Matthew - ម៉ាថាយ 7

1កុំ ឲ្យ ថ្កោល ទោស គេ ឡើយ ដើម្បី មិន ឲ្យ មាន គេ ថ្កោល អ្នក វិញ 2ដ្បិត អ្នក រាល់ គ្នា ថ្កោល ទោស គេ យ៉ាង ណា នោះ គេ នឹង ថ្កោល អ្នក វិញ យ៉ាង នោះ ដែរ ហើយ គេ នឹង វាល់ ឲ្យ អ្នក រាល់ គ្នា តាម រង្វាល់ ដែល អ្នក វាល់ ឲ្យ គេ ផង 3ហេតុ អ្វី បាន ជា អ្នក មើល ឃើញ កំទេច ដែល នៅ ក្នុង ភ្នែក របស់ បង ប្អូន អ្នក តែ មិន ឃើញ ធ្នឹម ដែល នៅ ក្នុង ភ្នែក របស់ ខ្លួន សោះ ដូច្នេះ 4ឬ ធ្វើ ដូច ម្តេច ឲ្យ អ្នក និយាយ នឹង បង ប្អូន ថា ចូរ ឲ្យ អញ យក កំទេច ពី ភ្នែក ឯង ចេញ តែ មើល មាន ធ្នឹម នៅ ក្នុង ភ្នែក ខ្លួន អ្នក វិញ 5អ្នក មាន ពុត អើយ ចូរ យក ធ្នឹម ពី ភ្នែក របស់ ខ្លួន ចេញ ជា មុន សិន នោះ ទើប នឹង បាន ឃើញ ច្បាស់ អាច នឹង យក កំទេច ចេញ ពី ភ្នែក របស់ បង ប្អូន អ្នក បាន ដែរ។ 6កុំ ឲ្យ របស់ បរិសុទ្ធ ដល់ ឆ្កែ ឬ បោះ កែវ‌មុក្តា របស់ ខ្លួន នៅ មុខ ជ្រូក ឡើយ ក្រែង វា ជាន់ ឈ្លី រួច ត្រឡប់ ស្ទុះ មក ខ្វេះ អ្នក វិញ។ 7ចូរ សូម នោះ តែង នឹង ឲ្យ មក អ្នក ចូរ រក នោះ តែង នឹង ឃើញ ចូរ គោះ នោះ តែង នឹង បើក ឲ្យ អ្នក 8ដ្បិត អស់ អ្នក ណា ដែល សូម នោះ រមែង បាន អ្នក ណា ដែល រក នោះ រមែង ឃើញ ហើយ នឹង បើក ឲ្យ អ្នក ណា ដែល គោះ ដែរ 9ក្នុង ពួក អ្នក រាល់ គ្នា បើ កូន សូម នំបុ័ង តើ មាន អ្នក ណា នឹង ឲ្យ ថ្ម ដល់ វា 10ឬ បើ វា សូម ត្រី តើ នឹង ឲ្យ ពស់ វិញ ឬ អី 11ចុះ បើ អ្នក រាល់ គ្នា ដែល អាក្រក់ អ្នក ចេះ ឲ្យ របស់ ល្អ ដល់ កូន ខ្លួន ដូច្នេះ នោះ ចំណង បើ ព្រះ‌វរ‌បិតា នៃ អ្នក ដែល ទ្រង់ គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ នឹង ប្រទាន របស់ ល្អ មក អស់ អ្នក ដែល សូម តើ ជាង អម្បាលម៉ាន ទៅ ទៀត។ 12ដូច្នេះ អស់ ទាំង ការ អ្វី ដែល អ្នក រាល់ គ្នា ចង់ ឲ្យ មនុស្ស លោក ប្រព្រឹត្ត នឹង ខ្លួន នោះ ត្រូវ ឲ្យ អ្នក ប្រព្រឹត្ត នឹង គេ ដូច្នោះ ដែរ ដ្បិត នេះ ឯង ជា ក្រឹត្យ‌វិន័យ ហើយ ជា សេចក្តី ទំនាយ របស់ ពួក ហោរា។ 13ចូរ ឲ្យ ចូល តាម ទ្វារ ចង្អៀត ដ្បិត ទ្វារ ដែល នាំ ទៅ ឯ សេចក្តី ហិន‌វិនាស នោះ ធំ ហើយ ទូលាយ ផង ក៏ មាន មនុស្ស ជា ច្រើន ដែល ចូល តាម ទ្វារ នោះ 14តែ ឯ ទ្វារ ដែល នាំ ទៅ ឯ ជីវិត នោះ តូច ហើយ ចង្អៀត វិញ ក៏ មាន មនុស្ស តិច ណាស់ ដែល រក ផ្លូវ នោះ ឃើញ។ 15ចូរ ប្រយ័ត្ន នឹង ពួក គ្រូ ក្លែង‌ក្លាយ ដែល គេ មក ឯ អ្នក រាល់ គ្នា ដោយ ពាក់ រោម ចៀម បំប្លែង