Matthew - ម៉ាថាយ 1

1នេះ បញ្ជី ពង្សាវតារ ពី ព្រះ‌យេស៊ូវ គ្រីស្ទ ជា វង្សា ហ្លួង ដាវីឌ និង ជា ជំនួរ វង្ស នៃ លោក អ័ប្រាហាំ ដែរ 2អ័ប្រាហាំ បង្កើត អ៊ីសាកៗ បង្កើត យ៉ាកុបៗ បង្កើត យូដា ហើយ និង បង ប្អូន គាត់ 3យូដា យក នាង តាម៉ារ បង្កើត បាន ពេរេស និង សេរ៉ាស ពេរេស បង្កើត ហេស្រុនៗ បង្កើត អើរ៉ាម 4អើរ៉ាម បង្កើត អ័មីន៉ា‌ដាប់ៗ បង្កើត ណាសូនៗ បង្កើត សាល‌ម៉ូន 5សាល‌ម៉ូន យក នាង រ៉ាហាប បង្កើត បាន បូអូសៗ យក នាង រស់ បង្កើត បាន អូបិឌៗ បង្កើត អ៊ីសាយ 6អ៊ីសាយ បង្កើត ដាវីឌ ដ៏ ជា ស្តេច ស្តេច ដាវីឌ យក ប្រពន្ធ របស់ អ៊ូរី បង្កើត បាន សាឡូ‌ម៉ូន 7សាឡូ‌ម៉ូន បង្កើត រេហូ‌បោមៗ បង្កើត អ័ប៊ីយ៉ា អ័ប៊ីយ៉ា បង្កើត អេសា 8អេសា បង្កើត យ៉ូសា‌ផាតៗ បង្កើត យ៉ូរ៉ាមៗ បង្កើត អូសៀស 9អូសៀស បង្កើត យ៉ូថាមៗ បង្កើត អេហាសៗ បង្កើត អេសេ‌គាស 10អេសេ‌គាស បង្កើត ម៉ាន៉ាសេៗ បង្កើត អាំម៉ូនៗ បង្កើត យ៉ូសៀស 11យ៉ូសៀស បង្កើត យេកូ‌នាស ហើយ និង បង ប្អូន គាត់ នៅ គ្រា ដែល ត្រូវ និរទេស ទៅ ស្រុក បាប៊ី‌ឡូន 12ក្រោយ ដែល ត្រូវ និរទេស ទៅ ស្រុក បាប៊ី‌ឡូន ហើយ នោះ យេកូ‌នាស បង្កើត បាន សាល‌ធាលៗ បង្កើត សូរ៉ូបា‌បិល 13សូរ៉ូ‌បា‌បិល បង្កើត អ័ប៊ី‌យុឌៗ បង្កើត អេលា‌គីមៗ បង្កើត អេសូរ 14អេសូរ បង្កើត សាដុកៗ បង្កើត អេគីមៗ បង្កើត អេលី‌យុឌ 15អេលី‌យុឌ បង្កើត អេលាសារៗ បង្កើត ម៉ាថានៗ បង្កើត យ៉ាកុប 16យ៉ាកុប បង្កើត យ៉ូសែប ជា ប្តី នាង ម៉ារា មាតា ព្រះ‌យេស៊ូវ ដែល ហៅ ថា «ព្រះ‌គ្រីស្ទ» 17ដូច្នេះ តាំង ពី អ័ប្រាហាំ ដរាប មក ដល់ ហ្លួង ដាវីឌ រួម ទាំង អស់ មាន ១៤ ដំណ តាំង ពី ហ្លួង ដាវីឌ ដរាប មក ដល់ គ្រា ដែល ត្រូវ និរទេស ទៅ ស្រុក បាប៊ី‌ឡូន ក៏ មាន ១៤ ដំណ ហើយ តាំង ពី គ្រា ដែល ត្រូវ និរទេស ទៅ ស្រុក បាប៊ី‌ឡូន ដរាប មក ដល់ ព្រះ‌គ្រីស្ទ ក៏ មាន ១៤ ដំណ ដែរ។ 18រីឯ កំណើត ព្រះ‌យេស៊ូវ គ្រីស្ទ នោះ បាន កើត មក យ៉ាង ដូច្នេះ គឺ នាង ម៉ារា មាតា ទ្រង់ កាល ដែល យ៉ូសែប បាន ដណ្តឹង នាង ហើយ នោះ នាង មាន គភ៌ ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ មុន ដែល បាន នៅ ជា មួយ គ្នា 19ឯ យ៉ូសែប ប្តី នាង ជា មនុស្ស សុចរិត គាត់ មិន ចង់ បើក រឿង នាង ឲ្យ គេ ដឹង ទេ បាន ជា គាត់ គិត លែង នាង ចេញ ដោយ សំងាត់ វិញ 20កាល ដែល គាត់ កំពុង តែ គិត ពី ការ នោះ ស្រាប់ តែ មាន ទេវតា នៃ ព្រះ‌អម្ចាស់ លេច មក ពន្យល់ សប្តិ ប្រាប់ គាត់ ថា យ៉ូសែប ពូជ ហ្លួង ដាវីឌ អើយ កុំ ឲ្យ ខ្លាច នឹង យក នាង ម៉ារា ជា ប្រពន្ធ អ្នក ឡើយ ដ្បិត បុត្រ ដែល មក ចាប់ ទំ ផ្ទៃ នាង នោះ កើត ពី ព្រះ‌វិញ្ញាណ បរិសុទ្ធ ទេ 21នាង នឹង ប្រសូត បុត្រា ១ ហើយ អ្នក ត្រូវ ថ្វាយ ព្រះ‌នាម ថា «យេស៊ូវ» ព្រោះ បុត្រ នោះ នឹង ជួយ សង្គ្រោះ រាស្ត្រ ទ្រង់ ឲ្យ រួច ពី បាប 22ការ ទាំង នោះ កើត មក ដើម្បី ឲ្យ បាន សំរេច សេចក្តី ដែល ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ដោយ‌សារ ហោរា ថា 23«មើល នាង ព្រហ្មចារី នឹង មាន គភ៌ ប្រសូត បាន បុត្រា ១ ហើយ ព្រះ‌នាម បុត្រ នោះ ត្រូវ ហៅ ថា អេម៉ា‌ញូ‌អែល» ដែល ប្រែ ថា ព្រះ‌អង្គ ទ្រង់ គង់ ជា មួយ នឹង យើង ខ្ញុំ 24លុះ យ៉ូសែប ភ្ញាក់ ពី ដេក ឡើង នោះ គាត់ ក៏ ធ្វើ តាម បង្គាប់ របស់ ទេវតា នៃ ព្រះ‌អម្ចាស់ គឺ គាត់ យក ប្រពន្ធ មក នៅ ជា មួយ 25តែ មិន បាន រួម រស់ នឹង នាង សោះ ទាល់ តែ នាង ប្រសូត បុត្រ ជា ចំបង មក រួច គាត់ ថ្វាយ ព្រះ‌នាម ថា «យេស៊ូវ»។


Copyrighted Material
Learn More

will be added

X\