Matthew - ម៉ាថាយ 11

1កាល ព្រះ‌យេស៊ូវ បាន ផ្តាំ ពួក សិស្ស ទាំង ១២ នាក់ រួច ហើយ នោះ ទ្រង់ ក៏ យាង ចេញ ពី ទី នោះ ដើម្បី នឹង ទៅ បង្រៀន ហើយ សំដែង ក្នុង អស់ ទាំង ក្រុង របស់ គេ។ 2រីឯ យ៉ូហាន ដែល ជាប់ នៅ ក្នុង គុក គាត់ បាន ឮ ពី ការ ទាំង ប៉ុន្មាន ដែល ព្រះ‌គ្រីស្ទ ទ្រង់ ធ្វើ ហើយ ក៏ ចាត់ សិស្ស គាត់ ២ នាក់ ឲ្យ ទៅ ទូល សួរ ទ្រង់ ថា 3តើ ទ្រង់ ជា ព្រះ‌អង្គ ដែល ត្រូវ យាង មក នោះ ឬ ត្រូវ ឲ្យ យើង ខ្ញុំ ចាំ ១ អង្គ ទៅ ទៀត 4ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ចូរ ទៅ ប្រាប់ យ៉ូហាន ពី សេចក្តី ទាំង ប៉ុន្មាន ដែល អ្នក កំពុង តែ ឮ ហើយ ឃើញ ចុះ 5គឺ ថា មនុស្ស ខ្វាក់ បាន ភ្លឺ មនុស្ស ខ្វិន បាន ដើរ រួច មនុស្ស ឃ្លង់ បាន ជា ស្អាត មនុស្ស ថ្លង់ បាន ឮ មនុស្ស ស្លាប់ បាន រស់ ឡើង វិញ ហើយ មនុស្ស ទាល់ ក្របាន ឮ ដំណឹង ល្អ ផង 6មាន ពរ ហើយ អ្នក ណា ដែល មិន រវាត ចិត្ត ដោយ ព្រោះ ខ្ញុំ។ 7កំពុង ដែល អ្នក ទាំង ២ នោះ ចេញ ទៅ ហើយ នោះ ព្រះ‌យេស៊ូវ ទ្រង់ ផ្តើម មាន ព្រះ‌បន្ទូល នឹង ហ្វូង មនុស្ស ពី យ៉ូហាន ថា តើ អ្នក រាល់ គ្នា បាន ទៅ មើល អ្វី នៅ ទី រហោ‌ស្ថាន បាន ទៅ មើល ដើម ត្រែង រញ្ជួយ ដោយ ខ្យល់ ឬ អី 8តើ បាន ទៅ មើល អ្វី បាន ទៅ មើល មនុស្ស ពាក់ អាវ ទន់‌ភ្លន់ ឬ អី មើល អស់ អ្នក ដែល ពាក់ អាវ ទន់‌ភ្លន់ នោះ សុទ្ធ តែ នៅ ក្នុង ដំណាក់ ស្តេច ទេ 9ចុះ អ្នក រាល់ គ្នា បាន ទៅ មើល អ្វី មើល ហោរា ឬ អី មែន ហើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា គាត់ ក៏ លើស ជាង ហោរា ផង 10ដ្បិត គឺ ពី អ្នក នេះ ហើយ ដែល មាន សេចក្តី ចែង ទុក មក ថា «មើល អញ ចាត់ ទូត អញ ឲ្យ ទៅ មុន ឯង ទូត នោះ នឹង រៀប‌ចំ ផ្លូវ នៅ មុខ ឯង» 11ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ក្នុង បណ្តា មនុស្ស ដែល កើត ពី ស្ត្រី មក នោះ គ្មាន អ្នក ណា បាន ធំ ជាង យ៉ូហាន-បាទីស្ទ ទេ ប៉ុន្តែ អ្នក ណា ដែល តូច ជាង គេ ក្នុង នគរ ស្ថាន‌សួគ៌ នោះ ធំ ជាង គាត់ ហើយ 12តាំង តែ ពី គ្រា យ៉ូហាន-បាទីស្ទ ដរាប ដល់ គ្រា ឥឡូវ នេះ នោះ មាន គេ ខំ ប្រឹង ចាប់ បាន នគរ ស្ថាន‌សួគ៌ ហើយ គឺ ជា ពួក ខំ ប្រឹង ពិត ដែល ចាប់ បាន ផង 13ពី ព្រោះ អស់ ទាំង ហោរា និង ក្រឹត្យ‌វិន័យ បាន ទាយ ដរាប មក ដល់ គ្រា លោក យ៉ូហាន 14ហើយ បើ សិន ជា អ្នក រាល់ គ្នា ព្រម ទទួល ពាក្យ នេះ នោះ គឺ លោក នេះ ហើយ ជា លោក អេលីយ៉ា ដែល ត្រូវ មក 15អ្នក ណា ដែល មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ 16តើ ត្រូវ ឲ្យ ខ្ញុំ ធៀប ដំណ មនុស្ស នេះ ជា អ្វី គឺ ធៀប ដូច ជា កូន ក្មេង អង្គុយ នៅ ទី ផ្សារ ដែល ស្រែក ទៅ គ្នា វា ថា 17យើង បាន ផ្លុំ ខ្លុយ ឲ្យ ឯង តែ ឯង មិន បាន រាំ យើង បាន ទួញ ទំនួញ ឲ្យ ឯង តែ ឯង មិន បាន យំ ទេ 18ដ្បិត យ៉ូហាន បាន មក មិន ស៊ី