Matthew - ម៉ាថាយ 22

1ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប ប្រដូច ១ ទៀត ទៅ គេ ថា 2នគរ ស្ថាន‌សួគ៌ ប្រៀប ដូច ជា ស្តេច ១ អង្គ ដែល រៀប វិវាហ‌មង្គល ឲ្យ ព្រះ‌រាជ‌បុត្រា 3ទ្រង់ ចាត់ ពួក មហា‌តលិក ឲ្យ ទៅ ហៅ ពួក ភ្ញៀវ ដែល ទ្រង់ បាន អញ្ជើញ មក ក្នុង មង្គល‌ការ នោះ ប៉ុន្តែ អ្នក ទាំង នោះ មិន ព្រម មក ទេ 4ទ្រង់ ក៏ ចាត់ ពួក មហា‌តលិក ឯ ទៀត ឲ្យ ទៅ ដោយ ព្រះ‌បន្ទូល ថា ចូរ ឯង ប្រាប់ ពួក ភ្ញៀវ ថា ឥឡូវ គ្រឿង ជប់‌លៀង បាន រៀប ជា ស្រេច ហើយ គេ បាន សំឡាប់ គោ និង សត្វ បំប៉ន យ៉ាង ធាត់ៗ ហើយ ក៏ រៀប‌ចំ គ្រប់ ទាំង អស់ រួច ជា ស្រេច ចូរ មក បរិភោគ ការ ចុះ 5តែ អ្នក ទាំង នោះ ធ្វេស‌ប្រហែស វិញ ម្នាក់ ក៏ ទៅ ឯ ចំការ ខ្លួន ម្នាក់ ទៀត ទៅ ឯ ការ ជំនួញ 6អ្នក ឯ ទៀត ក៏ ចាប់ ពួក មហា‌តលិក ត្មះ‌តិះ‌ដៀល ហើយ សំឡាប់ ចោល ទៅ 7កាល ស្តេច បាន ឮ នោះ ទ្រង់ មាន ព្រះ‌ទ័យ កេ្រវ‌ក្រោធ ក៏ ចាត់ ទ័ព ឲ្យ ទៅ បំផ្លាញ ពួក មនុស្ស ដែល សំឡាប់ គេ នោះ ព្រម ទាំង ដុត ទី ក្រុង របស់ គេ ចោល អស់ 8រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក មហា‌តលិក ថា ការ បាន រៀប‌ចំ ជា ស្រេច តែ ពួក ភ្ញៀវ មិន គួរ នឹង មក បរិភោគ ទេ 9ដូច្នេះ ចូរ ទៅ ឯ ផ្លូវ ប្រសព្វ អញ្ជើញ អស់ អ្នក ណា ដែល ប្រទះ ឃើញ ឲ្យ គេ មក បរិភោគ វិញ 10មហា‌តលិក ទាំង នោះ ក៏ ចេញ ទៅ តាម ផ្លូវ ប្រមូល អស់ អ្នក ណា ដែល ប្រទះ ឃើញ ទាំង អាក្រក់ ទាំង ល្អ មក នោះ រោង ការ មាន ភ្ញៀវ ពេញ ព្រៀប 11ស្តេច ក៏ យាង ចូល ទៅ ទត មើល ពួក ភ្ញៀវ ទ្រង់ ឃើញ មនុស្ស ម្នាក់ ទៅ ទី នោះ ដែល មិន បាន ពាក់ អាវ ផាយ 12ក៏ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា សំឡាញ់ អើយ ដូច ម្តេច បាន ជា អ្នក ចូល មក ក្នុង ទី នេះ ឥត ពាក់ អាវ ផាយ ដូច្នេះ អ្នក នោះ រក ឆ្លើយ អ្វី មិន បាន ឡើយ 13ទើប ទ្រង់ បង្គាប់ ទៅ ពួក មហា‌តលិក ថា ចូរ ចង ជើង ចង ដៃ វា បោះ ចោល ទៅ ឯ ទី ងងឹត ខាង ក្រៅ ទៅ នៅ ទី នោះ នឹង យំ ហើយ សង្កៀត ធ្មេញ 14ដ្បិត បាន ហៅ មនុស្ស ជា ច្រើន តែ រើស បាន តិច ទេ។ 15កាល ពួក ផារី‌ស៊ី បាន ចេញ ទៅ នោះ គេ ពិគ្រោះ គ្នា ពី ដំណើរ យ៉ាង ណា នឹង ចាប់ ទ្រង់ ដោយ នូវ ព្រះ‌បន្ទូល 16រួច ក៏ ចាត់ ពួក សិស្ស របស់ គេ ឲ្យ ទៅ ឯ ទ្រង់ ជា មួយ នឹង ពួក ហេរ៉ូឌ ដោយ ពាក្យ ថា លោក គ្រូ យើង ខ្ញុំ ដឹង ថា លោក ពិត ត្រង់ ហើយ ថា លោក បង្រៀន ពី ផ្លូវ ព្រះ ដោយ សេចក្តី ពិត ឥត មាន អំពល់ ដល់ អ្នក ណា ឡើយ ព្រោះ លោក មិន យល់ មុខ មនុស្ស ណា ទេ 17ដូច្នេះ សូម ប្រាប់ យើង ខ្ញុំ ដែល លោក គិត ដូច ម្តេច តើ មាន ច្បាប់ នឹង បង់ ពន្ធ ថ្វាយ សេសារ ឬ ទេ 18តែ ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប ឧបាយ‌កល របស់ គេ ក៏ មាន ព្រះ‌បន្ទូល តប ថា មនុស្ស កំពុត អើយ ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា ល្បង ខ្ញុំ ដូច្នេះ 19ចូរ បង្ហាញ ប្រាក់ ដែល បង់ ពន្ធ មក ឲ្យ ខ្ញុំ មើល ចុះ គេ ក៏ យក ប្រាក់ កាក់ ធំ មក ថ្វាយ ទ្រង់ ទត 20រួច ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា រូប នេះ និង ឈ្មោះ នេះ តើ ជា របស់ អ្នក ណា 21គេ ទូល ឆ្លើយ ថា របស់ សេសារ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ដូច្នេះ ចូរ ថ្វាយ របស់ សេសារ ទៅ សេសារ ទៅ ឯ របស់ ព្រះ ចូរ ថ្វាយ ទៅ ព្រះ វិញ 22កាល បាន ឮ ដូច្នោះ នោះ គេ មាន សេចក្តី អស្ចារ្យ រួច ក៏ ដើរ ចេញ ពី ទ្រង់ បាត់ ទៅ។ 23នៅ ថ្ងៃ នោះ ឯង ពួក សាឌូស៊ី ដែល គេ ថា គ្មាន សេចក្តី រស់ ឡើង វិញ ទេ គេ ក៏ មក ឯ ទ្រង់ ទូល សាក‌សួរ ថា 24លោក គ្រូ លោក ម៉ូសេ បាន ផ្តាំ ថា «បើ អ្នក ណា ស្លាប់ ទៅ ឥត មាន កូន នោះ ប្អូន ត្រូវ យក ប្រពន្ធ របស់ បង ដើម្បី នឹង បង្កើត ពូជ ឲ្យ បង ខ្លួន» 25រីឯ នៅ ក្នុង ពួក យើង ខ្ញុំ មាន បង ប្អូន ៧ នាក់ បង ច្បង បាន យក ប្រពន្ធ ហើយ ស្លាប់ ទៅ គ្មាន កូន សោះ បាន ទុក ប្រពន្ធ ឲ្យ ប្អូន 26ប្អូន បន្ទាប់ ក៏ ធ្វើ ដូច គ្នា រួច ប្អូន ទី ៣ ដរាប ដល់ ប្អូន ពៅ បំផុត 27ក្រោយ បង្អស់ មក ស្ត្រី នោះ ក៏ ស្លាប់ ទៅ ដែរ 28ដូច្នេះ ដល់ គ្រា រស់ ឡើង វិញ តើ នាង នោះ នឹង ត្រូវ ធ្វើ ជា ប្រពន្ធ របស់ អ្នក ណា ក្នុង បណ្តា បង ប្អូន ទាំង ៧ នាក់ នោះ ដ្បិត សុទ្ធ តែ បាន យក នាង ធ្វើ ជា ប្រពន្ធ គ្រប់ៗ គ្នា 29នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា អ្នក រាល់ គ្នា ភាន់‌ច្រឡំ ទេ ពី ព្រោះ មិន យល់ គម្ពីរ ឬ ព្រះ‌ចេស្តា នៃ ព្រះ សោះ 30ដ្បិត ដល់ គ្រា រស់ ឡើង វិញ នោះ គេ មិន យក គ្នា ជា ប្តី ប្រពន្ធ ទៀត ទេ គឺ បាន ដូច ជា ទេវតា នៃ ព្រះ ដែល នៅ ស្ថាន‌សួគ៌ វិញ 31តែ ត្រង់ ឯ សេចក្តី