Matthew - ម៉ាថាយ 17

1កន្លង មក ៦ ថ្ងៃ ព្រះ‌យេស៊ូវ ទ្រង់ យក ពេត្រុស យ៉ាកុប និង យ៉ូហាន ជា ប្អូន យ៉ាកុប ទៅ ជា មួយ នឹង ទ្រង់ ក៏ នាំ ឡើង ទៅ លើ ភ្នំ ខ្ពស់ ដោយ‌ឡែក 2រួច ទ្រង់ បាន ផ្លាស់ ប្រែ នៅ មុខ អ្នក ទាំង នោះ ព្រះ‌ភក្ត្រ ទ្រង់ បាន ភ្លឺ ដូច ព្រះ‌អាទិត្យ ហើយ ព្រះ‌ពស្ត្រ ទ្រង់ ក៏ ត្រឡប់ ជា ស ដូច ពន្លឺ 3នោះ ឃើញ លោក ម៉ូសេ និង លោក អេលីយ៉ា លេច មក ឯ គេ កំពុង តែ ទូល នឹង ទ្រង់ 4ឯ ពេត្រុស គាត់ ទូល ទៅ ព្រះ‌យេស៊ូវ ថា ព្រះ‌អម្ចាស់ អើយ ដែល យើង ខ្ញុំ នៅ ទី នេះ បាន ល្អ ណាស់ បើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នោះ យើង ខ្ញុំ នឹង ធ្វើ ត្រសាល ៣ នៅ ទី នេះ គឺ ១ សំរាប់ ទ្រង់ ១ សំរាប់ លោក ម៉ូសេ ហើយ ១ សំរាប់ លោក អេលីយ៉ា 5កាល គាត់ កំពុង តែ ទូល នៅ ឡើយ នោះ មាន ពពក យ៉ាង ភ្លឺ បាន មក បាំង គេ ហើយ មាន ឮ សំឡេង ចេញ ពី ពពក នោះ ថា នេះ ជា កូន ស្ងួន‌ភ្ងា អញ ជា ទី ពេញ ចិត្ត អញ ណាស់ ចូរ ស្តាប់ តាម ចុះ 6កាល បាន ឮ ហើយ នោះ ពួក សិស្ស ក៏ ក្រាប ផ្កាប់ មុខ នឹង ដី ទាំង ភ័យ ស្លុត ជា ខ្លាំង 7តែ ព្រះ‌យេស៊ូវ ទ្រង់ យាង ទៅ ពាល់ គេ ដោយ ព្រះ‌បន្ទូល ថា ចូរ ក្រោក ឡើង កុំ ភ័យ ឡើយ 8កាល គេ បាន ងើប ឡើង នោះ មិន បាន ឃើញ អ្នក ណា សោះ ឃើញ តែ ព្រះ‌យេស៊ូវ តែ ប៉ុណ្ណោះ។ 9កំពុង ដែល នាំ គ្នា ចុះ ពី ភ្នំ មក នោះ ព្រះ‌យេស៊ូវ ទ្រង់ ហាម គេ ថា កុំ ឲ្យ ប្រាប់ អ្នក ណា ពី ការ ជាក់ ស្តែង នេះ ឲ្យ សោះ ទាល់ តែ កូន មនុស្ស បាន រស់ ពី ស្លាប់ ឡើង វិញ 10ពួក សិស្ស ទូល សួរ ថា ចុះ ហេតុ អ្វី បាន ជា ពួក អាចារ្យ ប្រាប់ ថា លោក អេលីយ៉ា ត្រូវ តែ មក ជា មុន 11ទ្រង់ ឆ្លើយ តប ថា លោក អេលីយ៉ា ត្រូវ មក មុន មែន ដើម្បី នឹង តាំង ការ ទាំង អស់ ឡើង វិញ 12ប៉ុន្តែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា លោក អេលីយ៉ា បាន មក ហើយ គេ មិន បាន ស្គាល់ លោក ទេ ហើយ គេ ប្រព្រឹត្ត នឹង លោក តាម តែ ចិត្ត ផង បន្តិច ទៀត កូន មនុស្ស នឹង ត្រូវ គេ ធ្វើ ទុក្ខ ដូច្នោះ ដែរ 13នោះ ពួក សិស្ស ក៏ យល់ ថា ទ្រង់ មាន ព្រះ‌បន្ទូល ពី យ៉ូហាន-បាទីស្ទ។ 14កាល បាន មក ដល់ ហ្វូង មនុស្ស ហើយ នោះ មាន ម្នាក់ មក លុត ជង្គង់ ក្រាប នៅ ចំពោះ ទ្រង់ ទូល ថា 15ព្រះ‌អម្ចាស់ អើយ សូម ទ្រង់ ប្រោស មេត្តា ដល់ កូន ទូល‌បង្គំ ដែល ឆ្កួត ជ្រូក ផង វា វេទនា ណាស់ ចេះ តែ ដួល ទៅ ក្នុង ភ្លើង និង ក្នុង ទឹក ជា ញយៗ 16ទូល‌បង្គំ បាន នាំ វា មក ឯ ពួក សិស្ស ទ្រង់ ដែរ តែ គេ មើល មិន ជា សោះ 17ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ឱ ដំណ មនុស្ស ដែល មិន ជឿ ហើយ មាន ចិត្ត វៀច អើយ តើ ត្រូវ ឲ្យ ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា ដល់ កាល ណា តើ ត្រូវ ឲ្យ ខ្ញុំ ទ្រាំ នឹង អ្នក រាល់ គ្នា ដល់ កាល ណា ទៀត ចូរ នាំ វា មក ឯ ខ្ញុំ ឯ ណេះ 18នោះ ព្រះ‌យេស៊ូវ ទ្រង់ បន្ទោស ដល់ អារក្ស ហើយ វា ក៏ ចេញ ពី ក្មេង នោះ ទៅ រួច ក្មេង នោះ បាន ជា ចាប់ តាំង ពី វេលា នោះ មក។ 19នោះ ពួក សិស្ស មក ឯ ព្រះ‌យេស៊ូវ ដោយ‌ឡែក ទូល សួរ ថា ហេតុ អ្វី បាន ជា យើង ខ្ញុំ ដេញ អារក្ស នោះ មិន បាន 20ទ្រង់ មាន ព្រះ‌បន្ទូល តប ថា គឺ ដោយ ព្រោះ តែ អ្នក រាល់ គ្នា មាន សេចក្តី ជំនឿ តិច ពេក ប៉ុណ្ណោះ ដ្បិត ខ្ញុំ ប្រាប់ ជា ប្រាកដ ថា បើ មាន សេចក្តី ជំនឿ ដូច គ្រាប់ ពូជ ១ យ៉ាង ល្អិត នោះ អ្នក រាល់ គ្នា អាច នឹង និយាយ ទៅ ភ្នំ នេះ ថា ចូរ រើ ចេញ ពី ទី នេះ ទៅ ទី នោះ ចុះ នោះ នឹង បាន ដូច្នោះ ហើយ ក៏ គ្មាន ការ អ្វី ដែល អ្នក រាល់ គ្នា ធ្វើ មិន កើត នោះ ទេ 21តែ អារក្ស បែប យ៉ាង នេះ វា ចេញ ទៅ ដោយ‌សារ តែ អធិស្ឋាន ហើយ និង តម អត់ ប៉ុណ្ណោះ។ 22កាល គង់ នៅ ស្រុក កាលី‌ឡេ នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា បន្តិច ទៀត កូន មនុស្ស នឹង ត្រូវ បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ មនុស្ស 23គេ នឹង សំឡាប់ លោក ហើយ ៣ ថ្ងៃ ក្រោយ មក លោក នឹង រស់ ឡើង វិញ នោះ ពួក សិស្ស កើត មាន សេចក្តី ព្រួយ ជា ខ្លាំង។ 24កាល បាន មក ដល់ ក្រុង កាពើ‌ណិម ហើយ នោះ ពួក អ្នក ដែល ទារ ពន្ធ ព្រះ‌វិហារ គេ មក សួរ ពេត្រុស ថា តើ គ្រូ អ្នក មិន បង់ ពន្ធ ព្រះ‌វិហារ ទេ ឬ អី 25គាត់ ឆ្លើយ ថា បង់ ដែរ រួច មក កាល គាត់ បាន ចូល ទៅ ក្នុង ផ្ទះ ហើយ នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ជា មុន សួរ គាត់ ថា នែ ស៊ីម៉ូន អ្នក គិត ដូច ម្តេច តើ អស់ ទាំង ស្តេច នៅ ផែន‌ដី ហូត សួយ រៃ ឬ ពន្ធ‌ដារ ពី អ្នក ណា ពី កូន ចៅ ឬ ពី អ្នក ដទៃ 26ពេត្រុស ទូល ឆ្លើយ ថា ពី មនុស្ស ដទៃ ទេ ទ្រង់ មាន ព្រះ‌បន្ទូល ថា ដូច្នេះ កូន ចៅ បាន រួច ហើយ 27ប៉ុន្តែ ចូរ អ្នក ទៅ សមុទ្រ ហើយ បោះ សន្ទូច ចាប់ យក ត្រី ដែល ជាប់ មុន ដំបូង មក បើក មាត់ វា នោះ អ្នក នឹង ឃើញ ប្រាក់ ១ រៀល ឲ្យ យក ប្រាក់ នោះ ទៅ បង់ សំរាប់ ខ្ញុំ ហើយ និង អ្នក ទៅ ដើម្បី កុំ ឲ្យ យើង បាន ជា ទី អាក់‌អន់ ចិត្ត ដល់ គេ។


Copyrighted Material
Learn More

will be added

X\