មិន ផឹក សោះ តែ គេ ថា គាត់ មាន អារក្ស ចូល 19ឯ កូន មនុស្ស បាន មក ទាំង ស៊ី ទាំង ផឹក ផង គង់ តែ គេ ថា មើល នេះ ជា អ្នក ល្មោភ ស៊ី ផឹក ច្រើន ជា មិត្រ សំឡាញ់ របស់ ពួក យក ពន្ធ និង មនុស្ស មាន បាប ប៉ុន្តែ ប្រាជ្ញា បាន រាប់ ជា ត្រូវ ដោយ ផល ដែល បង្កើត។ 20នោះ ទ្រង់ ចាប់ តាំង បន្ទោស ដល់ អស់ ទាំង ក្រុង ជា កន្លែង ដែល ទ្រង់ បាន ធ្វើ ការ ឫទ្ធិ‌បារមី ជា ច្រើន ពី ព្រោះ គេ មិន បាន ប្រែ ចិត្ត សោះ គឺ ទ្រង់ មាន ព្រះ‌បន្ទូល ថា 21វេទនា ដល់ ឯង ខូរ៉ាស៊ីន អើយ វេទនា ដល់ ឯង បេតសៃដា អើយ ពី ព្រោះ ឯ ការ ឫទ្ធិ‌បារមី ដែល បាន ធ្វើ នៅ កណ្តាល ឯង បើ បាន ធ្វើ នៅ កណ្តាល ក្រុង ទីរ៉ុស និង ស៊ីដូន វិញ នោះ គេ នឹង បាន ប្រែ ចិត្ត ជា យូរ មក ហើយ ទាំង ស្លៀក សំពត់ ធ្មៃ ហើយ ព្រលាំង ដោយ ផែះ ផង 22ប៉ុន្តែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ ថ្ងៃ ជំនុំ ជំរះ ក្រុង ទីរ៉ុស និង ក្រុង ស៊ីដូន នឹង ទ្រាំ បាន ងាយ ជា ជាង ឯង រាល់ គ្នា 23ហើយ ឯ ឯង កាពើ‌ណិម អើយ ដែល ឯង បាន ដំកើង ឡើង ស្មើ នឹង ស្ថាន‌សួគ៌ ហើយ ឯង នឹង ត្រូវ ទំលាក់ ចុះ ទៅ ដល់ ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ វិញ ពី ព្រោះ ឯ ការ ឫទ្ធិ‌បារមី ដែល បាន ធ្វើ នៅ កណ្តាល ឯង បើ បាន ធ្វើ នៅ ក្រុង សូដុំម វិញ នោះ ក្រុង គេ នឹង បាន ស្ថិត‌ស្ថេរ នៅ ជា ដរាប ដល់ សព្វ ថ្ងៃ នេះ 24ដូច្នេះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ ថ្ងៃ ជំនុំ ជំរះ នោះ ក្រុង សូដុំម នឹង ទ្រាំ បាន ងាយ ជា ជាង ឯង។ 25នៅ វេលា នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា ឱ ព្រះ‌វបិតា ជា ព្រះ‌អម្ចាស់ នៃ ស្ថាន‌សួគ៌ និង ផែន‌ដី អើយ ទូល‌បង្គំ សរសើរ ដល់ ទ្រង់ ដោយ ព្រោះ ទ្រង់ លាក់ សេចក្តី ទាំង នេះ នឹង ពួក អ្នក ប្រាជ្ញ ហើយ និង ពួក ឈ្លាស‌វៃ តែ បាន សំដែង ឲ្យ ពួក កូន ក្មេង យល់ វិញ 26ហ្នឹង ហើយ ព្រះ‌វរ‌បិតា អើយ ដ្បិត ទ្រង់ បាន សព្វ ព្រះ‌ហឫ‌ទ័យ យ៉ាង ដូច្នោះ 27គ្រប់ សេចក្តី ទាំង អស់ បាន ប្រគល់ មក ខ្ញុំ ពី ព្រះ‌វរ‌បិតា នៃ ខ្ញុំ ហើយ គ្មាន អ្នក ណា ស្គាល់ ព្រះ‌រាជ‌បុត្រា ទេ មាន តែ ព្រះ‌វរ‌បិតា តែ ១ ក៏ គ្មាន អ្នក ណា ស្គាល់ ព្រះ‌វរ‌បិតា ដែរ មាន តែ ព្រះ‌រាជ‌បុត្រា ហើយ និង អ្នក ណា ដែល ព្រះ‌រាជ‌បុត្រា សព្វ ព្រះ‌ហឫ‌ទ័យ ចង់ បើក ឲ្យ ស្គាល់ ទ្រង់ ផង ប៉ុណ្ណោះ។ 28អស់ អ្នក ដែល នឿយ ព្រួយ ហើយ ផ្ទុក ធ្ងន់ អើយ ចូរ មក ឯ ខ្ញុំ ខ្ញុំ នឹង ឲ្យ អ្នក រាល់ គ្នា ឈប់ សំរាក 29ចូរ ទទួល នឹមខ្ញុំ ហើយ រៀន នឹង ខ្ញុំ ចុះ ដ្បិត ខ្ញុំ ស្លូត ហើយ មាន ចិត្ត សុភាព នោះ អ្នក រាល់ គ្នា នឹង បាន សេចក្តី សំរាក ដល់ ព្រលឹង 30ពី ព្រោះ នឹម ខ្ញុំ ងាយ ទេ ហើយ បន្ទុក ខ្ញុំ ក៏ ស្រាល។


Copyrighted Material
Learn More

will be added

X\