Revelation - វិវរណៈ 11

1មាន គេ ឲ្យ ដើម បបុស ទុក ជា ខ្នាត មក ខ្ញុំ ដោយ ថា ចូរ ក្រោក ឡើង ទៅ វាស់ ព្រះ‌វិហារ នៃ ព្រះ និង អាសនា ហើយ នឹង ពួក អ្នក ដែល ថ្វាយ បង្គំ ក្នុង ព្រះ‌វិហារ ផង 2តែ ទី លាន ដែល នៅ ខាង ក្រៅ នោះ ត្រូវ ចោល ចេញ កុំ ឲ្យ វាស់ ឡើយ ដ្បិត បាន ឲ្យ ទី នោះ ដល់ សាសន៍ ដ៏ទៃ ហើយ គេ នឹង ជាន់ ទី ក្រុង បរិសុទ្ធ អស់ រវាង ៤២ ខែ 3អញ នឹង ឲ្យ អំណាច ដល់ ស្មរ បន្ទាល់ អញ ទាំង ២ នាក់ គេ នឹង ទាយ ក្នុង រវាង ១២៦០ ថ្ងៃ ទាំង ស្លៀក‌ពាក់ សំពត់ ធ្មៃផង 4អ្នក ២ នាក់ នោះ គេ ជា ដើម អូលីវ ទាំង ២ ហើយ ជា ចង្កៀង ទាំង ២ ដែល ឈរ នៅ ចំពោះ ព្រះ‌អម្ចាស់ នៃ ផែន‌ដី 5បើ អ្នក ណា ចង់ ធ្វើ ទុក្ខ ដល់ អ្នក ២ នាក់ នោះ នឹង មាន ភ្លើង ចេញ ពី មាត់ គេ មក បញ្ឆេះ បំផ្លាញ ពួក ខ្មាំង‌សត្រូវ វិញ បើ សិន ជា អ្នក ណា ចង់ ធ្វើ ទុក្ខ គេ នោះ ត្រូវ ស្លាប់ ទៅ យ៉ាង ដូច្នោះ 6អ្នក ទាំង ២ នោះ មាន អំណាច នឹង ធ្វើ ឲ្យ មេឃ រាំង មិន ឲ្យ ភ្លៀង ធ្លាក់ មក ក្នុង គ្រា ដែល គេ ទាយ ក៏ មាន អំណាច នឹង បំផ្លាស់ ទឹក ឲ្យ ទៅ ជា ឈាម ហើយ នឹង ធ្វើ ឲ្យ ផែន‌ដី កើត មាន សេចក្តី ទេវនា គ្រប់ យ៉ាង ក្នុង វេលា ណា ក៏ ដោយ តាម តែ ចិត្ត បាន។ 7កាល ណា អ្នក ២ នាក់ នោះ បាន ធ្វើ បន្ទាល់ របស់ ខ្លួន ស្រេច ហើយ នោះ សត្វ សាហាវ ដែល ឡើង មក ពី ជង្ហុក ធំ នឹង ច្បាំង នឹង គេ ទាំង ឈ្នះ ហើយ សំឡាប់ គេ ផង 8ខ្មោច គេ ទាំង ២ នាក់ នឹង ដេក នៅ ផ្លូវ ទី ក្រុង ធំ ដែល ខាង ព្រលឹង វិញ្ញាណ ហៅ ថា ក្រុង សូដុំម ហើយ ស្រុក អេស៊ីព្ទ គឺ នៅ ក្រុង នេះ ឯង ដែល មនុស្ស បាន ឆ្កាង ព្រះ‌អម្ចាស់ នៃ អ្នក ទាំង ២ នោះ ដែរ 9នោះ នឹង មាន មនុស្ស ពី គ្រប់ ទាំង គ្រួសារ ពូជ មនុស្ស ភាសា និង សាសន៍ ទាំង ប៉ុន្មាន បាន ឃើញ ខ្មោច គេ នៅ អស់ ៣ ថ្ងៃ កន្លះ មិន ព្រម ឲ្យ អ្នក ណា កប់ ឡើយ 10ហើយ មនុស្ស នៅ ផែន‌ដី ទាំង ប៉ុន្មាន គេ នឹង មាន សេចក្តី អំណរ ហើយ លេង សប្បាយ ពី ដំណើរ អ្នក ទាំង ២ បាន ស្លាប់ ហើយ ក៏ នឹង ជូន ជំនូន គ្នា ទៅ វិញ ទៅ មក ពី ព្រោះ ហោរា ទាំង ២ នោះ បាន ធ្វើ ទុក្ខ ដល់ មនុស្ស ដែល នៅ ផែន‌ដី ទាំង ប៉ុន្មាន ជា ខ្លាំង ណាស់។ 11ក្រោយ ៣ ថ្ងៃ កន្លះ នោះ មក ព្រះ‌វិញ្ញាណ នៃ ជីវិត ដែល មក ពី