Matthew - ម៉ាថាយ 26

1កាល ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ រួច ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា 2អ្នក រាល់ គ្នា ដឹង ថា នៅ ២ ថ្ងៃ ទៀត នឹង ចូល បុណ្យ រំលង ហើយ ឯ កូន មនុស្ស ក៏ ត្រូវ គេ បញ្ជូន ទៅ ឲ្យ ត្រូវ ជាប់ ឆ្កាង ដែរ។ 3នៅ គ្រា នោះ ពួក សង្គ្រាជ ពួក អាចារ្យ និង ពួក ចាស់‌ទុំ នៃ បណ្តា‌ជន គេ ប្រជុំ គ្នា នៅ ទី ព្រះ‌លាន នៃ សំដេច សង្ឃ ព្រះ‌នាម កៃផា 4ក៏ ពិគ្រោះ គ្នា ដើម្បី ចាប់ ព្រះ‌យេស៊ូវ ដោយ ឧបាយ‌កល ហើយ សំឡាប់ បង់ 5តែ គេ ថា កុំ ធ្វើ ក្នុង រវាង ពេល បុណ្យ នេះ ឡើយ ក្រែង បណ្តា‌ជន កើត កោលា‌ហល។ 6រីឯ កាល ព្រះ‌យេស៊ូវ ទ្រង់ គង់ ក្នុង ផ្ទះ ស៊ីម៉ូន ជា អ្នក ឃ្លង់ នៅ ភូមិ បេថានី 7នោះ មាន ស្ត្រី ម្នាក់ មក ឯ ទ្រង់ កាន់ ទាំង ដប ថ្ម កែវ ដាក់ ប្រេង ក្រអូប មាន ដំឡៃ ដ៏ វិសេស នាង ក៏ ចាក់ ប្រេង នោះ លើ ព្រះ‌សិរ ទ្រង់ ដែល ទ្រង់ កំពុង តែ គង់ នៅ តុ 8តែ កាល ពួក សិស្ស ទ្រង់ ឃើញ គេ ក៏ នឹក តូច ចិត្ត ហើយ និយាយ ថា ធ្វើ បង្ខាត ដូច្នេះ តើ មាន ប្រយោជន៍ អ្វី 9ដ្បិត ប្រេង នេះ នឹង លក់ បាន ប្រាក់ ជា ច្រើន ដើម្បី នឹង ចែក ឲ្យ ដល់ មនុស្ស ក្រីក្រ 10តែ ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប ហើយ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា ហេតុ អ្វី បាន ជា បង្អាក់ ដល់ ចិត្ត នាង ដូច្នេះ ដ្បិត នាង បាន ធ្វើ ការ ល្អ ដល់ ខ្ញុំ ណាស់ 11ពី ព្រោះ អ្នក រាល់ គ្នា មាន ពួក អ្នក ក្រ នៅ ជា មួយ ជា ដរាប តែ ខ្ញុំ មិន នៅ ជា មួយ ជា ដរាប ទេ 12ដែល នាង នេះ បាន ចាក់ ប្រេង ក្រអូប លើ ខ្លួន ខ្ញុំ នោះ គឺ បាន ធ្វើ សំរាប់ រៀប កប់ ខ្មោច ខ្ញុំ 13ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា កន្លែង ណា ដែល គេ នឹង ប្រកាស ប្រាប់ ដំណឹង ល្អ នេះ នៅ គ្រប់ ក្នុង លោកីយ៍ ទាំង មូល នោះ គេ នឹង ដំណាល ពី ការ ដែល នាង បាន ធ្វើ នេះ ដែរ ទុក សំរាប់ ជា កេរ្តិ៍ នាង។ 14នៅ គ្រា នោះ មាន ម្នាក់ ក្នុង ពួក ១២ នាក់ ឈ្មោះ យូដាស-អ៊ីស្កា‌រីយ៉ុត វា ទៅ ឯ ពួក សង្គ្រាជ សួរ ថា 15បើ ខ្ញុំ បញ្ជូន អ្នក នោះ មក លោក តើ លោក នឹង ឲ្យ អ្វី ដល់ ខ្ញុំ រួច គេ សំរេច