Mark - ម៉ាកុស 7

1គ្រា នោះ ពួក ផារី‌ស៊ី និង អ្នក ខ្លះ ក្នុង ពួក អាចារ្យ ដែល មក ពី ក្រុង យេរូ‌សា‌ឡឹម គេ ប្រជុំ គ្នា ឯ ទ្រង់ 2កាល គេ ឃើញ ពួក សិស្ស ទ្រង់ ខ្លះ បរិភោគ ទាំង ដៃ មិន ស្អាត គឺ មិន បាន លាង ចេញ នោះ ក៏ ចោទ ប្រកាន់ ទោស 3ដ្បិត ពួក ផារី‌ស៊ី និង ពួក យូដា ទាំង អស់ គ្នា គេ មិន ដែល បរិភោគ ឡើយ ទាល់ តែ បាន ដុស លាង ដៃ យ៉ាង ស្អាត អស់ ពី ចិត្ត ជា មុន សិន ដោយ កាន់ តាម សណ្តាប់ ពី បុរាណ របស់ ពួក ចាស់‌ទុំ 4ហើយ កាល គេ មក ពី ផ្សារ នោះ គេ មិន បរិភោគ ទេ ទាល់ តែ បាន ងូត ទឹក រួច សិន ក៏ មាន សេចក្តី ឯ ទៀត ជា ច្រើន ដែល គេ ទទួល កាន់ តាម ដែរ ដូច ជា ការ លាង ពែង លាង ឆ្នាំង លាង ប្រដាប់ លង្ហិន ហើយ និង តុ ជា ដើម 5ដូច្នេះ ពួក ផារី‌ស៊ី និង ពួក អាចារ្យ គេ ពិចារណា សួរ ទ្រង់ ថា ហេតុ អ្វី បាន ជា ពួក សិស្ស របស់ លោក មិន កាន់ តាម សណ្តាប់ បុរាណ របស់ ពួក ចាស់‌ទុំ យ៉ាង នេះ គឺ គេ បរិភោគ ឥត លាង ដៃ ទេ 6តែ ទ្រង់ ឆ្លើយ តប ថា ពួក អ្នក មាន ពុត អើយ ហោរា អេសាយ បាន ទាយ ពី អ្នក រាល់ គ្នា ត្រូវ ណាស់ ដូច ជា មាន សេចក្តី ចែង ទុក មក ថា «ជន‌ជាតិ នេះ គេ គោរព ប្រតិ‌បត្តិ អញ តែ បបូរ មាត់ ទេ ឯ ចិត្ត គេ នៅ ឆ្ងាយ ពី អញ ណាស់ 7ដែល គេ ថ្វាយ បង្គំ អញ ដោយ បង្រៀន សេចក្តី បញ្ញត្ត ជា របស់ មនុស្ស នោះ ជា ឥត ប្រយោជន៍ ទេ» 8ដ្បិត អ្នក រាល់ គ្នា លះ ចោល បញ្ញត្ត របស់ ព្រះ ទៅ កាន់ តាម សណ្តាប់ មនុស្ស វិញ ដូច ជា ការ លាង ឆ្នាំង លាង ពែង នោះ ហើយ និង របៀប យ៉ាង នោះ ជា ច្រើន ទៅ ទៀត 9ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា អ្នក រាល់ គ្នា លះ‌បង់ ចោល បញ្ញត្ត ព្រះ មែន ដើម្បី នឹង កាន់ តាម សណ្តាប់ របស់ ខ្លួន វិញ 10ដ្បិត លោក ម៉ូសេ បាន ផ្តាំ ថា «ចូរ គោរព ប្រតិ‌បត្តិ ឪពុក ម្តាយ ឯង» ហើយ ថា «អ្នក ណា ដែល និយាយ អាក្រក់ ពី ឪពុក ម្តាយ នោះ នឹង ត្រូវ ស្លាប់ ជា មិន ខាន» 11តែ អ្នក រាល់ គ្នា ថា បើ មនុស្ស ណា និយាយ ទៅ ឪពុក ម្តាយ ខ្លួន ថា របស់ អ្វី ដែល ខ្ញុំ អាច នឹង ជួយ ម៉ែ ឪ បាន នោះ ជា «គ័រ‌បាន់» គឺ ស្រាយ ថា ជា ដង្វាយ ថ្វាយ ព្រះ ហើយ 12នោះ អ្នក រាល់ គ្នា មិន បើក ឲ្យ អ្នក នោះ ជួយ ដល់ ឪពុក ម្តាយ ក្នុង ការ អ្វី ទៀត សោះ 13ក៏ លើក ព្រះ‌បន្ទូល ចោល ដោយ‌សារ សណ្តាប់‌ធ្នាប់ ដែល អ្នក រាល់ គ្នា បាន បង្ហាត់ បង្រៀន មក ហើយ ក៏ ធ្វើ របៀប យ៉ាង នោះ ជា ច្រើន ទៅ ទៀត ដែរ 14រួច ទ្រង់ ហៅ ហ្វូង មនុស្ស ទាំង អស់ មក មាន ព្រះ‌បន្ទូល ទៅ គេ ថា ចូរ អ្នក ទាំង អស់ គ្នា ស្តាប់ ខ្ញុំ សិន ហើយ ឲ្យ យល់ ចុះ 15គ្មាន អ្វី ពី ខាង ក្រៅ ចូល ទៅ ក្នុង ខ្លួន មនុស្ស ដែល អាច នឹង ធ្វើ ឲ្យ ស្មោក‌គ្រោក បាន ទេ គឺ ជា សេចក្តី ដែល ចេញ ពី មនុស្ស មក ទេ តើ ដែល ធ្វើ ឲ្យ ស្មោក‌គ្រោក វិញ 16បើ អ្នក ណា មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ។ 17កាល ទ្រង់ បាន ថយ ពី ហ្វូង មនុស្ស យាង ចូល ទៅ ក្នុង ផ្ទះ វិញ នោះ ពួក សិស្ស ទូល សួរ ទ្រង់ ពី ពាក្យ ប្រៀប ប្រដូច នោះ 18ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ អ្នក រាល់ គ្នា នៅ តែ មិន យល់ ដែរ ឬ អី តើ អ្នក រាល់ គ្នា នឹក មិន ឃើញ ទេ ឬ អី ថា របស់ អ្វី ពី ខាង ក្រៅ ដែល ចូល ក្នុង មនុស្ស នោះ ពុំ អាច នឹង ធ្វើ ឲ្យ ស្មោក‌គ្រោក បាន ទេ 19ដ្បិត របស់ នោះ មិន បាន ចូល ទៅ ក្នុង ចិត្ត គឺ ចូល ទៅ តែ ក្នុង ពោះ ប៉ុណ្ណោះ រួច ចេញ ទៅ ក្នុង បង្គន់ ដូច្នេះ អស់ ទាំង អាហារ ឈ្មោះ ថា ជា របស់ ស្អាត វិញ 20ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា គឺ ជា សេចក្តី ដែល ចេញ ពី មនុស្ស មក ទេ តើ ដែល ធ្វើ ឲ្យ ស្មោក‌គ្រោក នោះ 21ដ្បិត នៅ ពី ខាង ក្នុង ពី ក្នុង ចិត្ត របស់ មនុស្ស មាន ចេញ អស់ ទាំង គំនិត អាក្រក់ យ៉ាង នេះ គឺ សេចក្តី កំផិត សហាយ‌ស្មន់ កាប់ សំឡាប់ គេ 22លួច ប្លន់ លោភោ ខិល‌ខូច ឧបាយ‌កល អាស‌អាភាស ភ្នែក អាក្រក់ ជេរ ប្រមាថ ឆ្មើង‌ឆ្មៃ និង សេចក្តី ចំកួត 23គឺ សេចក្តី អាក្រក់ ទាំង នេះ ហើយ ដែល ចេញ ពី ខាង ក្នុង មក ហើយ ធ្វើ ឲ្យ មនុស្ស ស្មោក‌គ្រោក វិញ។ 24ទ្រង់ ក្រោក ឡើង យាង ចេញ ពី ទី នោះ ទៅ ឯ ប្រទល់ ដែន ស្រុក ទីរ៉ុស និង ស្រុក ស៊ីដូន រួច ចូល ទៅ ក្នុង ផ្ទះ ១ មិន ចង់ ឲ្យ អ្នក ណា ដឹង សោះ តែ ទ្រង់ នៅ កំបាំង ពុំ បាន 