ព្រះ ក៏ ចូល ក្នុង ខ្មោច ទាំង ២ រួច គេ ក្រោក ឈរ ឡើង ហើយ ពួក អ្នក ដែល ឃើញ ក៏ មាន សេចក្តី ភ័យ ខ្លាច ជា ខ្លាំង 12នោះ អ្នក ទាំង ២ បាន ឮ សំឡេង ពី លើ មេឃ ថា ចូរ ឡើង មក ឯ ណេះ គេ ក៏ ឡើង ទៅ លើ មេឃ ឰដ៏ ពពក ពួក ខ្មាំង‌សត្រូវ របស់ គេ ក៏ ឃើញ ដែរ 13នៅ វេលា នោះ ឯង មាន កក្រើក ដី ជា ខ្លាំង ទី ក្រុង នោះ ១ ភាគ ក្នុង ១០ ក៏ រលំ អស់ ទៅ ហើយ មាន មនុស្ស ៧ ពាន់ នាក់ ស្លាប់ ក្នុង ខណៈ ដែល កក្រើក ដី នោះ ឯ ពួក មនុស្ស ដែល សល់ គេ មាន ចិត្ត ភ័យ ខ្លាច ក៏ សរសើរ‌ដំកើង ដល់ ព្រះ នៃ ស្ថាន‌សួគ៌ 14សេចក្តី វេទនា ទី ២ បាន កន្លង ទៅ ហើយ មើល សេចក្តី វេទនា ទី ៣ ត្រូវ មក ជា ឆាប់។ 15ទេវតា ទី ៧ ក៏ ផ្លុំ ឡើង នោះ មាន ឮ សំឡេង ជា ច្រើន បន្លឺ ឡើង នៅ លើ មេឃ ថា នគរ ទាំង ប៉ុន្មាន នៅ លោកីយ៍ បាន ត្រឡប់ ជា នគរ របស់ ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា និង ជា របស់ ផង ព្រះ‌គ្រីស្ទ នៃ ទ្រង់ ហើយ ទ្រង់ នឹង សោយ រាជ្យ នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ 16នោះ ពួក ចាស់‌ទុំ ទាំង ២៤ នាក់ ដែល អង្គុយ នៅ លើ បល្ល័ង្ក របស់ ខ្លួន នៅ ចំពោះ ព្រះ ក៏ ទំលាក់ ខ្លួន ក្រាប ចុះ ថ្វាយ បង្គំ ដល់ ទ្រង់ 17ទូល ថា ឱ ព្រះ‌អម្ចាស់ ជា ព្រះ ដ៏ មាន ព្រះ‌ចេស្តា បំផុត ដែល គង់ នៅ ក៏ បាន គង់ នៅ តាំង តែ ពី ដើម ហើយ ត្រូវ យាង មក ទៀត អើយ យើង ខ្ញុំ អរ ព្រះ‌គុណ ដល់ ទ្រង់ ព្រោះ ទ្រង់ បាន យក ព្រះ‌ចេស្តា ដ៏ ធំ របស់ ទ្រង់ ហើយ បាន សោយ រាជ្យ ឡើង 18អស់ ទាំង សាសន៍ បាន មាន សេចក្តី កំហឹង ហើយ សេចក្តី ខ្ញាល់ ទ្រង់ ក៏ មក ដល់ ជា ពេល កំណត់ ដែល ត្រូវ ជំរះ ពួក មនុស្ស ស្លាប់ ហើយ ប្រទាន រង្វាន់ ដល់ ពួក ហោរា ពួក បរិសុទ្ធ និង អស់ អ្នក ដែល កោត‌ខ្លាច ដល់ ព្រះ‌នាម ទ្រង់ គឺ ជា ពួក បាវ បំរើ ទ្រង់ ទាំង តូច ទាំង ធំ ដែរ ហើយ ជា ពេល ត្រូវ បំផ្លាញ ពួក អ្នក ដែល បង្ខូច ផែន‌ដី ផង។ 19នោះ មាន គេ បើក ព្រះ‌វិហារ នៃ ព្រះ នៅ ស្ថាន‌សួគ៌ ហើយ ឃើញ មាន ហិប នៃ សេចក្តី សញ្ញា របស់ ទ្រង់ នៅ ក្នុង ព្រះ‌វិហារ នោះ រួច មាន ផ្លេក‌បន្ទោរ សៀង សំឡេង ផ្គរ‌លាន់ កក្រើក ដី និង ព្រិល យ៉ាង ធំៗ។


Copyrighted Material
Learn More

will be added

X\