នឹង ឲ្យ ប្រាក់ ៣០ រៀលដល់ វា 16ចាប់ តាំង ពី វេលា នោះ មក វា ក៏ ចេះ តែ រក ឱកាស នឹង បញ្ជូន ទ្រង់ ទៅ។ 17នៅ ថ្ងៃ ដំបូង ក្នុង បុណ្យ នំបុ័ង ឥត ដំបែ នោះ ពួក សិស្ស មក ឯ ព្រះ‌យេស៊ូវ ទូល ថា តើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ យើង ខ្ញុំ រៀប បុណ្យ រំលង ថ្វាយ ទ្រង់ សោយ នៅ ទី ណា 18ទ្រង់ ឆ្លើយ ថា ឲ្យ ចូល ទៅ ក្នុង ទី ក្រុង ដល់ ម្នាក់ ណា មួយ នោះ ហើយ ប្រាប់ ថា លោក គ្រូ មាន ប្រសាសន៍ ថា កំណត់ ខ្ញុំ ជិត ដល់ ហើយ ខ្ញុំ នឹង ធ្វើ បុណ្យ រំលង ជា មួយ និង ពួក សិស្ស ខ្ញុំ នៅ ផ្ទះ អ្នក 19ដូច្នេះ ពួក សិស្ស ក៏ ធ្វើ តាម បង្គាប់ ព្រះ‌យេស៊ូវ ហើយ គេ រៀប‌ចំ ធ្វើ បុណ្យ រំលង។ 20ដល់ ល្ងាច ទ្រង់ គង់ នៅ តុ ជា មួយ នឹង ពួក ១២ នាក់ 21កាល កំពុង តែ បរិភោគ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ក្នុង ពួក អ្នក រាល់ គ្នា មាន ម្នាក់ នឹង បញ្ជូន ខ្ញុំ 22នោះ គ្រប់ គ្នា មាន សេចក្តី ព្រួយ ជា ខ្លាំង ហើយ ចាប់ តាំង ទូល សួរ ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ តើ ទូល‌បង្គំ ឬ អី 23តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា គឺ ជា អ្នក មួយ ដែល លូក ដៃ ចុះ ក្នុង ចាន ជា មួយ នឹង ខ្ញុំ អ្នក នោះ ឯង នឹង បញ្ជូន ខ្ញុំទៅ 24ឯ កូន មនុស្ស ត្រូវ ទៅ មែន តាម សេចក្តី ដែល បាន ចែង ទុក ពី ដំណើរ លោក ប៉ុន្តែ វេទនា ដល់ អ្នក នោះ ដែល នឹង បញ្ជូន កូន មនុស្ស ទៅ បើ វា មិន បាន កើត មក នោះ ល្អ ដល់ វា ជា ជាង 25នោះ យូដាស ជា អ្នក ដែល បញ្ជូន ទ្រង់ វា ចាប់ ពាក្យ ទូល ថា លោក គ្រូ អើយ តើ ខ្ញុំ ឬ អី ទ្រង់ មាន ព្រះ‌បន្ទូល ទៅ វា ថា ត្រូវ ដូច អ្នក និយាយ ហើយ។ 26គ្រា ដែល កំពុង តែ បរិភោគ នោះ ព្រះ‌យេស៊ូវ ទ្រង់ យក នំបុ័ង ហើយ កាល ទ្រង់ បាន ប្រទាន ពរ នោះ ក៏ កាច់ ប្រទាន ទៅ ពួក សិស្ស ដោយ ព្រះ‌បន្ទូល ថា ចូរ យក បរិភោគ ចុះ នេះ ហើយ ជា រូប‌កាយ ខ្ញុំ 27រួច ទ្រង់ យក ពែង មក ប្រទាន ពរ ក៏ ហុច ទៅ ឲ្យ គេ ដោយ ព្រះ‌បន្ទូល ថា ចូរ បរិភោគ ពី ពែង នេះ ទាំង អស់ គ្នា ចុះ 28ដ្បិត នេះ ជា ឈាម ខ្ញុំ គឺ ជា ឈាម នៃ សញ្ញា ថ្មី ដែល បាន ច្រួច ចេញ សំរាប់ មនុស្ស ជា ច្រើន ប្រយោជន៍ នឹង ផ្តាច់ បាប 29តែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ពី នេះ ត ទៅ មុខ ខ្ញុំ មិន ផឹក ពី ផល ផ្លែ ទំពាំង‌បាយ‌ជូរ ទៀត ទេ ដរាប ដល់ ថ្ងៃ ណា ដែល ខ្ញុំ នឹង ផឹក ជា ថ្មី ជា មួយ នឹង អ្នក រាល់ គ្នា នៅ ក្នុង នគរ ព្រះ‌វរ‌បិតា នៃ ខ្ញុំ 30រួច កាល បាន ច្រៀង ទំនុក មួយ ហើយ នោះ ក៏ នាំ គ្នា ចេញ ទៅ ឯ ភ្នំ ដើម អូលីវ។ 31ខណៈ នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា នៅ វេលា យប់ នេះ ឯង អ្នក រាល់ គ្នា នឹង មាន ចិត្ត រវាត ចេញដោយ ព្រោះ ខ្ញុំ ដ្បិត មាន សេចក្តី ចែង ទុក មក ថា «អញ នឹង វាយ អ្នក គង្វាល ហើយ ហ្វូង ចៀម នឹង ត្រូវ ខ្ចាត់‌ខ្ចាយ ទៅ» 32ប៉ុន្តែ កាល ណា ខ្ញុំ បាន រស់ ឡើង វិញ នោះ ខ្ញុំ នឹង ទៅ ឯ ស្រុក កាលី‌ឡេ មុន អ្នក រាល់ គ្នា 33ពេត្រុស ទូល ទ្រង់ ថា ទោះ បើ មនុស្ស ទាំង អស់ នឹង រវាត ចិត្ត ដោយ ព្រោះ ទ្រង់ ក៏ ដោយ គង់ តែ ទូល‌បង្គំ មិន ដូច្នោះ ទេ 34ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ខ្ញុំ ប្រាប់ អ្នក ជា ប្រាកដ ថា នៅ វេលា យប់ នេះ មុន ដែល មាន់ រងាវ នោះ អ្នក នឹង ប្រកែក ៣ ដង ថា មិន ស្គាល់ ខ្ញុំ 35ពេត្រុស ទូល តប ថា ទោះ បើ ទូល‌បង្គំ ត្រូវ ស្លាប់ ជា មួយ នឹង ទ្រង់ ក៏ ដោយ គង់ តែ មិន ព្រម ថា មិន ស្គាល់ ទ្រង់ ឡើយ ហើយ ពួក សិស្ស ទាំង អស់ ក៏ ថា ឡើង ដូច គ្នា។ 36នោះ ព្រះ‌យេស៊ូវ ព្រម ទាំង ពួក សិស្ស ក៏ ទៅ ដល់ កន្លែង ហៅ ថា ច្បារ គែត‌សេ‌ម៉ានី ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចូរ អង្គុយ នៅ ទី នេះ សិន ចាំ ខ្ញុំ នឹង ទៅ អធិស្ឋាន នៅ ឯ ណោះ 37រួច ទ្រង់ យក ពេត្រុស និង កូន សេបេដេ ទាំង ២ នាក់ ទៅ ជា មួយ ផង ទ្រង់ ចាប់ តាំង មាន ព្រះ‌ហឫ‌ទ័យ ព្រួយ ហើយ តប់‌ប្រមល់ ជា ខ្លាំង 38ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចិត្ត ខ្ញុំ ព្រួយ ពន់‌ពេក ស្ទើរ តែ នឹង ស្លាប់ ចូរ នៅ ទី នេះ ចាំ យាមជា មួយ នឹង ខ្ញុំ សិន 39កាល ទ្រង់ បាន យាង ទៅ មុខ បន្តិច ទៀត នោះ ទ្រង់ ទំលាក់ អង្គ ផ្កាប់ ព្រះ‌ភក្ត្រ ចុះ អធិស្ឋាន ថា ឱ ព្រះ‌វរ‌បិតា នៃ ទូល‌បង្គំ អើយ បើ សិន ជា បាន នោះ សូម ឲ្យ ពែងនេះ កន្លង ហួស ពី ទូល‌បង្គំ ទៅ ប៉ុន្តែ កុំ តាម ចិត្ត ទូល‌បង្គំ ឡើយ សូម តាម តែ ព្រះ‌ហឫ‌ទ័យ ទ្រង់ វិញ 40នោះ ទ្រង់ យាង មក ដល់ ពួក សិស្ស ឃើញ គេ ដេក លក់ ក៏ មាន ព្រះ‌បន្ទូល ទៅ ពេត្រុស ថា ដូច្នេះ តើ អ្នក រាល់ គ្នា ចាំ យាម ជា មួយ នឹង ខ្ញុំ តែ ១ ម៉ោង មិន បាន ទេ ឬ អី 41ចូរ ចាំ យាម ហើយ អធិស្ឋាន ចុះ ដើម្បី មិន ឲ្យ កើត សេចក្តី ល្បួង នាំ ចិត្ត ឡើយ ឯ វិញ្ញាណ ក៏ ប្រុង ជា ស្រេច មែន តែ សាច់ ឈាម ខ្សោយ ទេ 42កាល ទ្រង់ បាន យាង ទៅ ម្តង ទៀត នោះ ក៏ អធិស្ឋាន ថា ឱ ព្រះ‌វរ‌បិតា នៃ ទូល‌បង្គំ អើយ បើ សិន ជា ពែង នេះ កន្លង ហួស ពី ទូល‌បង្គំ ទៅ ពុំ បាន លើក តែ ទូល‌បង្គំ ទទួល នោះ សូម តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ ចុះ 43កាល ទ្រង់ បាន យាង មក វិញ នោះ ក៏ ឃើញ ពួក សិស្ស ដេក លក់ ទៀត ដ្បិត ភ្នែក គេ ធ្ងន់ ជ្រប់ 44រួច ទ្រង់ យាង ចោល គេ ទៅ ម្តង ទៀត នឹង អធិស្ឋាន ជា គំរប់ ៣ ដង ដោយ ព្រះ‌បន្ទូល ជា សេចក្តី ដដែល 45នោះ ទ្រង់ យាង មក ឯ ពួក សិស្ស មាន ព្រះ‌បន្ទូល ថា ឥឡូវ នេះ អ្នក រាល់ គ្នា ដេក លក់ ហើយ សំរាក កំឡាំង ទៀត ឬ មើល កំណត់ ជិត ដល់ ហើយ កូន មនុស្ស ត្រូវ គេ បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ មនុស្ស មាន បាប 46ចូរ ក្រោក ឡើង យើង ទៅ ន៏ អ្នក ដែល បញ្ជូន ខ្ញុំ ជិត មក ដល់ ហើយ។ 47កាល ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល នៅ ឡើយ នោះ ឃើញ យូដាស ជា ម្នាក់ ក្នុង ពួក ១២ មក ដល់ នាំ ទាំង ហ្វូង មនុស្ស ជា ធំ ដែល កាន់ ដាវ កាន់ ដំបង មក ពី ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ នៃ បណ្តា‌ជន 48ឯ អ្នក ដែល បញ្ជូន ទ្រង់ ក៏ ប្រាប់ ទី សំគាល់ នេះ ដល់ គេ ថា អ្នក ណា ដែល ខ្ញុំ ថើប គឺ អ្នក នោះ ហើយ ចូរ ចាប់ វា ចុះ 49ស្រាប់ តែ វា មក ដល់ ព្រះ‌យេស៊ូវ គំនាប់ ទូល ថា ជំរាប សួរ លោក គ្រូ រួច ក៏ ថើប ទ្រង់ 50តែ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា សំឡាញ់ អើយ ឯង មក ធ្វើ អី នោះ គេ ក៏ មក លូក ដៃ ចាប់ ព្រះ‌អង្គ 51ខណៈ នោះ មាន ម្នាក់ ដែល នៅ ជា មួយ នឹង ព្រះ‌យេស៊ូវ គាត់ លូក ដៃ ទៅ ហូត ដាវ កាប់ ដាច់ ស្លឹក ត្រចៀក របស់ បាវ សំដេច សង្ឃ ម្នាក់ 52តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ថា