25ដ្បិត មាន ស្ត្រី ម្នាក់ មាន កូន ស្រី ១ ដែល អារក្ស‌អសោច ចូល នាង បាន ឮ និយាយ ពី ទ្រង់ ក៏ មក ទំលាក់ ខ្លួន ក្រាប នៅ ទៀប ព្រះ‌បាទ ទ្រង់ 26(រីឯ ស្ត្រី នោះ ជា សាសន៍ ក្រេក កូន កាត់ ស៊ីរ៉ូ-ភេនីស) នាង ក៏ ទូល អង្វរ ឲ្យ ទ្រង់ ដេញ អារក្ស ពី កូន ស្រី នាង ចេញ 27តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ នាង ថា ទុក ឲ្យ កូន ក្មេង ស៊ី ឆ្អែត ជា មុន សិន ព្រោះ មិន គួរ នឹង យក នំបុ័ង របស់ កូន ក្មេង បោះ ទៅ ឲ្យ ឆ្កែ ស៊ី ទេ 28នាង ទូល ឆ្លើយ ថា មែន ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ ឆ្កែ នៅ ក្រោម តុ វា ស៊ី កំទេច ពី កូន ក្មេង ដែរ 29នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ដោយ ព្រោះ ពាក្យ នោះ ចូរ នាង ទៅ ចុះ អារក្ស បាន ចេញ ពី កូន នាង ហើយ 30រួច កាល នាង បាន ទៅ ដល់ ផ្ទះ វិញ ក៏ ឃើញ កូន ដេក នៅ លើ គ្រែ អារក្ស បាន ចេញ ស្រេច ហើយ។ 31លំដាប់ ពី នោះ មក ទ្រង់ ចេញ ពី ព្រំ‌ដែន ស្រុក ទីរ៉ុស និង ស៊ីដូន ក៏ យាង កាត់ ស្រុក ដេកា‌ប៉ូល មក ដល់ សមុទ្រ កាលី‌ឡេ វិញ 32នោះ មាន គេ នាំ មនុស្ស ថ្លង់ ម្នាក់ ដែល និយាយ ទាំង ពិបាក មក ឯ ទ្រង់ ក៏ ទូល អង្វរ ឲ្យ ទ្រង់ ដាក់ ព្រះ‌ហស្ត លើ គាត់ 33ទ្រង់ ក៏ នាំ គាត់ ចេញ ពី ហ្វូង មនុស្ស ទៅ ដោយ‌ឡែក យក អង្គុលី ព្រះ‌ហស្ត ដាក់ ក្នុង ត្រចៀក គាត់ រួច ស្តោះ ទឹក ព្រះ‌ឱស្ឋ ហើយ ពាល់ អណ្តាត គាត់ 34កាល ទ្រង់ បាន ងើប ទត ទៅ លើ មេឃ ហើយ នោះ ទ្រង់ ថ្ងូរ រួច មាន ព្រះ‌បន្ទូល ទៅ គាត់ ថា «អិប‌ផាថា» គឺ ថា ឲ្យ បើក ឡើង 35ស្រាប់ តែ ត្រចៀក ក៏ បើក សរសៃ អណ្តាត បាន ធូរ នោះ គាត់ និយាយ បាន យ៉ាង ច្បាស់ 36ទ្រង់ ហាម មិន ឲ្យ គេ ប្រាប់ ឲ្យ អ្នក ណា ដឹង ឡើយ ប៉ុន្តែ ដែល ទ្រង់ ហាម ប៉ុណ្ណា នោះ គេ ចេះ តែ ប្រកាស ប្រាប់ រឹត តែ ច្រើន ឡើង ប៉ុណ្ណោះ ទៀត 37គេ នឹក ប្លែក ក្នុង ចិត្ត ជា ខ្លាំង ពន់‌ពេក ដោយ ពាក្យ ថា លោក បាន ធ្វើ ការ ទាំង អស់ សុទ្ធ តែ ល្អ គឺ បាន ប្រោស ទាំង មនុស្ស ថ្លង់ ឲ្យ ស្តាប់ ឮ ហើយ មនុស្ស គ ឲ្យ និយាយ បាន។


Copyrighted Material
Learn More

will be added

X\