រស់ ពី ស្លាប់ ឡើង វិញ តើ អ្នក រាល់ គ្នា មិន បាន មើល សេចក្តី ដែល ព្រះ ទ្រង់ បាន មាន ព្រះ‌បន្ទូល នឹង អ្នក រាល់ គ្នា ទេ ឬ អី 32គឺ ថា «អញ ជា ព្រះ នៃ អ័ប្រាហាំ ជា ព្រះ នៃ អ៊ីសាក ហើយ ជា ព្រះ នៃ យ៉ាកុប» ព្រះ‌អង្គ ទ្រង់ មិន មែន ជា ព្រះ នៃ មនុស្ស ស្លាប់ ទេ គឺ ជា ព្រះ នៃ មនុស្ស រស់ វិញ។ 33ឯ បណ្តា មនុស្ស គេ ក៏ នឹក ប្លែក ក្នុង ចិត្ត ដោយ ឮ សេចក្តី ដែល ទ្រង់ បង្រៀន នោះ។ 34តែ កាល ពួក ផារី‌ស៊ី បាន ឮ ថា ទ្រង់ ធ្វើ ឲ្យ ពួក សាឌូស៊ី បាត់ មាត់ ដូច្នោះ នោះ គេ ក៏ មូល គ្នា 35ហើយ ពួក គេ ម្នាក់ ដែល ជា អ្នក ប្រាជ្ញ ខាង ច្បាប់ ក៏ ល្បង សួរ ទ្រង់ ថា 36លោក គ្រូ ក្នុង បណ្តា ក្រឹត្យ‌វិន័យ តើ បញ្ញត្ត ណា ដែល យ៉ាង សំខាន់ បំផុត 37នោះ ព្រះ‌យេស៊ូវ ឆ្លើយ ថា «ត្រូវ ឲ្យ ស្រឡាញ់ ព្រះ‌អម្ចាស់ ជា ព្រះ នៃ ឯង ឲ្យ អស់ អំពី ចិត្ត អស់ អំពី ព្រលឹង ហើយ អស់ អំពី គំនិត ឯង» 38នេះ ជា បញ្ញត្ត យ៉ាង សំខាន់ ទី ១ 39ហើយ បញ្ញត្ត ទី ២ ក៏ បែប ដូច គ្នា គឺ ថា «ត្រូវ ឲ្យ ស្រឡាញ់ អ្នក ជិត ខាង ដូច ខ្លួន ឯង» 40បណ្តា ក្រឹត្យ‌វិន័យ និង អស់ ទាំង ទំនាយ ហោរា ទាំង ប៉ុន្មាន ក៏ សំរេច នៅ បទ បញ្ញត្ត ទាំង ២ ប្រការ នេះ ឯង។ 41កំពុង ដែល ពួក ផារី‌ស៊ី នៅ មូល គ្នា នៅ ឡើយ នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល សួរ គេ ថា 42អ្នក រាល់ គ្នា គិត ពី ព្រះ‌គ្រីស្ទ ដូច ម្តេច តើ ទ្រង់ ជា ព្រះ‌វង្ស អ្នក ណា នោះ គេ ទូល ឆ្លើយ ថា ជា ព្រះ‌វង្ស ហ្លួង ដាវីឌ 43ទ្រង់ មាន ព្រះ‌បន្ទូល សួរ ទៀត ថា ដូច្នេះ ធ្វើ ដូច ម្តេច ឲ្យ ហ្លួង ដាវីឌ មាន ព្រះ‌បន្ទូល ដោយ នូវ ព្រះ‌វិញ្ញាណ ហៅ ទ្រង់ ជា ព្រះ‌អម្ចាស់ បាន 44ដោយ ថា «ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ព្រះ‌អម្ចាស់ នៃ ខ្ញុំ ថា ចូរ ឯង អង្គុយ ខាង ស្តាំ អញ ទាល់ តែ អញ ដាក់ ពួក ខ្មាំង‌សត្រូវ ឯង នៅ ក្រោម ជើង ឯង» 45ដូច្នេះ បើ ហ្លួង ដាវីឌ នោះ ឯង ទ្រង់ ហៅ ព្រះ‌គ្រីស្ទ ថា ជា ព្រះ‌អម្ចាស់ នោះ ធ្វើ ដូច ម្តេច ឲ្យ ព្រះ‌គ្រីស្ទ ធ្វើ ជា ព្រះ‌វង្ស ទ្រង់ បាន 46តែ គ្មាន អ្នក ណា អាច នឹង ឆ្លើយ តប ទៅ ទ្រង់ ១ ម៉ាត់ បាន ទេ រួច តាំង ពី ថ្ងៃ នោះ មក គ្មាន អ្នក ណា ហ៊ាន ទូល សួរ ទ្រង់ ទៀត ឡើយ។


Copyrighted Material
Learn More

will be added

X\