Philippians - ភីលីព 2

1ដូច្នេះ បើ សិន ជា មាន សេចក្តី ដាស់‌តឿនណា ក្នុង ព្រះ‌គ្រីស្ទ ឬ សេចក្តី កំសាន្ត ណា របស់ ផង សេចក្តី ស្រឡាញ់ ឬ សេចក្តី ប្រកប ណា ផង ព្រះ‌វិញ្ញាណ ឬ សេចក្តី ថ្និត‌ថ្នម និង សេចក្តី អាណិត‌អាសូរ ណា 2នោះ ចូរ បំពេញ សេចក្តី អំណរ របស់ ខ្ញុំ ដោយ អ្នក រាល់ គ្នា មាន គំនិត មាន សេចក្តី ស្រឡាញ់ តែ ១ ទាំង រួប‌រួម ចិត្ត គ្នា ហើយ គិត តែ ផ្លូវ ១ ដូច គ្នា ចុះ 3កុំ ឲ្យ ធ្វើ អ្វី ដោយ ទាស់‌ទែង គ្នា ឬ ដោយ សេចក្តី អំនួត ឥត ប្រយោជន៍ ឡើយ តែ ចូរ រាប់ អាន គេ ឲ្យ លើស ជាង ខ្លួន ដោយ ចិត្ត សុភាព វិញ 4កុំ ឲ្យ គ្រប់ គ្នា ស្វែង រក តែ ប្រយោជន៍ ផ្ទាល់ ខ្លួន ឡើយ ត្រូវ ស្វែង រក ចំពោះ អ្នក ដទៃ ផង 5ត្រូវ តែ មាន គំនិត គិត ដូច ជា ព្រះ‌គ្រីស្ទ យេស៊ូវ វិញ 6ដែល ទោះ បើ ទ្រង់ មាន រូប អង្គ ជា ព្រះ ក៏ ដោយ គង់ តែ មិន បាន រាប់ សេចក្តី ស្មើ នឹង ព្រះ នោះ ទុក ជា សេចក្តី ដែល គួរ កាន់ ខ្ជាប់ ឡើយ 7គឺ ទ្រង់ បាន លះ‌បង់ ព្រះ‌អង្គ ទ្រង់ មក យក រូប‌ភាព ជា បាវ បំរើ វិញ ព្រម ទាំង ប្រសូត មក មាន រូប ជា មនុស្ស ផង 8ហើយ ដែល ឃើញ ទ្រង់ មាន ភាព ជា មនុស្ស ដូច្នោះ នោះ ក៏ បន្ទាប ព្រះ‌អង្គ ទ្រង់ ទាំង ចុះ ចូល ស្តាប់ បង្គាប់ រហូត ដល់ ទី មរណៈ គឺ ទ្រង់ ទទួល សុគត ជាប់ ឈើ ឆ្កាង ផង 9ដោយ ហេតុ នោះ បាន ជា ព្រះ បាន លើក ទ្រង់ ឡើង យ៉ាង ខ្ពស់ ហើយ បាន ប្រទាន ឲ្យ មាន នាម ដ៏ ប្រសើរ លើស ជាង អស់ ទាំង នាម ផង 10ដើម្បី កាល ណា ឮ ព្រះ‌នាម ព្រះ‌យេស៊ូវ នោះ ឲ្យ គ្រប់ ទាំង ជង្គង់ នៅ ស្ថាន‌សួគ៌ នៅ ផែន‌ដី ហើយ នៅ ក្រោម ផែន‌ដី ត្រូវ លុត ចុះ 11ហើយ ឲ្យ គ្រប់ ទាំង អណ្តាតបាន ថ្លែង ប្រាប់ ថា ព្រះ‌យេស៊ូវ គ្រីស្ទ ទ្រង់ ជា ព្រះ‌អម្ចាស់ សំរាប់ ជា សិរី‌ល្អ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា។ 12បាន ជា ឱ ពួក ស្ងួន‌ភ្ងា អើយ ចូរ បង្ហើយ សេចក្តី សង្គ្រោះ របស់ អ្នក រាល់ គ្នា ដោយ កោត‌ខ្លាច ហើយ ញាប់ ញ័រ ចុះ ដូច ជា បាន ស្តាប់ បង្គាប់ ខ្ញុំ ជា ដរាប រៀង មក ដែរ មិន មែន តែ កាល ខ្ញុំ នៅ ជា មួយ ប៉ុណ្ណោះ ទេ សូម្បី ឥឡូវ នេះ ដែល ខ្ញុំ មិន នៅ ជា មួយ នោះ ក៏ ចូរ ខំ ប្រឹង ឲ្យ លើស ទៅ ទៀត ផង 13ដ្បិត គឺ ជា ព្រះ ហើយ ដែល បណ្តាល ចិត្ត អ្នក រាល់ គ្នា ឲ្យ មាន ទាំង ចំណង ចង់ ធ្វើ ហើយ ឲ្យ បាន ប្រព្រឹត្ត តាម បំណង ព្រះ‌ហឫ‌ទ័យ ទ្រង់ ដែរ 14ចូរ ធ្វើ គ្រប់ ការ ទាំង អស់ ដោយ ឥត ត្អូញ‌ត្អែរ ឥត ប្រកែក 15ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន ឥត សៅ‌ហ្មង ឥត កិច្ច‌កល ជា កូន ព្រះ ដែល រក បន្ទោស មិន បាន នៅ ក្នុង ដំណ មនុស្ស វៀច ហើយ ខិល‌ខូច ដែល អ្នក រាល់ គ្នា ភ្លឺ នៅ កណ្តាល គេ ដូច ជា តួ ពន្លឺ នៅ ក្នុង លោក 16ទាំង ហុច ព្រះ‌បន្ទូល