Revelation - វិវរណៈ 1

1នេះ ជា សេចក្តី ដែល ព្រះ‌យេស៊ូវ គ្រីស្ទ បាន បើក ឲ្យ ឃើញ ជា សេចក្តី ដែល ព្រះ បាន ប្រទាន មក ទ្រង់ ដើម្បី នឹង បង្ហាញ ដល់ ពួក បាវ បំរើ ទ្រង់ ឲ្យ ដឹង ពី អស់ ទាំង ការ ដែល បន្តិច ទៀត ត្រូវ កើត មាន មក ទ្រង់ ក៏ បាន សំដែង ឲ្យ ឃើញ ដោយ ចាត់ ទេវតា ទ្រង់ មក ឯ យ៉ូហាន ជា បាវ បំរើ ទ្រង់ 2គាត់ បាន ធ្វើ បន្ទាល់ ប្រាប់ តាម ព្រះ‌បន្ទូល និង សេចក្តី បន្ទាល់ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ គឺ ពី គ្រប់ ទាំង សេចក្តី ដែល គាត់ បាន ឃើញ 3មាន ពរ ហើយ អ្នក ណា ដែល មើល និង អស់ អ្នក ដែល ស្តាប់ ពាក្យ ទំនាយ ទាំង នេះ ហើយ ប្រព្រឹត្ត តាម សេចក្តី ទាំង ប៉ុន្មាន ដែល កត់ ទុក នេះ ដែរ ដ្បិត ឯ ពេល វេលា នោះ ជិត ដល់ ហើយ។ 4សំបុត្រ យ៉ូហាន ខ្ញុំ ផ្ញើ មក ពួក ជំនុំ ទាំង ៧ នៅ ស្រុក អាស៊ី សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ គង់ នៅ ក៏ គង់ នៅ តាំង តែ ពី ដើម ហើយ ត្រូវ យាង មក ទៀត និង អំពី ព្រះ‌វិញ្ញាណ ទាំង ៧ ដែល នៅ ចំពោះ បល្ល័ង្ក ទ្រង់ 5ហើយ អំពី ព្រះ‌យេស៊ូវ គ្រីស្ទ ជា ស្មរ បន្ទាល់ ស្មោះ‌ត្រង់ ដែល កើត ពី ពួក ស្លាប់ មក មុន គេ បង្អស់ ជា អធិបតី លើ អស់ ទាំង ស្តេច នៅ ផែន‌ដី រីឯ ព្រះ‌អង្គ ដែល ទ្រង់ ស្រឡាញ់ យើង រាល់ គ្នា ហើយ បាន លាង យើង ដោយ ព្រះ‌លោហិត ទ្រង់ ឲ្យ បាន រួច ពី បាប 6ព្រម ទាំង តាំង យើង រាល់ គ្នា ឡើង ជា នគរ ហើយ ជា ពួក សង្ឃ ថ្វាយ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នោះ សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ និង ព្រះ‌ចេស្តា នៅ អស់ កល្ប ជានិច្ច រៀង‌រាប ត ទៅ អាម៉ែន។ 7មើល ទ្រង់ យាង មក តាម ពពក នោះ គ្រប់ ទាំង ភ្នែក នឹង ឃើញ ទ្រង់ ព្រម ទាំង ពួក អ្នក ដែល ចាក់ ទ្រង់ ផង រួច គ្រប់ ទាំង ពូជ មនុស្ស នៅ ផែន‌ដី នឹង យំ សោក ដោយ ព្រោះ ទ្រង់ អើ មែន ហើយ អាម៉ែន។ 8ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ ដែល ទ្រង់ គង់ នៅ ក៏ គង់ នៅ តាំង តែ ពី ដើម ហើយ ត្រូវ យាង មក ទៀត គឺ ជា ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត ទ្រង់ មាន ព្រះ‌បន្ទូល ថា អញ ជា អាលផា និង ជា អូមេកា គឺ ជា ដើម ហើយ ជា ចុង។ 9យ៉ូហាន ខ្ញុំ ដែល ជា បង ប្អូន នៃ អ្នក រាល់ គ្នា ហើយ ជា អ្នក មាន ចំណែក ក្នុង សេចក្តី ទុក្ខ លំបាក និង ក្នុង នគរ ហើយ ក្នុង សេចក្តី អត់‌ធ្មត់ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា មួយ នឹង អ្នក រាល់ គ្នា ដែរ ខ្ញុំ បាន នៅ ឯ កោះ ឈ្មោះ ប៉ាត់‌ម៉ុស ដោយ ព្រោះ ព្រះ‌បន្ទូល និង សេចក្តី បន្ទាល់ ពី ព្រះ‌យេស៊ូវ គ្រីស្ទ 10ហើយ នៅ ថ្ងៃ នៃ ព្រះ‌អម្ចាស់ ខ្ញុំ បាន ត្រឡប់ ជា នៅ ដោយ វិញ្ញាណ នោះ ក៏ ឮ សំឡេង បន្លឺ ឡើង ដូច ជា សូរ ត្រែ នៅ ខាង ក្រោយ ខ្ញុំ ថា 11ការ អ្វី ដែល ឯង ឃើញ នោះ ចូរ កត់ ទុក ក្នុង សៀវភៅ ចុះ រួច ផ្ញើ ទៅ ពួក ជំនុំ ទាំង ៧ ដែល នៅ ស្រុក អាស៊ី ផង គឺ នៅ ក្រុង អេភេសូរ ក្រុង ស្មឺន៉ា ក្រុង ពើ‌កា‌ម៉ុស ក្រុង ធាទេរ៉ា ក្រុង សើដេស ក្រុង ភីឡា‌ដិលភា ហើយ នៅ ក្រុង ឡៅឌីសេ ដែរ។ 12ខ្ញុំ ក៏ បែរ ខ្លួន ទៅ មើល សំឡេង ដែល មាន ព្រះ‌បន្ទូល មក ខ្ញុំ នោះ លុះ បែរ ខ្លួន ទៅ ហើយ នោះ ក៏ ឃើញ ជើង ចង្កៀង មាស ៧ 13នៅ ត្រង់ កណ្តាល ជើង ចង្កៀង ទាំង ៧ នោះ ឃើញ មាន ១ អង្គ ដូច ជា កូន មនុស្ស ទ្រង់ ព្រះ‌ពស្ត្រ វែង ដល់ ព្រះ‌បាទ ហើយ មាន ខ្សែ មាស រឹត ត្រង់ ព្រះ‌ឧរា 14ព្រះ‌សិរសា និង ព្រះ‌កេសា ទ្រង់ ស ដូច ជា រោម ចៀម ដែល ស គឺ ដូច ហិមៈ ព្រះ‌នេត្រ ទ្រង់ ដូច ជា អណ្តាត ភ្លើង 15ព្រះ‌បាទ ទ្រង់ ដូច ជា លង្ហិន រលីង ដែល ភ្លឺ‌ផ្លេកៗ ដូច ជា ដុត ក្នុង គុក ភ្លើង ព្រះ‌សូរ‌សៀង ទ្រង់ ដូច ជា សូរ នៃ ទឹក ច្រើន 16នៅ ព្រះ‌ហស្ត ស្តាំ ទ្រង់ កាន់ ផ្កាយ ៧ ក៏ មាន ដាវ មុខ ២ ដ៏ មុត ចេញ ពី ព្រះ‌ឱស្ឋ ទ្រង់ មក ហើយ ព្រះ‌ភក្ត្រ ទ្រង់ ដូច ជា ថ្ងៃ ភ្លឺ ពេញ អំណាច 17កាល ខ្ញុំ ឃើញ ទ្រង់ នោះ ខ្ញុំ ដួល នៅ ទៀប ព្រះ‌បាទ ទ្រង់ ដូច ជា ស្លាប់ តែ ទ្រង់ ដាក់ ព្រះ‌ហស្ត ស្តាំ លើ ខ្ញុំ ដោយ ព្រះ‌បន្ទូល ថា កុំ ខ្លាច អ្វី ឡើយ អញ ជា ដើម ហើយ ជា ចុង 18ជា ព្រះ ដ៏ រស់ នៅ អញ បាន ស្លាប់ តែ មើល អញ រស់ នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ វិញ អញ ក៏ មាន កូន សោ នៃ សេចក្តី ស្លាប់ និង ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ ដែរ 19ដូច្នេះ ចូរ ឲ្យ ឯង កត់ អស់ ទាំង សេចក្តី ដែល ឯង បាន ឃើញ ព្រម ទាំង សេចក្តី ដែល មាន សព្វ ថ្ងៃ នេះ និង សេចក្តី ទាំង ប៉ុន្មាន ដែល ត្រូវ កើត មក តាម ក្រោយ ទៀត ផង 20ឯ សេចក្តី អាថ៌‌កំបាំង ពី ផ្កាយ ទាំង ៧ ដែល ឯង បាន ឃើញ នៅ ដៃ ស្តាំ អញ ហើយ ពី ជើង ចង្កៀង មាស ទាំង ៧ នោះ ស្រាយ ថា ផ្កាយ ទាំង ៧ នោះ គឺ ជា ទេវតា របស់ ពួក ជំនុំ ទាំង ៧ ហើយ ជើង ចង្កៀង ទាំង ៧ នោះ គឺ ជា ពួក ជំនុំ ទាំង ៧ នោះ ឯង។


Copyrighted Material
Learn More

will be added

X\