ខ្លួន តែ ខាង ក្នុង របស់ គេ ជា ឆ្កែ ចចក ដែល ឆ្មក់ ស៊ី វិញ 16អ្នក រាល់ គ្នា នឹង ស្គាល់ គេ បាន ដោយ‌សារ ផល គេ បង្កើត តើ ដែល បេះ ផ្លែ ទំពាំង‌បាយ‌ជូរ ពី គុម្ព បន្លា ឬ ផ្លែ ល្វា ពី ដំបង‌យក្ស ឬ ទេ 17ដូចេ្នះ អស់ ទាំង ដើម ឈើ ល្អ តែង មាន ផ្លែ ល្អ ឯ ដើម ឈើ អាក្រក់ ក៏ តែង មាន ផ្លែ អាក្រក់ ដែរ 18ធម្មតា ដើម ឈើ ល្អ មិន ដែល បញ្ចេញ ផល អាក្រក់ បាន ទេ ហើយ ដើម ដែល អាក្រក់ ក៏ ពុំ អាច បញ្ចេញ ផល ល្អ បាន ដែរ 19អស់ ទាំង ដើម ឈើ ណា ដែល មិន កើត ផល ផ្លែ ល្អ នោះ ត្រូវ តែ កាប់ បោះ ចោល ទៅ ក្នុង ភ្លើង ចេញ 20ដូច្នេះ អ្នក រាល់ គ្នា នឹង ស្គាល់ គេ បាន គឺ ដោយ‌សារ ផល គេ បង្កើត។ 21មិន មែន អស់ អ្នក ណា ដែល គ្រាន់ តែ និយាយ មក ខ្ញុំ ថា ឱ ព្រះ‌អម្ចាស់ៗ អើយ ដែល នឹង ចូល ទៅ ក្នុង នគរ ស្ថាន‌សួគ៌ នោះ ទេ គឺ ជា អស់ អ្នក ដែល ធ្វើ តាម ព្រះ‌ហឫ‌ទ័យ នៃ ព្រះ‌វរ‌បិតា ដែល គង់ នៅ ស្ថាន‌សួគ៌ វិញ ទេ តើ 22នៅ ថ្ងៃ នោះ នឹង មាន មនុស្ស ជា ច្រើន និយាយ មក ខ្ញុំ ថា ឱ ព្រះ‌អម្ចាស់ៗ អើយ តើ យើង ខ្ញុំ មិន បាន ទាយ ដោយ នូវ ព្រះ‌នាម ទ្រង់ ហើយ ដេញ អារក្ស ដោយ នូវ ព្រះ‌នាម ទ្រង់ ព្រម ទាំង ធ្វើ ការ ឫទ្ធិ‌បារមី ជា ច្រើន ដោយ នៅ ព្រះ‌នាម ទ្រង់ ទេ ឬ អី 23នោះ ខ្ញុំ នឹង និយាយ ដោយ ត្រង់ ថា អញ មិន ដែល បាន ស្គាល់ ឯង រាល់ គ្នា ទេ នែ ពួក ទទឹង ច្បាប់ អើយ ចូរ ថយ ចេញ ពី អញ ទៅ។ 24ដូច្នេះ អស់ អ្នក ណា ដែល ឮ ពាក្យ របស់ ខ្ញុំ ទាំង នេះ ហើយ ប្រព្រឹត្ត តាម ខ្ញុំ នឹង ធៀប អ្នក នោះ ដូច ជា មនុស្ស ប៉ិន ប្រយ័ត្ន ដែល សង់ ផ្ទះ ខ្លួន នៅ លើ ថ្ម 25រួច ភ្លៀង ធ្លាក់ មក ទឹក ក៏ ជន់ ឡើង ហើយ ខ្យល់ បក់ ប៉ះ នឹង ផ្ទះ នោះ តែ មិន បាន រលំ ទេ ពី ព្រោះ បាន សង់ នៅ លើ ថ្ម 26ឯ អស់ អ្នក ណា ដែល ឮ ពាក្យ របស់ ខ្ញុំ ទាំង នេះ តែ មិន ប្រព្រឹត្ត តាម អ្នក នោះ ត្រូវ ធៀប ដូច ជា មនុស្ស ល្ងង់ ដែល សង់ ផ្ទះ ខ្លួន នៅ លើ ខ្សាច់ វិញ 27រួច ភ្លៀង ធ្លាក់ មក ទឹក ក៏ ជន់ ឡើង ហើយ ខ្យល់ បក់ ប៉ះ នឹង ផ្ទះ នោះ ផ្ទះ នោះ ក៏ រលំ ទៅ ហើយ មាន ការ ខូច ខាត ជា ធំ។ 28កាល ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ រួច ហើយ នោះ បណ្តា មនុស្ស ក៏ នឹក ប្លែក ពី សេចក្តី ដែល ទ្រង់ បង្រៀន 29ពី ព្រោះ ទ្រង់ បង្រៀន ដូច ជា មាន អំណាច មិន មែន ដូច ពួក អាចារ្យ របស់ គេ ទេ។


Copyrighted Material
Learn More

will be added

X\