Mark - ម៉ាកុស 5

1នោះ ក៏ មក ដល់ ស្រុក គេរ៉ា‌ស៊ីន នៅ ត្រើយ សមុទ្រ ម្ខាង 2កាល ទ្រង់ បាន យាង ឡើង ពី ទូក ស្រាប់ តែ មាន មនុស្ស ម្នាក់ ដែល មាន អារក្ស‌អសោច ចូល វា ចេញ ពី ក្នុង ផ្នូរ ខ្មោច មក ជួប នឹង ទ្រង់ 3វា នៅ តែ ក្នុង ផ្នូរ ខ្មោច ឥត មាន អ្នក ណា អាច នឹង ចង វា ជាប់ ទៀត បាន ទេ ទោះ បើ យក ច្រវាក់ ទៅ ដាក់ ក៏ ពុំ បាន ផង 4ដ្បិត គេ បាន ដាក់ ខ្នោះ ដាក់ ច្រវាក់ វា ជា ច្រើន ដង ហើយ ប៉ុន្តែ វា ចេះ តែ កាច់ ច្រវាក់ បំបាក់ ខ្នោះ ចោល អស់ ហើយ គ្មាន អ្នក ណា អាច នឹង កំរាប វា បាន ដែរ 5វា នៅ ក្នុង ផ្នូរ នៅ លើ ភ្នំ ទាំង ស្រែក ហើយ យក ថ្ម មក អារ សាច់ ខ្លួន ទាំង យប់ ទាំង ថ្ងៃ ជានិច្ច 6កាល វា ឃើញ ព្រះ‌យេស៊ូវ ពី ចំងាយ ក៏ រត់ ទៅ ក្រាប សំពះ ទ្រង់ 7ស្រែក ដោយ សំរែក ជា ខ្លាំង ថា ឱ ព្រះ‌យេស៊ូវ ជា ព្រះ‌រាជ‌បុត្រា ព្រះ ដ៏ ខ្ពស់ បំផុត អើយ តើ ទ្រង់ ហើយ និង ទូល‌បង្គំ មាន រឿង អ្វី នឹង គ្នា ទូល‌បង្គំ សូម ទ្រង់ ឲ្យ ស្បថ ដោយ ព្រះ ថា មិន ធ្វើ ទុក្ខ ទូល‌បង្គំ ទេ 8វា ទូល ដូច្នោះ ពី ព្រោះ ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល ថា ម្នាល អារក្ស‌អសោច ចូរ ថយ ចេញ ពី មនុស្ស នេះ ទៅ 9រួច ទ្រង់ សួរ វា ថា ឯង ឈ្មោះ អី វា ទូល ឆ្លើយ ថា ទូល‌បង្គំ ឈ្មោះ «កង‌ទ័ព» ពី ព្រោះ យើង ខ្ញុំ មាន គ្នា ច្រើន 10នោះ វា ទទូច អង្វរ សូម កុំ ឲ្យ ទ្រង់ បណ្តេញ វា រាល់ គ្នា ចេញ ពី ស្រុក នោះ ឡើយ 11រីឯ នៅ ទី នោះ មាន ហ្វូង ជ្រូក យ៉ាង ធំ កំពុង តែ រក ស៊ី នៅ ចង្កេះ ភ្នំ 12ហើយ អារក្ស ទាំង នោះ ទូល អង្វរ ទ្រង់ ថា សូម ឲ្យ យើង រាល់ គ្នា ទៅ ជ្រក នៅ ក្នុង ជ្រូក ទាំង នោះ ចុះ 13នោះ ទ្រង់ ក៏ អនុញ្ញាត ឲ្យ ភ្លាម រួច កាល វិញ្ញាណ អារក្ស‌អសោច ទាំង នោះ បាន ចេញ ហើយ វា ក៏ ចូល ទៅ ក្នុង ជ្រូក ហើយ ហ្វូង ជ្រូក ប្រហែល ២ ពាន់ រូប ក៏ បោល ម្នី‌ម្នា តាម ភ្នំ ចោត ធ្លាក់ ទៅ ក្នុង សមុទ្រ លង់ ទឹក ស្លាប់ ទាំង អស់ ទៅ 14ឯ ពួក អ្នក គង្វាល ជ្រូក គេ រត់ ទៅ ក្នុង ទី ក្រុង ហើយ ក្នុង ស្រុក ស្រែ សា‌សព្ទ ប្រាប់ រឿង នោះ រួច មនុស្ស ទាំង អស់ ចេញ មក មើល ការ ដែល បាន កើត ឡើង 15គេ មក ឯ ព្រះ‌យេស៊ូវ ហើយ ឃើញ មនុស្ស ដែល ពី ដើម មាន អារក្ស ចូល កំពុង តែ អង្គុយ ទាំង ស្លៀក‌ពាក់ មាន ស្មារតី ដឹង ខ្លួន ឡើង គឺ ជា អ្នក ដែល មាន អារក្ស ទាំង កង ចូល នោះ ឯង រួច គេ ស្ញែង ខ្លាច 16ពួក អ្នក ដែល បាន ឃើញ ការ នោះ ក៏ ពណ៌នា ប្រាប់ ដល់ ជន គ្រប់ គ្នា តាម ការ ដែល កើត ឡើង ដល់ អ្នក នោះ ជា យ៉ាង ណា ហើយ ពី ដំណើរ ហ្វូង ជ្រូក ផង 17នោះ គេ ចាប់ តាំង ទូល អង្វរ សូម ទ្រង់ យាង ចេញ ពី ស្រុក គេ ទៅ 18កាល ទ្រង់ បាន យាង ចុះ ទូក នោះ អ្នក ដែល អារក្ស ចូល ពី ដើម គាត់ ក៏ សូម ទៅ ជា មួយ នឹង ទ្រង់ 19តែ ទ្រង់ មិន អនុញ្ញាត ទេ ដោយ ព្រះ‌បន្ទូល ថា ចូរ ទៅ ផ្ទះ ទៅ ហើយ ប្រាប់ បង ប្អូន ឯង ពី ការ ធំ ទាំង ម៉្លេះ ដែល ព្រះ‌អម្ចាស់ បាន មេត្តា ប្រោស ដល់ ឯង វិញ 20គាត់ ក៏ ចេញ ទៅ ចាប់ តាំង ប្រកាស ប្រាប់ នៅ ស្រុក ដេកា‌ប៉ូល ពី ការ ធំ ទាំង ម៉្លេះ ដែល ព្រះ‌យេស៊ូវ បាន ប្រោស ដល់ ខ្លួន នោះ មនុស្ស ទាំង អស់ ក៏ អស្ចារ្យ ក្នុង ចិត្ត។ 21កាល ព្រះ‌យេស៊ូវ ទ្រង់ បាន ជិះ ទូក ឆ្លង ដល់ ត្រើយ ម្ខាង វិញ ហើយ ក៏ មាន ហ្វូង មនុស្ស យ៉ាង ធំ ប្រជុំ គ្នា ឯ ទ្រង់ ហើយ ទ្រង់ គង់ នៅ ទី មាត់ សមុទ្រ 22នោះ មាន មេ សាលា ប្រជុំ ម្នាក់ ឈ្មោះ យ៉ៃរ៉ុស មក ដល់ ឃើញ ទ្រង់ ក៏ ក្រាប នៅ ទៀប ព្រះ‌បាទ ទ្រង់ 23គាត់ ទទូច អង្វរ ទូល ថា កូន ស្រី ទូល‌បង្គំ ជិត ស្លាប់ ហើយ សូម ទ្រង់ យាង ទៅ ដាក់ ព្រះ‌ហស្ត លើ វា ឲ្យ បាន ជា នោះ វា នឹង រស់ វិញ 24ទ្រង់ ក៏ ចេញ ទៅ ជា មួយ នឹង គាត់ ហើយ មាន មនុស្ស កក‌កុញ ដើរ តាម ទៅ ទាំង ប្រជ្រៀត ទ្រង់។ 25នោះ មាន ស្ត្រី ម្នាក់ ឈឺ ធ្លាក់ ឈាម អស់ ១២ ឆ្នាំ មក ហើយ 26នាង បាន ឈឺ សន្ធឹក នៅ ដៃ គ្រូ‌ពេទ្យ ជា ច្រើន ហើយ បាន ចំណាយ ទ្រព្យ‌សម្បត្តិ ទាំង ប៉ុន្មានៗ តែ មិន បាន គ្រាន់ បើ សោះ ជំងឺ នោះ កាន់ តែ ខ្លាំង ឡើង វិញ 27នាង បាន ឮ និយាយ ពី ព្រះ‌យេស៊ូវ ក៏ ចូល មក ក្នុង ហ្វូង មនុស្ស ពី ក្រោយ ទៅ ពាល់ ព្រះ‌ពស្ត្រ ទ្រង់ 28ដោយ គិត ថា បើ គ្រាន់ តែ ពាល់ ព្រះ‌ពស្ត្រ ទ្រង់ ប៉ុណ្ណោះ នោះ នឹង បាន ជា ហើយ 29ឯ ជំងឺ ធ្លាក់ ឈាម ក៏ បាត់ ក្នុង ខណៈ ១ រំពេច នោះ ហើយ នាង បាន ដឹង ក្នុង ខ្លួន ថា នាង រួច ពី សេចក្តី វេទនា នោះ ហើយ 30នោះ ស្រាប់ តែ ព្រះ‌យេស៊ូវ ជ្រាប ក្នុង ព្រះ‌អង្គ ទ្រង់ ថា មាន ព្រះ‌ចេស្តា ចេញ ពី ទ្រង់ ក៏ ងាក បែរ ព្រះ‌អង្គ ក្នុង ហ្វូង មនុស្ស សួរ ថា អ្នក ណា ពាល់ អាវ ខ្ញុំ 31ពួក សិស្ស ទូល ថា ទ្រង់ ឃើញ ថា ហ្វូង មនុស្ស ប្រជ្រៀត ទ្រង់ ដែរ ម្តេច ឡើយ ក៏ មាន ព្រះ‌បន្ទូល ថា អ្នក ណា ពាល់ ទ្រង់ ដូច្នេះ 32ទ្រង់ ងាក ទត ទី ជុំ‌វិញ និង រក អ្នក ណា ដែល បាន ធ្វើ ការ នោះ 33ឯ ស្ត្រី នោះ នាង ដឹង ការ ដែល កើត មក ក្នុង ខ្លួន ហើយ ក៏ មក ទាំង ភ័យ ញ័រ ទំលាក់ ខ្លួន ក្រាប ចុះ នៅ ចំពោះ ទ្រង់ ទូល តាម ត្រង់ ទាំង អស់ 34ទ្រង់ មាន ព្រះ‌បន្ទូល ទៅ នាង ថា កូន ស្រី អើយ សេចក្តី ជំនឿ នាង បាន ជួយ សង្គ្រោះ នាង ហើយ ចូរ ទៅ ឲ្យ បាន ប្រកប ដោយ សេចក្តី សុខ ចុះ ហើយ ឲ្យ នាង បាន រួច ពី សេចក្តី វេទនា របស់ នាង ទៅ។ 35កំពុង ដែល ទ្រង់ នៅ មាន ព្រះ‌បន្ទូល នៅ ឡើយ នោះ មាន មនុស្ស មក ពី ផ្ទះ មេ សាលា ប្រជុំ ជំរាប ថា កូន ស្រី លោក ស្លាប់ ហើយ នៅ តែ រំខាន ចិត្ត លោក គ្រូ ធ្វើ អ្វី ទៀត 36កាល ព្រះ‌យេស៊ូវ បាន ឮ ពាក្យ គេ ប្រាប់ ស្រាប់ តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ មេ សាលា ប្រជុំ ថា កុំ ខ្លាច អី ឲ្យ គ្រាន់ តែ ជឿ ប៉ុណ្ណោះ 37ទ្រង់ មិន ឲ្យ អ្នក ណា ឯ ទៀត ទៅ ជា មួយ ឡើយ លើក តែ ពេត្រុស យ៉ាកុប និង យ៉ូហាន ជា ប្អូន យ៉ាកុប ប៉ុណ្ណោះ 38លុះ ដល់ ផ្ទះ មេ សាលា ប្រជុំ ក៏ ឃើញ មនុស្ស កំពុង តែ យំ ស្រែក កើត វឹកវរ ជា ខ្លាំង 39ទ្រង់ ក៏ យាង ចូល ទៅ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា កើត វឹកវរ ហើយ យំ ដូច្នេះ កូន នេះ មិន មែន ស្លាប់ ទេ គឺ វា ដេក លក់ ទេ តើ 40គេ ក៏ សើច ឡក ឲ្យ ទ្រង់ តែ ទ្រង់ ដេញ គេ ទៅ ក្រៅ អស់ ទុក តែ ឪពុក ម្តាយ នៃ កូន នោះ និង ពួក អ្នក ដែល នៅ ជា មួយ នឹង ទ្រង់ នាំ គ្នា ចូល ទៅ ឯ ដំណេក វា 41រួច ទ្រង់ ចាប់ ដៃ វា មាន ព្រះ‌បន្ទូល ថា «តាលី‌ថាគូមី» ស្រាយ ថា កូន ស្រី អើយ អញ ប្រាប់ ឲ្យ ឯង ក្រោក ឡើង 42ស្រាប់ តែ កូន ស្រី នោះ ក៏ ក្រោក ឡើង ដើរ ទៅ ដ្បិត មាន អាយុ ១២ ឆ្នាំ ហើយ ឯ មនុស្ស រាល់ គ្នា គេ មាន សេចក្តី អស្ចារ្យ ជា ខ្លាំង ក្រៃ‌លែង 43តែ ទ្រង់ ហាម គេ ផ្តាច់ មិន ឲ្យ អ្នក ណា ដឹង ពី រឿង នេះ ឲ្យ សោះ រួច ប្រាប់ ឲ្យ គេ យក អ្វីៗ មក ឲ្យ នាង បរិភោគ។


Copyrighted Material
Learn More

will be added

X\