោយ អាង មេ អារក្ស ទេ 23តែ ទ្រង់ ហៅ គេ មក មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច ថា ធ្វើ ដូច ម្តេច ឲ្យ អារក្ស‌សាតាំង បាន ដេញ អារក្ស‌សាតាំង ដូច្នេះ 24បើ នគរ ណា បែក ទាស់‌ទែង គ្នា ឯង ហើយ នគរ នោះ ពុំ អាច នឹង នៅ ស្ថិត‌ស្ថេរ បាន ឡើយ 25ឬ បើ ផ្ទះ ណា បែក ទាស់‌ទែង គ្នា ឯង ផ្ទះ នោះ ក៏ មិន អាច នឹង នៅ ស្ថិត‌ស្ថេរ បាន ដែរ 26ឯ អារក្ស‌សាតាំង បើ កើត បះ‌បោរ បែក ទាស់ គ្នា វា នោះ វា ពុំ អាច នឹង នៅ ស្ថិត‌ស្ថេរ បាន ទេ វា ត្រូវ វិនាស ទៅ ហើយ 27គ្មាន អ្នក ណា អាច នឹង ចូល ទៅ ក្នុង ផ្ទះ របស់ មនុស្ស ខ្លាំង ពូកែ ហើយ ប្លន់ យក របស់ ទ្រព្យ គេ បាន ទេ លុះ ត្រា តែ បាន ចង អ្នក នោះ ជា មុន សិន ទើប នឹង ប្លន់ យក បាន 28ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា គ្រប់ ទាំង អំពើ បាប នឹង បាន អត់ ទោស ដល់ ពួក កូន មនុស្ស ហើយ អស់ ទាំង ពាក្យ ដែល គេ ពោល ប្រមាថ ដែរ 29តែ អ្នក ណា ដែល ពោល ពាក្យ ប្រមាថ ដល់ ព្រះ‌វិញ្ញាណ បរិសុទ្ធ នោះ មិន ដែល បាន អត់ ទោស ឲ្យ ឡើយ អ្នក នោះ ឯង នឹង ត្រូវ ទោស នៅ អស់ កល្ប ជានិច្ច វិញ 30ដែល ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នេះ នោះ ដោយ ព្រោះ គេ ថា ទ្រង់ មាន អារក្ស‌អសោច ចូល។ 31គ្រា នោះ មាតា និង បង ប្អូន ទ្រង់ មក ដល់ ក៏ ឈរ នៅ ខាង ក្រៅ ប្រើ គេ ឲ្យ ទៅ ហៅ ទ្រង់ 32ហ្វូង មនុស្ស ដែល អង្គុយ នៅ ជុំ‌វិញ ទ្រង់ គេ ទូល ថា ន៏ មើល ម្តាយ និង បង ប្អូន លោក នៅ ខាង ក្រៅ មក រក លោក 33ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា តើ អ្នក ណា ជា ម្តាយ ហើយ ជា បង ប្អូន ខ្ញុំ 34រួច ទ្រង់ ងាក ទត ទៅ អស់ អ្នក ដែល អង្គុយ នៅ ជុំ‌វិញ ទ្រង់ ដោយ ព្រះ‌បន្ទូល ថា នុ៎ះ ន៏ ម្តាយ និង បង ប្អូន ខ្ញុំ 35ពី ព្រោះ អ្នក ណា ដែល ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ព្រះ នោះ ហើយ ជា បង ប្អូន ប្រុស ស្រី និង ជា ម្តាយ ខ្ញុំ។


Copyrighted Material
Learn More

will be added

X\