នៃ ជីវិត ដល់ គេ ដើម្បី ដល់ ថ្ងៃ នៃ ព្រះ‌គ្រីស្ទ នោះ ឲ្យ ខ្ញុំ បាន សេចក្តី អំនួត អួត ថា ខ្ញុំ មិន បាន រត់ ឬ ខំ ប្រឹង ធ្វើ ការ ជា ឥត ប្រយោជន៍ ឡើយ 17ប៉ុន្តែ បើ សិន ជា ត្រូវ ច្រួច ខ្ញុំ ចេញ លើ យញ្ញ‌បូជា និង ការ ជំនួយ របស់ សេចក្តី ជំនឿ នៃ អ្នក រាល់ គ្នា នោះ ខ្ញុំ ក៏ អរ ហើយ មាន សេចក្តី អំណរ ជា មួយ នឹង អ្នក រាល់ គ្នា ទាំង អស់ ដែរ 18ចូរ ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី អំណរ យ៉ាង នោះ ហើយ អរ សប្បាយ ជា មួយ នឹង ខ្ញុំ ផង។ 19ខ្ញុំ សង្ឃឹម ដោយ នូវ ព្រះ‌អម្ចាស់‌យេស៊ូវ ថា បន្តិច ទៀត ខ្ញុំ នឹង ចាត់ ធីម៉ូថេ មក ឯ អ្នក រាល់ គ្នា ដើម្បី ឲ្យ ខ្ញុំ បាន ក្សាន្ត ចិត្ត ឡើង ដោយ បាន ដឹង រឿង ពី អ្នក រាល់ គ្នា 20ដ្បិត ខ្ញុំ គ្មាន អ្នក ណា មាន គំនិត ដូច ជា គាត់ ដែល នឹង យក ចិត្ត ទុក ដាក់ ក្នុង ការ របស់ អ្នក រាល់ គ្នា ដោយ ស្មោះ‌ត្រង់ នោះ ទេ 21ពី ព្រោះ មនុស្ស ទាំង អស់ គេ រក តែ ប្រយោជន៍ ផ្ទាល់ ខ្លួន មិន រក ប្រយោជន៍ ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ ទេ 22តែ អ្នក រាល់ គ្នា ស្គាល់ កិរិយា របស់ គាត់ ហើយ ថា គាត់ បាន បំរើ នៅ ជា មួយ នឹង ខ្ញុំ ក្នុង ដំណឹង ល្អ ដូច ជា កូន បំរើ ឪពុក 23ដូច្នេះ កាល ណា ខ្ញុំ បាន ឃើញ ថា រឿង ខ្ញុំ នឹង សំរេច ជា យ៉ាង ណា នោះ ខ្ញុំ សង្ឃឹម ថា នឹង ចាត់ គាត់ មក ភ្លាម 24ហើយ ខ្ញុំ ជឿ ប្រាកដ ដោយ‌សារ ព្រះ‌អម្ចាស់ ថា បន្តិច ទៀត ខ្លួន ខ្ញុំ នឹង មក ដែរ។ 25ខ្ញុំ បាន យល់ ឃើញ ថា ត្រូវ ចាត់ អេប៉ា‌ប្រូឌីត មក ឯ អ្នក រាល់ គ្នា ដែរ គាត់ ជា បង ប្អូន ជា គូ‌កន ធ្វើ ការ ហើយ ធ្វើ ទាហាន ជា មួយ នឹង ខ្ញុំ ដែល អ្នក រាល់ គ្នា បាន ចាត់ គាត់ ទៅ ឲ្យ ជួយ ផ្គត់‌ផ្គង់ សេចក្តី ដែល ខ្ញុំ ត្រូវ ការ 26គាត់ រឭក ដល់ អ្នក រាល់ គ្នា ជា ខ្លាំង ហើយ មាន ចិត្ត ព្រួយ ណាស់ ដោយ ព្រោះ អ្នក រាល់ គ្នា បាន ឮ ថា គាត់ ឈឺ 27គាត់ បាន ឈឺ មែន ស្ទើរ តែ នឹង ស្លាប់ ផង តែ ព្រះ ទ្រង់ អាណិត មេត្តា ដល់ គាត់ មិន មែន ដល់ គាត់ តែ ១ គឺ ដល់ ខ្ញុំ ដែរ ដើម្បី មិន ឲ្យ ខ្ញុំ កើត ទុក្ខ ជា ខ្ជាន់ៗ ឡើយ 28ដូច្នេះ ខ្ញុំ បាន ចាត់ គាត់ ឲ្យ មក ជា ប្រញាប់ ដើម្បី ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី អំណរ ដោយ ឃើញ គាត់ ហើយ ឲ្យ ខ្ញុំ បាន អន់ ព្រួយ ដែរ 29ចូរ ទទួល គាត់ ក្នុង ព្រះ‌អម្ចាស់ ដោយ អំណរ គ្រប់ ជំពូក ហើយ រាប់ អាន មនុស្ស យ៉ាង នោះ ចុះ 30ដ្បិត ដែល គាត់ ស្ទើរ តែ នឹង ស្លាប់ នោះ គឺ ដោយ ព្រោះ តែ ការ របស់ ព្រះ‌គ្រីស្ទ ទេ គាត់ បាន ប្រថុយ ជីវិត ដើម្បី នឹង បំពេញ សេចក្តី ណា ដែល អ្នក រាល់ គ្នា ត្រូវ ជួយ ដល់ ខ្ញុំ។


Copyrighted Material
Learn More

will be added

X\