ចូរ ស៊ក ដាវ អ្នក ទៅ ក្នុង ស្រោម វិញ ទៅ ដ្បិត អស់ អ្នក ដែល យក ដាវ នោះ ត្រូវ ស្លាប់ ដោយ ដាវ ដែរ 53តើ អ្នក ស្មាន ថា ខ្ញុំ មិន អាច នឹង សូម ដល់ ព្រះ‌វរ‌បិតា ខ្ញុំ ឥឡូវ ដែល ទ្រង់ នឹង ចាត់ ពួក ទេវតា ១២ កង មក ខ្ញុំ ជា ១ រំពេច ទេ ឬ អី 54បើ យ៉ាង នោះ ធ្វើ ដូច ម្តេច នឹង បាន សំរេច តាម គម្ពីរ ដែល ថា ត្រូវ តែ កើត មាន ដូច្នេះ។ 55នៅ វេលា នោះ ឯង ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ហ្វូង មនុស្ស ថា តើ អ្នក រាល់ គ្នា បាន ចេញ មក ចាប់ ខ្ញុំ ដោយ កាន់ ដាវ កាន់ ដំបង ដូច ជា មក ចាប់ ចោរ ឬ អី ខ្ញុំ បាន អង្គុយ ជា មួយ នឹង អ្នក រាល់ គ្នា ហើយ បង្រៀន ក្នុង ព្រះ‌វិហារ រាល់ តែ ថ្ងៃ តែ អ្នក រាល់ គ្នា មិន បាន ចាប់ ខ្ញុំ ទេ 56ប៉ុន្តែ ការ ទាំង នេះ បាន កើត មក ដើម្បី ឲ្យ បាន សំរេច តាម ទំនាយ ពួក ហោរា វិញ នោះ ពួក សិស្ស ទាំង អស់ ក៏ រត់ ចោល ទ្រង់ ទៅ។ 57ឯ ពួក អ្នក ដែល ចាប់ ព្រះ‌យេស៊ូវ គេ ដឹក‌នាំ ទ្រង់ ទៅ ឯ លោក កៃផា ជា សំដេច សង្ឃ នៅ កន្លែង ដែល ពួក អាចារ្យ និង ពួក ចាស់‌ទុំ បាន ប្រជុំ គ្នា 58រីឯ ពេត្រុស គាត់ តាម ទ្រង់ ពី ចំងាយ ទៅ រហូត ដល់ ព្រះ‌លាន នៃ សំដេច សង្ឃ ក៏ ចូល ទៅ អង្គុយ ខាង ក្នុង ជា មួយ នឹង ពួក អាជ្ញា ដើម្បី ចង់ ឃើញ ទី បំផុត នៃ ការ នោះ។ 59ចំណែក ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ ហើយ ក្រុម‌ជំនុំ ទាំង អស់ គ្នា គេ ស្វែង រក សេចក្តី បន្ទាល់ ក្លែង ទាស់ នឹង ព្រះ‌យេស៊ូវ ប្រយោជន៍ ឲ្យ បាន សំឡាប់ ទ្រង់ 60តែ ទោះ បើ មាន ស្មរ បន្ទាល់ ក្លែង‌ក្លាយ មក ជា ច្រើន នាក់ ក៏ ដោយ គង់ តែ រក មិន បាន សោះ 61តែ ក្រោយ បង្អស់ មាន ស្មរ បន្ទាល់ ២ នាក់ មក ចោទ ថា អា នេះ បាន និយាយ ថា ខ្ញុំ អាច នឹង បំផ្លាញ ព្រះ‌វិហារ ចេញ ហើយ នឹង សង់ ឡើង វិញ ក្នុង រវាង ៣ ថ្ងៃ បាន 62នោះ សំដេច សង្ឃ ក៏ ក្រោក ឡើង ដណ្តឹង សួរ ទ្រង់ ថា តើ ឯង មិន ព្រម ឆ្លើយ សោះ ឬ អី សេចក្តី ដែល គេ ចោទ ប្រកាន់ ឯង ទាំង ប៉ុន្មាន នេះ តើ យ៉ាង ដូច ម្តេច 63ឯ ព្រះ‌យេស៊ូវ ទ្រង់ នៅ តែ ស្ងៀម រួច សំដេច សង្ឃ បង្គាប់ ទ្រង់ ថា ចូរ ស្បថ នឹង ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ ចុះ បើ ឯង ជា ព្រះ‌គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន នោះ ចូរ ប្រាប់ យើង មក 64ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ លោក ថា ត្រូវ ដូច លោក មាន ប្រសាសន៍ ហើយ ១ ទៀត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា អំណឹះ ទៅ មុខ អ្នក រាល់ គ្នា នឹង ឃើញ កូន មនុស្ស អង្គុយ នៅ ខាង ស្តាំ នៃ ព្រះ ដ៏ មាន ព្រះ‌ចេស្តា ហើយ ទាំង មក លើ ពពក នៅ លើ មេឃផង 65នោះ សំដេច សង្ឃ ក៏ ហែក អាវ ខ្លួន ហើយ និយាយ ឡើង ថា វា បាន ពោល ពាក្យ ប្រមាថ ដល់ ព្រះ ដូច្នេះ តើ យើង ចាំ បាច់ ត្រូវ ការ នឹង ទី បន្ទាល់ ណា ថែម ទៀត មើល អ្នក រាល់ គ្នា ទើប នឹង ឮ ពាក្យ ដែល វា ប្រមាថ នោះ ស្រាប់ ហើយ 66តើ គិត យ៉ាង ដូច ម្តេច អ្នក ទាំង នោះ ឆ្លើយ ឡើង ថា វា គួរ ស្លាប់ ហើយ 67គេ ក៏ ស្តោះ ដាក់ ព្រះ‌ភក្ត្រ ហើយ ដាល់ តប់ ទ្រង់ មាន អ្នក ខ្លះ ទះ ទ្រង់ ទាំង ទូល ថា 68ចូរ ទាយ ប្រាប់ យើង ចុះ ព្រះ‌គ្រីស្ទ អើយ តើ អ្នក ណា បាន វាយ ឯង។ 69ឯ ពេត្រុស គាត់ អង្គុយ នៅ ក្នុង ព្រះ‌លាន ឰដ៏ ខាង ក្រៅ នោះ មាន បាវ ស្រី ម្នាក់ មក ឯ គាត់ និយាយ ថា អ្នក ឯង បាន នៅ ជា មួយ នឹង យេស៊ូវ ជា អ្នក ស្រុក កាលី‌ឡេ នេះ ដែរ 70តែ គាត់ ប្រកែក នៅ មុខ អ្នក ទាំង អស់ ថា ខ្ញុំ មិន ដឹង ជា អ្នក ថា អ្វី ទេ 71កាល គាត់ បាន ចេញ ទៅ ដល់ មាត់ ទ្វារ ហើយ នោះ បាវ ស្រី ម្នាក់ ទៀត ឃើញ គាត់ ក៏ ប្រាប់ ដល់ ពួក អ្នក នៅ ទី នោះ ថា អ្នក នេះ បាន នៅ ជា មួយ នឹង យេស៊ូវ ជា អ្នក ស្រុក ណា‌សា‌រ៉ែត ដែរ 72គាត់ ក៏ ប្រកែក ម្តង ទៀត ទាំង ស្បថ ថា ខ្ញុំ មិន ស្គាល់ មនុស្ស នោះ ទេ 73ក្រោយ បន្តិច មក ពួក អ្នក ដែល នៅ ទី នោះ គេ មក ឯ ពេត្រុស ចោទ ថា ឯង ប្រាកដ ជា ពួក មនុស្ស នោះ ដែរ ដ្បិត សំដី ឯង ស ពី ខ្លួន ឯង ឲ្យ ដឹង ហើយ 74នោះ គាត់ ចាប់ តាំង ប្រមាថ ហើយ ស្បថ ថា ខ្ញុំ មិន ស្គាល់ មនុស្ស នោះ ទេ ស្រាប់ តែ មាន់ ក៏ រងាវ ឡើង 75ពេត្រុស នឹក ឃើញ ពី ព្រះ‌បន្ទូល នៃ ព្រះ‌យេស៊ូវ ដែល ទ្រង់ ប្រាប់ គាត់ ថា មុន ដែល មាន់ រងាវ នោះ អ្នក នឹង ប្រកែក ៣ ដង ថា មិន ស្គាល់ ខ្ញុំ រួច គាត់ ក៏ ចេញ ទៅ ដោយ យំ ក្តួល។


Copyrighted Material
Learn More

will be added

X\